ពុធ , 10 សីហា 2022
អតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Phillip Lahm គ្រោងធ្វើពហិការមិនចូលរួមការប្រកួត World Cup 2022 Qatar
(បាល់ទាត់)៖ អតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុម FC Bayern Munich លោក Phillip Lahm បានបង្ហើបថា ខ្លួនមានគម្រោងធ្វើពហិការមិនចូលរួមប្រកួត World Cup នៅចុងឆ្នាំនេះ ដោយសារកំណត់ត្រាសិទ្ធិមនុស្សរបស់កាតា។
ជាការពិតណាស់ FIFA បានប្រឈមមុខនឹងការរិះគន់យ៉ាងទូលំទូលាយ សម្រាប់ការផ្តល់សិទ្ធ ធ្វើជាម្ចាស់ផ្ទះ World Cup ដល់ប្រទេសឈូងសមុទ្រដ៏តូចមួយ ដែលមានចំនួនប្រជាជនជាងពីរលាននាក់។
កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេស និងការព្យាបាលពលករចំណាកស្រុក ក៏ត្រូវបានរិះគន់យ៉ាងទូលំទូលាយផងដែរ ចាប់តាំងពីប្រទេសនេះ ត្រូវបានគេដាក់ឈ្មោះថា ជាម្ចាស់ផ្ទះកាលពីឆ្នាំ 2010 ។
Phillip Lahm បានលើកពាន World Cup សម្រាប់ប្រទេសជាតិរបស់គាត់ បន្ទាប់ពីពួកគេបានយកឈ្នះអាហ្សង់ទីន ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតឆ្នាំ 2014 ដែលធ្វើឡើងនៅប្រទេសប្រេស៊ីល។ ហើយឥឡូវនេះ គាត់កំពុងធ្វើការជានាយកការប្រកួតរបស់ FA អាល្លឺម៉ង់ សម្រាប់ Euro 2024 ។ ប៉ុន្តែកីឡាករវ័យ ៣៨ឆ្នាំរូបនេះ និយាយថា លោកនឹងមិនចូលរួមព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាទេ។
Lahm បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Kicker ថា៖«ខ្ញុំមិនមែនជាផ្នែកនៃគណៈប្រតិភូទេ ហើយខ្ញុំមិនមានបំណងចង់ហោះហើរនៅទីនោះក្នុងនាមជាអ្នកគាំទ្រដែរ។ ខ្ញុំចូលចិត្តតាមដានការប្រកួតពីផ្ទះ។ សិទ្ធិមនុស្សគួរតែដើរតួនាទីដ៏ធំបំផុតក្នុងការផ្តល់រង្វាន់ដល់ការប្រកួត ហើយរឿងនោះ មិនគួរកើតឡើងម្តងទៀតទេនាពេលអនាគត»។
ការស៊ើបអង្កេតឆ្នាំ 2021 ដោយកាសែត The Guardian បានរកឃើញថា ពលករចំណាកស្រុកជាង 6,500 នាក់បានស្លាប់នៅក្នុងប្រទេសកាតា ចាប់តាំងពីវាត្រូវបានប្រកាសថា ជាប្រទេសម្ចាស់ផ្ទះកាលពី 12 ឆ្នាំមុន ជាមួយនឹងការស្លាប់ចំនួន 37 នាក់ ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងការសាងសង់កីឡដ្ឋាន សម្រាប់ការប្រកួត World Cup ។
យោងតាមអង្គការលើកលែងទោសអន្តរជាតិ កាតា "អាជ្ញាធរនៅតែបន្តទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ ដោយប្រើច្បាប់រំលោភបំពាន ដើម្បីរារាំងសំឡេងរិះគន់ ខណៈពេលដែលស្ត្រី និងសហគមន៍ស្រលាញ់ភេទដូចគ្នា(LGBTQ+) ក៏ត្រូវបានគាបសង្កត់ផងដែរ។
ការស្រឡាញ់ភេទដូចគ្នា គឺខុសច្បាប់នៅក្នុងប្រទេសកាតា ហើយទំនាក់ទំនងភេទដូចគ្នា អាចនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌ និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ៕
សូមបញ្ចេញមតិនៅទីនេះ