សុក្រ , 12 សីហា 2022
មូលហេតុអ្វីទើបអតីតកីឡាករកូនកាត់ខ្មែរ-អាល្លឺម៉ង់ Chhunly Pagenburg ចូលនិវត្តន៏ក្នុងវ័យ២៨ឆ្នាំ?
(បាល់ទាត់)៖ កីឡាករ Chhunly Pagenburg កូនកាត់ខ្មែរ-អាល្លឺម៉ង់ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាល្លឺម៉ង់ ដែលលេងឲ្យក្រុម FSV Frankfurt បានសម្រេចចូលនិវត្តន៏ពីអាជីពជាកីឡាករបាល់ទាត់ត្រឹម២៨ឆ្នាំប៉ុណ្ណោះ។
Chhunly Pagenburg បានលេងអោយ FSV Frankfurt ក្របខណ្ឌទី២ របស់អាល្លឺម៉ង់ ដែលជាក្លិបចុងក្រោយមុនសម្រេចចិត្តចូលនិវត្តន៏ពីអាជីពជាកីឡាករបាល់ទាត់នៅខែកុម្ភៈ ឆ្នាំ២០១៥ ដោយសាររបួសរាំរៃ ក្នុងវ័យត្រឹម ២៨ឆ្នាំប៉ុណ្ណោះ។
ខ្សែប្រយុទ្ធរូបនេះ ធ្លាប់លេងអោយក្លិបមួយចំនួនដូចជា៖ នៅអាល្លឺម៉ង់ Nurnberg, Rot-Weib Efurt, Eintracht Trier, FSV Frankfurt និងធ្លាប់លេងអោយ 1860 Munchen ជាលក្ខណខ្ចីជើង។ មិនតែប៉ុណ្ណោះ Chhunly ក៏ធ្លាប់លេងអោយ Germany U19, U20 និងលេងអោយប្រទេសកម្ពុជា U23 បានពីរប្រកួត និងឈុតធំបានមួយប្រកួត ពេលកម្ពុជា ប្រកួតជាមួយកោះហ្គាំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣។
កីឡាករ Chhunly Pagenburg ដែលមានកម្ពស់ ១.៧៨ម៉ែត្ររូបនេះ ក៏ធ្លាប់ជួយឲ្យក្លិបបាល់ទាត់ FC Nürnberg ឈ្នះពាន DFB-Pokal នៅរដូវកាល ២០០៦/០៧ ផងដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១១ កីឡាករ Chhunly Pagenburg គឺជាអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតរបស់ប្រទេសកម្ពុជា (រួមជាមួយកីឡាករប្រដាល់ ធន់ សុភា) របស់ប្រទេសកម្ពុជា ដែលរកបាន៣ម៉ឺនដុល្លារក្នុង១ខែ៕
សូមបញ្ចេញមតិនៅទីនេះ