សៅរ៍ , 13 សីហា 2022
Messi គ្មានឈ្មោះក្នុងបញ្ជីបេក្ខភាព Ballon d'Or ទាំង៣០នាក់ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៥
(បាល់ទាត់)៖ ចុងបញ្ចប់នៃយុគសម័យម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំពីរសម័យ Lionel Messi បានចាកចេញពីបញ្ជីឈ្មោះបេក្ខភាព Ballon d'Or កីឡាករទាំង 30 ជាលើកដំបូងចាប់តាំងពីឆ្នាំ 2005 ខណៈគូប្រជែងរបស់ខ្លួន Ronaldo មានឈ្មោះក្នុងបញ្ជីនេះ។
Messi ដែលបានឈ្នះពានកាលពីឆ្នាំមុន ធ្លាប់មានវត្តមានក្នុងចំណោមបេក្ខភាពទាំង៣០នាក់ ចាប់តាំងពីឆ្នាំ 2005 និងជាបេក្ខភាពបីនាក់ចុងក្រោយ ចាប់តាំងពីឆ្នាំ 2007 លើកលែងតែឆ្នាំ 2018 ប៉ុណ្ណោះ។ ប៉ុន្តែ Messi ដែលមានអាយុ 35 ឆ្នាំ បានខកខានពានរង្វាន់ឆ្នាំ 2022នេះ បន្ទាប់ពីគាត់បានផ្លាស់ប្តូរពី Barcelona ទៅរដ្ឋធានីបារាំង។
មិត្តរួមក្រុមរបស់ Messi កីឡាករ Neymar ក៏ស្ថិតក្នុងចំណោមអ្នកដែលមិនមានឈ្មោះក្នុងបញ្ជីដែរ ខណៈដែលអតីតគូប្រជែង La Liga របស់កីឡាករអាហ្សង់ទីនរូបនេះ គឺ Cristiano Ronaldo មានឈ្មោះក្នុងបញ្ជី។
យោងតាម France Football ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញថា Karim Benzema គឺមានសំលេងលើសលប់ បន្ទាប់ពីការឈ្នះពាន Champions League ជាលើកទី ១៤ របស់ Real Madrid។ គាត់បានបញ្ចប់យុទ្ធនាការអឺរ៉ុប ជាមួយនឹងគ្រាប់បាល់ 15 គ្រាប់។ Benzema ទំនងជាក្លាយជាអ្នកឈ្នះពាននេះទីប្រាំរបស់បារាំង បន្ទាប់ពី Raymond Kopa (1958), Michel Platini (1983, 1984, 1985), Jean-Pierre Papin (1991) និង Zinedine Zidane (1998) ។
បញ្ជីឈ្មោះបេក្ខភាពដែលនៅសល់រួមមាន៖ Thibaut Courtois, Mohamed Salah ,Rafael Leao, Christopher Nkunku, Joshua Kimmich, Trent Alexander-Arnold, Vinicius Jr , Bernardo Silva, Luis Diaz, Robert Lewandowski, Riyad Mahrez, Casemiro, Heung-Min Son, Fabinho, Karim Benzema , Mike Maignan, Harry Kane , Darwin Nunez , Phil Foden, Sadio Mane, Sebastien Haller, Luka Modric, Antonio Rudiger, Cristiano Ronaldo, Kevin de Bruyne, Dusan Vlahovic, Virgil van Dijk, Joao Cancelo, Erling Haaland និង Kylian Mbappe។
គួរបញ្ជាក់ថា កីឡាករអាហ្សង់ទីន ទទួលបានពានរង្វាន់ Ballon d'Or ដំបូងរបស់គាត់ក្នុងឆ្នាំ 2005។ Messi បានបញ្ចប់ក្នុងបេក្ខភាពទាំងបីរៀងរាល់ឆ្នាំពីឆ្នាំ 2007-2018 ដោយឈ្នះពានរង្វាន់នេះចំនួន 5 ដង ក្នុងអំឡុងពេលនោះ។ បន្ទាប់ពីខកខានក្នុងឆ្នាំ 2018 គាត់បានឈ្នះពានរង្វាន់ទាំង 2019 និង 2021 ដោយ Ballon d'Or មិនត្រូវបានផ្តល់ឱ្យនៅឆ្នាំ 2020 ដែលជាលទ្ធផលនៃជំងឺរាតត្បាត៕
សូមបញ្ចេញមតិនៅទីនេះ