សៅរ៍ , 13 សីហា 2022
ព្រោះតែប៉ះពាល់ក្រុមចម្រៀង BTS ធ្វើឱ្យ សុភិទិ និង តិចម៉េង ចេញមុខសូមទោសទាំងយប់
បេក្ខជនជើងខ្លាំងទាំងពីររូបក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ថុល សុភិទិ និង លីម តិចម៉េង បានធ្វើឱ្យ បណ្តាញសង្គមផ្ទុះសាជាថ្មី ក្រោយអ្នកគាំទ្រជីកកកាយពីអតីតកាល ចាស់ៗ រឿងអ្នកទាំងពីរនិយាយរើសអើងដល់ក្រុមចម្រៀង BTS កាលពីឆ្នាំ២០២០ ។ ជាហេតុធ្វើឱ្យអ្នកគាំទ្រ BTS បង្ហាញអារម្មណ៍មិនពេញចិត្ត និងរិះគន់ទៅលើ អ្នកទាំងពីរខ្លាំងៗ ខណៈទាំង សុភិទិ និង តិចម៉េង ក៏មិនបង្អង់យូរចេញ សារសូមទោសចំពោះកំហុសឆ្គងពីអតីតកាលរបស់ពួកគេទាំងយប់។
មហាជនជាអ្នកគាំទ្រកម្មវិធីប្រកួតប្រជែង Cambodian Idol រដូវកាលទី៤ ច្បាស់ ជាជ្រាបហើយថា បេក្ខជន លីម តិចម៉េង និង ថុល សុភិទិ គឺជាបេក្ខជនលេចធ្លោ ជាងគេនៅក្នុងកម្មវិធីប្រលង ទទួលបានទាំងការស្រលាញ់ និងពាក្យរិះគន់ ព្រោះ មានមហាជន កំពុងផ្តោតលើសកម្មភាពពួកគេ ក្នុងនាមអ្នកទាំងពីរ កំពុងមាន ឈ្មោះបោះសំឡេង។
ដោយសារការបញ្ចេញមតិជាសាធារណៈរបស់ តិចម៉េង និង សុភិទិ នៅលើ ទំព័រហ្វេកប៊ុក ទៅលើក្រុមចម្រៀងល្បីឈ្មោះ BTS កាលពីឆ្នាំ២០២០ ធ្វើឱ្យ អ្នកគាំទ្រ ក្រុមចម្រៀងនេះផ្ទុះការមិនពេញចិត្តជាខ្លាំង មិននឹកស្មានថា អ្នកទាំងពីរប្រើពាក្យសម្តីរើសអើង BTS ខណៈអ្នកគាំទ្រ BTS ខំជួយផ្ញើសារគាំទ្រដល់ពួកគេ។
ក្នុងសំណេរពីអតីតកាលរបស់ ថុល សុភិទិ បានសរសេរជាអក្សរឡាតាំងដែល មានន័យថា «ដកអាBTSហ្នឹងចេញបានអត់?» ទៅលើសារព័ត៌មានមួយ និយាយពី «ម្ចាស់តំណែងប្រុសសង្ហាដាច់គេ លើពិភពលោកទាំង១០»។ ចំណែកឯ លីម តិចម៉េងវិញបានវាយប្រហារពាក្យសម្តីថា «លើសហើយអាថ្មិលអត់សាសនាអើយ ដូនតាហែងជាប់សាច់ញាតិBTSហែងមិនឆាប់រើបង្វិចចេញពី ទឹកដីអញទៅ..»។
យ៉ាងណាមិញ បន្ទាប់ពីមានពាក្យរិះគន់យ៉ាងក្លៀវក្លា នៅយប់ថ្ងៃទី១២ ខែសីហា ទាំង សុភិទិ និង តិចម៉េង បានចេញសំណេរសូមទោសទាំងយប់។ ក្នុងនោះ ខ្លឹមសាររបស់ ថុល សុភិទិ បានរៀបរាប់ថា «បើសិនជាមានការ ប៉ះពាល់ មិនល្អកន្លែងណាមួយ ខ្ញុំបាទ ភិទិ សូមអភ័យទោស ផង ។ រឿងយូរហើយខ្ញុំបាន លុបវា ចោលហើយដើម្បី កុំឱ្យការប៉ះពាល់ដល់ចិត្តអ្នកទាំងអស់គ្នា»។
ងាកទៅកាន់ តិចម៉េង វិញបានសរសេរថា «សុំទោសបងប្អូនជនរួមឈាមទាំង អស់គ្នា បើអតីត កាលរបស់ខ្ញុំប៉ះពាល់ដល់អារម្មណ៍បងប្អូនទាំងអស់គ្នា ។
ពីខ្ញុំបាទ : លីម តិចម៉េង »៕
សូមបញ្ចេញមតិនៅទីនេះ