ច័ន្ទ , 15 សីហា 2022
ញ៉ាក់សាច់! Alaba ទាត់ Free-kick ស្អាតដូចផ្កាជួយ Madrid វាយបកឈ្នះប្រកួតបើកឆាកលីគ
(បាល់ទាត់)៖ ការប្រកួតបើឆាក La Liga របស់ក្រុមការពារតំណែងជើងឯក Real Madrid បានវាយបកយកឈ្នះម្ចាស់ផ្ទះ Almeria យ៉ាងលំបាកក្នុងលទ្ធផល ២-១ កាលពីយប់មិញ។
អតីតខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Largie Ramazani ជាអ្នករកគ្រាប់នាំមុខឲ្យ Almeria ត្រឹមនាទីទី៦។ អ្នកចាំទីរបស់ម្ចាស់ផ្ទះ Fernando Martinez បានជួយសង្គ្រោះជាច្រើនបាល់ពីការសម្រុករបស់ Madrid មុនពេល Lucaz Vazquez រកគ្រាប់បាល់បានស្មើនៅនាទី៦១។
ខ្សែការពារ David Alaba ដែលប្ដូរចូលនៅនាទី៧៤ ហើយមួយនាទីបន្ទាប់ក៏រកបានគ្រាប់បាល់តាមរយៈការទាត់ Free-kick យ៉ាងស្អាត ជួយ Madrid វាយបកឈ្នះ ២ទល់នឹង១។ ជ័យជម្នះនេះ Real កំពុងឈរនៅលេខពីរបណ្ដោះអាសន្នក្នុងតារាងពិន្ទុ La Liga។
ក្រុមលោក Carlo Ancelotti ទើបតែយកបានពាន UEFA Super Cup កាលពីសប្ដាហ៍មុន បន្ទាប់ពីបានយកឈ្នះក្រុមមកពីអាល្លឺម៉ង់ Eintracht Frankfurt៕
សូមបញ្ចេញមតិនៅទីនេះ