អង្គារ , 16 សីហា 2022
គ្រូ Barcelona ៖ បើតោខៀវចង់បាន Aubameyang ដាក់ ២៨លានផោនលើតុសិន
(បាល់ទាត់)៖កីឡាករ Pierre Emerick Aubameyang បានក្លាយជាគោលដៅថ្មីមួយទៀតរបស់ក្រុមតោខៀវ ប៉ុន្តែក្រុម Barcelona បានបោះសម្តីថា បើចង់បាន ដាក់លុយលើតុ ២៨លានផោនសិនមក។
សារព័ត៌មាន Metro បានចុះផ្សាយថា Pierre Emerick Aubameyang ដែលក្រុម Arsenal ដោះលែងឲ្យចាកចេញ ដោយគ្មានតម្លៃខ្លួនទៅកាន់ក្រុមយក្សអេស្ប៉ាញនោះ បានក្លាយជា គោលដៅថ្មីរបស់លោក Thoma Tuchels ។
សារព័ត៌មានខាងលើបានបន្តថា ការមកដល់របស់ Robert LewondowSki ក្រុមយក្សនៅអេស្ប៉ាញ នឹងពិចារណាក្នុងការលក់ចេញ កីឡាករសញ្ជាតិហ្គាបង់ ។ សម្រាប់តម្លៃដែលក្រុម Barcelona ដាក់ ២៨លានផោននោះ ទំនង ជាក្រុម តោខៀវ មិនព្រមឡើយ ហើយអាចនឹងចរចារឲ្យបានធូរថ្លៃជាងនេះ ៕
សូមបញ្ចេញមតិនៅទីនេះ