អង្គារ , 16 សីហា 2022
នាយ ធ្នុង ត្រូវមហាជនលើកឡើងថាសម្តែងបំពុលសង្គម ក្នុងរឿងប្រពន្ធ តាមទាន់បណ្តើរស្រីក្មេងក្នុងផ្សារ
តារាកំប្លែងនាយ ធ្នុង ដែលជាអតីតសមាជិកក្រុមកំប្លែង នាយពាក់មី ត្រូវមហាជនរិះ គន់កប់ៗមាត់ ថាជនបំណុលសង្គម ក្រោយពីបែកធ្លាយវីដេអូ រឿងប្រពន្ធតាម ទាន់លោកបណ្តើរស្រីក្មេងនៅក្នុងផ្សារ ថតតាមរយៈទូរស័ព្ទ ដូចការពិតជាក់ស្តែង ធ្វើឱ្យមហាជនកើតការយល់ច្រលំថារឿងនេះជាការពិត ប៉ុន្តែផ្ទុយស្រលះ រឿងនេះ គ្រាន់តែជាការសម្តែងរបស់ នាយ ធ្នុង បង្ហោះក្នុងផេក ដែលជាហេតុមហាជន លើកឡើងថា តារាកំប្លែងរូបនេះសម្តែងបំពុលសង្គម។
អ្នកតាមដានសិល្បៈកំប្លែង ជ្រាបមកហើយថា នាយ ធ្នុង គឺជាតារាកំប្លែងល្បី ឈ្មោះគួរសមក្នុងវិស័យសិល្បៈ បន្ទាប់ពីសម្តែងនៅក្នុងកម្មវិធីទូរទស្សន៍ CTN តារាកំប្លែងរូបនេះ ក៏មានផេកផ្ទាល់ខ្លួនឈ្មោះថា Neay Thnung Short Film ដើម្បីបង្ហោះវីដេអូបែបកំប្លែងៗជូនមហាជនទស្សនា ខណៈដែរកន្លងមកលោក ក៏ទទួលបានការគាំទ្រពីទស្សនិកជនផងដែរ។
យ៉ាងណាមិញ ទន្ទឹមនឹងការគាំទ្រពីមហាជនស្រាប់តែថ្មីៗនេះ នាយ ធ្នុង ត្រូវ មហាជនរិះគន់វិញថាជាជនសម្តែងបំពុលសង្គម បន្ទាប់ពីវីដេអូដែលបង្ហោះ មានចំណងជើងថា «នាយធ្នុង ចឹញ្ចឹមស្រីក្មេង ប្រពន្ធតាមទាន់» មានអ្នកតាមដាន ជិត២លានដង ត្រឹមរយៈពេលខ្លី ដោយសារតែក្នុងវីដេអូនោះពិតៗ ថតចេញពីកាមេរ៉ាទូរស័ព្ទរេចុះរេឡើង ដូចតថភាពជាក់ស្តែងណាស់។
មហាជនបានលើកឡើងថា «ធ្វើចឹងមានគោលបំណងអ្វី? មានគិតពីផលប៉ះពាល់អត់?» , «ចាប់ផ្តើមឡប់មួយទៀតហើយ ដូចខ្វះរឿងសម្តែង», «កុំបំពុលសង្គមអី» , «ស្រុកខ្មែរឡូវពោរពេញការសំដែង», «ល្បីយូហើយតែពូនៅតែចង់ល្បី...មិនឆ្អែតនឹងល្បីនឹងសោះ...ចាំតែភ្លើរតើ...ល្បីបានលុយ.», «ការសម្តែង របស់អ្នក មិន សមរម្យ »៕
សូមបញ្ចេញមតិនៅទីនេះ