សៅរ៍ , 20 សីហា 2022
ផ្អើលពេញបណ្ដាញសង្គម! តារា K-Pop នៃក្រុម BLACKPINK ពាក់អាវក្លិប Manchester United ក្នុង MV ថ្មីបំផុតរបស់ខ្លួន
(បាល់ទាត់)៖ អ្នកគាំទ្របិសាចក្រហម មិនអាចទប់អារម្មណ៍រំភើបរបស់ពួកគេបានទេ ខណៈដែលតារាដ៏ល្បីរបស់ K-Pop គឺ Jennie របស់ Blackpink ត្រូវបានគេឃើញពាក់អាវពណ៌ខ្មៅរបស់ក្លឹបបាល់ទាត់ Manchester United នៅក្នុងវីដេអូចម្រៀងថ្មី "Pink Venom" ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ។
ផលិតកម្ម YG Entertainment បានចេញផ្សាយវីដេអូចម្រៀង “Pink Venom” ទាំងស្រុង នៅថ្ងៃទី 19 ខែសីហា បន្ទាប់ពីជោគជ័យដ៏លើសលុបនៃ MV Teaser ដែលបានចេញផ្សាយកាលពីបីថ្ងៃមុន។ ឈុតខ្លីៗនេះ បានទាក់ទាញអ្នកទស្សនាជាង 22 លានដង ពីអ្នកគាំទ្ររបស់ Blackpink ដែលត្រូវបានគេស្គាល់ជាទូទៅថា 'Blink' មកពីជុំវិញពិភពលោក។
នៅក្នុង MV “Pink Venom” មានរយៈពេល 3.21 នាទី ដែលចេញនៅថ្ងៃទី 19 ខែសីហា សមាជិក BLACKPINK ទាំងអស់ទាក់ទាញការចាប់អារម្មណ៍ ចំពោះរូបភាពដ៏អស្ចារ្យរបស់ពួកគេ ប៉ុន្តែ Jennie Kim លេចធ្លោសម្រាប់អ្នកគាំទ្របាល់ទាត់។ ជាពិសេស តារារ៉េបស្រីរូបនេះ បានស្លៀកពាក់អាវ Manchester United ដោយមានឈ្មោះ “Jennie” និងលេខ “96” ដែលតំណាងឱ្យឆ្នាំកំណើតរបស់នាងនៅខាងក្រោយ។
ភ្លាមៗនោះ អ្នកគាំទ្ររបស់ Man U នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងមានការភ្ញាក់ផ្អើលជាមួយនឹង MV បានជួយបង្កើនស្មារតីរបស់ពួកគេ មុនពេល Manchester United ប្រឈមមុខនឹងគូប្រជែង Liverpool FC នៅថ្ងៃចន្ទ (22 សីហា) នៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតទីបី នៃក្របខ័ណ្ឌ Premier League រដូវកាល 2022-23 នេះ។
គួររំលឹកថា កាលពីឆ្នាំ 2020 ក្រុមចម្រៀងប្រុស Kpop Stray Kids ក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកគាំទ្របាល់ទាត់ផងដែរ នៅពេលដែលពួកគេពាក់អាវចាស់ពីក្លឹបធំៗដូចជា Celtic និង Real Madrid ក្នុង MV បទ “My Pace” របស់ពួកគេ៕
សូមបញ្ចេញមតិនៅទីនេះ