ច័ន្ទ , 22 សីហា 2022
អុញនោះ! Buriram United នឹងមិនអនុញ្ញាតិឲ្យយុវជនរបស់ខ្លួន ចូលរួម ក្រុមជម្រើសជាតិ U19 ទៀតឡើយ ដោយសារតែ…
(បាល់ទាត់)៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ប្រធានក្លិប Buriram United លោក Newin chidchob បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗថា រូបលោកសម្រេចចិត្តជាផ្លូវការ ដោយមិនអនុញ្ញាតិឲ្យក្រុមយុវជនរបស់ Buriram United ចូលរួមជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំ ឬឈុតយុវជនផ្សេងៗទៀតឡើយ។
លោក Newin chidchob បានបញ្ជាក់ថា មូលហេតុដែលមិនអនុញ្ញាតិឲ្យយុវជនរបស់ខ្លួន ចូលរួមជាមួយក្រុមជម្រើសជាតិ គឺដោយសារតែពេលពួកគេត្រឡប់ពីក្រុមជម្រើសជាតិវិញ ចាប់ផ្តើមបង្ហាញអាកប្បកិរិយាដូចជា៖ គ្មានវិន័យ, ចេះជក់បារី ដើរលេងជប់លៀង និងផឹកស៊ីយ៉ាងសប្បាយ។
លោក Newin Chidchob បានបន្ថែមទៀតថា៖«លោកនឹងដាក់ទណ្ឌកម្មលើក្មេងៗទាំងនេះ ដោយមិនអោយទៅហ្វឹកហាត់រយៈពេលបីសប្តាហ៍ ដើម្បីកែប្រែអាកប្បកិរិយារបស់ពួកគេ»៕
សូមបញ្ចេញមតិនៅទីនេះ