ច័ន្ទ , 22 សីហា 2022
ឱក សុគន្ធកញ្ញា ស្រស់ស្អាតខ្លាំង តាំងពីសប្តាហ៍ទី១វគ្គ Live Show ដល់វគ្គពាក់ កណ្តាលផ្តាច់ព័្រត្រក្នុងកម្មវិធី Cambodian Idol
កម្មវិធីក្រកួតលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ជាកម្មវិធីមួយដែលមហាជនរាប់លាននាក់កំពុងតែតាមដានមិនដាក់ភ្នែក ខណៈកម្មវិធីនេះកាន់តែកៀកជិតដល់វគ្គផ្តាច់ព័្រត្រ។ មិនត្រឹមតែបេក្ខជនក្នុង កម្មវិធីប្រលង ដែលទទួលបានការគាំទ្រខ្លាំងពីមហាជនតែប៉ុណ្ណោះទេ បើក្រឡេកទៅគណៈកម្មការ ឱក សុគន្ធកញ្ញា វិញ មហាជនក៏ផ្តោតខ្លាំងដូចគ្នា ព្រោះតាំងពីវគ្គ Live Show សប្តាហ៍ទី១ រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព័្រត្រ រូបនាងតែងខ្លួនស្អាតសមឥតទាស់មិនថាទម្រង់បុរាណ ឬទម្រង់សម័យឡើយ។
តារាចម្រៀងឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងមួយរូបដែលទទួលបានការ គាំទ្រ ខ្លាំងក្នុងវិស័យសិល្បៈ តាំងពីប្រឡូកលើអាជីពនេះអស់រយៈ ពេលជាច្រើនឆ្នាំ ។ មិនត្រឹមតែទទួលបានការគាំទ្រពីមហាជនទៅលើ ទឹកដមសំនៀង តែប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីរូបនេះក៏ទទួលបានការសសើរពីមហាជន ពីសម្រស់ដ៏ស្រស់សោភារបស់នាង ពីមួយឆ្នាំទៅមួយឆ្នាំ នៅថែសម្រស់ស្រស់ស្អាតដដែល បើទោះបីជារៀបការហើយមានកូនមួយទៅហើយក្តី។
តួយ៉ាង ចាប់តាំងពីវគ្គ Live Show សប្តាហ៍ទី១ រហូតដល់វគ្គពាក់កណ្តាល ផ្តាច់ព័្រត្រ មហាជនបានសង្កេតឃើញថា គណៈកម្មការ ឱក សុគន្ធកញ្ញា តែងខ្លួនស្រស់ស្អាតខ្លាំងណាស់ ទោះក្នុងសប្តាហ៍ណាក៏ស្រស់ស្អាត ទាក់ក្រសែភ្នែក មហាជនពោលសរសើរគ្រប់គ្នា។
គួរបញ្ជាក់ផងដែរថា កម្មវិធី Cambodian Idol រដូវកាលទី៤ នឹងឈានចូលដល់វគ្គផ្តាច់ព័្រត្រនៅថ្ងៃទី២៨ ខែសីហា ខណៈមហាជនកំពុងតែទន្ទឹមរង់ចាំមើលថាបេក្ខជនជើងខ្លាំងទាំង៤រូប រួមមាន បេក្ខជន លីម តិចម៉េង , ថុល សុភិទិ , នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ នរណាជាម្ចាស់ពានក្នុងរដូវកាលនេះ៕
សូមបញ្ចេញមតិនៅទីនេះ