ពុធ , 24 សីហា 2022
ជប៉ុន កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA U-20 Women's World Cup
(បាល់ទាត់)៖ U-20 នារីជប៉ុន ជាក្រុមតំបន់អាស៊ីមួយគត់ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកូស្តារីកា បន្ទាប់ពីយកឈ្នះ U-20 នារីបារាំង ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣ ក្រោយស្មើគ្នា ៣-៣ នៅម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA U-20 Women’s World Cup៖
– ថ្ងៃទី២៥ ខែសីហា វេលាម៉ោង ៤:៣០នាទីរសៀល អេស្ប៉ាញ vs ហូឡង់ នៅកីឡដ្ឋាន Estadio Nacional de Costa Rica
– ថ្ងៃទី២៥ ខែសីហា វេលាម៉ោង ៨:០០នាទីយប់ ប្រេស៊ីល vs ជប៉ុន នៅកីឡដ្ឋាន Estadio Nacional de Costa Rica។
គួរដឹងថា ក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម២០ឆ្នាំ ដែលចូលរួមក្នុងព្រឹត្តិការណ៍ FIFA U-20 Women’s World Cup 2022 នៅប្រទេសកូស្តារីកា ទាំង១៦ក្រុមរួមមាន៖ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី កូស្តារីកា បារាំង អាល្លឺម៉ង់ ហ្គាណា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក ហុល្លង់ នូវែលហ្សេឡង់ នីហ្សេរីយ៉ា អេស្ប៉ាញ និងអាមេរិក។
ខាងក្រោមនេះគឺជាម្ចាស់ជើងឯក FIFA U-20 Women’s World Cup ចាប់ពីឆ្នាំ ២០០២ ដល់ ២០១៨៖
– ២០០២ ម្ចាស់ជើងឯកគឺ សហរដ្ឋអាមេរិក
– ២០០៤ ម្ចាស់ជើងឯកគឺ អាល្លឺម៉ង់
– ២០០៦ ម្ចាស់ជើងឯកគឺ កូរ៉េខាងជើង
– ២០០៨ ម្ចាស់ជើងឯកគឺ សហរដ្ឋអាមេរិក
– ២០១០ ម្ចាស់ជើងឯកគឺ អាល្លឺម៉ង់
– ២០១២ ម្ចាស់ជើងឯកគឺ សហរដ្ឋអាមេរិក
– ២០១៤ ម្ចាស់ជើងឯកគឺ អាល្លឺម៉ង់
– ២០១៦ ម្ចាស់ជើងឯកគឺ កូរ៉េខាងជើង
– ២០១៨ ម្ចាស់ជើងឯកគឺ ជប៉ុន៕
សូមបញ្ចេញមតិនៅទីនេះ