ព្រហស្បតិ៍ , 16 មិថុនា 2022
Inter Milan មានទំនុកចិត្តខ្ពស់ក្នុងការនាំយក Lukaku ពីChelsea ត្រឡប់ទៅទឹកដីItaly សាជាថ្មីក្នុងលក្ខខណ្ឌខ្ចីជើង
ក្លិបពស់ខៀវ Inter Milan និង តោខៀវ Chelsea បានជួបតុមូល ដើម្បីពិភាក្សានិយាយអំពីការនាំយកខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក កីឡាករ Romelu Lukaku ពីទឹកដីStamford Bridge ទីក្រុងឡុងដ៍ ទៅកាន់ទឹកដី San Siro ទីក្រុង មីឡែន សាជាថ្មី ក្នុងលក្ខខណ្ឌខ្ចីជើង។
Inter Milan ពិតជាមានទំនុកចិត្ត និង ជឿជាក់យ៉ាងខ្លាំងក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ ត្រឡប់ទៅវិញនៅរដូវក្តៅខាងមុខនេះ ក្នុងលក្ខខណ្ឌខ្ចីជើង។ តាមប្រភពមួយបានប្រាប់ Sky Sports ថា ក្នុងកិច្ចពិភាគក្សារវាងភាគីទាំងពីរ ខាងភាគី Inter Milan បានផ្តល់សំណើរទៅកាន់ Chelsea នៅកញ្ចប់ទឹកប្រាក់ ៥លានផោន ក្នុងការខ្ចីកីឡាករបែលហ្ស៊ិករូបនេះ ខណៈដែលភាគីខាងChelsea ចង់បាននូវទឹកប្រាក់ចំនួន១០លានផោន ពីភាគីខាងInter Milan។
គួរបញ្ជាក់ផងដែរថា ក្លិបតោខៀវ Chelsea បាននាំយក Lukaku ពី Inter Milan កាលពីរដូវកាលមុន ក្នុងតម្លៃ ៩៧.៥ លានអឺរ៉ូ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ បានរកគ្រាប់បាល់បានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ English Premier League សម្រាប់ក្លិបតោខៀវChelsea៕
សូមបញ្ចេញមតិនៅទីនេះ