ច័ន្ទ , 29 សីហា 2022
Pep Guardiola នឹងទទួលបាន ១០០លានផោនសម្រាប់ទីផ្សារដោះដូរនាខែមករា
(កីឡា)៖ គ្រូបង្វឹករបស់ក្លិបមេឃខៀវ លោក Pep Guardiola នឹងទទួលបានទឹកប្រាក់ ១០០លានផោន សម្រាប់ទីផ្សារដោះដូរកីឡាករនាខែ មករា ។ នេះបើយោងតាម គេហទំព័រ Sportsmole របស់ចក្រភពអង់គ្លេសបានចុះផ្សាយ។
ក្រុមមេឃខៀវ បានបាត់បង់កីឡាករ Gabriel Jesus, Raheem Sterling និង Oleksandr Zinchenko ដោយបានចាកចេញ ទៅកាន់ក្លិបផ្សេង ។ ទន្ទឹមជាមួយ ការចាកចេញកីឡាករទាំងនេះ ក្រុមយក្សរបស់អង់គ្លេសខាងលើ ក៏បានបន្ថែមមកវិញ ដោយទិញបាន Erling Braut Haaland, Julian Alvarez, Kalvin Phillips និង Sergio Gomez ។
ទោះជាយ៉ាងណា The Sun បានចុះផ្សាយថា Pep Guardiola នឹងទទួលបាន ១០០លានផោនទៀត ក្នុងករណី គ្រូបង្វឹករូបនេះ ចង់ធ្វើការដោះដូរបន្ថែម នាខែមករា ខាងមុខ។
មេឃខៀវ បច្ចុប្បន្នបានចំណាយ ១០៤លានផោន ខណៈដែលពួកគេក៏ទទួលបាន ២៥០លានផោន ពីការដោះដូរកីឡាករចេញ តាំងពីខែមករា មកម្លេះ ៕
សូមបញ្ចេញមតិនៅទីនេះ