អង្គារ , 30 សីហា 2022
លីវ ជីលី ទទួលបានកតិ្តយសពិសេសពីខាងស្ថាប័ន Miss Grand Vietnam អញ្ជើញចូលរួមក្នុងកម្មវិធីមួយ
កញ្ញា លីវ ជីលី ដែលបងប្អូនស្គាល់ថាជាបវរកញ្ញាមួយរូប បានបង្ហោះសារដោយ សេចក្តីត្រេកអរ និងជាមោទនភាពមួយ ត្រូវបានអ្នករៀបចំកម្មវិធី Miss Grand Vietnam អញ្ជើញជាភ្ញៀវកត្តិយសនៅក្នុងកម្មវិធី Internal Travel Expo Ho Chi Minh ក្នុងនោះក៏មានការចូលរួមពី Miss Grand International 2021 ផងដែរ។
ជីលី បានសរសេរនៅលើបណ្តាញសង្គមថា «ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំ ជីលី ទេវី ពិតជាមែនកិត្តិយសណាស់ដែល Miss grand International Vietnam បានអញ្ជើញរូបនាងខ្ញុំចូលរួមកម្មវិធី(Internal Travel Expo Ho Chi Minh)នៅថ្ងៃទី06/09/22-10/09/22 ដែលមានវត្តមាន Miss grand Internal Vietnam ( Nguyễn Thúc Thùy Tiên)និងមានវត្តមាន Miss grand ទាំង5ប្រទេសចូលរួមផងដែរ ហើយនាងខ្ញុំបានអញ្ជើញលោក ថាច់ សាថេន ជាអ្នកបកប្រែភាសាវៀតណាមជូនរូបនាងខ្ញុំ សូមតាមដានទាំងអស់គ្នាណា»។
ការប្រកាសដំណឹងនេះ ក៏ធ្វើឱ្យបវរកញ្ញាផ្សេងទៀត រួមទាំងមហាជន បានបង្ហាញអារម្មណ៍ អបអរសាទរទៅដល់ លីវ ជីលី ផងដែរ ដែលទទួលបានកតិ្តយសពិសេសនេះ ពីប្រទេសវៀតណាម៕
សូមបញ្ចេញមតិនៅទីនេះ