អង្គារ , 30 សីហា 2022
ដឹងអត់ គណៈកម្មការ ឆន សុវណ្ណរាជ ចាយលុយប៉ុន្មានលើគ្រឿងអលង្ការក្នុងវគ្គផ្តាច់ព័្រត្រ Cambodian Idol ?
មិនត្រឹមតែបេក្ខជនចូលរួមប្រកួតទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន តែប៉ុណ្ណោះទេ បើនិយាយពីគណៈកម្មការទាំង៤រូប រួមមាន លោក ណុប បាយ៉ារិទ្ធ អ្នកនាងឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា សុខ សីឡាលីន ក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនដូចគ្នា ព្រោះអ្នកទាំង៤ តុបតែងខ្លួនបានយ៉ាងស្រស់ស្អាត ទាក់ភ្នែកមហាជនតាមការតុបតែងលេង ស្ទាយរៀងៗខ្លួន។
បើនិយាយពីគណៈកម្មការ លោក ឆន សុវណ្ណរាជ វិញ មិនត្រឹមតែលេងម៉ូត សំលៀកបំពាក់ស្រស់សង្ហានោះទេ តែលោកក៏បានចំណាយខ្ទង់ម៉ឺនដុល្លារ សម្រាប់គ្រឿងអលង្ការតុបតែងខ្លួនដើម្បីកាន់តែមានភាពទាក់ទាញកាន់តែខ្លាំង។ ជាពិសេស នៅក្នុងវគ្គផ្តាច់ព្រ័ត្រ លោក ឆន សុវណ្ណរាជ បានចំណាយយ៉ាងច្រើន សម្រាប់បញ្ចប់តួនាទីក្នុងរដូវកាលនេះ។
តាមការឱ្យដឹងពីហាងពេជ្រ បានទម្លាយតម្លៃគ្រឿងអលង្ការរបស់លោក ឆន សុវណ្ណរាជ ថា ខ្សែករបស់លោកមានតម្លៃ ២០ ៩០០០ដុល្លារ, ចិញ្ចៀនតម្លៃ ២ ៩៨០ដុល្លារ, ខ្សែដៃតម្លៃ ៧ ៨០០ដុល្លារ និងក្បាលខ្សែក្រវ៉ាត់អក្សរ SVR តម្លៃ ៨ ៧០០ដុល្លារ សរុបទាំងអស់លោកឆន សុវណ្ណរាជ ចំណាយអស់ ៤០ ៣៨០ ដុល្លារ ក្នុងឈុតគ្រឿងអលង្ការពេជ្រលាយត្បូងខៀវដ៏ស្រស់ស្អាត។
នេះមិនមែនជាលើកទី១ នោះទេដែល តារាចម្រៀង ឆន សុវណ្ណរាជ ចំណាយដ៏ច្រើនបែបនេះ ទោះមិនមែនវគ្គផ្តាច់ព្រ័ត្រក្តី ព្រោះលោកជាមនុស្សម្នាក់ដែលស្រលាញ់គ្រឿងអលង្ការ ព្រោះរាល់កម្មវិធីធំៗលោកតែងតែធ្វើពេជ្រថ្មីៗសម្រាប់លម្អខ្លួន៕
សូមបញ្ចេញមតិនៅទីនេះ