អង្គារ , 30 សីហា 2022
តារាកំប្លែងនាយ ខាត់ ចំរើន កំពុងចូលសង្រ្គោះបន្ទាន់ព្រោះតែជំងឺជាច្រើនមុខធ្វើទុក្ខខ្លាំង
ភ្នំពេញ ៖ តារាកំប្លែង នាយ ខាត់ ចំរើន ដែលត្រូវជាប្អូនប្រុសបង្កើត ខាត់ សុឃីម កំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់តារាកំប្លែង ខាត់ ចំរើន បានប្រាប់ថា ពេលនេះលោក ខាត់ ចំរើន កំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត ហើយកំពុងត្រូវការឈាម ។ នាយ ខាត់ ចំរើន មានជំងឺជាច្រើនមុខធ្វើទុក្ខភ្លាមៗ ដូចជាជំងឺ ខូច ក្រលាន និង ក្រិនថ្លើមជាដើម ។ សិល្បករដែលបានដឹងរឿងនេះម្នាក់ៗបានផ្ញើសារជូនពរលោក ខាត់ ចំរើន ឱ្យធូរស្បើយពីជំងឺ ។
ដោយឡែកអ្នកនាង ខាត់ សុឃីម និងគ្រួសារ ដែលកំពុងស្ថិតនៅ សហរដ្ឋអាម៉េរិក ក៏បានបានផ្ញើសារ ជូនពរប្អូនប្រុសពីចម្ងាយផងដែរ អ្នកនាង ខាត់ សុឃីម និយាយថា « បងសូមជូនពរ ប្អូនមានសុខភាពល្អ ឆាប់ជាមានរោងច្រើនណាស់វើយ ១០/១១/១២ ច្រើនមែនតើ » ។ អ្នកនាង ខាត់ សុឃីម ពិតជាមានការព្រួយបារម្ភពីសុខភាពរបស់ខ្លួនខ្លាំងណាស់ ។
កាលពីប៉ុន្មានថ្ងៃមុននាយ ខាត់ ចំរើន ក៏បានបង្ហាញនូវអារម្មណ៍បាក់ទឹកចិត្តជាខ្លាំងនៅពេលដែលដឹងថាខ្លួនកំពុងមានជំងឺជាច្រើននៅក្នុងខ្លួន តែទោះជាយ៉ាងនេះក្តីបងប្អូននិងមិត្តភក្តិបានលើកទឹកនិងផ្តល់កម្លាំងចិត្តដល់លោកឱ្យរឹងមាំឡើង ពីព្រោះលោកមានគ្រួសារដែលត្រូវមើលថែ ៕
សូមបញ្ចេញមតិនៅទីនេះ