ពុធ , 31 សីហា 2022
សមាជិកជាច្រើនចង់ឲ្យ Ronaldo ចាកចេញពីក្លិប
(កីឡា)៖ សមាជិកនៃក្រុមបាល់ទាត់បិសាចក្រហម បានបង្ហាញបំណងថា ពួកគេចង់ឲ្យ Ronaldo ចាកចេញពីក្លិប ។ នេះបើយោងតាមការចុះផ្សាយរបស់់ Sportmole វេបសាយចក្រភពអង់គ្លេស។
អនាគតរបស់ CR7 នៅពហុកីឡដ្ឋានអូត្រាហ្វត ហាក់មិនប្រាកប្រជា ក៏ព្រោះតែកីឡាករសញ្ជាតិព័រទុហ្កាលរូបនេះ បានបង្ហាញក្តីប្រាថ្នាមួយ លេងជាមួយក្លិបដែលមាន ក្របខណ្ឌ Champions League ក្នុងដៃ។
ទន្ទឹមជាមួយគ្នានេះដែរ លោក Jorge Mendes ភ្នាក់របស់កីឡាករខាងលើ កំពុងធ្វើការដោយស្វែងរកក្លិបថ្មី ខណៈដែលមានក្លិបជាច្រើននៅតំបន់អឺរ៉ុប ក៏ប្រាថ្នាចង់បាន ។
យោងតាមការចុះផ្សាយរបស់ ESPN បានឲ្យដឹងថា ដំណឹងនៃការចាកចេញពីក្រុមបិសាចក្រហមរបស់ Ronaldo នឹងធ្វើឲ្យមិត្តរួមក្រុមរបស់គេសប្បាយរីករាយ ដោយគេជឿជាក់ថា កីឡាករអាយុ ៣៧ឆ្នាំរូបនេះជា ប្រភពដែលធ្វើឲ្យមានភាពរកាំរកូស នៅក្នុងក្រុម។
Mendes នៅតែមានក្តីសង្ឃឹមក្នុងការស្វែងរក ក្លឹបថ្មី ឲ្យ Ronaldo ជាមួយនឹងការផ្លាស់ប្តូរខ្ចីជើងទៅ Sporting Lisbon ឬ Napoli បច្ចុប្បន្នត្រូវបានចាត់ទុកថាជាជម្រើសដែលអាចធ្វើទៅបាន៕
សូមបញ្ចេញមតិនៅទីនេះ