ច័ន្ទ , 05 កញ្ញា 2022
ក្លិបព្រះខ័នរាជស្វាយរៀង និង Emmanuel Mbarga យល់ព្រមទាំងសងខាងក្នុងការបញ្ចប់កិច្ចសន្យា
(បាល់ទាត់)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវជាមួយកីឡាករ Emmanuel Junior Mbarga Nkene ដោយមានការយល់ព្រមទាំងសងខាងក្នុងការបញ្ចប់កិច្ចសន្យា។
ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ ២៣ឆ្នាំ កម្ពស់១.៧០ម៉ែត្ររូបនេះ បានចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីជើងទី២ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២១។ ខណ:រដូវកាលឆ្នាំ២០២២នេះ Emmanuel Mbarga ស៊ុតបញ្ចូលទីបាន ២គ្រាប់ និង Assists បាន៧ដង។
គួររំលឹកថា ខ្សែប្រយុទ្ធស្លាប Emmanuel Mbarga គឺជាម្ចាស់ពានកីឡាករឆ្នើមប្រចាំខែមីនា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor កំពុងស្ថិតនៅកំពូលតារាង គិតត្រឹមសប្តាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ដោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ១២ ស្មើ៣ និងចាញ់២ មាន៣៩ពិន្ទុ៕
សូមបញ្ចេញមតិនៅទីនេះ