ពុធ , 07 កញ្ញា 2022
Breaking News៖ Thomas Tuchel ត្រូវបានក្លិប បណ្ដេញចេញពីដំណែង បន្ទាប់ពីដឹក Chelsea ចាញ់ប្រកួតដំបូងនៅ UCL
នៅមុននេះបន្តិច! ក្លិបតោខៀវ Chelsea បានសម្រេចបណ្ដេញអ្នកចាត់ការណ៍ទូទៅ លោក Thomas Tuchel បន្ទាប់ពីបរាជ័យ ១ ទល់នឹង ០ នៅ UCL ក្រោមស្នាដៃក្រុម Dinamo Zagreb របស់ក្រូអាត។
ក្លិបតោខៀ Chelsea បានចេញសេចក្តីថ្លែងការណ៍ថា៖ «នៅពេលដែលក្រុមម្ចាស់ក្លិបថ្មី ឈានដល់ 100 ថ្ងៃ ចាប់តាំងពីការកាន់កាប់ក្លឹប ហើយនៅពេលពួកគេបន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីនាំក្លឹបឆ្ពោះទៅមុខ ម្ចាស់ថ្មីជឿថា វាជាពេលវេលាត្រឹមត្រូវ ដើម្បីធ្វើការផ្លាស់ប្តូរនេះ»។
ក្លិបបានបន្តថា៖«ក្នុងនាមអ្នកគ្រប់គ្នានៅ Chelsea FC ក្លឹបសូមថ្លែងអំណរគុណដល់ Thomas Tuchel និងបុគ្គលិករបស់គាត់ សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់ ក្នុងអំឡុងពេលរបស់ពួកគេជាមួយក្លឹប។ Thomas នឹងមានកន្លែងត្រឹមត្រូវក្នុងប្រវត្តិសាស្រ្តរបស់ Chelsea បន្ទាប់ពីឈ្នះ Champions League, Super Cup និង Club World Cup នៅក្នុងពេលវេលារបស់គាត់នៅទីនេះ»។
បើយោងតាមការបញ្ជាក់របស់ក្លិប បុគ្គលិកគ្រូបង្វឹករបស់ Chelsea នឹងទទួលបន្ទុកក្រុមសម្រាប់ការហ្វឹកហាត់ និងការរៀបចំការប្រកួតនាពេលខាងមុខរបស់យើង ខណៈដែលក្លឹបមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីតែងតាំងគ្រូបង្វឹកថ្មី។
គួរបញ្ជាក់ថា Thomas Tuchel បានចូលរួមជាមួយក្លិបតោខៀវ Chelsea នៅដើមឆ្នាំ ២០២១ បន្ទាប់ពីត្រូវ PSG បណ្ដេញចេញ៕
សូមបញ្ចេញមតិនៅទីនេះ