ព្រហស្បតិ៍ , 08 កញ្ញា 2022
ការសែត Metro រាយការណ៍ថា Ronaldo ជាដើមហេតុធ្វើឲ្យ Chelsea បណ្តេញ Thomas Tuchel ចេញ
ការសែតកីឡាដ៏ល្បីរបស់ពិភពលោក Metro បាននិយាយថា ទំនាក់ទំនងដ៏តានតឹងរបស់លោក Thomas Tuchel ជាមួយ Todd Boehly បានចាប់ផ្តើមនៅពេលដែលអ្នកទាំងពីរបានប៉ះទង្គិចគ្នា ជុំវិញការចង់បានតារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Cristiano Ronaldo ។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ ត្រូវបានបណ្តេញចេញពីតំណែង ជាអ្នកចាត់ការក្រុមតោខៀវ កាលពីថ្ងៃពុធ បន្ទាប់ពីក្រុម Chelsea ចាញ់ Dinamo Zagreb ក្នុងប្រទេសក្រូអាត កាលពីយប់ថ្ងៃអង្គារ។
Tuchel ត្រូវបានផ្តល់ប្រាក់យ៉ាងច្រើននៅកីឡដ្ឋាន Stamford Bridge នៅរដូវក្តៅនេះ ដោយកីឡាករអាល្លឺម៉ង់ បានទិញកីឡាករជាច្រើនមកកាន់ក្លឹប។ អតីតគ្រូបង្វឹក Dortmund រូបនេះ បានចំណាយប្រាក់ជិត 300 លានផោន ដើម្បីនាំយក Raheem Sterling, Wesley Fofana និង Kalidou Koulibaly និងកីឡាករជាច្រើនទៀត។ ប៉ុន្តែខណៈពេលដែល Tuchel រីករាយនឹងការចាយលុយដ៏ច្រើននេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបដិសេធសំណើរបស់ក្លឹប ក្នុងការចុះហត្ថលេខាលើ Ronaldo ។
ម្ចាស់ក្លិបតោខៀវ លោក Todd Boehly ដែលជាអ្នកគាំទ្រម្នាក់របស់ Ronaldo មានបំណងចុះហត្ថលេខាយកតារាឆ្នើមរូបនេះ បន្ទាប់ពីការកាន់កាប់ក្លឹបរបស់គាត់ ហើយលោកបានជួបជាមួយ Jorges Mendes បន្ទាប់ពី Ronaldo មានចេតនាចង់ចាកចេញពី Old Trafford ។ ប៉ុន្តែ Tuchel បានរារាំងការផ្លាស់ប្តូរនេះ ហើយអះអាងថាលោក នឹងមិនទិញយក Ronaldo ដាច់ខាត ខណៈដែល Boehly មានអារម្មណ៍ថា Ronaldo មានភាពស័ក្តិសម សម្រាប់ការផ្លាស់មកលេងនៅ Stamford Bridge ។
ការបដិសេធរបស់ Tuchel ក្នុងការស្តាប់ការផ្ដល់យោបល់របស់ Boehly បង្កឱ្យមានភាពតានតឹងរវាងអ្នកទាំងពីរ ជាពិសេស នៅពេលដែលសហម្ចាស់ក្លឹបមានអារម្មណ៍ថា គាត់បានផ្តល់សិទ្ធឲ្យ Tuchel ជ្រុលពេករហូតដល់មិនស្ដាប់ប្រធានក្លិប៕
សូមបញ្ចេញមតិនៅទីនេះ