ព្រហស្បតិ៍ , 12 មករា 2023

អត្ថបទទាក់ទង
កីឡាករ Aubameyang មិនអាចចាកចេញពីទឹកដីអង់គ្លេសបានទេ ក្រោមច្បាប់របស់ FIFA
ប៊ូរខាវ ថាខ្លួនមិនទាន់បានថ្លៃឈ្នួលពីកម្ពុជា ហើយអ្នកប្រដាល់ ១០ នាក់ផ្សេងទៀតក៏ជួបបញ្ហាដូចគ្នា ដែលនាំឱ្យថ្លៃឈ្នួលទាំងអស់កើនជិតដល់ ៣ លានបាត (ជាង ៨១,២០០ ដុល្លារអាមេរិក)
អ្នកគាំទ្រផ្ទុះ ការងឿង.ឆ្ងល់គ្រប់គ្នា ខណៈតារាចម្រៀង សុខ ស្រីនាង បា.ត់មុខឈឹ.ងបែបនេះ
ជេ ស៊ីកា រងពាក្យរិះគ.ន់ពីមហាជន ក្រោយបញ្ចេញវីដេអូរោ-លរា.លជាមួយ ប៉ែន ភក្រ័សុធារិទ្ធ
១គ្រាប់យកឈ្នះ Man City យប់មិញ បង្កើតប្រវត្តិសាស្ត្រឱ្យ Kane ក្លាយជាកីឡាករមានគ្រាប់បាល់ច្រើនបំផុតសម្រាប់ Spur

អត្ថបទពេញនិយម
ក្រោយប្រកាសថាជិតរៀបការពេលនេះកាន់តែច្បាស់ តែកូនកំលោះរបស់លោកស្រី ទ្រី ដាណា មិនមែន សេង មង្គល
កម្សាន្ត៖ គេចាំបានថា កាលពីកន្លងទៅនេះ លោកស្រី ទ្រីដាណា បាន ប្រកាសថាខ្លួន នឹង ភ្ជាប់ពាក្យនៅខែធ្នូ ព្រមទាំងរៀបការនៅខែមីនា ឆ្នាំ២០២៣ ខណៈនៅថ្ងៃ២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព មានទាំងកន្រ្កកផ្លែឈើ ស្ថិតនៅ គេហដ្ឋានរបស់លោកស្រី ទ្រី ដាណា ធ្វើឱ្យលេងបណ្តាញសង្គម លើកឡើងថា នេះជា កម្មវិធីពិសេសរបស់អ្នកជំនួញរូបនេះតែបុរសក្នុងរូបភាពមិនមែនជាលោក សេង មង្គល ឡើយ។ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា លោកស្រី ទ្រី ដាណា ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបកាន់កាប់ជំនួញជាច្រើននៅក្នុងដៃ ជាពិសេស កាលពីកន្លងទៅថ្មីៗនេះអ្នកលក់ពេជ្ររូបនេះចូលរួមឧបត្ថម្ភវិស័យគុនខ្មែរជាង១ម៉ឺនដុល្លារដែលធ្វើឱ្យមហាជនពោលសរសើរពីទឹកចិត្តសប្បុរសរបស់លោកស្រីជាខ្លាំង។ យ៉ាងណានៅថ្ងៃទី២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព ប៉ុន្មាន សន្លឹកជាមួយលោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមដោយភ្ជាប់ជាមួយ សំណេរ ធ្វើឱ្យអ្នកគាំទ្រ កាន់តែច្បាស់មួយកម្រិតទៀតថាជាកម្មវិធីពិសេសរបស់ លោកស្រី ទ្រី ដាណា។ លោក ជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់ថា «អ្នកកំពង់ចាមអើយខ្ញុំទៅតាមផ្លូវ ហើយមិនបានកាត់សក់ទេ ណាពីព្រោះរវល់កម្មវិធីក្មួយស្រីទ្រី ដាណា បន្តិចជួបគ្នាពេលល្ងាច»។ បន្ទាប់ពីលោកជំទាវបានបង្ហាញដំរួយបែបនេះហើយ អ្នកលេងបណ្តាញ សង្គមរួម ទាំងអ្នកសិល្បៈជាច្រើនរូបបានចូលទៅខំមិនអបអរសាទរដល់លោកស្រី ទ្រី ដាណា ពេលនេះរកឃើញអ្នកស្អំបេះដូងហើយ មិនថាកូនកំលោះ ជាតារាសម្តែង សេង មង្គល ឬមិនមែនក៏ដោយ ការជូនពរឱ្យអ្នកទាំងពីរមានសុភមង្គល។ គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកគាំទ្រកាលពី ពេលកន្លងទៅថា លោកស្រីនឹងភ្ជាប់ពាក្យខែធ្នូ ហើយរៀបការអំឡុងខែមីនា ឆ្នាំ ២០២៣ ដែលកាលនោះអ្នកគាំទ្រជាច្រើនបានដាក់ការសង្ស័យ ថាកូនកំលោះ ជាលោក សេង មង្គល ប៉ុន្តែពេលនេះអ្នកគាំទ្រដឹងហើយថាកូនកំលោះរបស់ លោកស្រី ទ្រី ដាណា មិនមែនជាលោក សេង មង្គល ឡើយ៕
ចង់ស្អាតពេក ប្រុស ខួច រត់ទៅកែមុខ តែពេលកែហើយអ្នកគាំទ្រថា ស្តាយមុខពីមុន សឹងតែគ្រប់គ្នា
កម្សាន្ត៖ តារាសម្តែងដ៏មានប្រជាប្រិយភាព ប្រុស ខួច បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង បន្ទាប់ពីលោកបង្ហាញមុខថ្មី ក្រោយវះកាត់កែសម្ផស្សបាន១ខែ តែអ្វីដែលអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈផងនោះ បានពោលស្តាយមុខចាស់របស់ ប្រុស ខួច សឹងតែគ្រប់គ្នា។ ក្រៅពីមានមុខមាត់ស្រស់ស្អាតបែបធម្មជាតិ ឬកង្វះចំណុចណាមួយនៃរាងកាយ តារាមួយចំនួនបានសម្រេចចិត្តទៅវះកាត់កែសម្ផស្សបន្ថែម តាមអ្វីដែលខ្លួនចង់បាន ដោយអ្នកសិល្បៈមួយចំនួនហ៊ានទម្លាយពីការពិត ឯអ្នកមួយចំនួនមិនទទួលស្គាល់ថា ខ្លួនកែសម្ផស្សឡើយ។ ទន្ទឹមនឹងការកែសម្ផស្សរួចតារាមួយចំនួនក៏ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រស់ស្អាតក្រោយវះកាត់ តែអ្នកមួយចំនួនទៀតក្រោយកែសម្ផស្សហើយ សោកស្តាយមុខធម្មជាតិក៏មាន ព្រោះមិនស្រស់ស្អាតដូចក្តីបំណង។ ជាក់ស្តែង តារាសម្តែងដ៏ល្បី ប្រុស ខួច បានបង្ហោះរូបថ្មីក្រោយវះកាត់កែសម្ផស្សបានរយៈពេល១ខែ កាលពីយប់ថ្ងៃទី១៨ ខែតុលា ប៉ុន្តែអ្នកគាំទ្របង្ហាញអារម្មណ៍ថា ពេញចិត្តមុខមាត់ ប្រុស ខួច ពេលមិនទាន់កែជាង។ តារាសម្តែងខាងលើនេះបានសរសេរថា «មុខ ខ្ញុំទើបតែបានមួយខែសោះ, វាដែលស្អាតអីបើនៅហើម នឹងយកមុខហើមទៅ និយាយជាមួយមុខអត់ហើម»។ ក្រោយពីបង្ហាញមុខមាត់ថ្មី អ្នកគាំទ្រ ក៏បានចូលទៅខំមិនការផុសរបស់ ប្រុស ខួច ថា « និយាយតាមត្រង់ខ្ញុំស្រលាញ់បងកាល មិនទាន់កែស្អាតណាស់ កែហើយស្អាតដែរតែ ស្អាតបែបផ្សេង» , «លែងស្គាល់ហើយនិយាយមែន» «បងកែទៅមុខដូចចាស់ជាងមុន», «ស្តាយមុខពីមុនណាស់» ហើយតារាសម្តែងលោក សាវិន ហ្វីលីព ក៏បានចូលទៅខំមិនដែរថា «ស្តាយមុខដើម» ។ យ៉ាងណាមិញ បន្ទាប់ពីឃើញមហាជនហាក់មិនពេញចិត្តមុខមាត់ថ្មី តារាសម្តែងប្រុស ខួច សម្រេចចិត្ត លុបការបង្ហោះវិញ ចំណែកឯមុខមាត់ថ្មី បន្ទាប់ពីជាសះស្បើយមុខកាំបិត មានរូបរាងយ៉ាងណាមានតែចាំតាមដានទាំងអស់គ្នា ព្រោះការស្រលាញ់របស់មនុស្សម្នាក់ៗមានលក្ខណៈខុសប្លែកពីគ្នា ហើយនេះក៏ជាការសម្រេចិត្តរបស់ប្រុស ខួច ក្នុងការកែសម្ផស្ស៕
លើកនេះ សឿ សុធារ៉ា ចេញសារវា-យប្រ-ហារ ដួង វីរៈសិទ្ធ ក-ប់ៗមាត់ ហាក់ឆ្អែតចិត្តនឹងរឿងខាងប្រុសដោះ-ដៃ
កម្សាន្ត៖ស្របពេលតារាចម្រៀង ដួង វីរៈសិទ្ធ ច្រានចោលក្តីស្រឡាញ់ និងទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនផងនោះ បានធ្វើឱ្យ សឿ សុធារ៉ា មួរម៉ៅរហូតបោះសម្តីទៅកាន់ ដួង វីរៈសិទ្ធ ថា លែងហ៊ានប្រាថ្នាមនុស្សប្រុសថ្លៃថ្នូរហើយ គ្រោះថា្នក់ណាស់ ដែលការពារកិត្តិយសតែខ្លួនឯង...។ ប៉ុន្មានថ្ងៃនេះរឿងរ៉ាវតារាសម្តែង សឿ សុធារ៉ា លង់ស្នេហ៍សិស្សប្អូន ដួង វីរៈសិទ្ធ កំពុងក្លាយជាប្រធានបទក្តៅគគុក រហូតមានមហាជនបញ្ចេញការវែកញែកពេញពេញហ្វេសប៊ុក។ ក្នុងនោះក៏មានអ្នកខ្លះបានជូនពរដល់ សឿ សុធារ៉ា ឱ្យសម្រេចបំណងដោយគិតថា មិនមានអ្វីទាស់ខុសទេបើគ្រាន់តែស្រឡាញ់ចង់បានបុរសថ្លៃថ្នូរម្នាក់មកធ្វើជាមិត្ត១០០ឆ្នាំនោះ។ ណាមួយក្តីស្រឡាញ់មិនមានកំហុសអ្វីឡើយ ប៉ុន្តែក៏មានមតិជាច្រើនបានវាយប្រហារនឹងរិះគន់ធ្ងន់ៗចំពោះការសារភាពស្នេហ៍របស់ សឿ សុធារ៉ា ទៅលើតារាចម្រៀងលោក ដួង វីរៈសិទ្ធ ដោយអ្នកលេងបណ្តាញសង្គមខ្លះដល់ថា្នក់និយាយថា សឿ សុធារ៉ា កំពុងមានរោគចិត្តថែមទៀត ។ តែអ្វីដែលកត់សម្គាល់ក្រោយទទួលរងការអាម៉ាសតាមរយៈការច្រានចោលក្តីស្នេហ៍ពីសំណាក់សិស្សប្អូន ដួង វីរៈសិទ្ធ លើកនេះ សឿ សុធារ៉ា ហាក់ឆ្អែតចិត្តនឹងបានបង្ហាញអារម្មណ៍ពុះកញ្ជ្រោលខ្លាំងដោយតបថា« BRS, did see all comments, r u so wonderful ណាស់មែនទេ? May u happy now. ហើយឈប់នឹកខ្ញុំប្រយ័ត្នខួរក្បាលនិពន្ធចម្រៀងមិនបាន ហើយមួយទៀតពេលនិយាយរើសយកតែភាពថ្លៃថ្នូរដាក់លើខ្លួន បន្ទាប់មកខ្ញុំជាស្រ្តីត្រូវបានគេប្រមាថមើលងាយ អូនឯងរត់យកតែរួចខ្លួនបែបនេះ ខ្ញុំសុំមិនជួបទៀតទេចាំថ្ងៃរះពីទិសខាងលិចសិន ចាំជួបគ្នាបងស្គាល់ច្បាស់ណាស់ចរិកអូនឯង នៅពេលគ្មានបងដូចមុន អូនលេងហ្គីតាភ្លៀវៗ ច្រៀងស្រែកមិនដល់តុង ច្រៀងឆ្វេងចង្វាក់ចេញទៅប្រុសថ្លៃថ្នូរ»។ ការលើកឡើងរបស់ សឿ សុធារ៉ា ហាក់បញ្ជាក់ថា ទំនាក់ទំនងរវាង នាង និងលោក ដួង វីរៈសិទ្ធ ធ្លាប់មានភាពស្និទ្ធស្នាល និងស៊ីជម្រៅខ្លាំង ខណៈ លោក ដួង វីរៈសិទ្ធ បញ្ជាក់ថា ធ្លាប់ជួប សឿ សុធារ៉ា តែមួយដងគត់ក្នុងពេលថតរឿងភាគទូរទស្សន៍ហង្សមាស ៕
ចំណងស្នេហ៍ជាមួយប្រុសក្មេងលោក អ៊ុក ដារ័ត្ន ទោះ ស្រីអ៊ីត ហាក់ព្យាយាមលាក់បាំង តែខាងប្រុសកាន់តែបង្ហាញ
កម្សាន្ត៖ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងរូបសង្ហាលោក អ៊ុក ដារ័ត្នបានបង្ហាញរូបភាពកាន់តែស្និទ្ធស្នាលជាមួយតារាកំប្លែងសម្បូរវោហាស៍ ស្រីអ៊ីត ជាចំហ និងស៊ីជម្រៅមិនខុសពីគូស្នេហ៍ឡើយ។ ក្រោយស្ពាយងារជាតារាកំប្លែងមេម៉ាយកូនមួយជាង ១០ឆ្នាំ ស្រីអ៊ីត មិនដែល បង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាក្រៅពីតារាសម្តែងវ័យក្មេងលោក អ៊ុក ដារ័ត្ន ឡើយ។ ជាញយដងគេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាចូលរួមនៅក្នុង កម្មវិធីនានា ដោយមានការតុបតែងសម្លៀកបំពាក់ដូចជាគូស្នេហ៍ ។ ប៉ុន្តែកន្លងមកតារាកំប្លែង ស្រីអ៊ីត ធ្លាប់ច្រានចោលពីទំនាក់ទំនងជាមួយតារាសម្តែងរូបសង្ហា លោក អ៊ុក ដារ័ត្ន ដោយបញ្ជាក់ថា ជាមិត្តភក្តិធម្មតា ។ដ្បិតតារាកំប្លែង ស្រីអ៊ីត មិនហ៊ានទទួលស្គាល់ពីទំនាក់ទំនងជាមួយលោក អ៊ុក ដារ័ត្ន ក្តី តែ សម្រាប់តារា សម្តែងរូបសង្ហាសាច់ដុំធំៗរូបនេះវិញតែងបង្ហាញរូបភាពស្និទ្ធ ស្នាលជាមួយតារាកំប្លែង ស្រីអ៊ីត ដោយភ្ជាប់ជាមួយសារខ្លីថាបានជួបនារី កំប្លែងនៅក្នុងសុបិន្តហើយ ។ ការលើកឡើងរបស់តារាសម្តែងលោក អ៊ុក ដារ័ត្ន ក៏ទទួលបានការ ចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនហើយអ្នកគាំទ្រខ្លះបានជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតថែមទៀត ។ បើសម្លឹងមើលពីវ័យរបស់អ្នកទាំងពីរ ទោះខុសគ្នាបន្តិចក្តី តែមើលទៅសម្រស់របស់តារាកំប្លែង ស្រីអ៊ីត ហាក់មិន ខុសគ្នាពីតារាសម្តែងលោក អ៊ុក ដារ័ត្ន ប៉ុន្មានឡើយ ហើយរូបភាពនេះក៏មិនខ្វះដែរតារាស្រីដែល មានស្វាមីមានអាយុតិចជាងខ្លួន ហើយពួកគេស្រឡាញ់គ្នានឹងរួមរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ ។ អ្វីដែលកត់សម្គាល់បើតាមរូបភាពរបស់ អ្នកទាំងពីរកន្លង មកគេមើលឃើញថា ចំណងស្នេហ៍របស់ ស្រីអ៊ីត និងលោក អ៊ុក ដារ័ត្ន ក៏មានការដឹងឮនិងយល់ព្រមពីសំណាក់ចាស់ទុំផងដែរ ។ គួររំម្លឹកថា ស្រីអ៊ីត គឺជាតា រាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ដោយនាងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យ ។ ក្រៅពីអាជីពកំប្លែង ស្រីអ៊ីត ក៏ ចេះច្រៀង និង សម្តែងបានយ៉ាងស័ក្តិសមផងដែរ ៕
ស្រីស្អាត ម៉ានីន បង្ហា-ញផ្ទះវីឡាត-ម្លៃជាង១លានដុ-ល្លារ បាន៣ថ្ងៃ ប្រកា-សបែ-ក ភិទិ
កម្សាន្ត៖ ស្រីស្អាតសាច់សខ្ចី ឡុង ម៉ានីន បានប្រកាសទំនាក់ទំនងជាសាធារណៈថា រាប់អាន ភិទិ ជាមិត្តភក្តិវិញក្រោយពីចំណងស្នេហ៍អ្នកទាំងពីរមិនទទួលបានការគាំទ្រ ពីហ្វេន របស់ ភិទិ ។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីអ្នកមេម៉ាយរូបនេះបង្ហាញផ្ទះវីឡាតម្លៃ ជាង១លានដុល្លារ ទុកជាកាដូសម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើត។ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រីស្អាត ម៉ានីន ដែលកំពុងមានរឿង អាស្រូវស្នេហាជាមួយតារាចម្រៀង ថុល សុភិទិ បានប្រកាសទំនាក់ទំនងជា សាធារណៈ ថា នាងសម្រេចចិត្តរាប់អាន ភិទិ ជាមិត្តភក្តិគ្នាវិញដោយមិនលើស ពីពាក្យថាមិត្តឡើយ ក្រោយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនទទួល បានគាំទ្រពីហ្វេនរបស់ ភិទិ ទើបនាងមិនចង់ឱ្យ ភិទិ រងការរិះគន់ឬធ្លាក់ប្រជាប្រិយភាពដោយសារនាង។ យ៉ាងណាមិញ មុននិង ម៉ានីន ប្រកាសច្បាស់លាស់ពីទំនាក់ ទំនងបែកស្នេហ៍ ព្រោះហ្វេន ៣ថ្ងៃ ស្រីស្អាតរូបនេះបានបង្ហោះវីដេអូនៅក្នុង TIkTok បង្ហាញ ពីផ្ទះវីឡាកំពុងសាងសង់តម្លៃខ្ទង់លាន ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញ សង្គម ស្ងើចសរសើរយ៉ាងខ្លាំងមានវ័យត្រឹម២៥ឆ្នាំនាងសល់ទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅក្នុងវីដេអូនោះ ម៉ានីន បានឱ្យដឹងថាផ្ទះវីឡាដែលកំពុងសាងសង់មានតម្លៃ១លាន៤៥ម៉ឺនដុល្លារ ធ្វើទុកជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃគម្រប់ខួប២៦ឆ្នាំរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកមេម៉ាយរូបនេះបានបង្ហាញច្បាស់ៗថា អរគុណភាពក្រដែលធ្វើឱ្យ នាងតស៊ូសល់ផ្ទះ ៨កន្លែង ផ្ទះតម្លៃខ្ទង់លាន មាន៣កន្លែង។ គួរបញ្ជាក់ផងដែរថា ស្រីស្អាតស៊ិចស៊ីរូបនេះមានស្រុកកំណើតនៅខេត្តកំពត ជាម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ MN និង ប្រេនWoW ដោយទទួលបង្កើតប្រេនគ្រប់មុខ៕

អត្ថបទថ្មី
កីឡាករ Aubameyang មិនអាចចាកចេញពីទឹកដីអង់គ្លេសបានទេ ក្រោមច្បាប់របស់ FIFA
កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍ថា មានការចាប់អារម្មណ៍ពីក្លឹប Atletico Madrid និង AC Milan យ៉ាងខ្លាំងកាលពីខែមករា ប៉ុន្តែតាមច្បាប់របស់ FIFA ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea ម្នាក់នេះ នៅមិនអាចចាកចេញពីក្លឹប Chelsea បានទេ។ ពោលគឺ Aubameyang ធ្លាប់បានផ្លាស់ប្ដូរពីក្លឹបអ្នកមានបុណ្យ Barcelona មកកាន់ Chelsea ក្នុងរដូវកាល ២០២២-២០២៣ ហើយបើតាមច្បាប់របស់ FIFA គឺគ្មានកីឡាករណាម្នាក់អាចផ្លាស់ប្តូរក្លឹបលើសពី ២ ក្នុងមួយរដូវកាលនោះឡើយ។ បើទោះបីជាគាត់ចង់វិញត្រឡប់ទៅកាន់ទឹកដី Camp Nou ក៏មិនមានសង្ឃឹមនោះដែរ ដោយសារក្លឹបចាស់ Barcelona មិនអាចចរចាលើកិច្ចព្រមព្រៀងថ្មីឱ្យគាត់ នៅពេលដែលក្លឹបនេះកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ក្រឡេកទៅមើល Chelsea ឯណោះវិញ គិតត្រឹមទីផ្សារដោះដូរក្នុងខែមករាតែមួយ ក្លឹបនេះបានរកចំណូលថ្មីរហូតដល់ទៅ ៧នាក់ ខណៈមានចាកចេញតែកីឡាករម្នាក់ប៉ុណ្ណោះ ស្របពេលដែល Aubameyang ពុំមានវត្តមានឱ្យ Chelsea ទទល់ជាមួយក្រុម Fulham ក្នុងប្រកួតថ្មីចុងក្រោយនេះឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ GOAL
ប៊ូរខាវ ថាខ្លួនមិនទាន់បានថ្លៃឈ្នួលពីកម្ពុជា ហើយអ្នកប្រដាល់ ១០ នាក់ផ្សេងទៀតក៏ជួបបញ្ហាដូចគ្នា ដែលនាំឱ្យថ្លៃឈ្នួលទាំងអស់កើនជិតដល់ ៣ លានបាត (ជាង ៨១,២០០ ដុល្លារអាមេរិក)
កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលអ្នកប្រដាល់ថៃ ប៊ូរខាវ បានលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ភាគីកម្ពុជានៅមិនទាន់ទូទាត់សងលុយចំនួន ២.២ លានបាត ឱ្យខ្លួននៅឡើយទេ នៅកំឡុងពេលដែលខ្លួនចូលរួមការប្រកួត World Fight Tournament នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលសំខាន់ ប៊ូរខាវ ចង់បញ្ជាក់ថា មិនមែនតែខ្លួននោះទេដែលជួបនឹងបញ្ហានេះ នៅមានអ្នកផ្សេងទៀតដែលមិនបានទទួលថ្ងៃឈ្នួល។ រំលឹកដែរថា ប៊ូរខាវ ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងការប្រកួតពិសេស ក្នុងកម្មវិធីប្រកួតប្រដាល់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ដោយរូបគេបានយកឈ្នះកីឡាករ Dimitri Varats ពីប្រទេសបេឡារុស្ស កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ បន្ថែមទៅលើបញ្ហាដ៏ចម្រូងចម្រាសនេះ លោក Teerawat Yuyim ដែលជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ ប៊ូរខាវ បានបង្ហើបថា នៅមានមនុស្ស ១០នាក់ទៀត ដែលជួបបញ្ហាមិនទទួលបានប្រាក់ឈ្នួល មិនថាជាអ្នករៀបចំ អ្នកថតរូប និងក្រុមការងារជនជាតិថៃ ដែលធ្វើដំណើរមកកម្ពុជា។ ដូច្នេះលុយទាំងអស់ដែលមិនទាន់បានទូទាត់ គឺកើនរហូតដល់ ២,៧២៤,៦០៩ បាត (ជាង ៨១,២៨៦ ដុល្លារអាមេរិក) ឯណោះ។ ដូច្នេះហើយ ប៊ូរខាវ បានបញ្ជាក់ថា ការចេញមកទារលុយសំណងពី World Fight Tournament គឺមិនមែនដើម្បីខ្លួនលោកផ្ទាល់ទេ ប៉ុន្ដែដោយសារមានអ្នកប្រដាល់ និងមនុស្សជាច្រើនផ្សេងទៀតដែលជួបបញ្ហានេះ។ ប៊ូរខាវ បាននិយាយថា៖«ដូច្នេះហើយខ្ញុំសូមឱ្យអ្នកធំនៅស្រុកខ្មែរជួយជ្រោមជ្រែងបញ្ហានេះផង»៕ អត្ថបទ៖ លីដា ប្រភព៖ Thairath
អ្នកគាំទ្រផ្ទុះ ការងឿង.ឆ្ងល់គ្រប់គ្នា ខណៈតារាចម្រៀង សុខ ស្រីនាង បា.ត់មុខឈឹ.ងបែបនេះ
កម្សាន្ត៖ ស្របពេលតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសស្ទើរគ្រប់គ្នាកំពុងមមាញឹក តាមរយៈការចេញច្រៀងនៅតាមស្ថានីយទូរទស្សន៍ក៏ដូចជាឆាកប្រគំតន្រ្តី តាមបណ្តារខេត្ត ។ ប៉ុន្តែបើគេក្រឡេកមើលតារាចម្រៀងរូបស្រស់ស្រគត់ស្រគំ សុខ ស្រីនាង បែរជាស្ងាត់ដំណឹងឈឹងសូម្បីតែសកម្មភាពនៅក្នុងបណ្តាញ សង្គមក៏មិនឃើញនាងបង្ហោះរូបភាពដូចមុនដែរ ។ បើគិតមកដល់ត្រឹមថ្ងៃទី ០៦ ខែកុម្ភៈនេះរយៈពេលមួយខែគត់ដែលតារាចម្រៀ ងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង មិនបានបង្ហាញសកម្មភាពឬរូប ភាពស្អាតៗចែករំលែកដល់ហ្វេន ហ្វេន នៅក្នុងតាមបណ្តាញសង្គមដូចមុនទេ ។សូម្បីបង្ហាញវត្តមាននៅតាមឆាកប្រគំតន្រ្តីនានាក៏គេមិនឃើញរូបនាងដែរ ។ ភាពស្ងប់ស្ងាត់របស់តារាចម្រៀងរូបនេះបានធ្វើឱ្យមហាជនដែលតាមដានជីវិតឯកជនរបស់តារាក្នុងសិល្បៈបានសម្តែងការងឿងឆ្ងល់ស្ទើរគ្រប់គ្នាដោយមានការលើកឡើងផ្សេងៗគ្នា។ ដោយអ្នកខ្លះបាននិយាយថា«សុខ ស្រីនាង បាត់ទៅ ណាឬក៏ឈប់ពីសិល្បៈទេដឹង?»«គាត់ចប់កិច្ចសន្យាជាមួយផលិតកម្មហង្ស មាសហើយរង់ចាំចេញមុខនៅកន្លែងថ្មី» «តិច សុខ ស្រីនាង មានបញ្ហាសុខ ភាពបានជាស្ងាត់បែបនេះ»មិនតែប៉ុណ្ណោះក៏មានអ្នកខ្លះទៀតបានសង្ស័យថា «សុខ ស្រីនាង សំងំកែសម្ជស្សថែមទៀតផង » ទាំងនេះគ្រាន់តែជាមតិលើកឡើងរបស់អ្នកគាំទ្រតារាចម្រៀង សុខ ស្រីនាងខណៈនាងស្ងប់ស្ងាត់សកម្មភាពបែបនេះ ។ មិនទាន់មានការបញ្ជាក់ច្បាស់ លាស់ទាក់ទងជាមួយនឹងបាត់មុខ របស់តារាចម្រៀង សុខ ស្រីនាង នៅឡើយ ទេ ។ សុខ ស្រីនាង គឺជាតារាចម្រៀងលំដាប់ជួរមុខនៅក្នុងផលិតកម្មហង្ស មាសដោយនាងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនច្រើ់ន ជាពិសេសតាមរយៈរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិរួមនឹងស្ទីលរៀបចំខ្លួន បែបសុភាពៗតែមើលទៅទាក់ភ្នែកជាខ្លាំង ។ ក្រៅពីមានបទចម្រៀងពីរោះៗជា បន្តបន្ទាប់តារាចម្រៀងរូបរាងតូចស្រឡូនរូបនេះក៏ធ្លាប់ត្រូវផលិតកម្មជ្រោមជ្រែងដោយផ្តល់តំណែងជាគណៈកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀងCambodia Idol Junior កាលពីអំឡុងឆ្នាំ ២០១៩៕
ជេ ស៊ីកា រងពាក្យរិះគ.ន់ពីមហាជន ក្រោយបញ្ចេញវីដេអូរោ-លរា.លជាមួយ ប៉ែន ភក្រ័សុធារិទ្ធ
កម្សាន្ត៖ គេចាំបានថា រឿងរ៉ាវរវាង ស្កាយ និង រាជ ត្រូវមហាជនរិះគន់យ៉ាងកក្រើកកាលពីប៉ុន្មានខែមុន ដោយសារតែរឿងនេះ ជារឿងប្រភេទ១៨ បូក ហើយការសម្តែងវិញគឺលក្ខណៈស្តែងៗខ្លាំង។ ខណៈពេលនេះ មហាជនអ្នកលេងបណ្តាញសង្គមចាប់ផ្តើមរិះគន់តារាសម្តែង ជេ ស៊ីកា វិញម្តងក្រោយពីនាងបានបង្ហោះវីដេអូក្តៅរោលរាលជាមួយតារាសម្តែងប្រុស ប៉ែន ភក្រ័សុធារិទ្ធ។ តារាសម្តែងស៊ិចស៊ី ជេ ស៊ីកា ដែលមានឈ្មោះពិតថា តាន់ សុផា កំពុងកើន ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក្នុងអាជីពសិល្បៈ ក្តោបឱកាសជាតួឯកស្រី និង សម្តែងក្នុង MV ជាមួយតារាល្បីដូចជា សួ វិចិត្រ ជាដើមរហូតធ្លាយព័ត៌មានចចាមអារ៉ាមថា តារាស្រីរូបនេះកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយម្ចាស់ពាន Beat The Best ។ ទោះយ៉ាងណា នៅពេលថ្មីៗនេះមហាជនចាប់ផ្តើមរិះគន់តារាសម្តែង ជេ ស៊ីកា យ៉ាងចាស់ដៃ ក្រោយពីនាងបង្ហោះវីដេអូរោលរាលជាមួយតារាសម្តែងប្រុស ប៉ែន ភក្រ័សុធារិទ្ធ នៅលើបណ្តាញសង្គមទិកតុកទំនងជាអ្នកទាំងពីរកំពុងថតរូបប្រម៉ូតរឿងថ្មី។ អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនរិះគន់ថា «ដើម្បីអាហារ៣ពេល សុំទោសដែលនិយាយត្រង់», «ឱ្យតែបានលុយសុំទោសនិយាយលេងទេ» , «ខ្មែរឥឡូវថតច្បាស់ៗ» ,«ខាងស្រីប្រឹងទាញរ៉ូបខ្លាចគេថតមិនឃើញ» ,«ចុមថតរឿនជប៉ុនមែន» «ការថតមិនសូវសមព្រោះពាក់ស៊ិចស៊ីពេក» ,«ហួសហេតុ» «រលាយអស់ហើយវប្បធម៌ខ្មែរ» «ដើម្បីលុយធ្វើអីក៏បានដែរ»៕ សូមទស្សនាវីដេអូខាងក្រោម៖ https://www.tiktok.com/@jessica__ka08/video/7196627903763844379
១គ្រាប់យកឈ្នះ Man City យប់មិញ បង្កើតប្រវត្តិសាស្ត្រឱ្យ Kane ក្លាយជាកីឡាករមានគ្រាប់បាល់ច្រើនបំផុតសម្រាប់ Spur
Harry Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលវេលាឱ្យក្លឹប Tottenham Hotspur វ៉ាដាច់កីឡាករ Jimmy Greaves ខណៈដែលគ្រាប់បាល់ទី២៦៧របស់គាត់ បានបង្អាក់ដំណើរដណ្ដើមពាន Premier League របស់ក្លឹប Manchester City យ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ប្រធានក្រុមអង់គ្លេសរូបនេះ បានស៊ុតបញ្ចូលទីពីចម្ងាយ ៩ម៉ែត្រ នៅក្នុងប្រអប់គ្រោះថ្នាក់ បន្ទាប់ពីការបញ្ជូនយ៉ាងល្អពី Pierre-Emile Hojbjerg។ អ្នកគាំទ្របានលោតចេញពីកន្លែងអង្គុយ ដើម្បីអបអរសាទរខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ ខណៈពេលដែលសារមួយបានផុសឡើងនៅលើតារាងពិន្ទុ ដែលសរសេរថា «សូមអបអរសាទរ Harry Kane»។ ការបញ្ចប់នៅនាទីទី១៥ ក៏ជាគ្រាប់ទី២០០ របស់ Kane នៅលើក្របខណ្ឌ Premier League ផងដែរ ដោយមានតែកីឡាករ Alan Shearer (មាន ២៦០ គ្រាប់) និង Wayne Rooney (២០៨គ្រាប់) ស៊ុតបញ្ចូលទីបានច្រើនជាងនេះ។ ការយកឈ្នះលើក្លឹប Manchester City គឺគ្មានវត្តមានគ្រូបង្វឹក Antonio Conte នោះទេ ដោយសារគាត់កំពុងសម្រាកនៅផ្ទះ បន្ទាប់ពីការវះកាត់ដើម្បីថង់ទឹកប្រមាត់។ វាគឺជាជំនួប Premier League លើកទី២ រវាងក្រុមទាំង ២ ក្នុងរយៈពេល ១៧ថ្ងៃ បន្ទាប់ពី Manchester City បានឈ្នះ Tottenham Hotspur ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Etihad Stadium កាលពីថ្ងៃទី១៩ ខែមករា៕ អត្ថបទ៖ លីដា ប្រភព៖ BBC