×

Ads 2


អត្ថបទទាក់ទង

ក្លឹបមហាសេដ្ឋី Man City នឹងជួលកំពូលមេធាវីម្នាក់ដែលគិតថ្លៃឈ្នួល $6,000 /ម៉ោង ដើម្បីជួយការពារក្ដីរបស់ខ្លួនប្រឆាំងនឹង Premier League

ក្រុមការពារក្ដីរបស់ក្លឹប Manchester City ប្រឆាំងនឹងការចោទប្រកាន់របស់ Premier League នឹងត្រូវដឹកនាំដោយមេធាវីដ៏ល្បីម្នាក់ គឺលោក Lord Pannick KC ដែលគាត់ក៏ធ្លាប់យកឈ្នះរឿងក្ដីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Boris Johnson ជុំវិញការស៊ើបអង្កេត Partygate។ ក្លឹប Manchester City បានរងការចោទប្រកាន់ច្រើនជាង ១០០ ករណី ពាក់ព័ន្ធនឹងការបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League ក្នុងរយៈពេល ៩ឆ្នាំ ហើយប្រសិនបើមានពិរុទ្ធ ក្លឹបនេះប្រឈមមុខនឹងការកាត់ពិន្ទុ ឬការបណ្តេញចេញពីក្របខ័ណ្ឌកំពូលអង់គ្លេស Premier League តែម្ដង។ មេធារីលោក Lord Pannick KC ក៏ធ្លាប់ជាអ្នកដើរតួសំខាន់ ក្នុងការប្រឆាំងនឹងការសម្រេចរបស់ UEFA ជុំវិញការហាមឃាត់ Manchester City មិនឱ្យចូលរួមការប្រកួតកំពូលអឺរ៉ុប Champions League រយៈពេល ២ឆ្នាំ ក្នុងឆ្នាំ២០២០។ ក្នុងនាមជាមេធាវីម្នាក់ នៅក្នុងចំណោមអ្នកការពារក្ដីដ៏ល្បីបំផុតនៅក្នុងប្រទេស លោក Pannick ធ្លាប់បានផ្ដួលរដ្ឋាភិបាលរបស់លោក Boris Johnson នៅក្នុងតុលាការកំពូល ពាក់ព័ន្ធនឹងការបញ្ចប់សម័យប្រជុំសភាដ៏គួរឱ្យភ្ញាក់ផ្អើលកាលពី ៤ឆ្នាំមុន។ លោក Pannick ត្រូវបានគេរាយការណ៍ថា នឹងគិតប្រាក់ប្រហែល ៥,០០០ ផោនក្នុងមួយម៉ោង (៦,០២២ដុល្លារ) ប៉ុន្តែសម្រាប់ក្លឹប Manchester City គឺអាចនឹង ៨០,០០០ ផោនក្នុងមួយថ្ងៃ ឬ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ប្រសិនបើត្រូវឡើងតុលាការ៕ អត្ថបទ៖ លីដា ប្រភព៖ Daily Mail
ពុធ , 08 កុម្ភៈ 2023 18 អ្នកទស្សនា 39 នាទីកន្លងទៅ

លោក Pep Guardiola អាចនឹងដើរចេញពី Manchester City ក្រោយក្លឹបបានបំពានច្បាប់ហិរញ្ញវត្ថុជាច្រើនករណី

អនាគតរបស់លោក Pep Guardiola នៅក្លឹប Manchester City កាន់តែស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពី Premier League បានចោទប្រកាន់ក្លឹបនេះ ពីបទរំលោភច្បាប់ហិរញ្ញវត្ថុជាច្រើនករណីនៅចន្លោះរដូវកាល ២០០៩/១០ និងរដូវកាល ២០១៧/១៨។ វាមិនមែនជាលើកទី១នោះទេ ដែលក្លឹបនេះត្រូវបានគេចោទប្រកាន់ពីបទបំពានច្បាប់ហិរញ្ញវត្ថុ ខណៈពេលដែលពួកគេស្ទើរតែជាប់ការហាមឃាត់មិនអាចទៅលេងនៅ Champions League រយៈពេល ២ឆ្នាំ កាលពីឆ្នាំ២០២០។ ប៉ុន្តែកាលនោះ ក្លឹបសេដ្ឋីមួយនេះបានយកឈ្នះបណ្ដឹងឧទ្ធរណ៍របស់ខ្លួន ប្រឆាំងនឹងសេចក្តីសម្រេចរបស់ UEFA សម្រាប់ការចោទប្រកាន់ពាក់ព័ន្ធនឹង អាជ្ញាប័ណ្ណ និងបទប្បញ្ញត្តិ FFP ។ លោក Pep Guardiola តែងតែនៅជាមួយក្លឹបនៅពេលដែលក្លឹបប្រឈមនឹងបញ្ហាចោទប្រកាន់នានា ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ធ្លាប់បានគំរាមចាកចេញពី Manchester City ផងដែរ ប្រសិនបើក្លឹបកុហកគាត់ ពាក់ព័ន្ធនឹងការបំពានផ្នែកហិរញ្ញវត្ថុណាមួយ។ ជាក់ស្ដែងកាលពីខែឧសភា ឆ្នាំ២០២២ លោកគ្រូ Guardiola ធ្លាប់បាននិយាយថា៖«នៅពេលពួកគេ [Manchester City] ជាប់ចោទរឿងអ្វីមួយ ខ្ញុំតែងតែសួរពួកគេពីរឿងនោះ។ ពួកគេក៏បានពន្យល់មកខ្ញុំ ហើយខ្ញុំក៏ជឿទៅតាមនោះដែរ។ ប៉ុន្តែខ្ញុំបានបញ្ជាក់ពួកគេថា បើពួកគេកុហកខ្ញុំ ខ្ញុំនឹងដើរចេញ ហើយមិនរាប់ពួកគេជាមិត្តទៀតទេ»៕ អត្ថបទ៖ លីដា ប្រភព៖ Sportbible
អង្គារ , 07 កុម្ភៈ 2023 33 អ្នកទស្សនា 1 ថ្ងៃកន្លងទៅ

ថៃបាន​បំបែក​ឯកទកម្ម​ពិភព​ក្នុង​ការ​សម្តែងពិធី wai kru ដ៏ធំជាងគេបំផុត ដោយមានការចូលរួមពីទាហានជាង ៣,៦០០ នាក់

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេស​ថៃ​បាន​បង្កើត​ឯតទគ្គកម្ម​ពិភពលោក​សម្រាប់​ពិធីគោរពព្រះគ្រូ​ «wai kru» បានធំ​ជាង​គេបំផុត ដែល​មាន​ការចូលរួមពីទាហាន និងអ្នកដទៃទៀតចំនួន​ ៣,៦៦០​ នាក់។ អ្នកចូលរួមទាំង ៣,៦៦០ នាក់ រំលឹកគុនគ្រូ និងសម្តែង​ក្បាច់គុនម៉ឺយថៃ នៅក្នុងភូមិ Hua Hin ក្នុងខេត្ត Prachuap Khiri Khan ភាគខាងលិចរបស់ប្រទេសថៃ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។ ពិធីគោរព wai kru គឺជាការរំលឹកគុនគ្រូនៅមុនការប្រកួត ដើម្បីបង្ហាញការគោរពចំពោះគ្រូបង្វឹក ឪពុកម្តាយ និងបុព្វបុរស៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍
អង្គារ , 07 កុម្ភៈ 2023 22 អ្នកទស្សនា 1 ថ្ងៃកន្លងទៅ

ម្ចាស់កម្មវិធីប្រដាល់ពិភពលោកជនជាតិថៃ នៅជំពាក់លុយក្រុមការងារខ្មែរ ៥០០០ដុល្លារ ហើយបែរជាកុហកគេថាចាញ់បោកខ្មែរទៅវិញ

ក្រោយមានការបញ្ជាក់ពីភាគីកម្ពុជាថា មិនមានការពាក់ព័ន្ធជាមួយនឹងលុយជិត ៣ លានបាត ដូចដែលអ្នកប្រដាល់ថៃ ប៊ូរខាវ លើកឡើងទេ ឥឡូវនេះ ភាគីកម្ពុជាបានបកស្បែកប្រធាន World Fight Tournament ដែលជាជនជាតិថៃថា បុគ្គលនេះមិនបានទូទាត់លុយមកកាន់ក្រុមការងារកម្ពុជា ចំពោះថ្លៃរៀបចំឆាក, ផ្ទាំង LED, ប្រព័ន្ធសំឡេង និងភ្លើង ... នៅឡើយទេ ហើយថែមទាំងកុហកថា ខ្លួនចាញ់បោកលុយអស់ជាច្រើននៅកម្ពុជាទៅវិញ។ ភាគីកម្ពុជាមិនចង់ឱ្យមានការយល់ច្រឡំ ហើយទាមទារឱ្យប្រធាន World Fight Tournament ដែលជាជនជាតិថៃម្នាក់នោះ អញ្ជើញចូលខ្លួនមកដោះស្រាយរឿងបំណុលប្រមាណជា ៥០០០ ដុល្លារ ដែលនៅជំពាក់កម្ពុជា។ យោងតាមការបញ្ជាក់ដោយរបស់ហ្វេសប៊ុកឈ្មោះ Pu Rith បានបង្ហោះថា៖«សេចក្តីប្រកាស់ជូនដំណឹងចំពោះ លោក Tony Anh ឈ្មោះក្រាវ) (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ) ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែរឆ្នាំកំណើត 27/Mar/1975 ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រិត្តិការណ៍ ប្រដាល់ World Fight Tournament ចំនួន 5,000$ #បញ្ជាក់ លោក Srisud Tipaya ) បានជួល ឆាកភ្លើងប្រព័នសម្លេងនឹងផ្ទាំង រូបភាព LED screen ពីក្រុមហ៊ុន R.dB Cambodia) Show ទីមួយ ថ្ងៃ27/July/22 ធ្វើឡើងនៅទីតាំង ស្តាតថ្មីជិតវិមានឈ្នះឈ្នះ ចំនួនទឹកប្រាក់ 6,500$ /1 Show #Show ទីពី ថ្ងៃទី 31/Aug/22 ធ្វើឡើងនៅស្តាតចាស់ ចំនួនទឹកប្រាក់ 6,500$ /1 Show សរុបទឹកប្រាក់ទាំពីកម្មវីធី ចំនួន 13,000$ លុយដែលលោក Srisud Tipaya ទូទាត់អោយ តាម ABA transfer 5,400$ បូកនឹងលុយកក់ក្រាវ ចំនួន 2,600$ សរុបទឹកប្រាក់ លោក Srisud Tipaya ) បានទូទាត់អោយបាន ចំនួន 8,000$ ដូច្នេះ លោក Srisud Tipaya នៅខ្វះ លោក Thy Thearith ម្ចាស់ក្រហ៊ុន R.dB Cambodia 5,000$ ទៀត អស់រយះពេលច្រើនខែរហើយដែលខ្ងុំមិន ផុសព្រោះទុកពេលអោយដោះស្រាយ តែការ រង់ចាំគ្មានដំណោះស្រាយ ហើយមានការយល់ច្រឡំថាគាត់បាននិយាយថាគាត់បាន ចាញ់បោកខ្មែរអស់លុយជាច្រើន តាមពិតទៅគាត់បាននិយាយកុហក អ្នកដែលត្រូវចាញ់បោកគេ គឺខ្មែរទេ ដែលត្រូវរងគ្រោះ ដូចជាខ្ញុំអញ្ចឹង ខ្ញុំសូមអោយបងប្អូន ប្រុងប្រយ័ត្ន ជនម្នាក់នេះ Mr Srisud Tipaya អ្នកធ្វើកម្មវីធី World Fight Tournament»៕
អង្គារ , 07 កុម្ភៈ 2023 73 អ្នកទស្សនា 1 ថ្ងៃកន្លងទៅ

រឿងលុយដែល ប៊ូរខាវ ថាកម្ពុជានៅជំពាក់គឺមិនពាក់ព័ន្ធនឹងកម្ពុជាទេ ពីព្រោះគាត់ត្រូវជនជាតិថៃគ្នាឯងជាអ្នកទាក់ទងឱ្យមកប្រកួតនៅកម្ពុជា

រឿងរ៉ាវពាក់ព័ន្ធនឹងការចោទប្រកាន់របស់ ប៊ូរខាវ ពេលនេះត្រូវបានលាតត្រដាង។ ពោលគឺភាគីកម្ពុជាមិនបានកិបកេញ ប៊ូរខាវ ឬអ្នកដទៃទៀត ដូចដែលបានចោទប្រកាន់នោះទេ។ ប៊ូរខាវ ត្រូវបានជនជាតិថៃម្នាក់ទាក់ទងឱ្យមកប្រកួតនៅទឹកដីកម្ពុជា ហើយរឿងបញ្ហាលុយកាក់ដែល ប៊ូរខាវ លើកឡើងថាមិនទាន់ទូទាត់រហូតដល់ទៅជិត ៣ លានបាត ឬជាង ៨១,២០០ ដុល្លារអាមេរិក ក៏មិនមានពាក់ព័ន្ធនឹងកម្ពុជានោះដែរ។ បើតាមការបង្ហោះដោយហ្វេសប៊ុកឈ្មោះថា Kong Visal បាននិយាយថា៖«រឿងកីឡាករ ប៊ូរខាវ មកប្រកួតនៅកម្ពុជាកន្លងទៅនោះ!! គឺជនជាតិថៃឈ្មោះ TIPAYA SRISUD កាន់លិខិតឆ្លងដែនលេខ: AB2468835 ហៅក្រៅ Mr Oun ក្រោយមកប្ដូរឈ្មោះ Tonny Ann ជាអ្នកទាក់ទងយកមកប្រកួតទេ។ រឿងលុយបានចំណាយទៅកីឡាករ ប៊ូរខាវ គ្រប់ចំនួន ឬមិនពាក់ព័ន្ធភាគីកម្ពុជាឡើយ។ សូមប្រិយមិត្ត ដែលស្នេហាវិស័យកីឡាប្រដាល់ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងភាគីកីឡាករ ប៊ូរខាវ មេត្តាជ្រាបផង»៕ អត្ថបទ៖ លីដា
អង្គារ , 07 កុម្ភៈ 2023 55 អ្នកទស្សនា 1 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី