ពុធ , 28 ធ្នូ 2022

អត្ថបទទាក់ទង
ក្លឹបមហាសេដ្ឋី Man City នឹងជួលកំពូលមេធាវីម្នាក់ដែលគិតថ្លៃឈ្នួល $6,000 /ម៉ោង ដើម្បីជួយការពារក្ដីរបស់ខ្លួនប្រឆាំងនឹង Premier League
លោក Pep Guardiola អាចនឹងដើរចេញពី Manchester City ក្រោយក្លឹបបានបំពានច្បាប់ហិរញ្ញវត្ថុជាច្រើនករណី
ថៃបានបំបែកឯកទកម្មពិភពក្នុងការសម្តែងពិធី wai kru ដ៏ធំជាងគេបំផុត ដោយមានការចូលរួមពីទាហានជាង ៣,៦០០ នាក់
ម្ចាស់កម្មវិធីប្រដាល់ពិភពលោកជនជាតិថៃ នៅជំពាក់លុយក្រុមការងារខ្មែរ ៥០០០ដុល្លារ ហើយបែរជាកុហកគេថាចាញ់បោកខ្មែរទៅវិញ
រឿងលុយដែល ប៊ូរខាវ ថាកម្ពុជានៅជំពាក់គឺមិនពាក់ព័ន្ធនឹងកម្ពុជាទេ ពីព្រោះគាត់ត្រូវជនជាតិថៃគ្នាឯងជាអ្នកទាក់ទងឱ្យមកប្រកួតនៅកម្ពុជា

អត្ថបទពេញនិយម
ក្រោយប្រកាសថាជិតរៀបការពេលនេះកាន់តែច្បាស់ តែកូនកំលោះរបស់លោកស្រី ទ្រី ដាណា មិនមែន សេង មង្គល
កម្សាន្ត៖ គេចាំបានថា កាលពីកន្លងទៅនេះ លោកស្រី ទ្រីដាណា បាន ប្រកាសថាខ្លួន នឹង ភ្ជាប់ពាក្យនៅខែធ្នូ ព្រមទាំងរៀបការនៅខែមីនា ឆ្នាំ២០២៣ ខណៈនៅថ្ងៃ២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព មានទាំងកន្រ្កកផ្លែឈើ ស្ថិតនៅ គេហដ្ឋានរបស់លោកស្រី ទ្រី ដាណា ធ្វើឱ្យលេងបណ្តាញសង្គម លើកឡើងថា នេះជា កម្មវិធីពិសេសរបស់អ្នកជំនួញរូបនេះតែបុរសក្នុងរូបភាពមិនមែនជាលោក សេង មង្គល ឡើយ។ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា លោកស្រី ទ្រី ដាណា ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបកាន់កាប់ជំនួញជាច្រើននៅក្នុងដៃ ជាពិសេស កាលពីកន្លងទៅថ្មីៗនេះអ្នកលក់ពេជ្ររូបនេះចូលរួមឧបត្ថម្ភវិស័យគុនខ្មែរជាង១ម៉ឺនដុល្លារដែលធ្វើឱ្យមហាជនពោលសរសើរពីទឹកចិត្តសប្បុរសរបស់លោកស្រីជាខ្លាំង។ យ៉ាងណានៅថ្ងៃទី២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព ប៉ុន្មាន សន្លឹកជាមួយលោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមដោយភ្ជាប់ជាមួយ សំណេរ ធ្វើឱ្យអ្នកគាំទ្រ កាន់តែច្បាស់មួយកម្រិតទៀតថាជាកម្មវិធីពិសេសរបស់ លោកស្រី ទ្រី ដាណា។ លោក ជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់ថា «អ្នកកំពង់ចាមអើយខ្ញុំទៅតាមផ្លូវ ហើយមិនបានកាត់សក់ទេ ណាពីព្រោះរវល់កម្មវិធីក្មួយស្រីទ្រី ដាណា បន្តិចជួបគ្នាពេលល្ងាច»។ បន្ទាប់ពីលោកជំទាវបានបង្ហាញដំរួយបែបនេះហើយ អ្នកលេងបណ្តាញ សង្គមរួម ទាំងអ្នកសិល្បៈជាច្រើនរូបបានចូលទៅខំមិនអបអរសាទរដល់លោកស្រី ទ្រី ដាណា ពេលនេះរកឃើញអ្នកស្អំបេះដូងហើយ មិនថាកូនកំលោះ ជាតារាសម្តែង សេង មង្គល ឬមិនមែនក៏ដោយ ការជូនពរឱ្យអ្នកទាំងពីរមានសុភមង្គល។ គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកគាំទ្រកាលពី ពេលកន្លងទៅថា លោកស្រីនឹងភ្ជាប់ពាក្យខែធ្នូ ហើយរៀបការអំឡុងខែមីនា ឆ្នាំ ២០២៣ ដែលកាលនោះអ្នកគាំទ្រជាច្រើនបានដាក់ការសង្ស័យ ថាកូនកំលោះ ជាលោក សេង មង្គល ប៉ុន្តែពេលនេះអ្នកគាំទ្រដឹងហើយថាកូនកំលោះរបស់ លោកស្រី ទ្រី ដាណា មិនមែនជាលោក សេង មង្គល ឡើយ៕
ចង់ស្អាតពេក ប្រុស ខួច រត់ទៅកែមុខ តែពេលកែហើយអ្នកគាំទ្រថា ស្តាយមុខពីមុន សឹងតែគ្រប់គ្នា
កម្សាន្ត៖ តារាសម្តែងដ៏មានប្រជាប្រិយភាព ប្រុស ខួច បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង បន្ទាប់ពីលោកបង្ហាញមុខថ្មី ក្រោយវះកាត់កែសម្ផស្សបាន១ខែ តែអ្វីដែលអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈផងនោះ បានពោលស្តាយមុខចាស់របស់ ប្រុស ខួច សឹងតែគ្រប់គ្នា។ ក្រៅពីមានមុខមាត់ស្រស់ស្អាតបែបធម្មជាតិ ឬកង្វះចំណុចណាមួយនៃរាងកាយ តារាមួយចំនួនបានសម្រេចចិត្តទៅវះកាត់កែសម្ផស្សបន្ថែម តាមអ្វីដែលខ្លួនចង់បាន ដោយអ្នកសិល្បៈមួយចំនួនហ៊ានទម្លាយពីការពិត ឯអ្នកមួយចំនួនមិនទទួលស្គាល់ថា ខ្លួនកែសម្ផស្សឡើយ។ ទន្ទឹមនឹងការកែសម្ផស្សរួចតារាមួយចំនួនក៏ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រស់ស្អាតក្រោយវះកាត់ តែអ្នកមួយចំនួនទៀតក្រោយកែសម្ផស្សហើយ សោកស្តាយមុខធម្មជាតិក៏មាន ព្រោះមិនស្រស់ស្អាតដូចក្តីបំណង។ ជាក់ស្តែង តារាសម្តែងដ៏ល្បី ប្រុស ខួច បានបង្ហោះរូបថ្មីក្រោយវះកាត់កែសម្ផស្សបានរយៈពេល១ខែ កាលពីយប់ថ្ងៃទី១៨ ខែតុលា ប៉ុន្តែអ្នកគាំទ្របង្ហាញអារម្មណ៍ថា ពេញចិត្តមុខមាត់ ប្រុស ខួច ពេលមិនទាន់កែជាង។ តារាសម្តែងខាងលើនេះបានសរសេរថា «មុខ ខ្ញុំទើបតែបានមួយខែសោះ, វាដែលស្អាតអីបើនៅហើម នឹងយកមុខហើមទៅ និយាយជាមួយមុខអត់ហើម»។ ក្រោយពីបង្ហាញមុខមាត់ថ្មី អ្នកគាំទ្រ ក៏បានចូលទៅខំមិនការផុសរបស់ ប្រុស ខួច ថា « និយាយតាមត្រង់ខ្ញុំស្រលាញ់បងកាល មិនទាន់កែស្អាតណាស់ កែហើយស្អាតដែរតែ ស្អាតបែបផ្សេង» , «លែងស្គាល់ហើយនិយាយមែន» «បងកែទៅមុខដូចចាស់ជាងមុន», «ស្តាយមុខពីមុនណាស់» ហើយតារាសម្តែងលោក សាវិន ហ្វីលីព ក៏បានចូលទៅខំមិនដែរថា «ស្តាយមុខដើម» ។ យ៉ាងណាមិញ បន្ទាប់ពីឃើញមហាជនហាក់មិនពេញចិត្តមុខមាត់ថ្មី តារាសម្តែងប្រុស ខួច សម្រេចចិត្ត លុបការបង្ហោះវិញ ចំណែកឯមុខមាត់ថ្មី បន្ទាប់ពីជាសះស្បើយមុខកាំបិត មានរូបរាងយ៉ាងណាមានតែចាំតាមដានទាំងអស់គ្នា ព្រោះការស្រលាញ់របស់មនុស្សម្នាក់ៗមានលក្ខណៈខុសប្លែកពីគ្នា ហើយនេះក៏ជាការសម្រេចិត្តរបស់ប្រុស ខួច ក្នុងការកែសម្ផស្ស៕
លើកនេះ សឿ សុធារ៉ា ចេញសារវា-យប្រ-ហារ ដួង វីរៈសិទ្ធ ក-ប់ៗមាត់ ហាក់ឆ្អែតចិត្តនឹងរឿងខាងប្រុសដោះ-ដៃ
កម្សាន្ត៖ស្របពេលតារាចម្រៀង ដួង វីរៈសិទ្ធ ច្រានចោលក្តីស្រឡាញ់ និងទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនផងនោះ បានធ្វើឱ្យ សឿ សុធារ៉ា មួរម៉ៅរហូតបោះសម្តីទៅកាន់ ដួង វីរៈសិទ្ធ ថា លែងហ៊ានប្រាថ្នាមនុស្សប្រុសថ្លៃថ្នូរហើយ គ្រោះថា្នក់ណាស់ ដែលការពារកិត្តិយសតែខ្លួនឯង...។ ប៉ុន្មានថ្ងៃនេះរឿងរ៉ាវតារាសម្តែង សឿ សុធារ៉ា លង់ស្នេហ៍សិស្សប្អូន ដួង វីរៈសិទ្ធ កំពុងក្លាយជាប្រធានបទក្តៅគគុក រហូតមានមហាជនបញ្ចេញការវែកញែកពេញពេញហ្វេសប៊ុក។ ក្នុងនោះក៏មានអ្នកខ្លះបានជូនពរដល់ សឿ សុធារ៉ា ឱ្យសម្រេចបំណងដោយគិតថា មិនមានអ្វីទាស់ខុសទេបើគ្រាន់តែស្រឡាញ់ចង់បានបុរសថ្លៃថ្នូរម្នាក់មកធ្វើជាមិត្ត១០០ឆ្នាំនោះ។ ណាមួយក្តីស្រឡាញ់មិនមានកំហុសអ្វីឡើយ ប៉ុន្តែក៏មានមតិជាច្រើនបានវាយប្រហារនឹងរិះគន់ធ្ងន់ៗចំពោះការសារភាពស្នេហ៍របស់ សឿ សុធារ៉ា ទៅលើតារាចម្រៀងលោក ដួង វីរៈសិទ្ធ ដោយអ្នកលេងបណ្តាញសង្គមខ្លះដល់ថា្នក់និយាយថា សឿ សុធារ៉ា កំពុងមានរោគចិត្តថែមទៀត ។ តែអ្វីដែលកត់សម្គាល់ក្រោយទទួលរងការអាម៉ាសតាមរយៈការច្រានចោលក្តីស្នេហ៍ពីសំណាក់សិស្សប្អូន ដួង វីរៈសិទ្ធ លើកនេះ សឿ សុធារ៉ា ហាក់ឆ្អែតចិត្តនឹងបានបង្ហាញអារម្មណ៍ពុះកញ្ជ្រោលខ្លាំងដោយតបថា« BRS, did see all comments, r u so wonderful ណាស់មែនទេ? May u happy now. ហើយឈប់នឹកខ្ញុំប្រយ័ត្នខួរក្បាលនិពន្ធចម្រៀងមិនបាន ហើយមួយទៀតពេលនិយាយរើសយកតែភាពថ្លៃថ្នូរដាក់លើខ្លួន បន្ទាប់មកខ្ញុំជាស្រ្តីត្រូវបានគេប្រមាថមើលងាយ អូនឯងរត់យកតែរួចខ្លួនបែបនេះ ខ្ញុំសុំមិនជួបទៀតទេចាំថ្ងៃរះពីទិសខាងលិចសិន ចាំជួបគ្នាបងស្គាល់ច្បាស់ណាស់ចរិកអូនឯង នៅពេលគ្មានបងដូចមុន អូនលេងហ្គីតាភ្លៀវៗ ច្រៀងស្រែកមិនដល់តុង ច្រៀងឆ្វេងចង្វាក់ចេញទៅប្រុសថ្លៃថ្នូរ»។ ការលើកឡើងរបស់ សឿ សុធារ៉ា ហាក់បញ្ជាក់ថា ទំនាក់ទំនងរវាង នាង និងលោក ដួង វីរៈសិទ្ធ ធ្លាប់មានភាពស្និទ្ធស្នាល និងស៊ីជម្រៅខ្លាំង ខណៈ លោក ដួង វីរៈសិទ្ធ បញ្ជាក់ថា ធ្លាប់ជួប សឿ សុធារ៉ា តែមួយដងគត់ក្នុងពេលថតរឿងភាគទូរទស្សន៍ហង្សមាស ៕
ចំណងស្នេហ៍ជាមួយប្រុសក្មេងលោក អ៊ុក ដារ័ត្ន ទោះ ស្រីអ៊ីត ហាក់ព្យាយាមលាក់បាំង តែខាងប្រុសកាន់តែបង្ហាញ
កម្សាន្ត៖ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងរូបសង្ហាលោក អ៊ុក ដារ័ត្នបានបង្ហាញរូបភាពកាន់តែស្និទ្ធស្នាលជាមួយតារាកំប្លែងសម្បូរវោហាស៍ ស្រីអ៊ីត ជាចំហ និងស៊ីជម្រៅមិនខុសពីគូស្នេហ៍ឡើយ។ ក្រោយស្ពាយងារជាតារាកំប្លែងមេម៉ាយកូនមួយជាង ១០ឆ្នាំ ស្រីអ៊ីត មិនដែល បង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាក្រៅពីតារាសម្តែងវ័យក្មេងលោក អ៊ុក ដារ័ត្ន ឡើយ។ ជាញយដងគេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាចូលរួមនៅក្នុង កម្មវិធីនានា ដោយមានការតុបតែងសម្លៀកបំពាក់ដូចជាគូស្នេហ៍ ។ ប៉ុន្តែកន្លងមកតារាកំប្លែង ស្រីអ៊ីត ធ្លាប់ច្រានចោលពីទំនាក់ទំនងជាមួយតារាសម្តែងរូបសង្ហា លោក អ៊ុក ដារ័ត្ន ដោយបញ្ជាក់ថា ជាមិត្តភក្តិធម្មតា ។ដ្បិតតារាកំប្លែង ស្រីអ៊ីត មិនហ៊ានទទួលស្គាល់ពីទំនាក់ទំនងជាមួយលោក អ៊ុក ដារ័ត្ន ក្តី តែ សម្រាប់តារា សម្តែងរូបសង្ហាសាច់ដុំធំៗរូបនេះវិញតែងបង្ហាញរូបភាពស្និទ្ធ ស្នាលជាមួយតារាកំប្លែង ស្រីអ៊ីត ដោយភ្ជាប់ជាមួយសារខ្លីថាបានជួបនារី កំប្លែងនៅក្នុងសុបិន្តហើយ ។ ការលើកឡើងរបស់តារាសម្តែងលោក អ៊ុក ដារ័ត្ន ក៏ទទួលបានការ ចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនហើយអ្នកគាំទ្រខ្លះបានជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតថែមទៀត ។ បើសម្លឹងមើលពីវ័យរបស់អ្នកទាំងពីរ ទោះខុសគ្នាបន្តិចក្តី តែមើលទៅសម្រស់របស់តារាកំប្លែង ស្រីអ៊ីត ហាក់មិន ខុសគ្នាពីតារាសម្តែងលោក អ៊ុក ដារ័ត្ន ប៉ុន្មានឡើយ ហើយរូបភាពនេះក៏មិនខ្វះដែរតារាស្រីដែល មានស្វាមីមានអាយុតិចជាងខ្លួន ហើយពួកគេស្រឡាញ់គ្នានឹងរួមរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ ។ អ្វីដែលកត់សម្គាល់បើតាមរូបភាពរបស់ អ្នកទាំងពីរកន្លង មកគេមើលឃើញថា ចំណងស្នេហ៍របស់ ស្រីអ៊ីត និងលោក អ៊ុក ដារ័ត្ន ក៏មានការដឹងឮនិងយល់ព្រមពីសំណាក់ចាស់ទុំផងដែរ ។ គួររំម្លឹកថា ស្រីអ៊ីត គឺជាតា រាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ដោយនាងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យ ។ ក្រៅពីអាជីពកំប្លែង ស្រីអ៊ីត ក៏ ចេះច្រៀង និង សម្តែងបានយ៉ាងស័ក្តិសមផងដែរ ៕
ស្រីស្អាត ម៉ានីន បង្ហា-ញផ្ទះវីឡាត-ម្លៃជាង១លានដុ-ល្លារ បាន៣ថ្ងៃ ប្រកា-សបែ-ក ភិទិ
កម្សាន្ត៖ ស្រីស្អាតសាច់សខ្ចី ឡុង ម៉ានីន បានប្រកាសទំនាក់ទំនងជាសាធារណៈថា រាប់អាន ភិទិ ជាមិត្តភក្តិវិញក្រោយពីចំណងស្នេហ៍អ្នកទាំងពីរមិនទទួលបានការគាំទ្រ ពីហ្វេន របស់ ភិទិ ។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីអ្នកមេម៉ាយរូបនេះបង្ហាញផ្ទះវីឡាតម្លៃ ជាង១លានដុល្លារ ទុកជាកាដូសម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើត។ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រីស្អាត ម៉ានីន ដែលកំពុងមានរឿង អាស្រូវស្នេហាជាមួយតារាចម្រៀង ថុល សុភិទិ បានប្រកាសទំនាក់ទំនងជា សាធារណៈ ថា នាងសម្រេចចិត្តរាប់អាន ភិទិ ជាមិត្តភក្តិគ្នាវិញដោយមិនលើស ពីពាក្យថាមិត្តឡើយ ក្រោយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនទទួល បានគាំទ្រពីហ្វេនរបស់ ភិទិ ទើបនាងមិនចង់ឱ្យ ភិទិ រងការរិះគន់ឬធ្លាក់ប្រជាប្រិយភាពដោយសារនាង។ យ៉ាងណាមិញ មុននិង ម៉ានីន ប្រកាសច្បាស់លាស់ពីទំនាក់ ទំនងបែកស្នេហ៍ ព្រោះហ្វេន ៣ថ្ងៃ ស្រីស្អាតរូបនេះបានបង្ហោះវីដេអូនៅក្នុង TIkTok បង្ហាញ ពីផ្ទះវីឡាកំពុងសាងសង់តម្លៃខ្ទង់លាន ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញ សង្គម ស្ងើចសរសើរយ៉ាងខ្លាំងមានវ័យត្រឹម២៥ឆ្នាំនាងសល់ទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅក្នុងវីដេអូនោះ ម៉ានីន បានឱ្យដឹងថាផ្ទះវីឡាដែលកំពុងសាងសង់មានតម្លៃ១លាន៤៥ម៉ឺនដុល្លារ ធ្វើទុកជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃគម្រប់ខួប២៦ឆ្នាំរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកមេម៉ាយរូបនេះបានបង្ហាញច្បាស់ៗថា អរគុណភាពក្រដែលធ្វើឱ្យ នាងតស៊ូសល់ផ្ទះ ៨កន្លែង ផ្ទះតម្លៃខ្ទង់លាន មាន៣កន្លែង។ គួរបញ្ជាក់ផងដែរថា ស្រីស្អាតស៊ិចស៊ីរូបនេះមានស្រុកកំណើតនៅខេត្តកំពត ជាម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ MN និង ប្រេនWoW ដោយទទួលបង្កើតប្រេនគ្រប់មុខ៕

អត្ថបទថ្មី
ក្លឹបមហាសេដ្ឋី Man City នឹងជួលកំពូលមេធាវីម្នាក់ដែលគិតថ្លៃឈ្នួល $6,000 /ម៉ោង ដើម្បីជួយការពារក្ដីរបស់ខ្លួនប្រឆាំងនឹង Premier League
ក្រុមការពារក្ដីរបស់ក្លឹប Manchester City ប្រឆាំងនឹងការចោទប្រកាន់របស់ Premier League នឹងត្រូវដឹកនាំដោយមេធាវីដ៏ល្បីម្នាក់ គឺលោក Lord Pannick KC ដែលគាត់ក៏ធ្លាប់យកឈ្នះរឿងក្ដីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Boris Johnson ជុំវិញការស៊ើបអង្កេត Partygate។ ក្លឹប Manchester City បានរងការចោទប្រកាន់ច្រើនជាង ១០០ ករណី ពាក់ព័ន្ធនឹងការបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League ក្នុងរយៈពេល ៩ឆ្នាំ ហើយប្រសិនបើមានពិរុទ្ធ ក្លឹបនេះប្រឈមមុខនឹងការកាត់ពិន្ទុ ឬការបណ្តេញចេញពីក្របខ័ណ្ឌកំពូលអង់គ្លេស Premier League តែម្ដង។ មេធារីលោក Lord Pannick KC ក៏ធ្លាប់ជាអ្នកដើរតួសំខាន់ ក្នុងការប្រឆាំងនឹងការសម្រេចរបស់ UEFA ជុំវិញការហាមឃាត់ Manchester City មិនឱ្យចូលរួមការប្រកួតកំពូលអឺរ៉ុប Champions League រយៈពេល ២ឆ្នាំ ក្នុងឆ្នាំ២០២០។ ក្នុងនាមជាមេធាវីម្នាក់ នៅក្នុងចំណោមអ្នកការពារក្ដីដ៏ល្បីបំផុតនៅក្នុងប្រទេស លោក Pannick ធ្លាប់បានផ្ដួលរដ្ឋាភិបាលរបស់លោក Boris Johnson នៅក្នុងតុលាការកំពូល ពាក់ព័ន្ធនឹងការបញ្ចប់សម័យប្រជុំសភាដ៏គួរឱ្យភ្ញាក់ផ្អើលកាលពី ៤ឆ្នាំមុន។ លោក Pannick ត្រូវបានគេរាយការណ៍ថា នឹងគិតប្រាក់ប្រហែល ៥,០០០ ផោនក្នុងមួយម៉ោង (៦,០២២ដុល្លារ) ប៉ុន្តែសម្រាប់ក្លឹប Manchester City គឺអាចនឹង ៨០,០០០ ផោនក្នុងមួយថ្ងៃ ឬ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ប្រសិនបើត្រូវឡើងតុលាការ៕ អត្ថបទ៖ លីដា ប្រភព៖ Daily Mail
លោក Pep Guardiola អាចនឹងដើរចេញពី Manchester City ក្រោយក្លឹបបានបំពានច្បាប់ហិរញ្ញវត្ថុជាច្រើនករណី
អនាគតរបស់លោក Pep Guardiola នៅក្លឹប Manchester City កាន់តែស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពី Premier League បានចោទប្រកាន់ក្លឹបនេះ ពីបទរំលោភច្បាប់ហិរញ្ញវត្ថុជាច្រើនករណីនៅចន្លោះរដូវកាល ២០០៩/១០ និងរដូវកាល ២០១៧/១៨។ វាមិនមែនជាលើកទី១នោះទេ ដែលក្លឹបនេះត្រូវបានគេចោទប្រកាន់ពីបទបំពានច្បាប់ហិរញ្ញវត្ថុ ខណៈពេលដែលពួកគេស្ទើរតែជាប់ការហាមឃាត់មិនអាចទៅលេងនៅ Champions League រយៈពេល ២ឆ្នាំ កាលពីឆ្នាំ២០២០។ ប៉ុន្តែកាលនោះ ក្លឹបសេដ្ឋីមួយនេះបានយកឈ្នះបណ្ដឹងឧទ្ធរណ៍របស់ខ្លួន ប្រឆាំងនឹងសេចក្តីសម្រេចរបស់ UEFA សម្រាប់ការចោទប្រកាន់ពាក់ព័ន្ធនឹង អាជ្ញាប័ណ្ណ និងបទប្បញ្ញត្តិ FFP ។ លោក Pep Guardiola តែងតែនៅជាមួយក្លឹបនៅពេលដែលក្លឹបប្រឈមនឹងបញ្ហាចោទប្រកាន់នានា ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ធ្លាប់បានគំរាមចាកចេញពី Manchester City ផងដែរ ប្រសិនបើក្លឹបកុហកគាត់ ពាក់ព័ន្ធនឹងការបំពានផ្នែកហិរញ្ញវត្ថុណាមួយ។ ជាក់ស្ដែងកាលពីខែឧសភា ឆ្នាំ២០២២ លោកគ្រូ Guardiola ធ្លាប់បាននិយាយថា៖«នៅពេលពួកគេ [Manchester City] ជាប់ចោទរឿងអ្វីមួយ ខ្ញុំតែងតែសួរពួកគេពីរឿងនោះ។ ពួកគេក៏បានពន្យល់មកខ្ញុំ ហើយខ្ញុំក៏ជឿទៅតាមនោះដែរ។ ប៉ុន្តែខ្ញុំបានបញ្ជាក់ពួកគេថា បើពួកគេកុហកខ្ញុំ ខ្ញុំនឹងដើរចេញ ហើយមិនរាប់ពួកគេជាមិត្តទៀតទេ»៕ អត្ថបទ៖ លីដា ប្រភព៖ Sportbible
ថៃបានបំបែកឯកទកម្មពិភពក្នុងការសម្តែងពិធី wai kru ដ៏ធំជាងគេបំផុត ដោយមានការចូលរួមពីទាហានជាង ៣,៦០០ នាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសថៃបានបង្កើតឯតទគ្គកម្មពិភពលោកសម្រាប់ពិធីគោរពព្រះគ្រូ «wai kru» បានធំជាងគេបំផុត ដែលមានការចូលរួមពីទាហាន និងអ្នកដទៃទៀតចំនួន ៣,៦៦០ នាក់។ អ្នកចូលរួមទាំង ៣,៦៦០ នាក់ រំលឹកគុនគ្រូ និងសម្តែងក្បាច់គុនម៉ឺយថៃ នៅក្នុងភូមិ Hua Hin ក្នុងខេត្ត Prachuap Khiri Khan ភាគខាងលិចរបស់ប្រទេសថៃ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។ ពិធីគោរព wai kru គឺជាការរំលឹកគុនគ្រូនៅមុនការប្រកួត ដើម្បីបង្ហាញការគោរពចំពោះគ្រូបង្វឹក ឪពុកម្តាយ និងបុព្វបុរស៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍
ម្ចាស់កម្មវិធីប្រដាល់ពិភពលោកជនជាតិថៃ នៅជំពាក់លុយក្រុមការងារខ្មែរ ៥០០០ដុល្លារ ហើយបែរជាកុហកគេថាចាញ់បោកខ្មែរទៅវិញ
ក្រោយមានការបញ្ជាក់ពីភាគីកម្ពុជាថា មិនមានការពាក់ព័ន្ធជាមួយនឹងលុយជិត ៣ លានបាត ដូចដែលអ្នកប្រដាល់ថៃ ប៊ូរខាវ លើកឡើងទេ ឥឡូវនេះ ភាគីកម្ពុជាបានបកស្បែកប្រធាន World Fight Tournament ដែលជាជនជាតិថៃថា បុគ្គលនេះមិនបានទូទាត់លុយមកកាន់ក្រុមការងារកម្ពុជា ចំពោះថ្លៃរៀបចំឆាក, ផ្ទាំង LED, ប្រព័ន្ធសំឡេង និងភ្លើង ... នៅឡើយទេ ហើយថែមទាំងកុហកថា ខ្លួនចាញ់បោកលុយអស់ជាច្រើននៅកម្ពុជាទៅវិញ។ ភាគីកម្ពុជាមិនចង់ឱ្យមានការយល់ច្រឡំ ហើយទាមទារឱ្យប្រធាន World Fight Tournament ដែលជាជនជាតិថៃម្នាក់នោះ អញ្ជើញចូលខ្លួនមកដោះស្រាយរឿងបំណុលប្រមាណជា ៥០០០ ដុល្លារ ដែលនៅជំពាក់កម្ពុជា។ យោងតាមការបញ្ជាក់ដោយរបស់ហ្វេសប៊ុកឈ្មោះ Pu Rith បានបង្ហោះថា៖«សេចក្តីប្រកាស់ជូនដំណឹងចំពោះ លោក Tony Anh ឈ្មោះក្រាវ) (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ) ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែរឆ្នាំកំណើត 27/Mar/1975 ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រិត្តិការណ៍ ប្រដាល់ World Fight Tournament ចំនួន 5,000$ #បញ្ជាក់ លោក Srisud Tipaya ) បានជួល ឆាកភ្លើងប្រព័នសម្លេងនឹងផ្ទាំង រូបភាព LED screen ពីក្រុមហ៊ុន R.dB Cambodia) Show ទីមួយ ថ្ងៃ27/July/22 ធ្វើឡើងនៅទីតាំង ស្តាតថ្មីជិតវិមានឈ្នះឈ្នះ ចំនួនទឹកប្រាក់ 6,500$ /1 Show #Show ទីពី ថ្ងៃទី 31/Aug/22 ធ្វើឡើងនៅស្តាតចាស់ ចំនួនទឹកប្រាក់ 6,500$ /1 Show សរុបទឹកប្រាក់ទាំពីកម្មវីធី ចំនួន 13,000$ លុយដែលលោក Srisud Tipaya ទូទាត់អោយ តាម ABA transfer 5,400$ បូកនឹងលុយកក់ក្រាវ ចំនួន 2,600$ សរុបទឹកប្រាក់ លោក Srisud Tipaya ) បានទូទាត់អោយបាន ចំនួន 8,000$ ដូច្នេះ លោក Srisud Tipaya នៅខ្វះ លោក Thy Thearith ម្ចាស់ក្រហ៊ុន R.dB Cambodia 5,000$ ទៀត អស់រយះពេលច្រើនខែរហើយដែលខ្ងុំមិន ផុសព្រោះទុកពេលអោយដោះស្រាយ តែការ រង់ចាំគ្មានដំណោះស្រាយ ហើយមានការយល់ច្រឡំថាគាត់បាននិយាយថាគាត់បាន ចាញ់បោកខ្មែរអស់លុយជាច្រើន តាមពិតទៅគាត់បាននិយាយកុហក អ្នកដែលត្រូវចាញ់បោកគេ គឺខ្មែរទេ ដែលត្រូវរងគ្រោះ ដូចជាខ្ញុំអញ្ចឹង ខ្ញុំសូមអោយបងប្អូន ប្រុងប្រយ័ត្ន ជនម្នាក់នេះ Mr Srisud Tipaya អ្នកធ្វើកម្មវីធី World Fight Tournament»៕
រឿងលុយដែល ប៊ូរខាវ ថាកម្ពុជានៅជំពាក់គឺមិនពាក់ព័ន្ធនឹងកម្ពុជាទេ ពីព្រោះគាត់ត្រូវជនជាតិថៃគ្នាឯងជាអ្នកទាក់ទងឱ្យមកប្រកួតនៅកម្ពុជា
រឿងរ៉ាវពាក់ព័ន្ធនឹងការចោទប្រកាន់របស់ ប៊ូរខាវ ពេលនេះត្រូវបានលាតត្រដាង។ ពោលគឺភាគីកម្ពុជាមិនបានកិបកេញ ប៊ូរខាវ ឬអ្នកដទៃទៀត ដូចដែលបានចោទប្រកាន់នោះទេ។ ប៊ូរខាវ ត្រូវបានជនជាតិថៃម្នាក់ទាក់ទងឱ្យមកប្រកួតនៅទឹកដីកម្ពុជា ហើយរឿងបញ្ហាលុយកាក់ដែល ប៊ូរខាវ លើកឡើងថាមិនទាន់ទូទាត់រហូតដល់ទៅជិត ៣ លានបាត ឬជាង ៨១,២០០ ដុល្លារអាមេរិក ក៏មិនមានពាក់ព័ន្ធនឹងកម្ពុជានោះដែរ។ បើតាមការបង្ហោះដោយហ្វេសប៊ុកឈ្មោះថា Kong Visal បាននិយាយថា៖«រឿងកីឡាករ ប៊ូរខាវ មកប្រកួតនៅកម្ពុជាកន្លងទៅនោះ!! គឺជនជាតិថៃឈ្មោះ TIPAYA SRISUD កាន់លិខិតឆ្លងដែនលេខ: AB2468835 ហៅក្រៅ Mr Oun ក្រោយមកប្ដូរឈ្មោះ Tonny Ann ជាអ្នកទាក់ទងយកមកប្រកួតទេ។ រឿងលុយបានចំណាយទៅកីឡាករ ប៊ូរខាវ គ្រប់ចំនួន ឬមិនពាក់ព័ន្ធភាគីកម្ពុជាឡើយ។ សូមប្រិយមិត្ត ដែលស្នេហាវិស័យកីឡាប្រដាល់ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងភាគីកីឡាករ ប៊ូរខាវ មេត្តាជ្រាបផង»៕ អត្ថបទ៖ លីដា