FC Sports logo

សិល្បៈកម្សាន្ត


សិល្បៈកម្សាន្ត

មហាជនលើកឡើងថា ស្មើភាពគ្នាហើយបើ វណ្ណដា ច្រៀងក្នុងពិធីបិទកីឡដ្ឋានជាតិលើកទី៣

មួយថ្ងៃមុន
មួយថ្ងៃមុន

មហាជនលើកឡើងថា ស្មើភាពគ្នាហើយបើ វណ្ណដា ច្រៀងក្នុងពិធីបិទកីឡដ្ឋានជាតិលើកទី៣

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា មានសេចក្តីព្រាងមួយច្បាប់បានចែកចាយនៅលើ បណ្តាញសង្គមដោយក្នុងនោះមានឈ្មោះតារាចម្រៀងពីររូបគឺអ្នកនាង ឱក សុគន្ធកញ្ញា និង លោក វណ្ណដា នឹងមានវត្តមានក្នងពិធីបិទកីឡដ្ឋានជាតិលើកទី៣។ ទន្ទឹមនឹងនោះមហាជនក៏បានលើកឡើងថា មានភាពស្មើ គ្នាហើយព្រោះថ្ងៃបើក កីឡដ្ឋានជាតិ លើកទី៣ មានវត្តមានតារាចម្រៀង ជី ដេវិត ហើយថ្ងៃបិទមាន វត្តមាន វណ្ណដា វិញ។ គេចាំបានថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីបើកកីឡដ្ឋានជាតិលើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោមានវត្តមានតារាចម្រៀងជាច្រើនរូបចូលរួមក្នុងនោះក៏មាន ជី ដេវិត ចូលរួមផងដែរ ដោយលោកបាកលើកយកបទចម្រៀង  «រាំញីកែងជើង», «I’m Bored» និងបទ «MY Brother»មកបកស្រាយ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការវែកញែកខ្លាំងព្រោះគ្មានវត្តមានរបស់តារារ៉េប វណ្ណដា ចូលរួមក្នុងកម្មវិធីដ៏សំខាន់ខាងលើនេះ។ យ៉ាងណានៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានសេចក្តីព្រាងមួយច្បាប់ត្រូវបានគេចែកចាយពេញបណ្តាញសង្គមព្រោះក្នុងលិខិតព្រាងនោះ មានវត្តមានកំពូលតារាចម្រៀងពីរដួងចូលរួមគឺអ្នកនាង ឱក សុគន្ធកញ្ញា នឹងបកស្រាយបទចម្រៀង «ក្រោកឈរ» ចំណែកឯតារាចម្រៀងម្នាក់ទៀតគឺជា វណ្ណដា ដោយលើកបទ «Time To Rise » មកបកស្រាយក្នុងពិធីបិទកីឡដ្ឋានជាតិលើកទី៣ ។ ដំណឹងនេះទៀតសោត ក៏ធ្វើឱ្យអ្នកគាំទ្រ វណ្ណដា បានបង្ហាញក្តីសប្បាយចិត្តយ៉ាងខ្លាំងព្រោះពួកគេទន្ទឹងរង់ចាំជាយូរមកហើយ ដោយសារតែ វណ្ណដា ជាតារាចម្រៀងម្នាក់ជួយលើកកម្ពស់វិស័យចម្រៀងឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជា។ ក្នុងនោះដែរ មហាជនក៏លើកឡើងទៀតថា មានភាពស្នើភាពគ្នាហើយ ព្រោះថ្ងៃបើកកីឡដ្ឋានជាតិលើកទី៣ មានតារាចម្រៀង ជី ដេវិត ហើយថ្ងៃបិទ មាន វណ្ណដា ម្តង។ ទោះជាយ៉ាងណា តាមលិខិតដែលបានចែកចាយនោះក៏បានកត់សម្គាល់ថាកម្មវិធីអាចនឹងប្រែប្រួលបើសិនមានករណីចាំបាច់៕ ...
សិល្បៈកម្សាន្ត

ផេន បូទី ស្រា-យម-ន្ទិ-លមហាជនរឿងរៀបការបានជាង២ខែ ភរិយាស-ម្រា-លកូន

មួយថ្ងៃមុន
មួយថ្ងៃមុន

ផេន បូទី ស្រា-យម-ន្ទិ-លមហាជនរឿងរៀបការបានជាង២ខែ ភរិយាស-ម្រា-លកូន

សិល្បៈកម្សាន្ត
កម្សាន្ត៖ ក្រោយពីមហាជនមួយចំនួនលើកឡើងចំៗថា តារាចម្រៀង និងអ្នកនិពន្ធ ផេន បូទី ជាអ្នកសិល្បៈមិនគោរពតាមប្រពៃណីរៀបការបានជាងពីរខែសោះភរិយាសម្រាលកូនទៅហើយនោះ លោក បូទី ឆ្លើយតបយ៉ាងចិត្តត្រជាក់ និងស្រាយមន្ទិលរបស់ មហាជនថាលោក និងភរិយា បានរៀបការតាមបែបខ្មែរ តាំងពីខែមករា ឆ្នាំ២០១៥ តាំងពីលោកមិនទាន់ក្លាយជាតារាចម្រៀងក្នុងផលិតកម្ម មិនទាន់ចេះនិពន្ធ បទភ្លេងមកម្ល៉េះ។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា លោក បូទី ដែលជាតារាចម្រៀងនិងអ្នកនិពន្ធបទភ្លេង មួយរូបបានបង្ហោះ រូបភាពភរិយាជាជនជាតិអូទ្រីសឈ្មោះ សន្យា សម្រាលកូនស្រីបានដោយជោគជ័យហើយ ខណៈអ្នកទាំងពីរបានបង្ហោះរូបភាព រៀបការយ៉ាង សាមញ្ញា តាមគ្រឹស្តសាសនា កាលពីថ្ងៃទី១៣ ខែកញ្ញា នៅស្រុកកំណើតភរិយា។ ទន្ទឹមនឹងការចូលរួមអបអរសាទរពីមិត្តរួមអាជីពសិល្បៈនិងអ្នកគាំទ្រ ដល់តារាចម្រៀងខាងលើនេះក្លាយជាឪពុកគេនោះ ក៏មានអ្នកប្រើប្រាស់ បណ្តាញសង្គមខ្លះលើកឡើងថា ក្នុងនាម បូទី ជាសិល្បៈមួយរូបគួរគោរព តាមប្រពៃណី ទោះបីជាស្រលាញ់គ្នាយ៉ាងណាក៏ដោយ ទើបប្រកាសរៀបការ បានជាង២ខែសោះ បែរជាភរិយា សម្រាលកូនទៅហើយ រំលងប្រពៃណី ទុំមុនស្រកៀល។ យ៉ាងណាមិញ ក្រោយពីមានអ្នករិះគន់ខ្លួនពីបញ្ហារំលងប្រពៃណីខ្មែរ មានកូនមុនរៀបការនេះ អតីតតារាចម្រៀងផលិតកម្មសាន់ដេ ផេន បូទី បានឆ្លើយតបយ៉ាងចិត្តត្រជាក់ថា «ខ្ញុំបាទ បូទី នឹង Sonya បានរៀបការបែបខ្មែរតាំងពីរ ខែ១ ឆ្នាំ ២០១៥ តាំងពីខ្ញុំមិនទាន់ក្លាយជាអ្នកចំរៀងក្នុងផលិតកម្ម មិនទាន់ចេះនិពន្ធបទភ្លេងត្រឹមត្រូវមកម្ល៉េះបងប្អូន» ។ ទន្ទឹមនឹងសំណេរខាងលើនេះ លោកក៏បានបង្ហាញរូបភាពពេលលោករៀបការក្នុងឈុតប្រពៃណីខ្មែរដល់មហាជនផងដែរ៕ ...
សិល្បៈកម្សាន្ត

ជី ដេវិត ថាខ្លួនមិនបានរំ-លោ-ភក-ម្មសិ-ទ្ធិបញ្ញាពីសិល្បកររូបណា នឹងសង្ឃឹមទទួលបានភាពស្អា-តស្អំស្តា-រកិ-ត្តិ-យសមកវិញ 

មួយថ្ងៃមុន
មួយថ្ងៃមុន

ជី ដេវិត ថាខ្លួនមិនបានរំ-លោ-ភក-ម្មសិ-ទ្ធិបញ្ញាពីសិល្បកររូបណា នឹងសង្ឃឹមទទួលបានភាពស្អា-តស្អំស្តា-រកិ-ត្តិ-យសមកវិញ 

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅមិនទាន់ចប់នៅឡើយទេរឿងរ៉ាវបែកធ្លាយបទចម្រៀង២២បទនាពេលកន្លងមក ខណៈនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា តារាចម្រៀង ជី ដេវិត បានចេញសេចក្តីជូន ដំណឹងដល់សាធារណជន និងបង្ហាញពីគោលជំហរយ៉ាងច្បាស់លាស់ ថាខ្លួនមិន បានរំលោភកម្មសិទ្ធិរបស់សិល្បកររូបណា នឹងសង្ឃឹមថាទទួលបានភាពស្អាតស្អំចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ គ្មានភស្តុតាង ឬសាក្សីត្រឹមត្រូវនាពេលកន្លងមកលើរឿង ប្រើប្រាស់ ឬ ទិញ បទចម្រៀង បែកធ្លាយ។  ភាពចម្រូងចម្រាស់រវាងតារាចម្រៀងរ៉េបល្បីឈ្មោះពីររូបប្រចាំប្រទេសនៅមិនទាន់ចប់ នៅឡើយទេ ដោយភាគីទាំងសងខាងសុទ្ធតែបង្ហាញគោលជំហររឹងមាំរៀងៗខ្លួន ដែលនឹងអាចឈានទៅរកប្រព័ន្ធផ្លូវច្បាប់ឱ្យដោះស្រាយ។  តួយ៉ាងនាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ តារាចម្រៀង ជី ដេវិត មានឈ្មោះពិត ងួន ចាន់ដាវិត បានចេញសេចក្តីជូនដំណឹងដល់សាធារណជន បន្ទាប់ពីផលិតកម្ម មួយបានចេញសេចក្តីជូនដំណឹងពីបញ្ហារំលោភកម្មសិទ្ធបញ្ញា។ ក្នុងលិខិតជូនដំណឹងរបស់ តារាចម្រៀងខាងលើបានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោកបានទៅជួបប្រជុំជាមួយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីពិភាក្សា យល់ស្របតាមគោលការណ៍ពង្រឹងទៅលើសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល ហើយលោកក៏គាំទ្រយ៉ាងពេញទំហឹងទៅលើចំណាត់ ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលខិតខំការពារសិទ្ធិអ្នកនិពន្ធ។  លោក ជី ដេវិត បានបន្ថែមទៀតថា នាពេលកន្លងមកលោក ទទួលរងនូវមតិរិះគន់ និងចោទប្រកាន់មកលើខ្លួន ពីសំណាក់សិល្បករម្នាក់នៅក្នុងផលិតកម្មមួយថាបានប្រើប្រាស់ ឬ ទិញផលិតផល (បទចម្រៀង) ពីគេហើយនេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ គ្មានភស្តុតាង ឬសាក្សីត្រឹមត្រូវឡើយ។ ហើយការលើកឡើង នេះបានសាយភាយផល អវិជ្ជមានជាច្រើន នាំឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងប្រជាប្រិយភាពរបស់ របស់លោក។ បន្ថែមពីនេះ ជី ដេវិត បានលើកឡើងថា ថ្មីៗនេះក្រុមហ៊ុនមួយបានលើកឡើងអំពីការសិក្សាលើវីដេអូបកស្រាយ ឬ Podcast របស់លោក ដែលព័ត៌មាននោះមានអត្ថន័យថា លោកមានចេតនាប្រាប់ទៅតារាចម្រៀងម្នាក់ឱ្យបានដឹងថា ការបានបែក ធ្លាយបទចម្រៀង តាមរយៈប៉ារ៉ូល «CATCH ME IF YOU ខឹង» ដែលលោកបានសរសេរជាប្រយោគធម្មតានៅក្នុង Description បទ «Once Upon A Time » ។ ហើយនៅត្រង់ចំណុចនេះ ជី ដេវិត សូមច្រានចោលរាល់ការសន្មតដោយគ្មានមូលដ្ឋានទាំងឡាយមកលើលោក និងលើកឡើងថាប្រយោគ "CATCH ME IF YOU ខឹង" គឺគ្មានបុគ្គលណាម្នាក់ជាម្ចាស់កម្មសិទ្ធិនៃពាក្យមួយនេះ ឡើយ វាគ្រាន់តែជាឃ្លាឃ្លោងសាមញ្ញ ដែលបុគ្គលគ្រប់រូបមានសិទ្ធិអាចប្រើប្រាស់បានជាទូទៅ ក៏មិនបានឈានដល់ការបំពានសិទ្ធិអ្នកនិពន្ធ។  ម្ចាស់បទ «ញីកែងជើង» បានរៀបរាប់ថា លោកនៅប្រកាន់ជំហរយ៉ាងរឹងមាំថាលោកមិនបានរំលោភបំពាននូវកម្មសិទ្ធបញ្ញា ឬសិទ្ធិអ្នកនិពន្ធ របស់សិល្បករម្នាក់ទៀតដូចដែលគេបានចោទប្រកាន់នោះទេ ហើយមុននឹងអាចបន្តធ្វើការសម្រុះសម្រួលគ្នាដោយសន្តិវិធីបាន គួរតែមាន ករណីកិច្ច សុំអភ័យទោសមកលើលោកជាមុន ដោយសារការចោទ ប្រកាន់ទាំងអស់កន្លងមករហូតដល់ពេលនេះ គឺមិនសមហេតុផល គ្មានមូលដ្ឋាន អំណះអំណាង និងភស្តុតាងគ្រប់គ្រាន់ឡើយ ។ បុរសជិតក្លាយជាប៉ារបស់គេខាងលើ លើកឡើងទៀតថា លោកសូមរក្សាសិទ្ធិក្នុងការទាមទារស្វែងរក ភាពស្អាតស្អំ ស្តារកេរ្តិ៍ឈ្មោះ និងកិត្តិយសលោកផ្ទាល់ ដោយសង្ឃឹមយ៉ាងមុតមាំថា ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈនឹងចូលរួមជួយអន្តរាគមន៍ ស្វែងរកជនដែល បានយកបទចម្រៀងទៅចែកចាយពិតប្រាកដ ដើម្បីបង្ហាញនូវ ភាពស្អាតស្អំ បរិសុទ្ធ និងយុត្តិធម៌របស់ខ្លួន៕ ...
សិល្បៈកម្សាន្ត

មាស នីតា បញ្ជាក់ទំនាក់ទំនងបុរសម្នាក់ តែមិនហ៊ានបញ្ជាក់ទំនាក់ទំនងជាមួយ នាយចឺម 

2 ថ្ងៃមុន
2 ថ្ងៃមុន

មាស នីតា បញ្ជាក់ទំនាក់ទំនងបុរសម្នាក់ តែមិនហ៊ានបញ្ជាក់ទំនាក់ទំនងជាមួយ នាយចឺម 

សិល្បៈកម្សាន្ត
កម្សាន្ត៖ រយៈពេលថ្មីៗនេះនៅលើបណ្តាញសង្គមបានផ្តោតលើកញ្ញា ពៅ ស្រីមាស ហៅ មាស នីតា ដែលមហាជនសង្ស័យថា នាងកំពុងបង្កើតស្នេហាត្រីកោណ រវាងនាង និង បុរសសង្ហាម្នាក់ឈ្មោះ ថាឌី ណាដា រួមជាមួយតារាចម្រៀងនាយចឺម។ យ៉ាងណាជុំវិញបញ្ហាខាងលើនេះ មាស នីតា បានបញ្ជាក់ថា បុរសដែលចេញមុខ ប្រតិកម្ម នោះគឺជាប្អូនប្រុសរួមអាជីព ប៉ុន្តែចំពោះទំនាក់ទំនងនាងជាមួយ នាយចឺម នាងសុំមិនទាន់បកស្រាយអ្វីទាំងអស់ ។ បន្ទាប់ពីវីដេអូបែកធ្លាយពីតារាចម្រៀង នាយចឺម ថើបកញ្ញា មាស នីតា ក្នុងចំណោមមនុស្សជាច្រើន និងថែមទាំងបានបង្ហាញភាពស្និទ្ធស្នាលខុសប្លែកពីធម្មតានោះ ធ្វើឱ្យមហាជនសង្ស័យយ៉ាងខ្លាំងថា អ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ ហើយ អ្វីដែលកាន់ក្តៅគគុកនោះ ស្រាប់តែមានបុរសសង្ហាម្នាក់ឈ្មោះ ថាឌី ណាដា ចេញមុខប្រតិកម្មជាខ្លាំង ចំពោះរូបភាពថើបគ្នារបស់ នីតា និង នាយចឺម ដែលបង្ហាញភាពសិ្នទ្ធស្នាលខ្លាំងដូចគូស្នេហ៍។  ដោយក្នុងនោះបុរសខាងលើបានចោទជាសំណួរថា ជាអ្វី ? ព្រមទាំងបង្ហាញរូបភាពរបស់លោកនិង មាស នីតា ដែលបង្ហាញរូបបេះដូងថែមទៀត។ ការបង្ហាញវីដេអូរបស់បុរសដដែលនេះធ្វើឱ្យមហាជនរិះគន់ថា ស្រីស្អាត មាស នីតា បង្កើតស្នេហាត្រីកោណមានសង្សារហើយនៅទាក់ទង នាយចឺម ទៀត។ ជុំវិញពាក្យចចាមអារ៉ាមក្តៅគគុកលើបណ្តាញសង្គមនេះ កញ្ញា មាស នីតា បានឆ្លើយតបមកកាន់ Lee News តាមតេលេក្រាមនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា វីដេអូបុរសម្នាក់ចេញមុខប្រតិកម្មនោះគាត់គឺជាប្អូនប្រុសរួមអាជីពប៉ុណ្ណោះ ហើយវីដេអូនោះគាត់គ្រាន់តែធ្វើលេងប៉ុណ្ណោះ គាត់មិនមែនជាសង្សារនឹងគ្នានោះទេ។ អតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ខាងលើបានបន្ថែមថា ចំពោះមហាជនដែលសង្ស័យនាង និងតារាចម្រៀង នាយចឺម កំពុងមានទំនាក់ទំនងស្នេហានោះ ខ្លួនសុំមិនបកស្រាយអ្វីទាំងអស់ ហើយក្នុងរឿងនេះគឺទុកឱ្យមហាជនគាត់យល់ឃើញដោយខ្លួនឯងចុះ។ មាស នីតា បានបញ្ជាក់រឿងមហាជនបានរិះគន់ខ្លួនដោយបានប្រើពាក្យពេចន៍មិនសមរម្យក្រោយពីឃើញ នាយចឺម ថើបនាងនោះ នីតា លើកឡើងថា ចំពោះរឿងនេះនាងកាន់តែមិនបកស្រាយទៅទៀត ព្រោះនាងជាមនុស្សរបស់មហាជនទោះគាត់និយាយល្អឬមិនល្អក៏ដោយទុកឱ្យគាត់បញ្ចេញមតិទៅចុះ៕ ...
សិល្បៈកម្សាន្ត

តស៊ូប្រលងចម្រៀងច្រើនដង ហ៊ិន លីដា ក្លាយជាតារាចម្រៀងស្រីទី៣ ក្នុង ផលិតកម្ម ហ្គាឡាក់ស៊ី

2 ថ្ងៃមុន
2 ថ្ងៃមុន

តស៊ូប្រលងចម្រៀងច្រើនដង ហ៊ិន លីដា ក្លាយជាតារាចម្រៀងស្រីទី៣ ក្នុង ផលិតកម្ម ហ្គាឡាក់ស៊ី

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ផលិតកម្មហ្គាឡាក់ស៊ីបានបង្ហាញវត្តមានតារាចម្រៀង ថ្មីជាផ្លូវការគឺជា កញ្ញា  ហ៊ិន លីដា ជាមួយបទចម្រៀងដំបូងមានចំណងជើងថា «ច្បាស់ឬនៅ?» ។ ការក្លាយជាតារាចម្រៀងកុងត្រាក្នុងទ្រនំមានម្ចាស់ផលិតកម្ម ជាអ្នកឧកញ៉ាសម្បូរលុយនេះដែរ លីដា ជាតារាចម្រៀងស្រីទី៣ បន្ទាប់ពី តន់ ច័ន្ទសីម៉ា និង អ៊ុក សុវណ្ណារី ខណៈតារាចម្រៀងរូបនេះមានប្រវត្តិតស៊ូខ្លាំងលើអាជីពចម្រៀង។ ជឿជាក់ថា មហាជនមួយចំនួនធំជ្រាបមកហើយថា ហ៊ិន លីដា ជាអ្នកចម្រៀង ម្នាក់ដែលមានប្រវត្តិតស៊ូខ្លាំងលើវិថីសិល្បៈឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដង។ ការតស៊ូរបស់នាងអស់រយៈពេលជាច្រើនឆ្នាំមកនេះពិតជាមិនខានបង់នោះទេ ព្រោះនាងក្លាយជាតារាចម្រៀងស្រីម្នាក់នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ហើយព្រមទាំងបានចេញបទចម្រៀងមួយបទមានចំណងជើងថា «ច្បាស់ឬនៅ?» ដែលទទួលបានការសរសើរពីអ្នកគាំទ្រសំឡេងនាងពិតជាពីរោះ។ មែនទែនទៅទោះ តារាចម្រៀងវ័យ២៤ឆ្នាំខាងលើក្លាយជាតារាក្នុងទ្រនំ ហ្គាឡាក់ស៊ី ក្តីតែតារាចម្រៀង ស្រីក្នុងផលិតកម្មទើបតែមាន៣រូបប៉ុណ្ណោះ ហើយនាងគឺជាតារា ចម្រៀងទី៣ បន្ទាប់ពីតារាចម្រៀងជួរមុខ តន់ ច័ន្ទសីម៉ា និង អ៊ុក សុវណ្ណរី ។ គួរបញ្ជាក់ផងដែរថា លីដា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ជាមនុស្សម្នាក់ចូលចិត្តខាងផ្នែកសិល្បៈខ្លាំង ចាប់ផ្ដើមច្រៀងតាំងពីខ្លួននៅវ័យ ៧ឆ្នាំម្ល៉េះ នៅតាមកម្មវិធីបុណ្យនៅឯស្រុកភូមិរបស់នាង។  ក្នុងវ័យ១២ឆ្នាំនាងបានដើរច្រៀងតាមភោជនីយដ្ឋានអស់រយៈពេលជាងកន្លះឆ្នាំ។ ដំណើរជីវិតក្នុងការប្រកួតប្រជែងវិញ នៅឆ្នាំ២០១១ ហ៊ិន លីដា បានចូលប្រលង នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលពេលនោះនាងទទួលបានជ័យលាភីលេខមួយ។ បន្ទាប់មក លីដា ក៏បានលើកពានរង្វាន់ក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» របស់ទូរទស្សន៍អប្សរាក្នុងឆ្នាំ២០១៤ ។ ក្រៅពីនោះនាងក៏ធ្លាប់ចូលប្រកួតក្នុងកម្មវិធីផ្សេងទៀតដូចជាពេជ្រកំពុងច្នៃជាដើមតែមិនទទួលបានជោគជ័យទេ។ ដោយឡែកកម្មវីធីលំដាប់ថ្នាក់ពិភពលោកដែលនាងធ្លាប់ចូលរួមប្រកួតវិញមានដូចជា Cambodian Idol រដូវកាលទី២ និង The Mask Singer Cambodia តែនាងមិនទទួលបានជោគជ័យនោះ យ៉ាងណាដ្បិតមិនទទួលបានជោគជ័យ តែ ហ៊ិន លីដា ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន៕ ...
សិល្បៈកម្សាន្ត

មហាជនថា ម៉ូលីកា ដៀ-ល សឿ សុធារ៉ា មួយឆ្អែត ចុងក្រោយប-ង់លុ-យ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំមួយឡូចប់គ្នា 

2 ថ្ងៃមុន
2 ថ្ងៃមុន

មហាជនថា ម៉ូលីកា ដៀ-ល សឿ សុធារ៉ា មួយឆ្អែត ចុងក្រោយប-ង់លុ-យ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំមួយឡូចប់គ្នា 

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅតែជាប្រធានបទក្តៅ និងជជែកវែកញែកពាសពេញបណ្តាញសង្គម ទៅលើអ្នក លក់អនឡាញ និងមេតុងទីន ម៉ូលីកា ក្រោយពីនាងទៅក្រាបសំពះសុំទោស អ្នកនាងសឿ សុធារ៉ា ជាមួយទឹកប្រាក់២៥ម៉ឺនរៀល និងទឹកត្រចៀកកម្មកន្លះឡូ។ រូបភាពនេះត្រូវមហាជនបានលើកឡើងចំៗថា នេះគ្រាន់តែជាការសម្តែងរបស់ ម៉ូលីកា ដើម្បីលាងភាពអាម៉ាសរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះនាងជិះឡានតម្លៃខ្ទង់ម៉ឺនដុល្លារ និងជាអ្នកមានទ្រព្យស្តុកស្តម្ភ បែរជាមានទឹកចិត្តស្រួចស្តែងទាំងនេះ មកបញ្ចប់បញ្ហា។ គេនៅចាំបានថា ម៉ូលីកា ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីល្បីឈ្មោះ ត្រូវមហាជនរិះគន់យ៉ាងដំណំក្រោយពីនាងនិយាយក្នុងការឡាយថាអ្នកនាង សឿ សុធារ៉ា ជាមនុស្ស «ឆ្កួត»។ យ៉ាងណាមិញ បន្ទាប់ពីមហាជនរិះគន់ខ្លាំងក្លាពេក ស្រីស្អាតរូបនេះបានបង្ហោះសារ សុំទោស ជាសាធារណៈ ដោយសន្យាមិនឱ្យមានរឿងបែបនេះកើត ឡើងម្តងទៀតឡើយ។  ទោះបីជាបង្ហោះសារដូចនេះហើយក្តី នៅយប់ថ្ងៃទី២៣ ម៉ូលីកា បានទៅដល់វត្តជា កន្លែងអ្នកនាង សឿ សុធារ៉ា ស្នាក់នៅ ព្រមទាំងក្រាបសំពះសុំទោស ដោយបាន និយាយថា អ្វីដែលខ្លួននិយាយគឺជាកំហុសអចេតនា គ្មានបំណងអាក្រក់ណាមួយ នាំឱ្យប៉ះពាល់ដល់ សឿ សុធារ៉ា ឡើយ។ អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅបន្តរិះគន់ទៅលើ ម៉ូលីកា នោះ ក្រោយពីអ្នកនាង សឿ សុធារ៉ា បានបង្ហោះថា«បងប្អូនអើយនាងខ្ញុំមិនដឹងថាពួក គាត់មក ដល់វត្ត ភ្លាមៗអញ្ចឹងទេ គាត់មកដល់ភ្លាម ថតភ្លាម គាត់ជូនលុយខ្ញុំ ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំ ១ឡូ ឱព្រះជាម្ចាស់អើយ»។ មហាជនបានលើកឡើងចំៗថា «ជិះឡានខ្ទង់ម៉ឺនដុល្លារ មកនិយាយមកមើល ងាយជាន់ក្បាលគេ ទាំងគេកំពុងកាន់ទុកម៉ែគេទើបស្លាប់កាន់ទុក្ខ១០០ថ្ងៃមកសុំទោស អោយលុយ២៥ម៉ឺនរៀល និងទឹកត្រចៀកកម្ម១ឡូ ពុទ្ធោអើយ», «ខំរាប់មើលខ្ទង់លុយពីបីដងស្មានថាមើលខុស។ រាប់ឡើង ចុះបានតែ25ម៉ឺនរៀល ស្មានថាបានពីរលានហាសិបម៉ឺន ព្រោះឃើញដូចរាងហាយសូដែរ» ,«ខោកក្បាលអង្អែលខ្នង», «ហាហាដៀល១ឆ្អែតបង់លុយ២៥ម៉ឺនរៀល ចប់គ្នា» «វគ្គដើរតួកំសត់» «សម្តែងសមណាស់» «មើលងាយក៏ល្បី មកសូមទោសក៏ល្បី សំដែងរហូត» ,«ស្រុកខ្មែរធ្វើខុសសុំទោសល្បី»៕ ...
សិល្បៈកម្សាន្ត

រូបភាពថ្មីរបស់ ហង្ស​ ម៉ានីតា​ ធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង

2 ថ្ងៃមុន
2 ថ្ងៃមុន

រូបភាពថ្មីរបស់ ហង្ស​ ម៉ានីតា​ ធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង

សិល្បៈកម្សាន្ត
កម្សាន្ត៖ ក្រោយពីផេកផ្លូវការ Miss Universe Cambodia បញ្ចេញរូបភាពថ្មីរបស់បវរកញ្ញាចក្រវាល កម្ពុជា ហង្ស ម៉ានីតា បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការ មិនពេញចិត្ត យ៉ាងខ្លាំងព្រោះការថតរូបចេញមកមិនស្អាត មនុស្សស្អាតតែ រូបភាពចេញមក ចប់តែម្តង ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាសំណូមពរឱ្យប្តូរអ្នកផាត់មុខចេញ ព្រោះ អ្នកផាត់មុខឱ្យ ម៉ានីតា ផាត់មុខមិនសមនឹងទំរង់មុខនាងឡើយ។ ពេលវេលាកាន់តែកៀកចេញទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញាចក្រវាលកម្ពុជា ហង្ស ម៉ានីតា បានបញ្ចេញរូបភាពជាបន្តបន្ទាប់នៅលើផេកផ្លូវការ Miss Universe Cambodia ខណៈដំណើរការបោះឆ្នោតក៏បានចាប់ផ្តើមដូចគ្នា។ ទន្ទឹមការបញ្ចេញរូបភាព៥សន្លឹកនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ធ្វើឱ្យមហាជនខំ មិនរិះគន់យ៉ាងខ្លាំងទៅលើប្លង់ថត និងអ្ន​កផាត់មុខឱ្យ ហង្ស ម៉ានីតា ហើយរូបភាពរាដៃនៅពីមុខកាមេរ៉ា រងការរិះគន់យ៉ាងខ្លាំងរហូតផេកផ្លូវការសម្រេចចិត្តលុបចោល។ ទោះបីជារូបភាពមួយសន្លឹកលុបចោលក្តី អ្នកប្រើប្រាស់បណ្តាញសង្គមនៅ តែលើក ឡើងទៀតថា សូមឱ្យអ្នកដឹកនាំកម្មវិធីគួរប្តូរអ្នកផាត់មុខថ្មី ព្រោះអ្នកផាត់មុខឱ្យ បវរកញ្ញា ម៉ានីតា មិនស្អាត ផាត់មុខមិនសមនឹងទម្រង់មុខរបស់បវរកញ្ញាឡើយ។ មហាជនលើកឡើងថា «បងម៉ែន និមលរ័ត្ន បងជួយមើលតិចបងការផាត់មុខមិន សូវស្អាតដូច មុន និងកាមរ៉ាចាប់មុំមិនបានល្អ» ,«គាត់ស្អាតណាស់ តែម៉េចថតបែបហ្នឹងវិញបងអ្ហើយបង», «ថតរូបអីចឹង» , «ខ្ញុំក៏ឆ្ងល់ដែរថាតាំងពីមកពីហ្វីលីពីនវិញ ម៉េចបានជាម៉ានីតាថតរូបលែងសូវស្អាតដូចមុនអញ្ចឹង? ស្អាតដែរតែចាញ់មុនទៅហ្វីលីពីន និងនៅហ្វីលីពីនទេ... សូមអភ័យទោសដែលនិយាយត្រង់ មិនបានជួយលើកទឹកចិត្ត ប៉ុន្តែចង់ឃើញរូបស្អាតៗជាងនេះវិញ....បើគាត់ប្រលងជាប់នៅអាមេរិកហើយនោះខ្ញុំនឹងគ្រាន់តែសរសើរលើកទឹកចិត្ត និងអបអរ តែឥឡូវមិនទាន់ប្រលងចប់ទើបធ្វើអោយព្រួយបារម្ភ និងចង់ចូលរួមមតិដើម្បីស្ថាបនា សូមអធ្យាស្រ័យ » «យកអ្នក Make up កាលគាត់កំពុងប្រលងទឹកដៃគាត់ល្អណាស់ផាត់ស្អាត» «ផាត់មុខមិនមើលទម្រង់បងម៉ានីតាសោះដូរអ្នកផាត់មុខទៅយាយមែនម៉ានីតាឡើងស្អាតផាត់ចេញមកអីចឹងទេ» ...។ គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា នឹងចេញទៅប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី៧១ នៅប្រទេសសហរដ្ឋអាម៉េរិកនាដើមឆ្នាំ២០២៣៕ ...
សិល្បៈកម្សាន្ត

បារមី លើកឡើងបែបនេះក្រោយអ្នកមួយចំនួននៅលើកឡើងថា តារាចម្រៀងម្នាក់រងភាពអ-យុត្តិ-ធម៌ករ-ណីប-ទបែ-កធ្លា-យរបស់ វណ្ណដា

3 ថ្ងៃមុន
3 ថ្ងៃមុន

បារមី លើកឡើងបែបនេះក្រោយអ្នកមួយចំនួននៅលើកឡើងថា តារាចម្រៀងម្នាក់រងភាពអ-យុត្តិ-ធម៌ករ-ណីប-ទបែ-កធ្លា-យរបស់ វណ្ណដា

សិល្បៈកម្សាន្ត
កម្សាន្ត៖ បន្ទាប់ពីផលិតកម្មបារមីចេញសេចក្តីជូនដំណឹងដល់អ្នកនៅបន្តចែកចាយ បទធ្លាយរបស់ វណ្ណដា ដោយទុករយៈពេល១៥ថ្ងៃក្នុងការលុបនោះនៅតែមានអ្នកមួយ ចំនួនតូចលើកឡើង ពីតារាចម្រៀងម្នាក់នៅរងភាពអយុត្តិធម៌លើករណីនេះ។ យ៉ាងណានៅល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា ផលិតកម្មបារមី បានចេញសេចក្តីបញ្ជាក់ម្តងទៀត ដើម្បីឱ្យសាធារណជនយល់ដឹងបន្ថែមពីកម្មសិទ្ធបញ្ញា។ តាមការរៀបរាប់លើទំព័រផេករបស់ បារមី បានឱ្យដឹងថា « បារមីសូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ ​ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ​ ដែលបានចំណាយពេលវេលាប្រឹក្សា​ និង ពន្យល់ណែនាំ​ ពួកយើងឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិកម្មសិទ្ធិបញ្ញារបស់សិល្បករ និង ស្នាដៃរបស់សិល្បករយើង។ បន្ទាប់ពី បារមីបានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការកាលពីម្សិលមិញមក ពួកយើងបានសង្កេត ឃើញថា មានសាធារណជនមួយចំនួនតូចបានបញ្ចេញមតិថា តារាចម្រៀងម្នាក់ មានការរងនូវភាពអយុត្តិធម៌ ទាក់ទងនឹងករណីនេះ។ ពួកយើងដឹងថា ក្នុងករណីនេះ វាជារឿងងាយមែនទែនក្នុងការយកអារម្មណ៍ មនោសញ្ចេតនាមកធ្វើការវិភាគ ប៉ុន្តែយើងសូមធ្វើការអំពាវនាវទៅកាន់ មហាជនទាំងអស់គ្នាឱ្យធ្វើការស្វែងយល់ និងពិចារណា ដោយផ្អែក ទៅលើច្បាប់ជាក់លាក់ដែលបានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើង កំពុងតែទទួលការប្រឹក្សា យោបល់ពីខាង ក្រសួង និង មេធាវីរបស់យើង។ តាមលិខិតជូនដំណឹងរបស់ បារមី បានឱ្យដឹងទៀតថា «បន្ទាប់ពីធ្វើការសិក្សាទៅលើវីដេអូបកស្រាយ (Podcast) របស់តារាចម្រៀងម្នាក់ ដែលក្នុងវីដេអូនោះ គាត់បានលើកឡើងថា គាត់ចង់ប្រាប់ទៅកាន់តារាចម្រៀង វណ្ណដា ឱ្យបានដឹងថា វណ្ណដា បាន បែកធ្លាយ បទចម្រៀង J+O II តាមរយៈប៉ារ៉ូល៖ “CATCH ME IF YOU ខឹង” នៅក្នុងការបកស្រាយ (description) នៃចម្រៀងដែលគាត់បានធ្វើការបង្ហោះកាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ មុនពេលដែលបទ J+O II ចេញជាផ្លូវការពីម្ចាស់កម្មសិទ្ធិដើម។ ករណីនេះយើងសន្មតថា តារាចម្រៀងម្នាក់នោះ អាចយល់/មិនយល់ ច្បាស់ ទាក់ទងជាមួយនឹងច្បាប់ធរមានដែលយោងទៅតាម ច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល។ ក្នុងលិខិតជូនដំណឹង ផលិតកម្មបារមី  នៅតែប្រកាន់ជំហរថា អ្នកចម្លងយកផ្នែកណាមួយ នៃចម្រៀងរបស់យើងដោយគ្មានការអនុញ្ញាត និងប្រើប្រាស់វាក្នុងន័យលេងសើច ចំអកឡកឡើយ គួរតែមាន ករណីកិច្ច សុំអភ័យទោសពីម្ចាស់បទ មុននឹង អាចបន្តធ្វើការសម្រុះសម្រួលគ្នាដោយសន្តិវិធីបាន។ ពួកយើងក៏សង្ឃឹមយ៉ាងមោះមុតដែរថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈចូលរួមជួយធ្វើអន្តរគមន៍ដើម្បីឱ្យភាគីទាំងពីរចរចារគ្នានិងស្វែងរកដំណោះស្រាយល្អសម្រាប់ភាគីទាំងសងខាង៕    ...
សិល្បៈកម្សាន្ត

រឿងកាន់តែធំហើយ អ្នកធ្វើឱ្យបទ វណ្ណដា បែ-កធ្លា-យ និងអ្នកចែ-កចា-យ អាចជា-ប់ ពន្ធ-នា-គារ ឬជាប់ពិន័-យជាទឹ-កប្រា-ក់ 

3 ថ្ងៃមុន
3 ថ្ងៃមុន

រឿងកាន់តែធំហើយ អ្នកធ្វើឱ្យបទ វណ្ណដា បែ-កធ្លា-យ និងអ្នកចែ-កចា-យ អាចជា-ប់ ពន្ធ-នា-គារ ឬជាប់ពិន័-យជាទឹ-កប្រា-ក់ 

សិល្បៈកម្សាន្ត
កម្សាន្ត៖ ករណីបែកធ្លាយបទចម្រៀងរបស់ វណ្ណដា ជាបន្តបន្ទាប់រហូតផលិតកម្ម បារមី បាន បញ្ជាក់ថា បទបែកធ្លាយមានយ៉ាងហោច ណាស់ ២២បទនោះ ក្រុមហ៊ុនសម្រេច ចិត្តបានដាក់បណ្ដឹងទៅក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីការពារសិទ្ធិហើយ ទុកពេល១៥ថ្ងៃឱ្យអ្នកចែកចាយលុបជាបន្ទាន់ បើមិនដូច្នេះទេនឹងត្រូវជាប់ ពន្ធគារ ឬពិន័យជាសាច់ប្រាក់ពីករណីរំលោភកម្មសិទ្ធបញ្ញា។ កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ ផលិតកម្ម បារមី បានចេញសេចក្តី ប្រកាសជាផ្លូវការពីករណីបែកធ្លាយបទរបស់ វណ្ណដា នាពេលកន្លងមក។ ជាមួយគ្នានោះខាងផលិតកម្មក៏បានបើកការស៊ើបអង្កេត និង ស្រាវជ្រាវឯកជនដោយស្ងប់ស្ងាត់ និង ធ្វើការសុំអន្តរគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីធ្វើការប្រមូលព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសមិទ្ធិផលរបស់សិល្បករ។ តាមការបញ្ជាក់របស់ផលិតកម្ម បារមី បានឱ្យដឹងទៀតថា មកទល់នឹងការចេញសេចក្តីប្រកាស ក្រុមហ៊ុនបានប្រមូលឯកសារភស្តុតាងជាង ៥០សំណុំរឿង និង រកឃើញមនុស្សពាក់ព័ន្ធនឹងការបែកធ្លាយនេះ ខណៈដែលពួកគេទាំងអស់គ្នាបានចូលរួមសហការណ៍ជាមួយនឹង បារមី ក្នុងការស្វែងរកអ្នកដែលបានចែកចាយនូវបទចម្រៀងបែកធ្លាយបន្តទៀត។ ក្នុងនោះផលិតកម្មខាងលើនេះបានបញ្ជាក់ច្បាស់ៗទៀតថា សម្រាប់អ្នកដែល បានផុស និងចែករំលែកបទចម្រៀងដែលបានបែកធ្លាយដោយគ្មានការអនុញ្ញាត ទាំងអស់ មានរយៈពេល ១៥ថ្ងៃ ដើម្បីលុបចេញនៅការផុសទាំង អស់រាប់ចាប់ពី ថ្ងៃផ្សាយដំណឹងនេះតទៅ មុនពេលខាងក្រុមហ៊ុនចាត់វិធានការតាមផ្លូវច្បាប់។ សូមបញ្ជាក់ផងដែរថា ច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ ប្រហែល ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តកាលពីឆ្នាំ ២០០៣ តាមមាត្រា ៦៤បានចែងថា៖ ការរំលោភបំពានលើសិទ្ធិអ្នកនិពន្ធដូចមានកំណត់ក្នុងច្បាប់នេះតាមរយៈការផលិត ការផលិតឡើងវិញ ឬការសម្តែង ឬការផ្សព្វផ្សាយនូវស្នាដៃដោយ ប្រើមធ្យោបាយ បែបណាក៏ដោយ គឺជាបទល្មើសដែលត្រូវទទួលទោសតាមច្បាប់។ បទល្មើសនៃការផលិត ឬការផលិតឡើងវិញ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងត្រូវផ្តន្ទាទោសជាប់ ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១២ (ដប់ពីរ) ខែ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោស ទ្វេដង។  ការនាំចូល ឬនាំចេញនូវ ផលិតផលបានពីបទល្មើសដែលជាការផលិតឡើងវិញ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ឬ/និងត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១២ (ដប់ពីរ) ខែ។ ករណីមិនរាងចាល ត្រូវផ្តន្ទាទោស ទ្វេដង។  សម្រាប់បទល្មើសនៃការសម្តែង ឬការផ្សព្វផ្សាយ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ឬ/និងត្រូវផ្តន្ទាទោសជាប់ ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៣ (បី) ខែ។ ករណីបទល្មើសបានប្រព្រឹត្តច្រើនដងការផ្តន្ទាទោសត្រូវគុណនឹងចំនួននៃការប្រព្រឹត្ត។ ករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដងនៃ ទោសពីមុន។ ស្របជាមួយគ្នានេះដែរ បារមីក៏មានការការពារពីអនុសញ្ញាទីក្រុងប៊ែនដែល ព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាសមាជិកនៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២២ ដែលអនុសញ្ញានេះការពារសិទ្ធិអ្នកនិពន្ធក្នុងថ្នាក់អន្តរជាតិជុំវិញ ពិភពលោក ហើយ បារមី នឹងមិនធ្វើបណ្ដឹងព្រហ្មទណ្ឌ និង រដ្ឋប្បវេណី ចំពោះបងប្អូនទាំងឡាយណា ដែលយកទៅប្រើប្រាស់ដោយមិនយល់ពី ច្បាប់ខាងលើ៕ ...
សិល្បៈកម្សាន្ត

ម៉ូលីកា ចេញមុខសុំ-ទោ-សក្រោយមហា-ជនរិះគ-ន់ខ្លាំងរឿងថា សឿ សុធារ៉ា «ឆ្កួ-ត»

3 ថ្ងៃមុន
3 ថ្ងៃមុន

ម៉ូលីកា ចេញមុខសុំ-ទោ-សក្រោយមហា-ជនរិះគ-ន់ខ្លាំងរឿងថា សឿ សុធារ៉ា «ឆ្កួ-ត»

សិល្បៈកម្សាន្ត
កម្សាន្ត៖ អ្នកលក់អនឡាញ និងជាមេតុងទីនល្បីឈ្មោះ ម៉ូលីកា បានចេញសារសុំទោស និងសន្យាចំពោះមហាជនមិនឱ្យកើតរឿងនេះម្តងទៀត ក្រោយមហាជនរិះគន់ខ្លាំងៗរឿងនិយាយដាក់ សឿ សុធារ៉ា «ឆ្កួត» ពេញៗមាត់មិនញញើត។ គេចាំបានថា នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អតីតតារាចម្រៀងរ៉ក និងជាមេតុងទីនកំពុងមានរឿងអាស្រូវនោះ បានឡាយជាង៣ម៉ោង លក់ផលិតផល និងបកស្រាយរឿងជំពាក់លុយកូនតុងទីន។ អ្វីដែលធ្វើឱ្យមហាជនផ្ទុះការរិះគន់ទៅលើ ម៉ូលីកា​ នោះ គឺនាងបានប្រើពាក្យមិនសមរម្យ និយាយដាក់ សឿ សុធារ៉ា ឆ្កួត។ ក្រោយពីមហាជនរិះគន់ខ្លាំងក្លានោះ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ម៉ូលីកា​ បានចេញសារសុំទោសដល់ សឿ សុធារ៉ា ភ្លាមៗ ដោយក្នុងសំណេរនោះនាងបានរៀបរាប់ថា​ «នាងខ្ញុំ មូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណះជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើអោយបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសម្បារលើរូបនាងខ្ញុំ ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណៈ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន»។ ទន្ទឹមនឹងការសុំអភ័យទោសពី សឿ សុធារ៉ា មេតុងទីនខាងលើនេះ បន្តទៀតថា « បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង នាងខ្ញុំសូមសន្យាថានឹងមិនអោយមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះ» ៕ ...
សិល្បៈកម្សាន្ត

ស្រីស្អាត ម៉ានីន បង្ហា-ញផ្ទះវីឡាត-ម្លៃជាង១លានដុ-ល្លារ បាន៣ថ្ងៃ ប្រកា-សបែ-ក ភិទិ

4 ថ្ងៃមុន
4 ថ្ងៃមុន

ស្រីស្អាត ម៉ានីន បង្ហា-ញផ្ទះវីឡាត-ម្លៃជាង១លានដុ-ល្លារ បាន៣ថ្ងៃ ប្រកា-សបែ-ក ភិទិ

សិល្បៈកម្សាន្ត
កម្សាន្ត៖ ស្រីស្អាតសាច់សខ្ចី ឡុង ម៉ានីន បានប្រកាសទំនាក់ទំនងជាសាធារណៈថា រាប់អាន ភិទិ ជាមិត្តភក្តិវិញក្រោយពីចំណងស្នេហ៍អ្នកទាំងពីរមិនទទួលបានការគាំទ្រ ពីហ្វេន របស់ ភិទិ ។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីអ្នកមេម៉ាយរូបនេះបង្ហាញផ្ទះវីឡាតម្លៃ ជាង១លានដុល្លារ ទុកជាកាដូសម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើត។ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រីស្អាត ម៉ានីន ដែលកំពុងមានរឿង អាស្រូវស្នេហាជាមួយតារាចម្រៀង ថុល សុភិទិ បានប្រកាសទំនាក់ទំនងជា សាធារណៈ ថា នាងសម្រេចចិត្តរាប់អាន ភិទិ ជាមិត្តភក្តិគ្នាវិញដោយមិនលើស ពីពាក្យថាមិត្តឡើយ ក្រោយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនទទួល បានគាំទ្រពីហ្វេនរបស់ ភិទិ ទើបនាងមិនចង់ឱ្យ ភិទិ រងការរិះគន់ឬធ្លាក់ប្រជាប្រិយភាពដោយសារនាង។ យ៉ាងណាមិញ មុននិង ម៉ានីន ប្រកាសច្បាស់លាស់ពីទំនាក់ ទំនងបែកស្នេហ៍ ព្រោះហ្វេន ៣ថ្ងៃ ស្រីស្អាតរូបនេះបានបង្ហោះវីដេអូនៅក្នុង TIkTok បង្ហាញ ពីផ្ទះវីឡាកំពុងសាងសង់តម្លៃខ្ទង់លាន ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញ សង្គម ស្ងើចសរសើរយ៉ាងខ្លាំងមានវ័យត្រឹម២៥ឆ្នាំនាងសល់ទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅក្នុងវីដេអូនោះ ម៉ានីន បានឱ្យដឹងថាផ្ទះវីឡាដែលកំពុងសាងសង់មានតម្លៃ១លាន៤៥ម៉ឺនដុល្លារ ធ្វើទុកជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣  ជាថ្ងៃគម្រប់ខួប២៦ឆ្នាំរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកមេម៉ាយរូបនេះបានបង្ហាញច្បាស់ៗថា អរគុណភាពក្រដែលធ្វើឱ្យ នាងតស៊ូសល់ផ្ទះ ៨កន្លែង ផ្ទះតម្លៃខ្ទង់លាន មាន៣កន្លែង។ គួរបញ្ជាក់ផងដែរថា ស្រីស្អាតស៊ិចស៊ីរូបនេះមានស្រុកកំណើតនៅខេត្តកំពត ជាម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់  MN និង ប្រេនWoW  ដោយទទួលបង្កើតប្រេនគ្រប់មុខ៕ ...
សិល្បៈកម្សាន្ត

រៀម សុខភិរម្យ អ្នករ៉េបម្នាក់ក្នុងបទ «វីរៈភាពកីឡា» មានប្រវត្តិមិ-នធ-ម្ម-តា

4 ថ្ងៃមុន
4 ថ្ងៃមុន

រៀម សុខភិរម្យ អ្នករ៉េបម្នាក់ក្នុងបទ «វីរៈភាពកីឡា» មានប្រវត្តិមិ-នធ-ម្ម-តា

សិល្បៈកម្សាន្ត
កម្សាន្ត៖ បទចម្រៀងមួយបទមានចំណងជើងថា «វីរៈភាពកីឡា» បានតាក់តែងឡើង ជាពិសេសសម្រាប់ពិធីបើកកីឡាជាតិលើកទី៣ បកស្រាយដោយសិល្បករ៦រូប រួមគ្នាក្នុងនោះលោក រៀម សុខភិរម្យ ជាអ្នករ៉េបម្នាក់ក្នុងបទចម្រៀងនេះ ហើយលោកមានប្រវត្តិមិនធម្មតា មិនត្រឹមតែជាសិល្បករប៉ុណ្ណោះទេ តែលោកគឺជាកីឡាករជម្រើសជាតិធ្លាប់ទទួលបានមេដាយជាច្រើន។ ក្នុងព្រឹត្តិការណ៍បើកកម្មវិធីកីឡាជាតិលើកទី៣នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅយប់មិញនេះបានធ្វើឱ្យមហាជន ពោលសរសើរយ៉ាងខ្លាំងពីការរៀបចំក្នុងកម្មវិធីនេះដោយបានបង្ហាញពីអត្តសញ្ញាណកម្ពុជាជាច្រើន។ ក្នុងនោះបទ «វីរៈភាពកីឡា» ការបង្ហាញសម្រាប់ពីធីនេះដូចគ្នា ដែលបកស្រាយដោយ មាស សុខសោភា , ដួង វីរៈសិទ្ធ , ម៉ម ពេជ្ជរិទ្ធ , ពូឃ្លាំង , តី  និង រៀម សុខភិរម្យ ។ ទន្ទឹមនឹងបទចម្រៀងខាងលើនេះ អ្នករ៉េបម្នាក់គឺ លោក រៀម សុខភិរម្យ ត្រូវបានលោក ម៉ម សំនៀង ដែលជាបងប្រុសបង្កើតរបស់លោក ដួង វីរៈសិទ្ធ បានទម្លាយពីប្រវត្តិរបស់ រៀម សុខភិរម្យ ថាលោកមិនត្រឹមតែជាសិល្បករប៉ុណ្ណោះទេ តែលោកក៏ជាកីឡាករជម្រើសជាតិម្នាក់ធ្លាប់ទទួលបានមេដាយជាច្រើនផងដែរ។ លោក រៀម សុខភិរម្យ មានស្រុកកំណើតនៅរាជធានីភ្នំពេញ បច្ចុប្បន្នមានអាយុ៣៣ឆ្នាំ ។ ដំណើរជីវិតរបស់ ភិរម្យ លើអាជីពសិល្បៈ លោកគឺជាសមាជិកមួយរូបក្នុងក្រុម Smallworld Smallband ក្រុមតូច ដែលមានសមាជិកសរុប៤នាក់ តែគួរឱ្យសោកស្តាយក្រុមនេះបានប្រកាសរំសាយ នៅចុងខែធ្នូ ឆ្នាំ២០២១ ក្រោយដំណើរលើអាជីពសិល្បៈ៩ឆ្នាំ។ បើតាមការបញ្ជាក់ពីលោក ម៉ម សំនៀង ជាបងប្រុសបង្កើតលោក ដួង វីរៈសិទ្ធ បានទម្លាយទៀតថា ក្រៅពីរូបលោក គឺលោក ភិរម្យ នេះហើយគឺជាអ្នកបណ្តុះបណ្តាល ឬមើលការខុសត្រូវ ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ«ឆ្ងាយ» ។ មិនត្រឹមប៉ុណ្ណោះលោកក៏ជាអ្នកនិពន្ធម្នាក់ក្នុងបទ «អច្ឆរយៈកីឡា» ដែលបកស្រាយដោយ ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ជរិទ្ធ ផងដែរ។   មិនត្រឹមមានចំណេះជំនាញលើសិល្បៈនិងជួយបណ្តុះបណ្តាល ពេជ្ជរិទ្ធ ប៉ុណ្ណោះទេ ប៉ុន្តែលោក រៀម សុខភិរម្យ គឺជាកីឡាករជម្រើសជាតិម្នាក់ធ្លាប់ទទួលបានមេ ដាយជាច្រើន ផ្នែកសីដក់ និង ឈិនឡូន។  នៅក្នុងឆ្នាំ២០១៥ កីឡាករ ភិរម្យ រកបានមេដាយមាស១ និងសំរឹទ្ធិ១ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសឹង្ហបុរី និងក្នុងឆ្នាំ២០១៧ ទទួលបាន មេដាយសំរឹទ្ធិ២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។ ក្រៅពីព្រឹត្តិការណ៍ស៊ីហ្គេម លោកក៏ទទួលបានមេ ដាយជាច្រើនទៀតផងដែរ។ ចំពោះសមិទ្ធផលខាងលើនេះហើយ លោក ភិរម្យ កំពុងធ្វើឱ្យមហាជន ចាប់ អារម្មណ៍យ៉ាងខ្លាំងព្រោះលោកមិនត្រឹមជាសិល្បករកាន់ក្បាល ម៉ៃក្រូហ្វូនឡើងឆាក តន្រ្តីប៉ុណ្ណោះទេ តែលោកក៏ជាកីឡាករជម្រើសជាតិម្នាក់សម្រាប់ប្រទេសកម្ពុជា៕  ...
សិល្បៈកម្សាន្ត

ក្រោយច្រៀងនៅឆាក PNN មានអ្នកគាំទ្រច្រើន ឡៅ ចន្រ្ទា ចង់កាន់ក្បាលម៉ៃក្រូហ្វូន ចេញរកលុយតាមឆាកតន្រ្តី

5 ថ្ងៃមុន
5 ថ្ងៃមុន

ក្រោយច្រៀងនៅឆាក PNN មានអ្នកគាំទ្រច្រើន ឡៅ ចន្រ្ទា ចង់កាន់ក្បាលម៉ៃក្រូហ្វូន ចេញរកលុយតាមឆាកតន្រ្តី

សិល្បៈកម្សាន្ត
ក្រោយពីបង្ហាញខ្លួនជាតារាច្រៀងអាថ៌កំបាំងក្នុងកម្មវិធី The Wall SongCambodia របស់ PNN  កីឡាករ ឡៅ ចន្រ្ទា បានធ្វើឱ្យមហាជន និង តារាកិត្តិយស សរសើរមិនដាច់ពីមាត់ថា កីឡាកររូបនេះបកស្រាយបទចម្រៀង ពីរោះដូចតារាចម្រៀងអាជីព។  ការសរសើរពីសំណាក់មហាជននេះកីឡាករ ឡៅ ចន្រ្ទា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង រហូតលោកមានបំណងចង់ចេញរកលុយតាមកម្មវិធីតន្រ្តី ហើយប្រសិនមានកម្មវិធីហៅទៅច្រៀង លោកនឹងទៅទោះបីតម្លៃខ្លួនបានតិចជាងការឡើងសង្វៀនប្រដាល់ក្តី។ ការបង្ហាញខ្លួន និងបញ្ចេញសមត្ថភាពច្រៀងលើឆាកតន្រ្តីរបស់កីឡាករ ឡៅ ចន្រ្ទា លើកនេះលោកបានបកស្រាយបទ ចម្រៀងរួម ជាមួយតារាកិត្តិយស លោក គង់ ចំរើន ដែលមានចំណងជើងថា «ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា» ពីសំនៀងដើមឧកញ៉ា ខេមរៈ សិរីមន្ត ។ ការបកស្រាយបទចម្រៀងរបស់កីឡាករប្រដាល់ខាងលើ បានធ្វើឱ្យទស្សនិក ទស្សនាកម្មវិធីនេះ រួមទាំងតារាកត្តិយសផង បានពោលសរសើរ ឡៅ ចន្រ្ទា មិនដាច់ពីមាត់ថា លោកមិនត្រឹមជាកីឡាករប្រដាល់មានប្រជាប្រិយភាពប៉ុណ្ណោះទេ ថែមទាំងអាចបកស្រាយបទចម្រៀងបានពីរោះដូចតារាចម្រៀងអាជីពថែមទៀត។ ទន្ទឹមមានការលើកសរសើរជាច្រើននេះដែរ ពេលឆ្លើយតបតាមទូរសព្ទមកកាន់ Lee News លោក ឡៅ ចន្រ្ទា បានបង្ហាញចំណាប់អារម្មណ៍ថា ពេលទស្សនិកជនសរសើរលោកច្រៀងពីរោះ លោកពិតជារំភើបសប្បាយចិត្តខ្លាំង។ ក្នុងនោះដែរ លោកបានឱ្យដឹងទៀតថា សម្រាប់អ្នកគាំទ្រដែលចង់ឱ្យលោកច្រៀង Cover នោះលោកមិនទាន់គិតនោះទេ ប៉ុន្តែបើមានក្រុមហ៊ុនចង់ហៅចុះកុងត្រាជាមួយលោកក៏មិនបដិសេធដែរ។ បន្ថែមពីនេះកីឡាករ ឡៅ ចន្រ្ទា បានឱ្យដឹងទៀតថា ទោះបីជាពេលនេះមិនទាន់ មានម្ចាស់កម្មវិធីតន្រ្តីផ្សេងៗ ហៅលោកទៅច្រៀងក្តី ប៉ុន្តែប្រសិនជាម្ចាស់កម្មវិធី ចង់ហៅ លោកទៅច្រៀងនោះ លោកនឹងទៅ គឺមិនបដិសេធទេ ទោះបីជាតម្លៃខ្លួនបានតិចជាងការវាយប្រដាល់ក្តី។   គូសបញ្ជាក់ថា កីឡាករជើងខ្លាំងលំដាប់ A ឡៅ ចន្រ្ទា ពេលឡើងប្រកួតលើសង្វៀនម្តងៗ មានតម្លៃខ្លួនចន្លោះប្រមាណពី៥០០ ទៅ៧០០ដុល្លារក្នុងមួយប្រកួត ប៉ុន្តែរយៈចុងក្រោយនេះលោកហាក់ពុំបង្ហាញវត្តមានញឹកញាប់នៅលើសង្វៀនទេ ខណៈដែលលោកបានឡើងគីឡូធំ។ ទោះយ៉ាងណាការដែល ឡៅ ចន្រ្ទា បនង្ហាញចរតនាចង់ចេញរកលុយពីការងារសិល្បៈបន្ថែមនេះ សង្ឃឹមថា ទស្សនិកជន និងជួយគាំទ្របន្ថែម ៕ ...
សិល្បៈកម្សាន្ត

ព្រីន ទម្លាយរឿងមិននឹកស្មានដល់ធ្លាប់ត្រូវមិត្តរួមអាជីពសិល្បៈជិតស្និទ្ធ ថាមិនសមធ្វើជាតួកុន

5 ថ្ងៃមុន
5 ថ្ងៃមុន

ព្រីន ទម្លាយរឿងមិននឹកស្មានដល់ធ្លាប់ត្រូវមិត្តរួមអាជីពសិល្បៈជិតស្និទ្ធ ថាមិនសមធ្វើជាតួកុន

សិល្បៈកម្សាន្ត
កម្សាន្ត៖ តារាសម្តែង ព្រីន ដែលជាតារាប្រុសមួយរូបកំពុងមានឈ្មោះបោះសំឡេង ក្នុង អាជីពសិល្បៈដោយបានបង្ហាខ្លួនជាតួឯកប្រុសជាច្រើនរឿង បានទម្លាយ នៅក្នុង កម្មវិធីមួយថា ខ្លួនត្រូវមិត្តរួមអាជីពសិល្បៈជិតស្និទ្ធម្នាក់ មាក់ងាយចំមុខថា ព្រីន មិនអាចក្លាយជាតួកុនបានឡើយ គ្មានតួស្រីណាអាចថតជាមួយព្រោះតែកម្ពស់លោកទាប។ តួឯកប្រុសមួយរូបប្រចាំក្រុមហ៊ុន SastraFilm លោក ព្រីន បានបង្ហាញវត្តមាន ជាច្រើន ទាំងក្នុងរឿងភាគ និងរឿងអប់រំខ្លី ដែលលោកអាចសាងភាពល្បីល្បាញ មានទស្សនិកជនគាំទ្រជាច្រើនរយៈពេលចុងក្រោយមកនេះ ។ យ៉ាងណាទម្រាំអាចសាងភាពល្បីល្បាញលើអាជីពសិល្បៈក៏មិនមែនជារឿងងាយស្រួលឡើយសម្រាប់ ព្រីន ព្រោះ លោកសម្តែងតាំងពីតួរ៉ាយរង រហូតក្លាយជាតួឯក។ មិនត្រឹមតែប៉ុណ្ណោះ តាមការបញ្ជាក់របស់ ព្រីន នៅក្នុងកម្មវិធីកម្សាន្តមួយ តារាសម្តែងមានស្រុកកំណើតនៅខេត្តកណ្តាលខាងលើនេះបានទម្លាយថា  លោកត្រូវមិត្តរួមអាជីពសិល្បៈ Bully ថាលោកមានកម្ពស់ទាប និយាយប៉ារ៉ូលដូចតួកំប្លែង មិនអាចក្លាយជាតួកុនបានឡើយ គ្មានតួស្រីណាអាចថតជាមួយលោកបានឡើយ ហើយពាក្យសម្តីមិត្តជិតស្និទ្ធនិយាយចំមុខបែបនេះ លោកគ្មានអ្វីតបតទេក្រៅពីញញឹមហើយដើរចេញទាំងទឹកភ្នែកហូរ ហើយនេះក៏ជាអ្វីដែលធ្វើឱ្យលោករីកចម្រើនបានឆាប់រហ័សផងដែរ។  ទោះជាយ៉ាងណាពាក្យសម្តីនេះក៏ជំរុញលើកទឹកចិត្តលោកតស៊ូទៅមុខ មិនរាថយក្នុងអាជីពសិល្បៈ ។ ក្នុងនោះ ព្រីន បានបង្ហាញការជម្នះនឹងភាពលំបាកផ្សេងៗលើអាជីពសិល្បៈ ដោយលោកជិះម៉ូតូទៅថត ពេលខ្លះខ្វះសំលៀកបំពាក់ត្រូវគេស្តីឱ្យក៏មាន សម្តែងតាំងពីតួ Background តួ Extra រហូតអាចក្លាយជាតួឯកក្នុងរឿងខ្លីមួយ ជាពិសេសទទួលបានសិទ្ធិជាតួឯក ពេញលេញ ពេលឈានចូលក្នុងផលិតកម្ម SastraFilm ។ គួរបញ្ជាក់ថា ព្រីន បានចូលប្រឡូកក្នុងអាជីពសិល្បៈក្នុងឆ្នាំ២០១៧ ហើយចាប់ផ្តើមមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងរឿង មនុស្សសេរ៉ូ ជាតួអង្គឈ្មោះ ប៉ាវី  បន្ទាប់មកលោកបានចាប់ដៃគូជាមួយតារាសម្តែង រចនា រ៉ាវ៉ាឌី ហើយអ្នកទាំងពីរផ្ទុះការគាំទ្រយ៉ាងខ្លាំងតាមរយៈរឿង «អ្នកឈ្នះ»៕ ...
សិល្បៈកម្សាន្ត

ម្ចាស់ពាន ឌី សូនិត្តា មហាជនរិះគន់ចំៗថា ច្រៀងអត់ច្បាស់ ស្តាប់អត់បាន ក្លាយជាម្ចាស់ពានទៅកើតដែរ

5 ថ្ងៃមុន
5 ថ្ងៃមុន

ម្ចាស់ពាន ឌី សូនិត្តា មហាជនរិះគន់ចំៗថា ច្រៀងអត់ច្បាស់ ស្តាប់អត់បាន ក្លាយជាម្ចាស់ពានទៅកើតដែរ

សិល្បៈកម្សាន្ត
កម្សាន្ត៖ កម្មវិធីប្រឡងកំពូលតារាចម្រៀងអាជីពកម្ពុជា I Am a Singer Cambodia រដូវកាលទី៣ បានរកឃើញម្ចាស់ជ័យលាភីហើយ ក្រោយពីប្រកួតអស់រយៈពេលជា ច្រើនសប្តាហ៍ដោយបានទៅលើ ឌី សូនិត្តា ។ ប៉ុន្តែសម្រាប់បេក្ខភាពម្ចាស់ពានក្នុងរដូវកាលនេះ អ្នកគាំទ្រមួយចំនួនសម្តែងអារម្មណ៍មិនពេញចិត្ត ចំពោះលទ្ធផល ដោយបានលើកឡើងថា អ្នកច្រៀងពីរោះបែរជាមិនជាប់ ទៅជាប់អ្នកមានប្រជាប្រិយភាពវិញទាំងការច្រៀងនៅមានកម្រិត។ ក្រោយពីប្រកួតស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ទីបំផុតកម្មវិធី I Am a Singer Cambodia រដូវកាលទី៣ បានរកឃើញម្ចាស់ពានហើយគឺ បានទៅលើ អ្នកនាង ឌី សូនិត្តា ដោយអមជាមួយប្រាក់រង្វាន់ ១ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២២។ ចំពោះលទ្ធផលម្ចាស់ជ័យលាភីលើកនេះ ក៏ធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះលទ្ធផលនេះ ព្រោះគេសង្កេតឃើញថា ម្ចាស់ពានច្រៀងនៅមានកម្រិតខ្លាំងក្នុងការបក ស្រាយបទចម្រៀង តែដោយសារនាងមានហ្វេនច្រើនទើបទទួលជ័យជម្នះ ពីតារាចម្រៀង អាជីពផ្សេងទៀត។ អ្នកប្រើប្រាស់បណ្តាញសង្គមលើកឡើងថា «ខ្ញុំចូលចិត្តគាត់តែពេលគាត់ច្រៀងអត់ សូវច្បាស់ស្តាប់អត់ចង់បានសំឡេងគាត់ច្រៀងអត់សូវលឺ, នេះការយល់ឃើញ របស់ខ្ញុំ» , «គាត់មានប្រជាប្រិយភាពស្រាប់ អ្នកប្រកួតជាមួយគាត់ ទោះមាន សមត្ថភាព ខ្លាំងក៏មិនអាចផ្តួលគាត់បានដែរ»,«គាត់មានបទចម្រៀងផ្ទាល់ខ្លួន ដែលផ្ទុះ ការគាំទ្រឬនៅ មិចខ្ញុំអត់ដឹងថាគាត់ជា តារាអាជីពចឹង» «មួយៗកុំឆ្កួតពេកគេមានអ្នកគាំទ្រជាប់ហើយ» ,«ច្រៀងអត់ពីរោះផង» «ចេះតាមានហើយហា ច្រៀងម្តងៗស្តាប់អត់បានផងលឺតាភ្លេងសំឡេងត្បៀតៗ»។ «ថាមែនៗ តែក៏ចូលរួមអបអរគាត់ផងដែរ ដែលអាចផ្តួលតារា អាជីពបាន យ៉ាងស្រួល» «សុំមិនគាំទ្រកម្មវិធីនេះទៀតទេ ពី1វគ្គទៅ1វគ្គគឺចប់ សូម ទោសខ្ញុំអស់ជំនឿលើអ្នកហើយ I am a singer» , «អត់ដែរឃើញមាន បទច្រៀងចេញផងម៉េចក្លាយជាដារាចម្រៀង សុំអត់យល់ មែនមកពី កម្មវិធីរៀបចំទេដឹង» ,«តារាចម្រៀងអាជីពធ្លាក់អស់ មកជាប់តារាសម្តែង សំឡេងច្រៀងមិនពីរោះផង ច្រៀងត្បៀតៗ» «អ្នកចម្រៀងដាច់បាយ អស់ហើយបើចឹងក៏ចឹងទៅ» «គេលែងយកសំឡេងហើយ ឡូវគេយក អ្នកណាមានហ្វេនគាំទ្រច្រើនជាង» ប្លែកមិចទេសំលេងមិនសូវពីរោះទេជាប់»..។ គួរបញ្ជាក់ផងដែរថា ឌី សូនិត្តា បានផ្តួលតារាចម្រៀងអាជីពផ្សេងទៀតមានដូចជា អ្នកនាង ហង្ស សុជាតា, កែវ សុបញ្ញា , ឈាន ជាលឿយ, ពេជ្រ ម៉េងលី , អ៊ីម ថៃ , ម៉ា ច័ន្ទបញ្ញា នៅវគ្គផ្តាច់ព័ត្រដោយបានចាប់ដៃគូជាមួយលោកគ្រូភ្លេង ម៉ៅ កិត្យា៕ ...
សិល្បៈកម្សាន្ត

ជ-នឆ-បោ-ក តារាស្រីស៊ិចស៊ី គីមគីម កំពុងជាប់ពន្ធធនាគារបណ្តោះអាសន្ន រង់ចាំតុលាការកាត់ទោស

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ជ-នឆ-បោ-ក តារាស្រីស៊ិចស៊ី គីមគីម កំពុងជាប់ពន្ធធនាគារបណ្តោះអាសន្ន រង់ចាំតុលាការកាត់ទោស

សិល្បៈកម្សាន្ត
កម្សាន្ត៖ មហាជននិងអ្នកសិល្បៈមួយចំនួនជ្រាបមកហើយថា តារាស្រីស៊ិចស៊ី គីមគីម បានបង្ហោះពីជនឆបោកម្នាក់ជាមេដឹកនាំផ្នែករាំរបាំ បានបន្លំឯកសារ ចេញសម្តែង នៅប្រទេសក្រៅ ខាតលុយជាង៣ម៉ឺនដុល្លារ ខណៈពេលនេះជនជាប់ចោទ ព្រឹម ភារៈ កំពុងស្ថិតក្នុងពន្ធនាគារបណ្តោះអាសន្ន ហើយជនសង្ស័យរូបនេះក៏ទទួល ស្គាល់ថាពិតជាបានបោកប្រាស់តារាស្រី គីមគីម ពិតមែន រង់ចាំតែសេចក្តីសម្រេច របស់តុលាការប៉ុណ្ណោះ។ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងអ្នកសិល្បៈមួយចំនួនបានដឹងខ្លះ មកហើយថា តារាស្រីស៊ិចស៊ី គីមគីម បានបង្ហោះពាក្យបណ្តឹងទៅលើ បុរសម្នាក់ ឈ្មោះ ព្រឹម ភារៈ អាយុ២៥ឆ្នាំ ជាមេដឹកនាំរបាំមួយរូប បានបន្លំឯកសារ បោក ប្រាស់ដោយជនសង្ស័យខាងលើនេះ បានឱ្យតារាស្រី គីមគីម ប្រមូលអ្នកសិល្បៈ ជាច្រើនចេញសម្តែងនៅប្រទេសកូរ៉េដោយប្រមូលលុយម្នាក់១៧៥ដុល្លារ ជាថ្លៃរត់ឯកសារផ្សេងៗ ដែលចំនួនមនុស្សសរុបជាង១០០នាក់។  ដោយសារ ខ្លាចក្រុមការងារពិបាកនិងរៀបចំមិនទាន់ទើប តារាស៊ិចស៊ី រូបនេះ ចេញលុយ ជំនួសសិនដែលបានចំណាយអស់ជាង៣ម៉ឺនដុល្លារ ជាលុយខ្លួន ឯងព្រោះការរៀបចំចេញទៅសម្តែងត្រូវរៀបចំទុកជាមុខ ខ្លាចមិន ទាន់ទើប ចេញលុយខ្លួនឯងសិន។ ចំពោះតួលេខជាង៣ម៉ឺនដុល្លារ នេះដោយសារតែ ត្រូវរៀបចំសំលៀកបំពាក់ឈុតបុរាណ ត្រូវកក់របស់ផ្សេងៗទើបត្រូវចំណាយ លុយច្រើន។ ឆ្លើយតបមកកាន់ Lee News តាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះតារាស្រី គីមគីម បានឱ្យដឹងថាព្រោះតែធ្លាប់ស្គាល់គ្នា ជាអ្នកសិល្បៈដូចគ្នា ទើបខ្លួនជឿទុកចិត្ត តែពេលសើររើចុះឡើងទើបដឹងថាបុគ្គល ព្រឹម ភារៈ បានបោកប្រាស់បន្លំឯកសារក្រសួងផ្សេងៗ ទើបនាងខាតបង់យ៉ាងនេះ។ តារាស្រីខាងលើបានបន្ថែមទៀតថា ពេលនេះជនឆបោកជាមេដឹកនាំរបាំ រូបនោះកំពុងជាប់ពន្ធនាគារបណ្តោះអាសន្នហើយ រង់ចាំតែសេចក្តី សម្រេច របស់តុលាការប៉ុណ្ណោះ ហើយក្នុងពាក្យបណ្តឹងដែលនាងបានដាក់ទៅ បុគ្គលនោះក៏ទទួលស្គាល់កំហុសដែលបានឆបោក គីមគីម ផងដែរ។ កញ្ញា គីមគីម បានបន្ថែមថា ការដែលនាងសម្រេចចិត្តបង្ហោះជាសាធារណៈ នេះ ដើម្បីកុំឱ្យសិល្បករមួយចំនួនយល់ច្រលំថាខ្លួនដើរបោកប្រាស់បងប្អូនសិល្បករដទៃ ព្រោះនាងក៏ជាជនរងគ្រោះម្នាក់ដែរថែម ទាំងអស់លុយខ្លួន ឯងថ្លៃមេធាវីដំណើរការរឿងក្តីថែមទៀត៕   ...
សិល្បៈកម្សាន្ត

ថ្មីទៀតហើយ ! សូដា នីតា ថា មានអ្នកសិល្បៈងារជាជំទាវ និងគ្រូកីឡាប៊ូលម្នាក់ ជំពាក់លុយមិនសង 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ថ្មីទៀតហើយ ! សូដា នីតា ថា មានអ្នកសិល្បៈងារជាជំទាវ និងគ្រូកីឡាប៊ូលម្នាក់ ជំពាក់លុយមិនសង 

សិល្បៈកម្សាន្ត
កម្សាន្ត៖ កាលពីពេលថ្មីៗនេះ អ្នកនាងសូដា នីតា ចេញសារប្រតិកម្មយ៉ាងខ្លាំងទៅលើអ្នកនាង សឿ សុធារ៉ា មិនដឹងគុណ ដែលនាងលើកលែងបំណុលហើយ បែរធ្វើឱ្យនាងក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង រហូតបោះពាក្យថា ត្រៀមជួប សឿ សុធារ៉ា ថែមទៀត។ ស្រាប់តែពេលនេះ សូដា នីតា បានបង្ហើបថា មានអ្នកសិល្បៈងារជាជំទាវ និងគ្រូកីឡាប៉ូលម្នាក់ មិននឹករលឹកសងនាងឡើយ ។ អ្នកនាង សូដា នីតា ដែលមហាជនដឹងថា រយៈពេលចុងក្រោយនេះអ្នកនាងបានងាកផ្តោតលើមុខរបរចងការប្រាក់ និងធ្វើមេតុងទីននោះបានបញ្ចេញសារដោយ អារម្មណ៍ខឹងក្រោតជាខ្លាំង ដោយនាងធ្វើគុណជាមួយ សឿ សុធារ៉ា តែបានទោសមកវិញ។ ស្រាប់តែពេលនេះនាងបានចេញសារក្រើនរម្លឹកទៅដល់កូនបំណុលជាអ្នកសិល្បៈម្នាក់មានងារជំទាវ និងគ្រូកីឡាប៊ូលម្នាក់គេចវេះមិនព្រមសងលុយ។ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា តារាស្រីខាងលើនេះបានបង្ហោះថា «ខ្ញុំក៏មានកូន មានគ្រួសារ ត្រូវការមើលថែរដូចគ្នា ! តែពពួកអ្នកឯងជាច្រើនយកលុយទៅ មិនសងមកវិញ មានច្រើនគ្នា មានអ្នកខ្លះ ជំពាក់ខ្ញុំលើកលែងមិនយកលុយហើយ រមើសគុណ ខ្ញុំស៊ូសងជំនួសពួកអ្នកឯង ! ខ្ញុំតែងតែលើកលែងពួកអ្នកឯង តែគេវិញ ? មានអ្នកណាខ្លះលើកលែងអោយខ្ញុំទេ ? គ្មានទេ ! គឺខ្ញុំសងជំនួស ! ហើយ មានម្នាក់ដែលគេថា ជាតារាឡីឡឺលុយជិត៥ម៉ឺន$$$ត្រៀមជួបគ្នា ! គេគិតថាឡីឡឺ តែរឿង១ឆ្នាំកន្លះមុន និយាយអត់មានភ្លេច១ពាក្យ  មានគ្រូ កីឡាប្រចាំប្រទេស ១ម្នាក់ទៀត (ផ្នែកបោះប៊ូល) ម្នាក់នោះ១គុណជា២ម៉ង ត្រូវចាំ មានតារា មានងារជាជំទាវម្នាក់ទៀត មិនតបមិនសង !»។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សូដា នីតា បានលើក ឡើងថា បើសិនជា សឿ សុធារ៉ា មិនចេញមុខសុំទោស នាងជាសាធារណៈទេ នាងនឹងយកបំណុលជិត៥ម៉ឺនដុល្លារមកវិញ និងប្តឹងទារសងជំងឺចិត្តបន្ថែម។ យ៉ាងណាបន្ទាប់ពីលើកឡើងបែបនេះ គេនៅមិនទាន់ឃើញ អ្នកនាង សឿ សុធារ៉ា ចេញមុខឆ្លើយតបយ៉ាងណាទេ ខណៈមហាជនក៏សុំចិត្តកុំឱ្យ សូដា នីតា កុំប្រកាន់អតីតតារាសម្តែងខាងលើអី ព្រោះការនិយាយរបស់នាងស្ថិតក្នុងស្ថានភាពស្មារតីមិននឹងនរ៕ ...
សិល្បៈកម្សាន្ត

ដឹងហើយហួសចិត្ត ប្រពន្ធ-កូន ធ្លាប់ទុកឱកាសឱ្យ តាចេក ច្រើនដង តែនៅចុះ ចោលផ្ទះលួចលាក់មានស្រី ចោលប្រពន្ធកម្សត់កម្រដដែល

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ដឹងហើយហួសចិត្ត ប្រពន្ធ-កូន ធ្លាប់ទុកឱកាសឱ្យ តាចេក ច្រើនដង តែនៅចុះ ចោលផ្ទះលួចលាក់មានស្រី ចោលប្រពន្ធកម្សត់កម្រដដែល

សិល្បៈកម្សាន្ត
កម្សាន្ត៖ កាលពីពេលថ្មីៗនេះមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញការបង្ហោះរបស់កូនស្រីតាចេក រៀបរាប់ថាឪពុករបស់ខ្លួនចុះចោលប្រពន្ធ កូន ទៅតាម ស្រី កំណាន់។ តែអ្វីដែលធ្វើឱ្យមហាជនកាន់តែហួសចិត្តនោះ ក្រោយពេលមានរឿង ប្រពន្ធកូនរបស់តាចេក បានរៀបរាប់ទាំងការឈឺចាប់ថា ធ្លាប់ទុកឱកាសឱ្យតាចេក ជាច្រើនដង ប៉ុន្តែតារាកំប្លែងរូបនេះនៅមិនព្រមកែខ្លួន ថែមទាំងការពារ ស្រីកំណាន់ជាងប្រពន្ធកូនដែលធ្លាប់កម្សត់ កម្រជាមួយគ្នារាប់ឆ្នាំមកហើយ ។ ការទម្លាយរឿងអសោចខាងលើ ខណៈពេលនេះ តាចេក នៅមិនទាន់មានការបកស្រាយពីបញ្ហាដែលបានកើតឡើងនៅឡើយទេ។ គួរបញ្ជាក់ថា ថ្មីៗនេះមានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានគណនី ហ្វេកប៊ុកមួយអះអាងថា ជាកូនរបស់ តាចេក ដែលជាតារា កំប្លែងមួយរូប បាន បង្ហោះថាតាមទាន់ឪពុកកំពុងនៅជាមួយស្រីកំណាន់ចុះចោលផ្ទះ ចោលប្រពន្ធ កូន។ ទន្ទឹមនឹងការបង្ហោះវីដេអូ រូបភាព របស់កូនស្រីនោះ ប្រពន្ធ រួមទាំងកូនស្រីបានចេញមុខនិយាយលែងលាក់លៀម តាមសារព័ត៌មានមួយ ព្រោះចង់ឱ្យតាចេកចូលមកដោះស្រាយ តែចាប់តាំងពីមានរឿងកើតឡើងមក នៅមិនទាន់អាចទាក់ទង តាចេក បាននៅឡើយទេ។ អ្នកស្រី ជា សារ៉ន អាយុ៥៣ឆ្នាំ ជាប្រពន្ធទី៣ របស់ តាចេក បានរៀបរាប់ដោយ សេចក្តីឈឺចាប់ ធ្លាប់ទុកឱកាសច្រើនដងឱ្យស្វាមីកែខ្លួនរឿងលួចលាក់មានស្រី តែនៅតែមិនបញ្ឃប់ ប្រព្រឹត្តទង្វើខុសឆ្គងម្តងហើយម្តងទៀត រហូតចុងក្រោយនេះ ចុះចេញពីផ្ទះទៅរួមរស់ជាមួយស្រី កំណាន់ តែម្តង។ អ្នកស្រី បានបន្តទៀតថា កាលពីតាចេកនៅវ័យក្មេង គាត់ដឹងថាស្វាមីខ្លួនធ្វើការនៅខាងក្រៅមានស្រីហើយ ប៉ុន្តែគាត់និយាយថា បើសិនជាមានស្រីខាងក្រៅអីមានក៏មានចុះតែស៊ីនំគេហើយ ឱ្យលុយទៅ។ ប្រពន្ធ តាចេក បានបន្ថែមទៀតថា គាត់និង តាចេក បានចាប់ដៃគ្នា តាំងពីឆ្នាំ ១៩៩៧ ធ្លាប់កម្សត់កម្រជាមួយគ្នា ដើររើសអេតចាយ បេះត្រកួន លក់ដូរ ខំរកស៊ី គ្រប់បែបយ៉ាង ជីវភាពក៏ខ្វះខាតថែមទាំងជំពាក់បំណុលគេទៀត។ អ្នកស្រី សារ៉ន និងកូនស្រី បានឱ្យដឹងទៀតថា ពួកគាត់ធ្លាប់ទុកឱកាសជា ច្រើនដងហើយ ជាក់ស្តែង តាចេក បានចុះចេញពីផ្ទះទៅនៅជាមួយស្រីកំណាន់ ហើយពួកគេក៏នៅទុកឱកាសឱ្យទៀត ប៉ុន្តែបាត់ដំណឹង ស្វាមី ឪពុក ស្ងាត់សូន្យឈឹង ទើបធ្វើឱ្យមានការព្រួយបារម្ភ រហូតពួកគេបានចេញស្វែងរក តាចេក៤ ខេត្ត ទើបពើបប្រទះឃើញនៅខេត្តកំពង់ស្ពឺ នៅជាមួយស្រីកំណាន់។ កូនស្រី តារាកំប្លែងវ័យ៦៨ឆ្នាំ បានរៀបរាប់ថា ខ្លួនធ្លាប់ទុកឱកាសឱ្យ ឪពុកដោះស្រាយព្រោះដឹងថា ឪពុក កំពុងមានអ្នកថ្មី ប៉ុន្តែឪពុកបានឱ្យស្រីកំណាន់ ដូរលេខទូរសព្ទ ដូរហ្វេកប៊ុក កុំឱ្យខ្លួន និងម្តាយរករឿង តែឪពុកបានចុះចេញពីផ្ទះ ពីថ្ងៃទីខែ ៥ វិច្ឆិកា រហូតដល់ថ្ងៃទី១៦ វិច្ឆិកា ទើបតាមទាន់នៅផ្ទះគូស្នេហ៍ថ្មីរបស់ឪពុក។ កូនស្រីរបស់តាចេក លើកឡើងថា ឪពុករបស់ខ្លួនបាននិយាយថា មិនអាចរួមរស់ជាមួយម្តាយខ្លួនបានទៀតឡើយ ហើយតាចេកក៏នឹងលែងលះជាមួយភរិយាទី៣ ជាអ្នកស្រី សារ៉ន ដោយសាររស់នៅមិនចុះសម្រុងគ្នា ប៉ុន្តែកូនស្រី និងភរិយា តាចេក ក៏បានបន្ថែមថា បើសិនជា តាចេក ចង់លែងលះក៏លែងលះចុះ តែសុំឱ្យតាចេកចូលខ្លួនមកដោះស្រាយឱ្យដាច់ស្រលះ ហើយបើសិនទៅថ្ងៃមុខ អ្នកក្រោយលែងត្រូវការ តាចេក នោះពួកគេនៅតែរង់ចាំ មើលថែ តាចេក ដដែល៕ សូមទស្សនាវីដេអូខាងក្រោម៖ https://fb.watch/gSZyRQSLZs/ ...
សិល្បៈកម្សាន្ត

សឿ សុធារ៉ា និងម្ចាស់សាឡន ចេញមុខបកស្រាយ ក្រោយ គឹម លីហ្សា និយាយថា «កុំយកគាត់មកធ្វើអាជីវកម្មពេលនេះ ចាំផុត ១០០ថ្ងៃម្តាយគាត់សិនទៅ»

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

សឿ សុធារ៉ា និងម្ចាស់សាឡន ចេញមុខបកស្រាយ ក្រោយ គឹម លីហ្សា និយាយថា «កុំយកគាត់មកធ្វើអាជីវកម្មពេលនេះ ចាំផុត ១០០ថ្ងៃម្តាយគាត់សិនទៅ»

សិល្បៈកម្សាន្ត
កម្សាន្ត៖ ក្រោយពី គឹម លីហ្សា បានបង្ហោះសារសុំចិត្តឱ្យម្ចាស់ អាជីវកម្មទុកឱ្យ សឿ សុធារ៉ា ស្ងប់សុខ កុំយកគាត់មកធ្វើអាជីវកម្ម ចាំផុត ១០០ថ្ងៃម្តាយគាត់សិនទៅ។  ស្រាប់តែយប់មិញ សឿ សុធារ៉ា និង ម្ចាស់ហាងសាឡនចេញបកស្រាយថា ការឡាយនោះមិនបានយកអតីតតារាសម្តែងរូបនេះមកធ្វើអាជីវកម្មទេ គ្រាន់តែចង់ឱ្យមហាជនបានដឹងពី សុខទុក្ខ ក៏ដូចជាសប្បុរជនជួយបរិច្ចាគថវិកាខ្លះៗដល់ សឿ សុធារ៉ា  ប៉ុណ្ណោះ ព្រោះពេលនេះនាងកំពុងជួបទុក្ខលំបាក បើនៅចាំ ផុត១០០ថ្ងៃតើមានលុយឯណា ដើម្បីផ្គត់ផ្គង់ជីវភាព។ នៅថ្ងៃទី១៥ ខែវិច្ឆិកា តារាសម្តែង គឹម លីហ្សា បានបង្ហោះរូបភាព សឿ សុធារ៉ា អមជាមួយសារថា «សូមឱ្យម្ចាស់អាជីវកម្មទាំងអស់មេត្តាទុកគាត់ឱ្យស្ងប់ស្ងាត់ រក្សាសីលនៅវត្តសិនទៅ បើជួយជាលុយក៏ជួយគាត់ទៅ កុំយកគាត់មកធ្វើអាជីវកម្ម ពេលនេះ Live លក់នេះ លក់នោះ please ចាំផុត 100 ថ្ងៃម្តាយគាត់សិនទៅ» ។ ការសុំចិត្តរបស់ គឹម លីហ្សា ខាងលើនេះក្រោមពីគេឃើញថាម្ចាស់ ហាងសាឡន មួយបាននាំ សឿ សុធារ៉ា មកឡាយជាមួយនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ដោយបាននិយាយពីរឿងរ៉ាវផ្សេងៗជាច្រើន ហើយការនិយាយរបស់ សឿ សុធារ៉ា ទៀតសោតក៏មានអ្នកលើកឡើងថា ការនិយាយរបស់នាងនៅមិនទាន់ គ្រប់គ្រងស្មារតីខ្លួនឯងបាននៅឡើយទេ។  ស្របពេល គឹម លីហ្សា លើកឡើងដូចនោះ ម្ចាស់សាឡន និង សឿ សុធារ៉ា ក៏បានឡាយបកស្រាយនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ដោយម្ចាស់សាឡនបញ្ជាក់ថា នាងយក សឿ សុធារ៉ា មកឡាយនោះមិនមានគោលបំណងធ្វើ អាជីវកម្ម លក់ដូរឡើយ គឺគ្រាន់តែចង់ឱ្យមហាជនបានដឹងសុខទុក្ខ នឹងរឿងរ៉ាវមួយចំនួននាពេលកន្លងមកដើម្បីសា្រយចង្ងល់របស់មហាជន នឹងឱ្យ សឿ សុធារ៉ា គាត់រំសាយទុក្ខខ្លះ ហើយសម្រាប់បងប្អូនសប្បុរជនមានចិត្តមេត្តាជួយជាថវិកានោះគឺបរិច្ចាគទៅគណនីធនាគារ សឿ សុធារ៉ា តែមួយគត់។ ម្ចាស់សាឡនឈ្មោះ គេន បន្តទៀតថា ការជួយជ្រោមជ្រែងទៅកាន់ សឿ សុធារ៉ា នេះខ្លួនធ្វើព្រោះដឹងគុណស្រ័យ កន្លងមកដែលបងប្រុស និង សឿ សុធារ៉ា ធ្លាប់ជួយនាង។ បន្ថែមពីលើនេះ អ្នកនាង សឿ សុធារ៉ា ក៏បានចេញមុខបញ្ជាក់ច្បាស់ៗថា ម្ចាស់ហាងសាឡនមិនបានយកនាងធ្វើអាជីពកម្មអ្វីនោះទេ មានតែគាត់ជួយនាងថែមទៀត ព្រោះការដែលខ្លួនបាន មកឡាយនេះក៏ទទួលបានការអាណិតស្រលាញ់ពីបងប្អូនមហាជនបរិច្ចាគឱ្យនាងហើយថវិការយៈពេល៦ថ្ងៃមកនេះ សឿ សុធារ៉ា  បញ្ជាក់ថា ទទួលបានពីសប្បុរសជនជិត៤ពាន់ដុល្លារ ហើយលុយមួយចំនួនក៏បានយកទៅព្យាបាលឪពុកដែលកំពុងមានជំងឺ។  អតីតតារាស្រីខាងលើនេះ បន្តទៀតថា នាងសុំចិត្តបងប្អូនមួយចំនួនឈប់ គិតអគតិ មក លើម្ចាស់ហាងសាឡន និងបងប្អូនមួយចំនួនទៀតដែលគិតថាខ្លួនសម្តែង សូមឈប់គិតបែបនោះទៅ គ្មានអ្នកណាយករឿងម្តាយស្លាប់ទាំងមូលមកលេង សើចនោះទេ ហើយនាងក៏មានជំងឺពិតមែន ខណៈពេលនេះកំពុងតែ ព្យាបាលខ្លួនឱ្យឆាប់ជានឹងអាចចូលសិល្បៈវិញ។  ក្នុងនោះដែរ សឿ សុធារ៉ា ក៏បានបន្ថែមទៀតថា ដោយសារស្ថានភាពគ្រួសារនាងជាអ្នករ៉ាប់រង បើសិនជាចាំដល់ បុណ្យ១០០ថ្ងៃម្តាយទើបមកឡាយនោះ តើខ្លួនមានចំណូលមកពីណា ដើម្បីផ្គត់ផ្គង់គ្រួសារ ព្រោះការដែលម្ចាស់ហាងសាឡន នាំនាងយកមកឡាយនេះក៏មានបងប្អូនអាណិតក៏បានជួយបរិច្ចាគដល់នាងបានថវិកាខ្លះៗដែរ៕ សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/leenewskomsan/videos/1074814999874361/ ...
សិល្បៈកម្សាន្ត

វណ្ណដា ចេញសារភ្លាមៗ ខណៈ សង្ហា ត្រូវគេសង្ស័យថាចេញទៅ កាឡាក់ស៊ី ព្រោះរឿងលុយជាធំ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

វណ្ណដា ចេញសារភ្លាមៗ ខណៈ សង្ហា ត្រូវគេសង្ស័យថាចេញទៅ កាឡាក់ស៊ី ព្រោះរឿងលុយជាធំ

សិល្បៈកម្សាន្ត
កម្សាន្ត៖ ដូចមហាជនមួយចំនួនធំជ្រាបមកហើយថា កាលពីយប់មិញនេះ លោក ណុំ ចាន់រតនៈ ហៅ សង្ហា បានសម្រេចចិត្តចេញពីផលិតកម្មបារមី បន្តដំណើរ ក្នុងផលិតកាឡាក់ស៊ី ជាអ្នកនិពន្ធបទភ្លេងនៅទីនោះផ្តាច់មុខ ត្រូវអ្នកគាំទ្រសង្ស័យថា ព្រោះតែរឿងលុយជាចំណុចខំខាន់។  ស្រាប់តែពេលនេះ វណ្ណដា បានចេញសារ ដ៏ចាក់ដោតភ្លាមៗ ស្តាប់ហើយពិតជាមិនសរសើរពីចរិតលោកមិនបាន។  ទន្ទឹមនឹងសារដែល សង្ហា បានបង្ហោះកាលពីយប់មិញ ក៏ធ្វើឱ្យ វណ្ណដា បានបញ្ចេញអារម្មណ៍យ៉ាងសោកសៅ ស៊ែរជាប់ជាមួយសារដែល សង្ហា បង្ហោះដោយបានរៀបរាប់ថា« Dear Songha - សង្ហា សមាជិកគ្រួសារ និង មិត្តសម្លាញ់ ពួកយើងដើរបានឆ្ងាយណាស់ ឆ្ងាយរហូតយើងតែងតែសួរគ្នាថា «យើងអាចមានថ្ងៃនេះដែរ?» ពួកយើងបានចាប់ផ្តើមពីចំណុចសូន្យជាមួយគ្នា បាយមួយប្រអប់ហូបពីរនាក់ ខោអាវពាក់ដែលគ្នា សើចជាមួយគ្នា យំជាមួយគ្នា ឈឺចាប់រួមគ្នា ហ៊ានស្លាប់មិនហ៊ានក្បត់ ជាមនុស្សម្នាក់ដែលខ្ញុំអោយតម្លៃនិងស្រឡាញ់បំផុតក្នុង Industryថ្ងៃនេះជាថ្ងៃដែលយើងត្រូវឈឺម្តងទៀត ទាំងដែលបេះដូងយើងទាំង២នាក់មិនទាន់នឹងព្យាបាល ប៉ុន្តែដើម្បីតម្លាភាព និងទំនួលខុសត្រូវ គឺតម្រូវអោយយើងត្រូវធ្វើការសម្រេចចិត្តក្នុងនាមជាសិល្បៈករ ពួកយើងហត់ច្រើនហើយសម្លាញ់ ហើយការពិតដែលមិនអាចច្រានចោល គឺយើងបានបង្កើតប្រវត្តសាស្រ្តតន្រ្តីរួមគ្នាជាច្រើននៅក្នុងទសវត្សមួយនេះ ក្នុងការលើកមុខមាត់ជាតិអោយឈរលើតារាងអន្តរជាតិ។ អ្នកពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។ជូនពរសម្លាញ់សម្រេចគ្រប់ភារកិច្ចនាពេលខាងមុខ មិត្តភាពរវាងយើងគ្មានអ្វីអាចបំបែកបានឡើយ សង្ហាsuperstar, Love you My twin»។  ការចាកចេញរបស់ សង្ហា ស្របពេល វណ្ណដា នៅមិនទាន់ជាស្នាមរបួសចាស់មានអ្នកនៅជិតខ្លួនក្បត់នេះ កាន់តែធ្វើឱ្យមហាជនព្រួយបារម្ភពីផ្លូវចិត្តរបស់ វណ្ណដា ដែលត្រូវបានជួបរឿងផ្ទួនៗគ្នា ត្រូវរបស់ជិតខ្លួនលួចចាក់ពីក្រោយខ្នងម្តងហើយម្តងទៀត ហើយពេលនេះមិត្តសម្លាញ់ដែល វណ្ណដា ជឿទុកចិត្តជាងគេ ក៏ត្រូវចាកចេញពីលោកថែមទៀត៕ សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/leenewskomsan/videos/1266464480867279/ ...