FC Sports logo

ប្រដាល់


ប្រដាល់

នោះ! ធឿន ធារ៉ា ប៉ះ ផេតមរកត នៅ រ៉ាចាដាំនឿន តែលោកគ្រូ អេ ភូថង ថាមិនប៉ះពាល់ដល់ការប្រកួតនៅថៃហ្វៃឡើយ

មួយថ្ងៃមុន
មួយថ្ងៃមុន

នោះ! ធឿន ធារ៉ា ប៉ះ ផេតមរកត នៅ រ៉ាចាដាំនឿន តែលោកគ្រូ អេ ភូថង ថាមិនប៉ះពាល់ដល់ការប្រកួតនៅថៃហ្វៃឡើយ

ប្រដាល់
លោក អេ ភូថង គ្រូបង្វឹករបស់ ធឿន ធារ៉ា បានប្រាប់មកកាន់ Lee News មុននេះថា លោកមិនទាន់ដឹងប៉ះអ្នកណាឡើយក្នុងកម្មវិធី រ៉ាចាដាំនឿន នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈប្រភពច្បាស់ការថានឹងប៉ះ ផេតមរកត ។  ប្រិយមិត្តអ្នកស្នេហាគុនខ្មែរពិតជាបានដឹងហើយថា កាលពីខែមុន ផេតមរកត បានធ្វើការ Live វីដេអូថា រូបគេនឹងប៉ះអ្នកលេងគុនខ្មែរនៅលើទឹកដីថៃថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយគាប់ជួនពេលនេះក្លិបរបស់លោកក៏បានបង្ហោះថា ធឿន ធារ៉ា នឹងត្រូវទៅវាយក្នុងកម្មវិធី ចារាដាំនឿន ផងដែរ។ ជាមួយគ្នានោះអ្នកស្នេហាគុនខ្មែរ និងប្រភពច្បាស់ការមួយបានឲ្យដឹងថា ការប្រកួតទល់ ផេតមរកត ជារឿងពិតមែន។  យ៉ាងណាលោកគ្រូ អេ ភូថង ក៏បានប្រាប់មកកាន់ក្រុមការងារ Lee News ថា ទោះប្រកួតថ្ងៃទី៩ ក៏មិនប៉ះពាល់ដល់ការប្រកួតថ្ងៃទី២៤ ទល់ សែយុគ ដែរ ព្រោះថាចន្លោះរយៈពេលសម្រាកខុសគ្នាច្រើន។ លោកនៅតែមានជំនឿចិត្តថា សិស្សរបស់លោកនឹងធ្វើបានល្អទោះប៉ះគេខ្លាំងៗក៏ដោយ។  គួររម្លឹកថា សម្រាប់ការប្រកួតរវាង ធឿន ធារ៉ា នៅ រ៉ាចាដាំនឿន ក្នុងថ្ងៃខែឆ្នាំខាងលើគឺជាកម្មវិធីប្រកួតមិត្តភាពកម្ពុជា-ថៃ ធម្មតាប៉ុណ្ណោះ។ បើនិយាយពីការហ្វឹកហាត់វិញលោកគ្រូ អេ ភូថង ក៏បានប្រាប់សិស្សរបស់លោកឲ្យធ្វើការយកចិត្តទុកដាក់ និងបង្កើនពេលវេលាហ្វឹកហាត់ឲ្យបានលើសធម្មតាផងដែរ។ ចំណែកថ្ងៃទី២៤ ខែធ្នូ កីឡាករមកពីខេត្តព្រៃវែង និងប៉ះ សែយុគ ដើម្បីដណ្ដើមខ្សែក្រវាត់ ថៃហ្វៃ ក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម៕   ...
ប្រដាល់

មហាជនរិះគន់ការកាត់ក្ដីរវាង ឃុន បូរ៉ា និង ឈុត សេរីវណ្ណថង ខណៈសាមីខ្លួនផ្ទាល់បញ្ចេញទស្សនៈបែបនេះ

មួយថ្ងៃមុន
មួយថ្ងៃមុន

មហាជនរិះគន់ការកាត់ក្ដីរវាង ឃុន បូរ៉ា និង ឈុត សេរីវណ្ណថង ខណៈសាមីខ្លួនផ្ទាល់បញ្ចេញទស្សនៈបែបនេះ

ប្រដាល់
ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ និងផ្ទះវីឡា របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រវាងនាគមាស ឃុន បូរ៉ា និង រាហូមាស ឈុត សេរីវណ្ណថង ទទួលបានការរិះគន់ពីមហាជនយ៉ាងដំណំ ក្រោយការកាត់ក្ដីហាក់ផ្ទុយស្រលះពីការមើលឃើញរបស់អ្នកគាំទ្រគុនខ្មែរមួយភាគធំ ពោលគឺ រាហូមាស ឈ្នះដោយពិន្ទុ។    ក្រោយការប្រកួតគេមើលឃើញថា មហាជនបានផ្ដល់ពិន្ទុថា បូរ៉ា សក្ដិសមជាអ្នកឈ្នះ ដោយអ្នកខ្លះនិយាយថា « លទ្ធផលមិនសក្ដិសម» អ្នកខ្លះទៀតថា «មនុស្សរាប់លាននាក់មើលឃើញ បូរ៉ា ឈ្នះ » អ្នកខ្លះនិយាយថា «ពិន្ទុឯកច្ឆន្ទទើបត្រូវ បូរ៉ា ឈ្នះ១០០%» ។ មិនត្រឹមពិន្ទុអ្នកខ្លះទៀតបាននិយាយថា «ខ្ញុំពិតជាចង់ឲ្យមានការប្រកួតសារជាថ្មី ដោយសារពិន្ទុមិនដាច់ បើមានការរៀបចំមែនមិនដឹងល្អប៉ិនណាទេ» ប្រិយមិត្តខ្លះក៏បានលើកឡើងថា «បូរ៉ា អើយអយុត្តិធម៌ណាស់ ឈ្នះគេ៤ទឹក ហើយគេឲ្យចាញ់ទៀត ស្រុកខ្មែរគឺចឹង»។  ជាមួយគ្នានោះក្រុមការងារ Lee News បានធ្វើការទាក់ទងភ្លាមៗជាមួយសាមីខ្លួន ឃុន បូរ៉ា ជុំវិញចំណាប់អារម្មណ៍ សម្រាប់លទ្ធផលដែលចៅក្រមសម្រេចឲ្យចាញ់ ដោយកីឡាករមកពីខេត្តបន្ទាយមានជ័យបាននិយាយថា « សម្រាប់ខ្ញុំមហាជនគាត់មើលឃើញម៉េច អាហ្នឹងតាមគាត់មើលឃើញទៅខ្ញុំអត់មានអីត្រូវនិយាយច្រើនទេ ធ្វើម៉េចបើលទ្ធផលវាចេញមកចឹងហើយ។ … បើសម្រាប់ខ្ញុំផ្ទាល់ខ្លួនឯង ខ្ញុំគិតថាគួរតែឈ្នះហើយ ព្រោះអីខ្ញុំវ៉ៃគាត់ចូលច្រើនជាងនៅទឹកទី១ទឹកទី២ និងទឹកទី៣ ហើយទឹកទី៤ ខ្ញុំទទួលស្គាល់ថា គាត់វ៉ៃខ្ញុំត្រូវច្រើនជាង ប៉ុន្តែយ៉ាងណាបងលទ្ធផលនេះខ្ញុំទទួលយកបានអត់អីទេបង។…សម្រាប់ខ្ញុំក៏សូមចូលរួមអបអរដល់ វណ្ណថង ដែលទទួលបានខ្សែក្រវាត់និងផ្ទះវីឡានេះផងដែរ»។  គួររម្លឹកថា សម្រាប់លទ្ធផលផ្លូវការក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមផ្ទះវីឡាអ្នកលេខ១បានទៅលើ ឈុត សេរីវណ្ណថង លេខ២បានទៅ ឃុន បូរ៉ា លេខ ៣ បានទៅ វ៉ាន់ វឿន និងលេខ ៤ បានទៅ សូត្រ វាសនា ដោយអ្នកទាំងពីរប្រកួត៥ទឹកពេញលទ្ធផល វ៉ាន់ វឿន ឈ្នះដោយពិន្ទុ។  ចំពោះរង្វាន់សម្រាប់ជយលាភីលេខ១ បានខ្សែក្រវាត់១គ្រឿង និងបានផ្ទះវិឡាភ្លោះ អ្នកលេខ២ បានដីឡូត៍ទំហំ ១០x២០ ចំណែកលេខ ៣-៤ ទទួលបានដីឡូត៍ ៥x២០ ដូចគ្នា៕...
ប្រដាល់

អេ ណារ័ត្ន អាចនឹងទៅវាយធ្វើឱ្យកក្រើកនៅ ថៃហ្វៃ នៅថ្ងៃទី ២៤ ធ្នូ ជាមួយ ធឿន ធារ៉ា និង ហ៊ុន កង

2 ថ្ងៃមុន
2 ថ្ងៃមុន

អេ ណារ័ត្ន អាចនឹងទៅវាយធ្វើឱ្យកក្រើកនៅ ថៃហ្វៃ នៅថ្ងៃទី ២៤ ធ្នូ ជាមួយ ធឿន ធារ៉ា និង ហ៊ុន កង

ប្រដាល់
ធឿន ធារ៉ា និងទៅវាយនៅសង្វៀន ថៃហ្វៃ ទល់កីឡាករ សៃយុគ ខណៈ ហ៊ុន កង នឹងទៅប៉ះ សែន ឆៃ វគ្គផ្ដាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ដូចគ្នា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានោះបើតាមព័ត៌មានមិនទាន់ផ្លូវការមួយបានបង្ហើបថា  អេ ណារ័ត្ន ក៏ទំនងជាកីឡាករខ្មែរម្នាក់ទៀត ដែលត្រូវទៅវាយក្នុងកម្មវិធីនោះផងដែរ។    បើតាមសម្ដីរបស់លោក បាង កាយ៉ាក ប្រមូរទ័រនាំកីឡាករខ្មែរទៅវាយនៅ ថៃ បានប្រាប់មកកាន់ Lee News ថា ក្នុងថ្ងៃដែល ធឿន ធារ៉ា និង ហ៊ុន កង ប្រកួតនៅ ថៃហ្វៃ ក៏មានកីឡាករកម្ពុជាម្នាក់ទៀតទៅវ៉ៃដែរ  ប៉ុន្តែលោកមិនទាន់ហ៊ានប្រាប់ជាក់លាក់ថា ជាកីឡាកររូបណានៅឡើយ ក្រោមហេតុផលថា ប្រាប់ឈ្មោះកីឡាករម្នាក់នោះមិនទាន់បានទេក្នុងពេលនេះ។  ជាមួយគ្នានោះកាលពេលថ្មីៗនេះ អេ ណារ័ត្ន បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា  « ជួបគ្នាឆាប់ ៗ”  អមដោយការដាក់ទង់ជាតិថៃនៅក្បែរនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Page ផ្លូវការរបស់លោកគ្រូ អេ ភូថង ក៏បានបង្ហោះដែរថា « អេ ណារ័ត្ន ប្រាប់ថា ជួបគ្នាឆាប់ៗ បងប្អូនចង់អោយ អេ ណារ័ត្ន ចេញប្រកួតនៅប្រទេសថៃទៀតទេ ព្រោះលើកមុន ទើបបាន១សែនបាត ពីលោក សៀបូត»។  យ៉ាងណាគេនៅមិនទាន់ដឹងច្បាស់១០០% ថា អេ ណារ័ត្ន នឹងទៅអង្រួនសង្វៀន ថៃហ្វៃ មែនឬយ៉ាងណានោះទេ ព្រោះសាមីខ្លួនផ្ទាល់ រួមទាំងក្លិបសុទ្ធតែមិនបានប្រាប់ ដោយនិយាយក្នុងចេតនាចង់ឲ្យអ្នកគាំទ្ររង់ចាំមើលសិន។ ទោះយ៉ាងណាបើតាមសាច់រឿងប្រទាក់ក្រឡាគ្នានេះ គេអាចសន្និដ្ឋានបានថា  អេ ណារ័ត្ន អាចជាកីឡាករខ្មែរម្នាក់ដែរ ក្នុងចំណោមកីឡាករ៣នាក់ ដែលនឹងទៅអង្រួនសង្វៀន ថៃហ្វៃ នៅថ្ងៃទី២៤ ធ្នូ ខាងមុខនេះ ៕   ...
ប្រដាល់

ព្រោះចង់បានលទ្ធផលល្អប្រសើរពេលប៉ះ សែន ឆៃ ដណ្តើមខ្សែក្រវ៉ាត់ ហ៊ុន កង ទៅហាត់នៅ ថៃ ២សប្ដាហ៍ មុនការប្រកួត 

2 ថ្ងៃមុន
2 ថ្ងៃមុន

ព្រោះចង់បានលទ្ធផលល្អប្រសើរពេលប៉ះ សែន ឆៃ ដណ្តើមខ្សែក្រវ៉ាត់ ហ៊ុន កង ទៅហាត់នៅ ថៃ ២សប្ដាហ៍ មុនការប្រកួត 

ប្រដាល់
អតីតកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ហុន កង នឹងត្រូវទៅហ្វឹកហាត់នៅថៃចំនួន ២ សប្ដាហ៍ ដើម្បីត្រៀមការប្រកួត ផ្ដាច់ព្រ័ត្រទល់កីឡាករ សែនឆៃ ក្នុងការដណ្ដើមខ្សែក្រវាត់នៅសង្វៀន ថៃហ្វៃ។ នេះបើតាមសម្ដីលោក បាង កាយ៉ាក ប្រម៉ូតទ័រ បានប្រាប់មកកាន់ Lee News ។  កាលជំនួបយកឈ្នះដៃគូបរទេស នៅលើសង្វៀន ថៃហ្វៃ ក្នុងវគ្គជម្រុះដណ្ដើមខ្សែក្រវាត់ ហ៊ុន កង ទទួលបានការស្ងើចសរសើរមិនតិចនោះទេ ពីសំណាក់មហាជនអ្នកស្នេហាគុនខ្មែរ ក្រោយផ្ដួលដៃគូបារាំង Jeff Lamy តាមរយៈការប្រើកណ្ដាប់ដៃត្រឹមទឹកទី១។ ជាការពិតណាស់ ដើម្បីចង់បានភាពជោគជ័យ និងចង់ពង្រីកការសរសើរពីមហាជនជាលើកទី២ ជើងខ្លាំងរបស់កម្ពុជាជំនាញក្នុងការប្រើកណ្ដាប់ដៃ នឹងត្រូវទៅហ្វឹកហាត់ចំនួន២សប្ដាហ៍ ព្រោះគេដឹងថា ចំណុចខ្វះខាតរបស់កីឡាករកម្ពុជានៅស្ទើរច្រើន។  លោក បាង កាយ៉ាក បាននិយាយថា « ហ៊ុន កង អាចទៅហាត់មុននៅថៃ២សប្ដាហ៍ ព្រោះនៅថៃគេចង់កែក្បាច់វាយរបស់គាត់ ព្រោះគេមើលទៅឃើញថា គាត់ចេះតែដៃ គាត់អត់មានក្បាច់អីទប់គេ ពេលគេវាយមកលើគាត់ទេ។ ចឹងយើងអាចឲ្យគាត់ពង្រឹងក្បាច់នៅនោះមុន ព្រោះអីយើងដឹងហើយថា សែនឆៃ គេល្អណាស់ ចឹងយើងនឹងព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីត្រៀមការប្រកួតមួយនេះ»។  ទាក់ទងការនាំទៅវាយនៅ ថៃហ្វៃ កាលពីថ្ងៃទី២០ កីឡាករកម្ពុជា២រូបបានឈ្នះដៃគូ ដោយផ្ដួលនៅទឹកទី១ដូចគ្នាគឺ ធឿន ធារ៉ា និង អេលីត ហ៊ុន កង ខណៈ អេលីត សម្ផស្ស បានប្រកួតចាញ់កីឡាករថៃ ផេតធុងឆៃ ដោយពិន្ទុ។ ក្នុងការនាំទៅវាយនៅថៃនោះដែរលោក បាង កាយ៉ាក ត្រូវបានខាងភាគីថៃសរសើរថា នាំមកល្អៗ ព្រោះទទួលបានលទ្ធផលល្អ ខណៈការចាញ់របស់ អេលីត សម្ផស្ស ដ្បិតថាចាញ់មែន ប៉ុន្តែចាញ់ដោយល្អមើល និងដើរចូលវាយដៃគូមិនញញើត៕...
ប្រដាល់

ម៉ាលី អូប៉ ស្ម័គ្រចិត្តធ្វើរឿងមួយនេះ ដើម្បីបានចូលហ្វឹកហាត់នៅក្លិបលោកគ្រូ អេ ភូថង វិញ

2 ថ្ងៃមុន
2 ថ្ងៃមុន

ម៉ាលី អូប៉ ស្ម័គ្រចិត្តធ្វើរឿងមួយនេះ ដើម្បីបានចូលហ្វឹកហាត់នៅក្លិបលោកគ្រូ អេ ភូថង វិញ

ប្រដាល់
ម៉ាលី អូប៉ បានសម្រេចសូមទោសលោកគ្រូ អេ ភូថង និងលោកស្រី សាំង សុម៉ាលី និងសន្យាថា ព្រមកែខ្លួនគ្រប់យ៉ាងរាល់កំហុសដែលខ្លួនបានធ្វើកន្លងមក ដើម្បីបានចូលហ្វឹកហាត់ក្នុងក្លិប អេ ភូថង កីឡាវិញ បន្ទាប់រូបគេបានប្រើជីវិតរសាត់អណ្ដែតអស់រយៈពេល៦ខែ។  ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៥៧,៥៨ គីឡូក្រាមខាងលើបានឲ្យដឹងថា រូបគេនឹងវិលចូលការហ្វឹកហាត់វិញនាថ្ងៃស្អែកនេះ ប៉ុន្តែមុនពេលឈានដល់ការចូលក្លិបវិញ គេត្រូវតែធ្វើការសន្យា និងកែខ្លួនជាដាច់ខាត។ ជាមួយគ្នានោះ ម៉ាលី អូប៉ ក៏បានប្រាប់ពីដើមហេតុថា ដោយសារពេលកន្លងមក គេសម្រេចចិត្តដើររសាត់អណ្ដែត មិនចូលក្លិបហ្វឹកហាត់ ដោយមិនបានប្រាប់លោកគ្រូ អេ ភូថង និងលោក ស្រី សាំង សុម៉ាលី ឡើយ ទាំងនេះហើយជាកំហុសរបស់គេ។  ជាមួយគ្នានោះលោកស្រី សាំង សុម៉ាលី និងលោកគ្រូ អេ ភូថង បានប្រាប់មកកាន់ Lee News ថា កន្លងមក ក្លិបមិនដែលដេញកីឡាករ ម៉ាលី អូប៉ ឲ្យចេញពីក្លិបនោះទេ គ្មានរឿងអីសោះនៅសុខៗ ម៉ាលី អូប៉ ដើរចេញដោយខ្លួនឯងតែម្ដង។ យ៉ាងណាជុំវិញការចាកចេញពីក្លិប ដោយគ្មានមូលហេតុ លោកស្រី និង លោកគ្រូ អេ ភូថង មិនបានដេញដោលទៀតនោះដែរ គ្រាន់តែតម្រូវឲ្យកីឡាករមកពីខេត្តបាត់ដំបងធ្វើការសូមទោស និងសន្យាកែខ្លួនគឺលោកស្រីព្រមលើកលែងទោស និងអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញហើយ។  គួររម្លឹកថា ម៉ាលី អូប៉ ជាជើងខ្លាំងមួយរូបរបស់កម្ពុជាក្នុងប្រភេទទម្ងន់ ៥៧ ,៥៨ គីឡូក្រាម ដែលមានសមត្ថភាពអាចប្រកួតលក្ខណៈអន្តរជាតិបាន ប៉ុន្តែកន្លងមកត្រូវបានគេដឹងថា មានរបួសស្រាំឆ្អឹងប្រអប់ដៃ ហើយក៏សម្រាកពីការប្រកួត និងបានចាកចេញពីក្លិបទៅកាន់ខេត្តកោះកុង ដើម្បីរកការងារធ្វើ ហើយក្រោយមកគេបានលេចឮដំណឹងថា ចង់ចូលធ្វើការរោងចក្រ ប៉ុន្តែថ្មីៗនេះស្រាប់តែប្ដូរចិត្តត្រឡប់មកហ្វឹកហាត់ប្រដាល់ទៅវិញ៕...
ប្រដាល់

មុនប៉ះគ្នា បូរ៉ា និយាយដូច្នេះ អាចធ្វើឱ្យ សេរីវណ្ណថង ពិបាកសិក្សាយុទ្ធសាស្រ្ត ដើម្បីគ្រង់ខ្សែក្រវ៉ាត់ និងផ្ទះវិឡា

3 ថ្ងៃមុន
3 ថ្ងៃមុន

មុនប៉ះគ្នា បូរ៉ា និយាយដូច្នេះ អាចធ្វើឱ្យ សេរីវណ្ណថង ពិបាកសិក្សាយុទ្ធសាស្រ្ត ដើម្បីគ្រង់ខ្សែក្រវ៉ាត់ និងផ្ទះវិឡា

ប្រដាល់
ឃុន បូរ៉ា នឹងធ្វើការប្រកួតផ្ដាច់ព្រ័ត្រទល់ជើងខ្លាំង ឈុត សេរីវណ្ណថង ដើម្បីដណ្ដើមផ្ទះវិឡាតម្លៃក្បែរ១០ម៉ឺនដុល្លារនៅខេត្តសៀមរាប សម្រាប់ការប្រកួតរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលនឹងធ្វើឡើងនៅខេត្តសៀមរាបថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ។ សម្រាប់ជំនួបផ្ដាច់ព្រ័ត្រនេះ ឃុន បូរ៉ា បានប្រាប់មកកាន់ Lee News ថា ខ្លួនបានត្រៀមរួចរាល់ហើយ រង់ចាំតែថ្ងៃប្រកួតប៉ុណ្ណោះ ទាំងអាវុធ និងកម្លាំងស៊ូសពេញបរិបូរណ៍ល្អណាស់។ ចំណុចទាំងនេះគឺបានមកពីការហ្វឹកហាត់ច្រើនជាងធម្មតា ព្រោះគេគិតថា ជំនួបស្អែកនេះគឺសំខាន់ខ្លាំងសម្រាប់រូបគេ។ ជាមួយគ្នានោះ ឃុន បូរ៉ា ក៏បានលើកឡើងដែរថា រូបគេហាក់មិនមានអ្វីជាការបារម្ភខ្លាំងពេកនោះទេ បើទោះគេដឹងថា វណ្ណថង ជាកីឡាករល្អកម្រិតខ្ពស់ និងមានផ្លែអាវុធធ្ងន់ ព្រមទាំងមានកម្លាំងស៊ូសអាចវាយ៥ទឹកពេញមិនហត់ក៏ដោយ។  កីឡាករជម្រើសជាតិកម្ពុជារូបនេះបានបន្ថែមថា បច្ចេកទេសនៃការប្រកួតទល់ជាមួយ វណ្ណថង គឺអាស្រ័យលើស្ថានភាពជាក់ស្ដែង គេមិនទាន់ប្រាកដថា នឹងត្រូវសម្រុកខ្លាំង ឬវាយធម្មតានោះដែរ ព្រោះគេដឹងថា ការប្រកួតនេះបើសិនសម្រុកពេកនឹងអាចភ្លាត់ក៏ថាបាន។ និយាយទៅបើទោះមិនមានក្ដីបារម្ភខ្លាំងក្តី តែក៏មិនអាចធ្វេសប្រហែសបានឡើយ ព្រោះ វណ្ណថង ជាដៃគូម្នាក់ដែលយល់ច្បាស់ពីតិកនិកនៃការវាយ និងមានបទពិសោធច្រើននៅលើសង្វៀន។  គូររម្លឹកថា ឃុន បូរ៉ា និង ឈុត សេរីវណ្ណថង ធ្លាប់បានប៉ះគ្នាចំនួន ៤ លើករួចមកហើយ ដោយក្នុងនោះ បូរ៉ា ឈ្នះពីរលើក វណ្ណថង ឈ្នះ១លើក និងស្មើគ្នា១លើកផងដែរ៕   ...
ប្រដាល់

ទីបំផុត អេលីត ចំរើន រកបានទ្រនំថ្មីថៅកែជាអ្នកមានទ្រព្យ ហើយ ក្លិប នោះ  ត្រៀមនាំទៅអង្រួនសង្វៀនក្រៅស្រុក

3 ថ្ងៃមុន
3 ថ្ងៃមុន

ទីបំផុត អេលីត ចំរើន រកបានទ្រនំថ្មីថៅកែជាអ្នកមានទ្រព្យ ហើយ ក្លិប នោះ  ត្រៀមនាំទៅអង្រួនសង្វៀនក្រៅស្រុក

ប្រដាល់
កាលពីពេលថ្មីៗនេះគេបានលេចឮព័ត៌មានថា ម្ចាស់ខ្សែក្រវាត់៤គ្រឿង អេលីត ចំរើន បានវិលមកកាន់សង្វៀនជាថ្មី បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិបលោក ស៊ន អេលីត មួយរយៈខ្លី។ ស្រាប់តែពេលនេះមានប្រភពច្បាស់ការមួយបានទម្លាយថា ជើងខ្លាំងរបស់កម្ពុជាខាងលើរកបានទ្រនំថ្មីហើយ ខណៈមេធំរបស់ក្លិបនោះ ជាអ្នកមានទ្រព្យស្ដុកថែមទៀតផង។    ជុំវិញព័ត៌មានកីឡាករ អេលីត ចំរើន ចូលជ្រកក្រោមដំបូលទ្រនំថ្មី ដែលមានថៅកែជាអ្នកមានទ្រព្យនេះដែរ ក៏មានប្រភពសុំមិនបញ្ចេញឈ្មោះមួយបានប្រាប់មកកាន់ Lee News ថា ជើងខ្លាំងរបស់កម្ពុជារូបនេះបានសម្រេចចូលក្លិបថ្មីជាផ្លូវការហើយ គ្រាន់តែឈ្មោះក្លិបនេះប្រភពមួយនេះបញ្ជាក់ថា មិនទាន់ហ៊ានប្រាប់ឈ្មោះនៅឡើយទេ ប៉ុន្តែ រឿងនេះគឺផ្លូវការ១០០% ហើយ។ប្រភពដដែលនេះបន្តថា ម្ចាស់ក្លិបថ្មីនេះ គឺបានចចារនាំយក អេលីត ចំរើន ពី ក្លិប ចាស់រួចរាល់ហើយ ប៉ុន្តែក្លិបថ្មីនេះកំពុងសាងសង់មិនទាន់រួចរាល់ទាំងស្រុងទេ ហើយមានទីតាំងស្ថិតនៅម្តុំកោះពេជ្រ និងមានមេធំជាថៅកែ កាស៊ីណូ អនឡាញ ល្បីឈ្មោះមួយផងដែរ ។ បណ្តាញច្បាស់ការខាងលើនេះបានបន្តថា តាមគម្រោងនៃការបង្កើតក្លិបថ្មីនេះ  គឺមិនសូវផ្តោតលើការបង្កើតកីឡាករ ដើម្បីវ៉ៃនៅសង្វៀនក្នុងស្រុកប៉ុន្មានទេ គឺផ្តោតខ្លាំងការបណ្តុះកីឡាករ ចេញទៅវ៉ៃនៅក្រៅស្រុកតែម្តង។  ចំណែកការហ្វឹកហាត់នាពេលបច្ចុប្បន្នវិញ ប្រភពមួយនេះប្រាប់មកទៀតថា អេលីត ចំរើន ត្រូវរកក្លិបណាមួយ ដើម្បីឈរជើងហ្វឹកហាត់បណ្ដោះអាសន្នសិន ពោលត្រូវរង់ចាំការរៀបចំក្លិបថ្មីនោះឲ្យបានរួចរាល់ទាំងស្រុងសិន។  គួរបញ្ជាក់ដែរថា ទន្ទឹមនឹងកីឡាករ អេលីត ចំរើន ខកខានឡើងសង្វៀនប្រមាណជា៣ខែ គេឃើញប្រពន្ធកីឡាកររូបនេះបានយកកូនចូលមន្ទីរពេទ្យថែមទៀតផង ហើយនៅពេលគេសួរថា កូនឈឺអី? ប្រពន្ធរបស់ ចំរើន បានឆ្លើយថា ក្ដៅខ្លួនហើយកំពុងតែជួបការខ្វះខាតលុយសម្រាប់ព្យាបាល ព្រោះគ្រួសារគេដាច់ចំណូលមួយរយៈមកហើយ៕...
ប្រដាល់

ធឿន ធារ៉ា បង្ហើបយុទ្ធសាស្ត្រវាយលើ Yurik ឲ្យសន្លប់នៅសង្វៀន ថៃហ្វៃ កាលពីយប់មិញ

4 ថ្ងៃមុន
4 ថ្ងៃមុន

ធឿន ធារ៉ា បង្ហើបយុទ្ធសាស្ត្រវាយលើ Yurik ឲ្យសន្លប់នៅសង្វៀន ថៃហ្វៃ កាលពីយប់មិញ

ប្រដាល់
ធឿន ធារ៉ា ធ្វើបានយ៉ាងល្អកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅលើទឹកដីថៃ ក្នុងការប្រកួតសង្វៀន ថៃហ្វៃ ដោយផ្ដួល Yurik ឲ្យសន្លប់ត្រឹមទឹកទី១  សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ជុំទី១ នៃព្រឹត្តិការណ៍ដ៏ធំរបស់ថៃមួយនេះ។      ជ័យជម្នះរបស់ ធឿន ធារ៉ា លើ Yurik គឺជាក្ដីបំណងរបស់គេ ដើម្បីបានឡើងទៅជួប សៃយុគ ហើយក៏ជាដំណើរឆ្ពោះទៅរកការគ្រងខ្សែក្រវាត់ជាលើកទី១របស់គេផងដែរ។ នេះមានន័យថា ប្រសិនបើកីឡាករកម្ពុជាអាចយកឈ្នះ សៃយុគ នៅថ្ងៃផ្ដាច់ព្រ័ត្ររូបគេនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ជាលើកទី១ក្នុងអាជីពប្រដាល់ខ្លួន។  បើតាមការបង្ហើបក្នុងវីដេអូរបស់ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឲ្យដឹងថា ធារ៉ា ទទួលបានការចង្អុលបង្ហាញយុទ្ធសាស្ត្រពីគ្រូបង្វឹកយ៉ាងច្រើន ហើយចំណុចពិសេសនៃការប្រកួតខាងលើ ត្រូវបានកីឡាករមកពីខេត្តព្រៃវែងបាននិយាយថា « កីឡាករបរទេសម្នាក់ហ្នឹងលោកគ្រូ អេ គាត់បានមើលវីដេអូគេ ហើយគាត់ប្រាប់ខ្ញុំថា កីឡាករបរទេសម្នាក់នេះវាយមិនសូវចេះបិទមុខទេ ដូច្នេះលោកគ្រូប្រាប់ឲ្យលេងដៃឲ្យច្រើន។ ខ្ញុំចូលដំបូង ខ្ញុំគិតថា ចង់ស្ទាបស្ទង់គេសិនដែរ តែពេលចូលមកគេបុកមករកខ្ញុំមុនបង»។  គួររម្លឹកថា ការប្រកួតផ្ដាច់ព្រ័ត្ររវាង ធឿន ធារ៉ា និង សៃយុគ មិនទាន់មានព័ត៌មានច្បាស់ថា នឹងប្រកួតនៅថ្ងៃណានោះទេ គ្រាន់តែដឹងព័ត៌មានបឋមថា ជំនួបនេះនឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២២។ ប្រកួតនោះផងដែរគេនៅរង់ចាំមើលថា តើលោកគ្រូ អេ ភូថង នឹងមានយុទ្ធសាស្ត្រអ្វី ប្លែកទៀតទេ ដើម្បីឱ្យកូនសិស្សខ្លួនយកឈ្នះ សៃយុគ ជួយសិស្សរបស់ខ្លួនឲ្យគ្រងខ្សែក្រវាត់នេះបាន៕...
ប្រដាល់

ប្រិយមិត្តយល់បែបណា… ពេលដឹងតម្លៃខ្លួនកីឡាករថៃ ពីប្រកួតលើកទី១ ដល់លំដាប់ A  បើធៀបតម្លៃខ្លួនកីឡាករខ្មែរ  

4 ថ្ងៃមុន
4 ថ្ងៃមុន

ប្រិយមិត្តយល់បែបណា… ពេលដឹងតម្លៃខ្លួនកីឡាករថៃ ពីប្រកួតលើកទី១ ដល់លំដាប់ A  បើធៀបតម្លៃខ្លួនកីឡាករខ្មែរ  

ប្រដាល់
បើតាមប្រភព Way Of Marttial Arts បានចុះផ្សាយកាលពីចុងនាចុងឆ្នាំ២០២១ ថា កីឡាករប្រដាល់សេរីរបស់ថៃវាយលើសង្វៀនក្នុងស្រុក សម្រាប់កីឡាករកម្រិតធម្យមអាចទទួលបានតម្លៃខ្លួនពីចន្លោះ ៣០០ ទៅ ៤៥០ ដុល្លារក្នុងមួយប្រកួត។ ដោយឡែកកីឡាករលំដាប់ខ្ពស់អាចមានតម្លៃខ្លួន រហូតដល់ ៤ ០០០ដុល្លារ ក្នុងមួយប្រកួត តួលេខនេះមិនគិតពីសង្វៀនធំៗ ដូចជា ONE ឬ ថៃហ្វៃ ឡើយ។ ដោយឡែកសម្រាប់កម្រិតទាបបំផុត ឬការចាប់ផ្ដើមឡើងប្រកួតដំបូង គឺទទួលបានតម្លៃខ្លួន១០០ដុល្លារ ក្នុងមួយប្រកួត។ ជាមួយគ្ននឹងការបែកធ្លាយតម្លៃខ្លួនកីឡាករ ថៃ នេះដែរ បើយើងបើក្រឡេកមកមើលកីឡាករកម្ពុជាវិញ ហាក់ទទួលបានតម្លៃខ្លួនខុសគ្នាឆ្ងាយមែនទែន បើធៀបនឹងកីឡាករថៃ។ ជាក់ស្ដែងសម្រាប់តម្លៃកីឡាករថ្នាលរបស់កម្ពុជា គឺទទួលបានតម្លៃខ្លួនត្រឹមតែចន្លោះពី ២៥ ទៅ ៥០ ដុល្លារ ប៉ុណ្ណោះ។ ដោយឡែកសម្រាប់កីឡាករកម្រិតមធ្យម វាយតាមស្ថានីយនានា គឺទទួលបានចន្លោះពី ៥៣ រហូតដល់ ១១៣ ដុល្លារទេ។  ងាកមកកីឡាករកម្រិត A  កម្ពុជាវិញ រហូតមកដល់ពេលនេះមិនទាន់បានកំណត់តម្លៃខ្លួនច្បាស់នៅឡើយ គ្រាន់តែគេដឹងពីក្រុមកីឡាករថា អ្នកដែលមានសមត្ថភាពអាចវាយអន្តរជាតិបាន នឹងទទួលបានប្រាក់តម្លៃខ្លួនច្រើនជាងអ្នកដែលមិនទាន់មានលទ្ធភាពប្រកួតអន្តរជាតិ។ ក្នុងនោះកម្រិត A ប្រភេទទម្ងន់ស្រាលទទួលបានតិចជាងកម្រិត A នៃប្រភេទទម្ងន់ធ្ងន់។ ជាក់ស្ដែងក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម ដែលអាចវាយអន្តរជាតិបានគឺទទួលបានចន្លោះពី ៥០ ម៉ឺនរៀលទៅដល់ ៧០ម៉ឺនរៀល ខណៈដែលកីឡាករកម្រិត A ក្នុងប្រភេទទម្ងន់ធ្ងន់ៗបានចន្លោះពី១លាន ដល់ ២ លានរៀល និងសម្រាប់អ្នកដែលខ្ពស់បំផុតទទួលបាន ៧០០ដុល្លារអាមេរិកក្នុងមួយប្រកួត។ ឧទាហរណ៍ដូចជា ធឿន ធារ៉ា វ៉ៃនៅកម្ពុជាប៉ះបរទេសគឺទទួលបាន៧០០ដុល្លារក្នុងមួយប្រកួត។  យោងតាមតម្លៃខ្លួនឡើងសង្វៀនរបស់កីឡាករ ថៃ និងកីឡាករខ្មែរ បានបង្ហាញយ៉ាងច្បាស់ថា កម្រៃនៃការប្រកួត រវាងកីឡាករខ្មែរ និង ថៃ ក៏ខុសគ្នាឆ្ងាយណាស់ ប៉ុន្តែពាក់ព័ន្ធបញ្ហានេះក៏ធ្លាប់មានមតិមួយចំនួនក៏ធ្លាប់បានលើកឡើងដែរថា តម្លៃខ្លួនកីឡាករខ្មែរយើងមិនអាចតាមទាន់ ថៃ ទេ ព្រោះសេដ្ឋកិច្ច ថៃ គេដើរទៅមុនយើង ប៉ុន្តែការលើកឡើងបែបនេះ ក៏មានក្រុមអ្នកស្នេហាគុនខ្មែរមួយចំនួនក៏បាន តបទៅវិញថា ព្រោះតែមានក្រុមអ្នកមិនសូវខ្វល់តំកើងគុនខ្មែរ បែបនេះហើយទើបតម្លៃខ្លួនកីឡាករគុនខ្មែរយើងនៅតែមានកម្រិត ដែលធ្វើឱ្យការតាំងចិត្តហ្វឹកហាត់របស់កីឡាករ ក៏នៅមានកម្រិត ហើយមិនដឹងប៉ុន្មានឆ្នាំទៀត ទើបដើរទាន់ថៃឡើយ៕...
សិល្បៈកម្សាន្ត

ក្រោយច្រៀងនៅឆាក PNN មានអ្នកគាំទ្រច្រើន ឡៅ ចន្រ្ទា ចង់កាន់ក្បាលម៉ៃក្រូហ្វូន ចេញរកលុយតាមឆាកតន្រ្តី

5 ថ្ងៃមុន
5 ថ្ងៃមុន

ក្រោយច្រៀងនៅឆាក PNN មានអ្នកគាំទ្រច្រើន ឡៅ ចន្រ្ទា ចង់កាន់ក្បាលម៉ៃក្រូហ្វូន ចេញរកលុយតាមឆាកតន្រ្តី

សិល្បៈកម្សាន្ត
ក្រោយពីបង្ហាញខ្លួនជាតារាច្រៀងអាថ៌កំបាំងក្នុងកម្មវិធី The Wall SongCambodia របស់ PNN  កីឡាករ ឡៅ ចន្រ្ទា បានធ្វើឱ្យមហាជន និង តារាកិត្តិយស សរសើរមិនដាច់ពីមាត់ថា កីឡាកររូបនេះបកស្រាយបទចម្រៀង ពីរោះដូចតារាចម្រៀងអាជីព។  ការសរសើរពីសំណាក់មហាជននេះកីឡាករ ឡៅ ចន្រ្ទា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង រហូតលោកមានបំណងចង់ចេញរកលុយតាមកម្មវិធីតន្រ្តី ហើយប្រសិនមានកម្មវិធីហៅទៅច្រៀង លោកនឹងទៅទោះបីតម្លៃខ្លួនបានតិចជាងការឡើងសង្វៀនប្រដាល់ក្តី។ ការបង្ហាញខ្លួន និងបញ្ចេញសមត្ថភាពច្រៀងលើឆាកតន្រ្តីរបស់កីឡាករ ឡៅ ចន្រ្ទា លើកនេះលោកបានបកស្រាយបទ ចម្រៀងរួម ជាមួយតារាកិត្តិយស លោក គង់ ចំរើន ដែលមានចំណងជើងថា «ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា» ពីសំនៀងដើមឧកញ៉ា ខេមរៈ សិរីមន្ត ។ ការបកស្រាយបទចម្រៀងរបស់កីឡាករប្រដាល់ខាងលើ បានធ្វើឱ្យទស្សនិក ទស្សនាកម្មវិធីនេះ រួមទាំងតារាកត្តិយសផង បានពោលសរសើរ ឡៅ ចន្រ្ទា មិនដាច់ពីមាត់ថា លោកមិនត្រឹមជាកីឡាករប្រដាល់មានប្រជាប្រិយភាពប៉ុណ្ណោះទេ ថែមទាំងអាចបកស្រាយបទចម្រៀងបានពីរោះដូចតារាចម្រៀងអាជីពថែមទៀត។ ទន្ទឹមមានការលើកសរសើរជាច្រើននេះដែរ ពេលឆ្លើយតបតាមទូរសព្ទមកកាន់ Lee News លោក ឡៅ ចន្រ្ទា បានបង្ហាញចំណាប់អារម្មណ៍ថា ពេលទស្សនិកជនសរសើរលោកច្រៀងពីរោះ លោកពិតជារំភើបសប្បាយចិត្តខ្លាំង។ ក្នុងនោះដែរ លោកបានឱ្យដឹងទៀតថា សម្រាប់អ្នកគាំទ្រដែលចង់ឱ្យលោកច្រៀង Cover នោះលោកមិនទាន់គិតនោះទេ ប៉ុន្តែបើមានក្រុមហ៊ុនចង់ហៅចុះកុងត្រាជាមួយលោកក៏មិនបដិសេធដែរ។ បន្ថែមពីនេះកីឡាករ ឡៅ ចន្រ្ទា បានឱ្យដឹងទៀតថា ទោះបីជាពេលនេះមិនទាន់ មានម្ចាស់កម្មវិធីតន្រ្តីផ្សេងៗ ហៅលោកទៅច្រៀងក្តី ប៉ុន្តែប្រសិនជាម្ចាស់កម្មវិធី ចង់ហៅ លោកទៅច្រៀងនោះ លោកនឹងទៅ គឺមិនបដិសេធទេ ទោះបីជាតម្លៃខ្លួនបានតិចជាងការវាយប្រដាល់ក្តី។   គូសបញ្ជាក់ថា កីឡាករជើងខ្លាំងលំដាប់ A ឡៅ ចន្រ្ទា ពេលឡើងប្រកួតលើសង្វៀនម្តងៗ មានតម្លៃខ្លួនចន្លោះប្រមាណពី៥០០ ទៅ៧០០ដុល្លារក្នុងមួយប្រកួត ប៉ុន្តែរយៈចុងក្រោយនេះលោកហាក់ពុំបង្ហាញវត្តមានញឹកញាប់នៅលើសង្វៀនទេ ខណៈដែលលោកបានឡើងគីឡូធំ។ ទោះយ៉ាងណាការដែល ឡៅ ចន្រ្ទា បនង្ហាញចរតនាចង់ចេញរកលុយពីការងារសិល្បៈបន្ថែមនេះ សង្ឃឹមថា ទស្សនិកជន និងជួយគាំទ្របន្ថែម ៕ ...
ប្រដាល់

គ្រូ ពេជ្រ សុផាន់ ថា សម្បត្តិ ជួប ផានិត ថ្ងៃ៩ធ្នូ តែគ្រូ ធន់ សុភា ថា No ព្រោះហេតុផលមួយនេះ ...

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

គ្រូ ពេជ្រ សុផាន់ ថា សម្បត្តិ ជួប ផានិត ថ្ងៃ៩ធ្នូ តែគ្រូ ធន់ សុភា ថា No ព្រោះហេតុផលមួយនេះ ...

ប្រដាល់
មានការទន្ទឹងរង់ចាំជាច្រើនពីសំណាក់អ្នកគាំទ្រគុនខ្មែរ បន្ទាប់ពីលោកគ្រូ ពេជ្រ សុផាន់ បានបង្ហោះសារ ដោយបានសរសេរថា « ជួបជាមួយ ពេជ្រ សម្បត្តិ និង ធន់ ផានិត នៅថ្ងៃសុក្រទី៩ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ»។    ក្នុងសារនោះក៏ធ្វើឱ្យអ្នកស្នេហាគុនខ្មែរ និង Page ប្រដាល់មួយចំនួនបានបង្ហោះតៗគ្នា ដោយបានលើកយកសំណេររបស់លោក ពេជ្រ សុផាន់ មកបញ្ជាក់ រហូតមានបង្ហោះដាក់រូប ពេជ្រ សម្បត្តិ និងធន់ ផានិត ទល់មុខគ្នាថែមទៀត ហើយក៏មានបងប្អូនអ្នកស្នេហាគុនខ្មែរជាច្រើនចាប់អារម្មណ៍ និងបានចូលទៅខំមិន ដោយបានបង្ហាញចំណាប់អារម្មណ៍ថា អ្នកនេះឈ្នះ ឬអ្នកនោះមិនអាចឈ្នះ ទៅតាមទំនោរចិត្តដែលខ្លួនគាំទ្រ។  ទោះយ៉ាងណាបើតាមសម្ដីរបស់លោក ធន់ សុភា បានប្រាប់យ៉ាងច្បាស់មកកាន់ Lee News ថា « ផានិត និង សម្បត្តិ មិនមែនប្រកួតគ្នាទេ ក្នុងថ្ងៃទី៩ ខែធ្នូ ខាងមុខហ្នឹង គឺអ្នកទាំងពីរប៉ះថៃទេតើ។ រឿងហ្នឹងប្រហែលបងប្អូនយើងគាត់ច្រលំទេ ហើយបើនិយាយពីជំនួបរវាង ពេជ្រ សម្បត្តិ និង ធន់ ផានិត គឺពិបាកអាចប៉ះគ្នាណាស់ ព្រោះ ផានិត មិនឡើងគីឡូសោះ នៅតែ ៥៦ -៥៧ ដដែលហ្នឹង តែសម្បត្តិ គេ៦០ជាង សម្រកតិចតួចមកនៅត្រឹម៦០ ដល់ចឹងយើងចាញ់ធ្ងន់គេ ដូច្នេះគូហ្នឹងយើងពិបាកឲ្យប៉ះគ្នាម្តងទៀតណាស់ មានតែចាំមើលឲ្យ ផានិត គាត់ឡើងគីឡូមកដល់៦០ពេញសិន អាហ្នឹងចាំយើងគិតទៀត»។  មែនទែនទៅគូនេះត្រូវបានមហាជនទន្ទឹងរង់ចាំមើល និងចង់ឃើញអ្នកទាំងពីរប៉ះគ្នាម្ដងទៀតណាស់ ដ្បិតថាកាលប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ ផានិត ចាញ់លឿនពេក ធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្ររបស់កីឡាកររូបនេះផ្ទាល់មិនទាន់អស់ចិត្ត។ យ៉ាងណាគេនៅចាំមើលថា តើគូនេះនឹងអាចកើតឡើងម្ដងទៀត ឬអត់មានតែរង់ចាំតាមដានទាំងអស់គ្នាតែប៉ុណ្ណោះ៕   ...
ប្រដាល់

ធន់ អៀងឡៃ ថា ទួនប៉េ លាក់ស្នៀត តែខ្លាចាស់ថៃរូបនេះថា ខ្មែរម្នាក់ហ្នឹងពិបាកវ៉ៃជាមួយ 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ធន់ អៀងឡៃ ថា ទួនប៉េ លាក់ស្នៀត តែខ្លាចាស់ថៃរូបនេះថា ខ្មែរម្នាក់ហ្នឹងពិបាកវ៉ៃជាមួយ 

ប្រដាល់
ធន់ អៀងឡៃ បានយកឈ្នះខ្លាចាស់កំពូលល្បិចឆ្លងដែនថៃ ទួន ប៉េ ដោយពិន្ទុ សម្រាប់ការប្រកួតមិត្តភាពកម្ពុជា-ថៃ នៅកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទទក សង្វៀន TVK Fighter កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។ យ៉ាងណាបើទោះឈ្នះការប្រកួតនោះមែន សិស្សលោក ធន់ សុភា មើលឃើញថា ខ្លាចាស់របស់ថៃរូបនេះហាក់លាក់ស្នៀតមិនទាន់បញ្ចេញអស់។  ជើងខ្លាំងរបស់ក្លិបក្រសួងការពារជាតិខាងលើបានឲ្យដឹងថា «...ខ្ញុំមើលទៅគាត់ដូចមិនជាប៉ុន្មានទេ ពេលចូលទៅគាត់អត់សូវវ៉ៃ គាត់ចាំតែប៉ែងជើងយើងផ្ដួល។ ខ្ញុំគិតថាលើកនេះគាត់ចេញមិនទាន់អស់ ដូច្នេះបងខ្ញុំចង់ប៉ះគាត់ម្ដងទៀត ដើម្បីឲ្យគាត់ចេញមកឲ្យអស់ កុំឲ្យគាត់លាក់ស្នៀតចឹង។ និយាយទៅវាពិបាកដែរដល់ពេលគាត់ចឹង យើងក៏លាក់ស្នៀតដែរទៅ។ និយាយសរុបទៅគាត់លាក់ខ្ញុំក៏លាក់ដូចគ្នា»។  យ៉ាងណាជុំវិញការប្រកួតម្សិលមិញនេះ សូម្បីប្រិយមិត្តអ្នកស្នេហាគុនខ្មែរមួយចំនួនធំ ដែលបានទស្សនាការប្រកួតនេះតាមរយៈការ Live ផ្ទាល់ក៏បានលាន់មាត់ថា កីឡាករថៃខាងលើហាក់មានភាពខុសប្លែកខ្លាំង មិនដូចកាលប្រកួតមុនៗ ជាក់ស្ដែងដូចកាលប៉ះ ពេជ្រ សម្បត្តិ និង ធន់ ផានិត ជាដើម។ បើស្ដាប់ការលើកឡើងរបស់ថៃផ្ទាល់វិញ លោកបានប្រាប់មកកាន់អ្នកសារព័ត៌មានថា មិនចង់ប៉ះ ធន់ អៀងឡៃ ម្ដងទៀតទេ បើទោះខាងកីឡាករកម្ពុជាស្នើចង់ប៉ះខ្លួនក៏ដោយ ព្រោះលោកយល់ថា ប៉ះកីឡាកររូបនេះពិបាកវ៉ៃជាមួយ។ ការនិយាយបែបនេះមានន័យថា លោកមិនបានលាក់ស្នៀតអ្វីនោះទេ គ្រាន់តែលោកយល់ថាប៉ះ ធន់ អៀងឡៃ គឺពិបាកវាយតែម្ដង។  គួររម្លឹកថា ការប្រកួតរវាងខ្លាចាស់របស់ថៃ និង ធន់ អៀងឡៃ កាលពីយប់មិញគឺបញ្ចប់ទៅដោយ ៥ ទឹកពេញ ខណៈដែលកីឡាករកម្ពុជាឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ៕...
ប្រដាល់

ទើបល្បីរឿង ថៃរៀបស៊ីកីឡាករខ្មែរ ពេលនេះមហាជនរិះគន់ ហ៊ុន កន និង មាស សុជាតិ ចេញទៅវៃនៅ ថៃហ្វៃ ប៉ះលំដាប់ A 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ទើបល្បីរឿង ថៃរៀបស៊ីកីឡាករខ្មែរ ពេលនេះមហាជនរិះគន់ ហ៊ុន កន និង មាស សុជាតិ ចេញទៅវៃនៅ ថៃហ្វៃ ប៉ះលំដាប់ A 

ប្រដាល់
កាលពីពេលថ្មីនេះសមាសភាពទាំង៤រូបរបស់កម្ពុជា ដែលត្រូវទៅវាយនៅសង្វៀន ថៃហ្វៃ បានបញ្ចេញជាផ្លូវការហើយ ដោយក្នុងនោះគឺមាន ធឿន ធារ៉ា, ហ៊ុន កន  មាស សុជាតិ និង អេលីត សម្ផស្ស។ ក្រោយពេលចេញឈ្មោះកីឡាករទាំង៤នាក់នេះភ្លាម ស្រាប់តែមហាជនអ្នកគាំទ្រគុនខ្មែរបានធ្វើការរិះគន់ចំៗទៅកាន់ ហ៊ុន កន និង មាស សុជាតិ ថា ទៅវាយដើម្បីតែសន្លប់ ហើយអ្នកខ្លះទៀតបានខំមិនថា យកគុនខ្មែរទៅលក់មុខ។  អ្នកស្នេហាគុនខ្មែរជាច្រើនបានធ្វើការខំមិនរិះគន់ដាក់ចំទៅកាន់ កីឡាករទាំងពីរខាងលើ ពិសេសគឺ មាស សុជាតិ ដោយផ្អែកលើហេតុផលថា មាស សុជាតិ ជាកីឡាករមួយរូបដែលវាយក្នុងស្រុកមិនសូវជាសូវទទួលបានលទ្ធផលល្អផង បែរហ៊ានទៅវាយនៅក្រៅស្រុក ពិសេសនោះជាសង្វៀនលំដាប់ ថៃហ្វៃ នឹងជួបកីឡាករលំដាប់ A របស់ ថៃ ទៀត។ អ្នកខ្លះបានខំមិនថា «ទៅឲ្យគេវ៉ៃលេង» អ្នកខ្លះទៀតបានខំមិនថា «ទៅដោយប៉ាក់ពួក ទៅដោយខ្សែ ទៅដើម្បីលុយ ៣ ដៃសន្លប់ អីទ្រាំទៅ 700 ទៅ 800 ដុល្លាដែរ »។  ជាមួយគ្នានោះមានអ្នកខ្លះបានខំមិនថា « សម្រាប់ ហ៊ុន កន ល្អដៃ មុខតាន់ហាត់រាល់ថ្ងៃ តែមាសសុជាតិគ្មានកន្លែងល្អទេ»។ យ៉ាងណាជុំវិញការចេញទៅរបស់កីឡាករ៤រូបខាងលើគឺមាន  ធឿន ធារ៉ា និង  អេលីត សម្ផស្ស មិនទទួលបានធ្វើការខំមិនរិះគន់ខ្លាំងៗអ្វីឡើយ ដ្បិតថាពួកគេមានសមត្ថភាពពិតប្រាកដ ហើយអាចសាកល្បងបាន ប៉ុន្តែបើនិយាយពី មាស សុជាតិ វិញបងប្អូនអ្នកស្នេហាគុនខ្មែរលេងមួយចាស់ដៃតែម្ដង។ អ្នកខ្លះថែមទាំងដាក់ថា « ទៅវាយដើម្បីតែលុយប៉ុណ្ណោះ » ។  បើនិយាយឲ្យស្មោះទៅកីឡាករ មាស សុជាតិ វាយក្នុងប្រភេទទម្ងន់ ៦៨ គីឡូក្រាម គឺស្ថិតនៅពូលជាមួយ ប៉.ត.ថ ខណៈកីឡាករថៃលំដាប់រូបនេះប្រិយមិត្តបានដឹងហើយគឺមានកម្រិតខ្ពស់ ដែលស្ថិតនៅលំដាប់ A របស់ថៃទៅហើយ។ ជាងនេះទៅទៀត មាស សុជាតិ មហាជនមើលឃើញថា គេបានបាត់មុខពីសង្វៀនជាច្រើនខែមកហើយ។ ចំណែក ហ៊ុន កន គឺស្ថិតនៅពូលជាមួយ សែនឆៃ ដែលកីឡាករថៃរូបនេះក៏ជាកីឡាករលំដាប់ខ្ពស់បំផុតមួយរបស់ថៃផងដែរ៕...
ប្រដាល់

ព្រោះតែបណ្តាំឪពុកធ្វើឱ្យ ប៊ុន សុធា តស៊ូអាជីពប្រដាល់រហូតបានខ្សែក្រវ៉ាត់៣គ្រឿង បំពេញបំណងអ្នកមានគុណ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ព្រោះតែបណ្តាំឪពុកធ្វើឱ្យ ប៊ុន សុធា តស៊ូអាជីពប្រដាល់រហូតបានខ្សែក្រវ៉ាត់៣គ្រឿង បំពេញបំណងអ្នកមានគុណ

ប្រដាល់
ប៊ុន សុធា បានចាប់ផ្ដើមប្រលូកអាជីពប្រដាល់នៅឆ្នាំ២០១៣ ស្ថិតក្នុងវ័យ១៦ឆ្នាំ ដោយហ្វឹកហាត់ជាមួយលោក ធន់ សុភា ។ បើគិតមកដល់ពេលនេះរូបគេក្រសោបបានខ្សែក្រវាត់ចំនួន ៣ គ្រឿង ប៉ុន្តែមុនពេលទទួលបានខ្សែក្រវាត់ទាំងអស់នេះឪពុករបស់គេលោក ប៊ុន សារុំ បានផ្ដាំមុនពេលលោកចែកឋានថា ...ពេលអត់ពីប៉ាទៅកូនបន្តអាជីពនេះទៀតបន្តចុះ តែសូមកូនយកខ្សែក្រវាត់ឲ្យប៉ាឲ្យបានមួយ។    តាំងពីចាប់ផ្ដើមអាជីពជាអ្នកប្រដាល់នៅចុងឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះកីឡាករ ប៊ុន សុធា បានឆ្លងកាត់ការប្រកួតមិនតិចជាង១៥០ដងទេ ក្នុងនោះចាញ់ត្រឹមតែ១៥ ដងតែប៉ុណ្ណោះ។ ដោយរូបគេចាប់ផ្ដើមប្រលូកអាជីពនេះដំបូង ប៊ុន សុធា តែងមានឪពុកតាមឲ្យទឹកជានិច្ច មិនថាការប្រកួតនៅភ្នំពេញ ឬតាមបណ្ដាខេត្តឡើយ ប៉ុន្តែនៅចុងឆ្នាំ២០១៦លោក ប៊ុន សារុំ បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតទទួលមរណៈភាពទៅ តែមុនពេលផុតដង្ហើមលោកបានផ្តែផ្តាំមកកូនប្រុស ប៊ុន សុធា ថា (ដាក់វីដេអូសម្ភាសន៍ចូលត្រង់កន្លែង) ៖«ពេលអត់ពីប៉ាទៅ តើកូននៅបន្តវ៉ៃទៀត ឬឈប់ទៅជួយការងារម៉ាក់?  សំណួរនេះត្រូវបានកូនប្រុសឆ្លើយថា  “ខ្ញុំចង់នៅបន្តបន្តិចទៀតសិន ព្រោះអីខ្ញុំអត់ទាន់មានអីទាំងអស់ ទាំងឈ្មោះល្បីលើសង្វៀន និងភាពជោគជ័យទេ។ ពេលនោះឪពុករបស់ខ្ញុំគាត់បាននិយាយទៀតថា បើកូននៅវ៉ៃក៏វ៉ៃទៅតែកូនយកខ្សែក្រវាត់ឲ្យប៉ាឲ្យបានមួយ ហើយកាលហ្នឹងខ្ញុំឆ្លើយវិញថា វ៉ៃបានធ្វើអីបើមិនមានប៉ាផងហ្នឹង គាត់ប្រាប់ខ្ញុំវិញថា អត់អីទេប៉ានៅមើលកូនវ៉ៃរហូតហ្នឹង»។  គួរបញ្ជាក់ថា កីឡាករ ប៊ុន សុធា ធ្លាប់បានចូលលេងខ្សែក្រវ៉ាត់ចំនួន ៦លើក ក្នុងនោះទទួលបានជោគជ័យចំនួន ៣ លើក ពោលគឺឈ្នះខ្សែក្រវាត់ទី១នៅឆ្នាំ២០១៩ លេងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កម្មវិធីខ្សែក្រវាត់គូប៊ូតារបស់ស្ថានីយទូរទស្សន៍បាយ័ន។ ខ្សែក្រវាត់ទី២ឈ្នះនៅឆ្នាំ២០២០ វាយក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កម្មវិធីខ្សែក្រវាត់ គូប៊ូតា ។ ខ្សែក្រវាត់ទី៣ឈ្នះក្នុងឆ្នាំ២០២០ ដូចគ្នា ដែលពេលនោះវាយក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម កម្មវិធី ISI PIPE-ISI PALM របស់ស្ថានីយទូរទស្សន៍ PNN ។  ជាមួយគ្នានោះដែរកីឡាករ ប៊ុន សុធា ក៏បានប្រាប់ពីការសិក្សាដែរថា សម្រាប់ការសិក្សាខ្លួនមិនបានរៀនខ្ពស់ទេ ពោលគេបានចូលប្រលូកប្រដាល់នៅឆ្នាំ២០១៣ ដែលពេលនេះចប់ថ្នាក់ទី១១ ឈានចូលថ្នាក់ទី១២ ។ ការងាកមកកាន់អាជីពឈឺខ្លួននេះ ព្រោះតែគេដឹងថា បើរៀនបន្តក៏គ្រួសាររបស់គេគ្មានលទ្ធភាពឲ្យរៀនខ្ពស់ជាងនេះដែរ (ដាក់វីដេអូសម្ភាសន៍ចូលត្រង់គ្មានអីហូប ចំហុយពងទារហូបជុំគ្នា)….។  គួរបញ្ជាក់ដែរថា កាលនៅកុមារភាព ប៊ុន សុធា បានចូលរៀននៅសាលាបឋមសិក្សាកោះត្រងោល ក្នុងគ្រានោះរៀនបានត្រឹមថ្នាក់ទី២ ក៏បានប្ដូរមករៀននៅសាលាបឋមសិក្សាខ្នងក្រពើម្តងវិញ ក្រោយមកដល់ឆ្នាំ២០០៩ ក៏បានឡើងមករៀននៅអនុវិទ្យាល័យ ប៊ុន រានី - ហ៊ុន សែន ជាំទ្រៀក បន្ទាប់មកក៏ឡើងមករៀននៅវិទ្យាល័យមេមត់នៅឆ្នាំ២០១២ រៀននៅទីនោះបានត្រឹមឆ្នាំ២០១៣ ចប់ថ្នាក់ទី១១ ឈានចូលថ្នាក់ទី១២ ក៏ឈប់រៀនតែម្ដង ដោយហេតុផលថា គ្រួសាររបស់គេមានជីវភាពក្រលំបាកខ្លាំងពេក។  ងាកមកបង្ហាញពីប្រវត្តិរូបសង្ខែប កីឡាករខាងលើបានរៀបថា រូបគេកើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៩ មានឪពុកឈ្មោះ ប៊ុន សារុំ មរណៈភាពកាលពីឆ្នាំ២០១៦ ម្ដាយឈ្មោះ យឹម វាន់ថា ជាងកាត់ដេរ មានបងប្អូនចំនួន ៤ នាក់ រូបគេជាកូនទី២ មានបងប្រុសឈ្មោះ ប៊ុន ណារ៉ែន ប្អូនប្រុសទី៣ ឈ្មោះ ប៊ុន សុធារាជ្យ និងប្អូនស្រីពៅឈ្មោះ ប៊ុន សុគន្ធនីសា។ មានទីកន្លែងកំណើតនៅភូមិ កោះតាង៉ោរ ឃុំសូរកង ស្រុកកងមាស ខេត្តកំពង់ចាម។ និយាយពីរឿងគ្រួសារវិញ ប៊ុន សុធា បានរៀបការជាមួយប្រពន្ធឈ្មោះ យ៉ុន កញ្ញា នៅឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងមានកូនពរពោះនៅក្នុងផ្ទៃ ហើយក៏ជិតគ្រប់ខែហើយផងដែរ៕   ...
ប្រដាល់

កីឡាករ និងអ្នកដឹកនាំ គួរដឹងពីល្បិចផ្គូផ្គងរបស់ថៃ ដើម្បីរៀបស៊ីកីឡាករខ្មែរ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

កីឡាករ និងអ្នកដឹកនាំ គួរដឹងពីល្បិចផ្គូផ្គងរបស់ថៃ ដើម្បីរៀបស៊ីកីឡាករខ្មែរ

ប្រដាល់
សម្រាប់វត្តមានកីឡាករខ្មែរចេញទៅវ៉ៃនៅ ថៃ ភាគច្រើនតែមានការត្អូញត្អែថា ចាញ់តែមកីឡារក ថៃ សឹងតែគ្រប់គ្នា ទាំងសមត្ថភាព និងការធ្វើគីឡូ គឺភាគីខ្មែរចាញ់ប្រៀបតាំងពីមុនការប្រកួតទៅហើយ ពោលគឺការប៉ះគ្នាទាល់តែគេមានតែមលើយើង ទើបគេរៀបឱ្យមានការប្រកួត។    ពេលបច្ចុប្បន្ននេះមានអ្នកដឹកនាំកីឡាករគុនខ្មែរចេញវ៉ៃនៅប្រទេស ថៃ មានចំនួនច្រើន ដែលមានទាំងកីឡាករគុនខ្មែរ លំដាប់ A និងលំដាប់ B ហើយមួយរយៈនេះទោះជាកីឡាករ គុនខ្មែរ ទទួលបានលទ្ធផលគាប់ប្រសើរខ្លះៗក្តី ប៉ុន្តែអ្នកដឹកនាំ ក៏ដូចជាកីឡាករផ្ទាល់ត្រូដឹងពីល្បិចកលរបស់ ថៃ មួយចំនួនមុននឹងទទួលយកការប្រកួត ដើម្បីជៀសវាងការបរាជ័យ បង្កើតក្តីអាម៉ាសដល់ខ្លួន និងអាប់មុខដល់គុនខ្មែរ...។ ល្បិចដែលអ្នកខ្លះមិនបានចាប់អារម្មណ៍ទាំងនោះ ដូចជាការធ្វើគីឡូ ដោយភាគីខាង ថៃ ភាគច្រើន គេតែងរៀបចំឡើងមានតែមលើកីឡាករគុនខ្មែរជានិច្ច ពោលគឺបើកីឡាករគេ មានគីឡូធំជាងខ្មែរយើង គេមិនសម្រកដើម្បីមកប៉ះជាមួយយើងទេ គេតែងតម្រូវឱ្យកីឡាករខ្មែរញ៉ាំតម្លើងគីឡូទៅស្មើគេ ទោះដឹងច្បាស់ថា ខ្មែរយើងមាឌតូចជាងគេដាច់ក៏ដោយ។  រូបភាពនេះស្តែងចេញដូចជាកីឡាក ធន់ ចាន់តាក់ កាលទៅក្រកួតជាមួយកីឡាករថៃ ប៉តថ កាលពីពេលថ្មីៗនោះ គេតម្រូវឱ្យយើងញ៉ាំតម្លើងគីឡូដល់ទៅ៣ គីឡូ ឯណោះ តែសម្រាប់គេវិញ គេមិនសម្រកខ្លះដើម្បីមកជួបយើងទេ។ ចំណុចនេះហើយដែលយើងចាញ់តែមគេ ព្រោះគេគីឡូស៊ីន ល្អទាំងកំពស់ ល្អទាំងកំលាំង ដែលអាចប្រើអាវុធបានលឿន។ ដោយឡែកកីឡាករយើងវិញញ៉ាំយកគីឡូស្មើគេ ធាត់ពេកធ្វើឱ្យពិបាកក្នុងការប្រកួត គឺប្រើអាវុធមិនបានលឿន និងមានមាឌតូចជាងគេផងនោះ ដែលជាចំណុចចាញ់ប្រៀបគេតាំងពីមុនការប្រកួតទៅហើយ។ មិនខុសពី ធន់ ចាន់តាក់ សម្រាប់ការជួបគ្នារវាងកីឡាករ អេអាំម៉ារិន ជាមួយ ណាប៊ីល តើមានហេតុផលអ្វីទើបតម្រូវឱ្យកីឡាករ ថៃ រូបនេះ សម្រកពីគីឡូស៊ីន ១គីឡូបន្ថែមទៀត ទាំងដឹងថា អេអាំម៉ារិន លើសគីឡូដល់ទៅ៥គីឡូទៅហើយ តែបែរជាតម្រូវឱ្យខ្មែរយើងសម្រកដល់ទៅ៦គីឡូ ដើម្បីធ្វើការប្រកួតមួយនេះ។ ចំណុចនេះយើងដឹងច្បាស់ហើយថា ការសម្រកដល់ទៅ៦គីឡូ កីឡាករអស់កំលាំងស្ទើតែវ៉ៃលែងកើតទៅហើយ ។ មូលហេតុនឹងហើយដែលការជួបគ្នាជាមួយ ណាប៊ីល ទើបធ្វើឱ្យ អេអាំម៉ារិន មិនសូវមានកំលាំងពេញដូចការប្រកួតរាល់ដង។ ការប្រើល្បិចរបស់ ថៃ មួយទៀតដែលយើងគួរតែដឹងច្បាស់ គឺការចាប់គួររបស់ ថៃ គឺគេតែងព្យាយាមដាក់កីឡាករខ្មែរឱ្យប៉ះ ថៃ លំដាប់ៗ ដែលមានកម្រិតលើយើងដាច់។ ចំណុចនេះមានន័យថា លទ្ធផលឈ្នះរបស់គេមានភាគរយខ្ពស់តាំងពីមុនការប្រកួតមកម៉្លេះ រូបភាពទាំងនេះហើយ ដែលអ្នកដឹកនាំ និងកីឡាករ គួរគិតពិចារណាឡើងវិញង ហើយសួរខ្លួនឯងថា តើ បើយើងមើលឃើញរូបភាពបែបនេះច្បាស់នឹងភ្នែកហើយ គួរនៅតែចេញទៅប្រកួត ឬអត់ ? ពេលខ្លះយើងមិនគួរគិតតែមួយជ្រុងថា ការដឹកនាំកីឡាករគុនខ្មែរទៅវ៉ៃនៅ ថៃ ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់គុនខ្មែរ ភ្លេចគិតថាទង្វើរបស់ខ្លួនជាការជាន់ពន្លិចកិត្តិសយគុនខ្មែរ ទាំងដែលខ្លួនដឹងច្បាស់ថា ចាញ់គេតាំងពីមុនការប្រកួត តែនៅបន្តធ្វើដើម្បីតែផលប្រយោជន៍ខ្លួននោះទេ ៕...
ប្រដាល់

ទាំង ធឿន ធារ៉ា និងគ្រូ ដាក់គោលដៅមុតមាំថា នឹងឡើងទៅប៉ះ សៃយោគ  ដើម្បីគ្រងខ្សែក្រវាត់ឲ្យបាន

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ទាំង ធឿន ធារ៉ា និងគ្រូ ដាក់គោលដៅមុតមាំថា នឹងឡើងទៅប៉ះ សៃយោគ  ដើម្បីគ្រងខ្សែក្រវាត់ឲ្យបាន

ប្រដាល់
លោក អេ ភូថង ជឿថា សិស្សរបស់ខ្លួនកីឡាករ ធឿន ធារ៉ា នឹងយកឈ្នះការប្រកួតនៅជុំទី១ ដើម្បីឡើងទៅប៉ះ សៃយុគ សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ ថៃហ្វៃ ប្រភេទទម្ងន់៧២គីឡូក្រាម ខណៈសាមីខ្លួនកូនអ្នកព្រៃវែង បានតាំងចិត្តយ៉ាងមុតមាំថា នឹងគ្រងខ្សែក្រវាត់មួយនេះឲ្យបាន ដើម្បីបង្ហាញគុនខ្មែរលើសង្វៀនលំដាប់របស់ថៃមួយនេះ។  ក្នុងបទសម្ភាសន៍ជាមួយ Lee News អតីតជើងខ្លាំងប្រចាំប្រទេសកម្ពុជាលោក អេ ភូថង បានរៀបរាប់ឲ្យដឹងថា៖ « ដាក់ វីដេអូ សម្ភាសន៍ចូលត្រង់ចំណុច (បើតាមខ្ញុំ...ខ្ញុំចង់ឲ្យ ធារ៉ា ប៉ះ សៃយុគ មុន ព្រោះ…ដល់ពេលដែលយើងប៉ះ សៃយុគ មុន យើងត្រៀមលក្ខណៈ ទៅហើយអត់ទាន់ឈឺអាហ្នឹងវៃគ្នាល្អ១០០%ម៉ង… ហើយធារ៉ាក៏មែនកីឡាថយវ៉ៃដែរ ខ្ញុំថាពីណាភ្លាត់ស្នៀតមុនដឹងចាញ់ហើយ) »។  អតីតអ្នកលេងកែងឆេះជង្គង់ហោះដដែលបន្ថែមថា ធារ៉ា បានធ្វើការហ្វឹកហាត់ពេញលេញល្អណាស់ ហើយការចេញទៅលើកនេះលោកក៏ជឿលើសិស្សរបស់ខ្លួន នឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន « ដាក់វីដេអូសម្ភាសន៍ចូល ត្រង់ (ទោះបីយើងមិនបានគ្រប់១០០%ក៏ដោយតែយើងខំប្រឹងឲ្យល្អ… ខ្ញុំថាលើកហ្នឹងខ្ញុំទៅគាត់មានទឹកចិត្តអោយ ធារ៉ា គាត់សប្បាយចិត្តមានទឹកចិត្តប្រកួត)។  ងាកមកកាន់កីឡាករ ធឿន ធារ៉ា វិញបានសម្ដែងការប្ដេជ្ញាចិត្តខ្ពស់មែនទែន ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំ គឺការរៀបចំដណ្ដើមខ្សែក្រវាត់ ថៃហ្វៃ បែបនេះ។ រហូតមកដល់ពេលនេះរូបគេបានហ្វឹកហាត់យ៉ាងល្អ បើទោះមិនទាន់ដឹងសមត្ថភាពដៃគូបរទេសដែលខ្លួនត្រូវប៉ះនៅជុំទី១ច្បាស់ក៏ដោយ។  ជើងខ្លាំងក្នុងប្រភេទទម្ងន់៧២គីឡូក្រាមបានរៀបរាប់ពីការតាំងចិត្តរបស់ខ្លួនបែបនេះថា «ដាក់វីដេអូសម្ភាសន៍ចូលត្រង់ ខ្ញុំដាក់ចិត្តថា សម្រាប់ការចេញទៅលើកនេះ…ទទួលបានលទ្ធផលល្អ… ។ ...ការទៅជួយឲ្យទឹករបស់លោកគ្រូ អេ ភូថង គាត់ជួយមើលប្លង់ពីក្រោម និយាយប្រាប់ខ្ញុំទៅ ខ្ញុំអាចមានជំនឿចិត្តច្រើន។ ភាគច្រើនពេលគាត់មើល ពីក្រោម...»។  កីឡាករដែលធ្លាប់ចេញទៅវ៉ៃនៅ ជប៉ុន និងថៃ រូបនេះបាននិយាយពីការប៉ះ សៃយុគ ថា បើសិនជារូបគេអាចឈ្នះបារាំង ហើយឡើងទៅប៉ះជើងខ្លាំងលំដាប់A របស់ថៃរូបនេះមែន គេមានជំនឿចិត្តរហូតដល់ ៧០ % ក្នុងការយកឈ្នះដៃគូ។ (ដាក់ វីដេអូសម្ភាសន៍ចូល)។  ជាចុងក្រោយគេបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកខ្សែក្រវាត់មួយនេះឲ្យបានត្រឡប់មកស្រុកកំណើតវិញ៕   ...
ប្រដាល់

លោក អេភូថង និយាយពីមូលហេតុ អេអាំម៉ារិន មិនអាចប៉ះ ណាប៊ីល លើកទី២ ដោយសារបញ្ហាធំមួយនេះ...

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

លោក អេភូថង និយាយពីមូលហេតុ អេអាំម៉ារិន មិនអាចប៉ះ ណាប៊ីល លើកទី២ ដោយសារបញ្ហាធំមួយនេះ...

ប្រដាល់
លោក អេ ភូថង ឪពុកបង្កើតរបស់ជើងខ្លាំង អេអាំម៉ារិន ភូថង បានបញ្ជាក់ហើយថា ចំពោះជំនួបរវាងកូនប្រុសពៅ ជាមួយកីឡាករថៃ ណាប៊ីល មិនអាចកើតឡើងក្នុងពេលឆាប់ៗនេះបានទេ ព្រោះចាប់ពីខែមករា ឆ្នាំ២០២៣ កីឡាករគាត់នឹងចូលជុំរុំហ្វឹកហាត់ជម្រើសជាតិក្នុងប្រភេទកីឡាវ៉ូវីណាម ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣។  អតីតអ្នកប្រដាល់កែងឆេះជង្គង់ហោះបានប្រាប់មកកាន់ Lee News ថា «បាទ! ចាប់ពីខែមករាទៅកូនខ្ញុំចូលហាត់ជម្រើសជាតិវិញហើយ។ ចំណែកនៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះគេនឹងមានការប្រកួតមួយក្នុងស្រុកខ្មែរទល់កីឡាករបរទេសនៅសង្វៀន ទទក ដូច្នេះបើចង់ប៉ះ ណាប៊ីល គឺមិនអាចទេក្នុងអំឡុងមុនស៊ីហ្គេមឆ្នាំ២០២៣ ព្រោះចាប់ពីខែមករាទៅ គេឈប់ឲ្យចេញវ៉ៃហើយ គឺគេធ្វើការហ្វឹកហាត់បិទខ្ទប់តែម្ដង ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែបើសិនក្រោយស៊ីហ្គេម២០២៣ អាហ្នឹងយើងអាចចេញវ៉ៃវិញបានធម្មតា ដូច្នេះបើសិនខាងថៃគេចង់ឲ្យប៉ះយើងមែនក្រោយស៊ីហ្គេមទើបអាចទៅរួច»។  លោកបន្ថែមថា ទស្សនលោកផ្ទាល់ការប្រកួតនៅក្រៅស្រុកពិតជាសំខាន់ ដើម្បីឲ្យកូនប្រុសទទួលបានបទពិសោធបានកាន់តែច្រើន ប៉ុន្តែទន្ទឹមនឹងនោះរឿងដែលសំខាន់ជាងនេះទៀតគឺការប្រកួតតំណាងឲ្យជាតិនាពេលដ៏ខ្លីខាងមុខនេះ។ ដូច្នេះលោកសម្រេចជ្រើសរើសឲ្យកូនចូលហាត់ជម្រើសជាតិជារឿងចាំបាច់។  គួររម្លឹកថា អេអាំម៉ារិន និង ណាប៊ីល បានត្រឹមស្មើគ្នាប៉ុណ្ណោះសម្រាប់ការប្រកួតមិត្តភាពកម្ពុជា-ថៃ កាលពីពេលថ្មីៗនៅសង្វៀន រាចាដាំនឿន ខណៈដែលកូនប្រុសលោក អេ ភូថង ម្នាក់នេះក៏ជាម្ចាស់មេដាយសំរឹទ្ធក្នុងប្រភេទកីឡា វ៉ូវីណាម សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២២ នៅប្រទេសវៀតណាម លើប្រភេទវិញ្ញាសាប្រយុទ្ធក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម៕...
ប្រដាល់

ក្រុមការងារថៃនិយាយក្នុងបន្ទប់ប្ដូរសំលៀកបំពាក់ថា អេអាំម៉ារិន ឈ្នះហេតុអីមិនឲ្យឈ្នះ!

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ក្រុមការងារថៃនិយាយក្នុងបន្ទប់ប្ដូរសំលៀកបំពាក់ថា អេអាំម៉ារិន ឈ្នះហេតុអីមិនឲ្យឈ្នះ!

ប្រដាល់
អេអាំម៉ា់រិន ភូថង ធ្វើបានយ៉ាងល្អក្នុងជំនួបទល់ ណាប៊ីល ដែលជាកីឡាករលំដាប់ខ្ពស់របស់សង្វៀន រាចាដាំនឿន ដោយបានវាយកូនកាត់បីសាសន៍ឲ្យរាប់នៅទឹកទី២។ យ៉ាងណាក្រោយការប្រកួត៣ទឹកពេញអ្នកទាំងពីរបានត្រឹមស្មើគ្នា ប៉ុន្តែក្នុងលទ្ធផលស្មើគ្នានេះ ត្រូវបានខាងភាគីខាងថៃខ្លួនឯងនោះបានលើកឡើងមកជាប្រធានបទ ដោយជជែកគ្នាក្នុងបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់ថា «ខ្មែរឈ្នះហើយហេតុអីមិនឲ្យឈ្នះ»។    សម្ដីមួយឃ្លាខាងលើបានលើកឡើងក្រោយពេលចប់ការប្រកួតភ្លាមៗ ហើយលោក រក្សា ក្រុមការងាររបស់លោក អេ ភូថង ដែលបានទៅចូលរួមផ្ទាល់នៅទីនោះបានធ្វើការ Live វីដេអូផ្ទាល់ ហើយក្នុងអំឡុងពេល Live លោកបាននិយាយថា «យើងឈ្នះហើយ សូម្បីភាគីខាងថៃក៏គេបាននិយាយដែរ ថា យើងឈ្នះហើយហេតុអីមិនឲ្យយើងឈ្នះ»។ ភ្ជាប់ជាមួយឃ្លានេះលោកក៏បានបន្ថែមថា « ទំនងជាគេមិនឲ្យយើងឈ្នះ ព្រោះប្រសិនបើយើងឈ្នះថៃចាញ់លុយរាប់សិបលានដុល្លារ»។  សម្រាប់លទ្ធផលនេះដែរ ទាំងកីឡាករកម្ពុជា ,លោកគ្រូ អេ ភូថង និងក្រុមការងារផ្សេងៗទៀត ដែលបានទៅទស្សនាផ្ទាល់យល់ថា អេអាំម៉ារិន សក្ដិសមជាអ្នកឈ្នះបំផុត ព្រោះការអោយពិន្ទុនៅលើដីថៃអ្នកដែលវាយគេឲ្យរាប់គឺមានប្រៀបជាង បើទោះទឹកផ្សេងៗប្រដំប្រសងគ្នា ពេលសរុបពិន្ទុអ្នកវាយគេឲ្យរាប់ជាអ្នកឈ្នះ។  ដោយឡែកសម្រាប់ខាងកីឡាករថៃ ណាប៊ីល ផ្ទាល់បាននិយាយថា ការអោយពិន្ទុនៅសង្វៀន រាចាដាំនឿន គឺចប់មួយទឹកគេប្រមូលពិន្ទុម្ដង។ ដូច្នេះធ្វើឲ្យរូបគេមានឱកាសស្ដារបានមកវិញ ពោលគឺតាមបានស្មើ ដោយទឹកទី១ ចៅក្រមឲ្យថៃស៊ី ១០/៩ ទឹកទី២ កម្ពុជាស៊ីវិញ ១០/៨ និងទឹកទី៣ ថៃស៊ីវិញ ១០/៩ ។ ដូច្នេះទើបសរុបមកទទួលបានលទ្ធផល ២៨ស្មើគ្នាបែបនេះ។ ទោះបីជាយ៉ាងណាកីឡាករកូនកាត់បីសាសន៍ ណាប៊ីល ក៏បានដឹងថា ប្រសិនបើប្រកួតបែប៥ទឹកនៅសង្វៀនផ្សេង គឺគេនឹងចាញ់ អាំម៉ារិន បាត់ទៅហើយ៕   ...
ប្រដាល់

ក្រុងចក្រ នឹងជួប រឿង សោភ័ណ្ឌ ម្តងទៀត ដើម្បីជម្រះបញ្ជីចាស់ តែមានហេតុមួយ មិនវ៉ៃអំបោះឆៅ

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

ក្រុងចក្រ នឹងជួប រឿង សោភ័ណ្ឌ ម្តងទៀត ដើម្បីជម្រះបញ្ជីចាស់ តែមានហេតុមួយ មិនវ៉ៃអំបោះឆៅ

ប្រដាល់
រឿង សោភ័ណ្ឌ នឹងអាចប៉ះ ក្រុងចក្រ ម្ដងទៀត ដើម្បីជំរះមន្ទិល បន្ទាប់ពីប៉ះគ្នាកាលលើកទី១ នៅសង្វៀន TVK Fighter របស់ស្ថានីយទូរទស្សន៍ជាតិ ទទក កាលពីពេលថ្មីៗ ដោយរូបគេឈ្នះទាំងមិនសប្បាយចិត្ត ។  សម្រាប់ជំនួបរបស់អ្នកទាំងពីរកាលពីពេលកន្លងទៅ ត្រូវបានគេមើលឃើញថា បញ្ចប់ទៅដោយភាពជំពាក់វាក់វិន ពោលគឺកីឡាករ ថៃ ក្រុងចក្រ បានជ្រុលថែមជង្គង់ទៅលើកីឡាករ រឿង សោភ័ណ្ឌ បន្ទាប់ពីកីឡាករកម្ពុជាដួលអស់ជំហរ។ ការប្រកួតនោះត្រូវបានគេចាត់ទុកថា ក្រុងចក្រ ហាក់មានចេតនាថែមទៅលើកីឡាករ រឿង សោភ័ណ្ឌ ដោយវាយខុសពីលក្ខន្តិក នៃការប្រកួត ហើយចៅក្រមបានសម្រេចឲ្យខាងកីឡាករដៃភ្លើងជើងរន្ទះ ជាអ្នកឈ្នះតែម្តង។  យ៉ាងណាក្រោយការប្រកួតនោះបញ្ចប់ទៅ កីឡាករទាំងពីរគឺ រឿង សោភ័ណ្ឌ និង ក្រុងចក្រ ហាក់មិនអស់ចិត្តដូចគ្នា ដោយខាងកីឡាករកម្ពុជាបាននិយាយថា «ខ្ញុំមិនចង់ឈ្នះដោយសារគេថាខ្ញុំស៊ីឡាកគេទេ ចឹងខ្ញុំចង់ប៉ះម្ដងទៀតបែបវ៉ៃហ្គង់ចេញម្រាមចឹង ហើយវ៉ៃ៣ទឹកចឹងខ្ញុំស្វាគមន៍២៤ម៉ោង»។  ឆ្លើយតបនឹងសម្តី រឿង សោភ័ណ្ឌ ខាងភាគី ថៃ ក៏បានលើកឡើងដែរថា គេក៏មិនអស់ចិត្តជាមួយការប្រកួតនោះដែរ ហើយគេបានស្នើសុំប៉ះគ្នាម្ដងទៀត ដើម្បីជំរះមន្ទិលផងដែរ។ បន្ថែមលើសពីនេះខ្លាចាស់របស់ ថៃ ក្រុងចក្រ ក៏បានព្រលយពាក្យដែរថា «ខ្ញុំចង់ប៉ះ រឿង សោភ័ណ្ឌ ម្ដងទៀត តាមបែបអំបោះឆៅ ឬបែបណាក៏បាន»។  ជាការជម្រះបញ្ជីចាស់របស់កីឡាករទាំងពីរ ក៏ដូចជាការបំពេញបំណងរបស់អ្នកគាំទ្រផងនោះ លោក ម៉ុល នី អ្នកផ្គូផ្គងគូប្រកួតរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក បាននិយាយប្រាប់មកកាន់ Lee News ថា «គូនេះនឹងកើតឡើងម្ដងទៀតនៅខែមករា ព្រោះតែខែធ្នូនេះ រឿង សោភ័ណ្ឌ ជាប់មានភារកិច្ចទៅវាយនៅក្រៅស្រុក ដូច្នេះជំនួបប៉ះ ក្រុងចក្រ នឹងធ្វើឡើងនៅខែមករាវិញ តែវាយបែបហ្គង់ចេញម្រាមដដែល ព្រោះថាមិនអាចប្រកួតអំបោះឆៅបានទេ”។ លោកបន្តថា “អារឿងមិនអាចវាយអំបោះឆៅហ្នឹង ព្រោះកីឡាករជម្រើសជាតិ សហព័ន្ធគុនខ្មែរ គេមិនអនុញ្ញាតឲ្យវាយអំបោះឆៅទេ»។  សម្រាប់ការជំនួបនេះគេនៅមិនទាន់ដឹងច្បាស់ថា នឹងប៉ះគ្នានៅថ្ងៃទីប៉ុន្មានឡើយ គ្រាន់តែអាចនិយាយបានថា នៅខែមករា កីឡាករជើងចាស់ទាំងពីររូបនេះនឹងប៉ះគ្នានៅស្ថានីយទូរទស្សន៍ជាតិ ទទក ដដែល ដើម្បីរកអ្នកឈ្នះដោយសមត្ថភាពពិតប្រាកដ ហើយក៏ឱ្យពួកគេ ក៏ដូចជាអ្នកគាំទ្រអស់ការសង្ស័យផងដែរ៕   ...
ប្រដាល់

មហាជនចង់ឱ្យ ពេជ្រ សម្បត្តិ ដណ្តើមខ្សែក្រវ៉ាត់ អេលីត សាន់ តែសិស្ស ស៊ន អេលីត តបមក ហាក់ចង់ដណ្តើមខ្សែក្រវ៉ាត់សិស្ស ពេជ្រ សុផាន់ ដូចគ្នា...

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

មហាជនចង់ឱ្យ ពេជ្រ សម្បត្តិ ដណ្តើមខ្សែក្រវ៉ាត់ អេលីត សាន់ តែសិស្ស ស៊ន អេលីត តបមក ហាក់ចង់ដណ្តើមខ្សែក្រវ៉ាត់សិស្ស ពេជ្រ សុផាន់ ដូចគ្នា...

ប្រដាល់
ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ របស់ស្ថានីយទូរទស្សន៍ បាយ័ន ពេជ្រ សម្បត្តិ ហាក់មានចេតនាចង់ប៉ះ អេលីត សាន់ ដើម្បីដណ្ដើមខ្សែក្រវាត់ គុនខ្មែរអលស្តារ ខណៈពេលនេះ សាមីខ្លួនដែលជាម្ចាស់ខ្សែក្រវាត់ អេលីត សាន់ ចេញមុខតបបែបនេះវិញហើយ ។  ឆ្លើយសំណួរជាមួយ Lee News ក្របីព្រៃមុខដែក របស់ក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ បានឲ្យដឹងថា «បាទបងសម្រាប់ខ្ញុំអត់ថាអីទេឲ្យតែគ្រូដាក់ឲ្យប៉ះអ្នកណាក៏បាន។ បើសិនឲ្យខ្ញុំរើសវិញរវាង ធន់ ផានិត និងបង អេលីត សាន់ ខ្ញុំចង់ប៉ះបង អេលីត សាន់ ជាង ព្រោះអីខ្ញុំឃើញគាត់ល្អ ទាំងកណ្ដាប់ដៃ និងទាត់ ហើយមូលហេតុខ្ញុំចង់ប៉ះគាត់ ព្រោះខ្ញុំគិតថា ចង់ស្វែងយល់ពីគាត់ខ្លះៗ និយាយទៅគឺចង់បានបទពិសោធពីគាត់ហ្នឹងណាបង។ ហើយខ្ញុំនិយាយអីចឹងមិនមែនមានន័យថា ធន់ ផានិត គាត់អន់ទេ តែខ្ញុំធ្លាប់ប៉ះគាត់ហើយ ចឹងខ្ញុំចង់ប៉ះអ្នកដែលអត់ទាន់បានប៉ះ ដើម្បីស្វែងរកអ្វីដែលថ្មីហ្នឹងណាបង»។  យ៉ាងណាក្រោយឃើញអ្នកស្នេហាគុនខ្មែរជាច្រើនបានធ្វើការផ្គូផ្គងចង់ឲ្យ ពេជ្រ សម្បត្តិ ដណ្ដើមខ្សែក្រវាត់គុនខ្មែរអលស្តារពីខ្លួនញឹកញាប់ពេក ពេលនេះ អេលីត សាន់ បានបោះពាក្យមួយឃ្លាថា «មានបងប្អូនជាច្រើនហើយដែលចង់ឲ្យគេមកដណ្ដើមខ្សែក្រវាត់ខ្ញុំ ហើយបងប្អូនអត់ដែលផុសឲ្យខ្ញុំទៅដណ្ដើមរបស់គេវិញសោះ ខ្ញុំក៏ចង់បានរបស់គេវិញដែរ»។  ជុំវិញការផ្គូផ្គងពីមហាជនឱ្យអ្នកទាំងពីរជួបគ្នា គេនៅមិនទាន់មានដំណឹងច្បាស់ ១០០%ថា ជើងខ្លាំងគុនខ្មែររបស់កម្ពុជាទាំងពីរ នឹងអាចប៉ះគ្នា ឬយ៉ាងណានោះទេ គ្រាន់តែកន្លងមកគេឃើញលោក ស៊ន អេលីត ស្ថាបនិកគុនខ្មែរអលស្តារ ធ្លាប់បានលើកឡើងថា នឹងដាក់ឲ្យ ពេជ្រ សម្បត្តិ ដណ្ដើមខ្សែក្រវាត់ពី អេលីត សាន់ ប្រសិនបើ អេលីតសាន់ អាចការពារខ្សែក្រវាត់ពីការដណ្ដើមរបស់ ធន់ ផានិត ។  គួរបញ្ជាក់ថា ថ្មីៗនេះសិស្សរបស់លោកគ្រូ ស៊ន អេលីត បានប្រើពេលតែ២ទឹកប៉ុណ្ណោះ ដើម្បីផ្ដួលសិស្សលោក ធន់ សុភា ក្នុងកម្មវិធីប្រកួតការពារខ្សែក្រវាត់របស់ខ្លួនក្នុងព្រឹត្តិការណ៍គុនខ្មែរអលស្តារវគ្គ៥ ដូច្នេះហើយចាំមើលថា តើជំនួបដ៏កក្រើករវាង ពេជ្រ សម្បិត្តិ និង អេលីតសាន់ នឹងអាចកើតឡើង ឬយ៉ាងណានោះទេ ? ខណៈ កីឡាករ អេលីតសាន់ បានបោះពាក្យតបទៅមហាជនថា បងប្អូនចង់ឱ្យតែគេមកដណ្តើមខ្សែក្រវ៉ាត់ពីខ្លួន តែមិនចង់ឱ្យលោកដណ្តើមខ្សែក្រវ៉ាត់របស់គេវិញសោះ ។ សម្តីនេះទោះមិនមានន័យគ្រប់គ្រាន់ថា សិស្សលោក ស៊ន អេលីត ចង់ដណ្តើមខ្សែក្រវ៉ាត់ពីសិស្ស ពេជ្រ សុផាន់ ក្តី តែបើជំនួបអ្នកទាំងពីរនឹងធ្វើឡើង ហើយកីឡាករម្នាក់ៗដាក់ខ្សែក្រវ៉ាត់ឱ្យដណ្តើមរៀងខ្លួន ដែលមានន័យថា អ្នកឈ្នះនឹងបានខ្សែក្រវ៉ាត់ពីរគ្រឿងនោះ កម្មវិធីមួយនេះនឹងកាន់តែកក្រើកជាមិនខាន៕   ...