FC Sports logo

បាល់ទាត់


បាល់ទាត់

អ្នក​ចាំ​ទី​ជម្រើស​ជាតិ ម៉ិកស៊ិក​ Ochoa ​នឹង​ទទួល​បាន​កាដូ​មួយ​យប់​ Free ​ពី​​តារា​ម៉ូដែល​ស៊ិចស៊ី បើ​ជួយ​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ពាន World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

អ្នក​ចាំ​ទី​ជម្រើស​ជាតិ ម៉ិកស៊ិក​ Ochoa ​នឹង​ទទួល​បាន​កាដូ​មួយ​យប់​ Free ​ពី​​តារា​ម៉ូដែល​ស៊ិចស៊ី បើ​ជួយ​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ពាន World Cup

បាល់ទាត់
តារា​ម៉ូដែល​បង្ហាញ​ម៉ូត​សាក់​លើ​ដង​ខ្លួន Wanda Espinosa ដែល​ជា​តារា​ម៉ូដែល​ស៊ិចស៊ី ​​​របស់​​ប្រទេស​​ម៉ិកស៊ិក​​ បាន​សន្យា​​ថា ​នឹង​ផ្ដល់​ជា​កាដូ​មួយ​យប់​​ដល់​ អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ ម៉ិកស៊ិក ​ប្រសិន​បើ​អ្នក​​​​ចាំ​ទី​​ចាស់​វស្សា​រូប​នេះ​អាច​ជួយ​ជម្រើស​ជាតិ​របស់​ខ្លួន​ឲ្យ​​ឈ្នះ​ពាន World Cup ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ។   ម៉ិកស៊ិក ​​​បាន​ខក​ខាន​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ តាំង​ពី​ឆ្នាំ​១៩៨៦ មក​ម្ល៉េះ។ ​​យ៉ាង​ណា​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជម្រើស​ជាតិ​នៃ​ប្រទេស​របស់​​ខ្លួន Wanda បាន​សួ​រថា តើ​នាង​ត្រូវ​​ធ្វើ​បែប​ណា​ដើម្បី​​​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​​​​​ជម្រើស​ជាតិ​​ ម៉ិកស៊ិក ។     ​បើ​និយាយ​ពី Ochoa វិញ​គេ​ជា​​​​វីរបុរស​របស់​ ម៉ិកស៊ិក ដែល​បាន​បង្ហាញ​ខ្លួន​ចំនួន​​ពីរ​លើក​​រួច​មក​ហើយ​នៅ World Cup ពោល​កាល​ពី​ឆ្នាំ​២០១៤ និង​ ២០១៨ ។ ​កីឡាករ​វ័យ​៣៧​ឆ្នាំ​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​ ​នឹង​​អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ អង់គ្លេស Gordon Banks ​បន្ទាប់ពី​​ធ្វើ​បាន​ល្អ​មែនទែន ដោយ​ជួយ​ជម្រើស​ជាត់​របស់​ខ្លួន​ស្មើ​ក្រុម ប្រេស៊ីល ០-០ ក្នុង​ពាន​រង្វាន់​ World Cup កាល​ឆ្នាំ​២០១៤ ​ហើយ​ក្នុ​ង​ប្រកួត​នោះ​គេ​ក៏​បាន​ឈ្នះ​ពាន​នាម​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ថែម​ទៀត​ផង​។     ​ដោយ​ឡែក​កាល​ពី​ពេល​ថ្មី​ៗ​​​នេះ Ochoa បាន​​សង្គ្រោះ​បាល់​ពិន័យ​១១​ ម៉ែត្រ​ពី​ការ​ស៊ុត​របស់ Robert Lewandowski ​ដើម្បី​ជួយ​ជម្រើស​ជាតិ​ ម៉ិកស៊ិក យក​បាន​១​ពិន្ទុ​ ក្រោយ​បញ្ចប់​៩០នាទី​ស្មើ​គ្នា​០-០​ ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កាតា​ ​សម្រាប់​កា​រប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ​ក្នុង​ពូល C ៕ ​​   ប្រភព៖ The Sun...
បាល់ទាត់

Gavi ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

Gavi ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ World Cup

បាល់ទាត់
(បាល់ទាត់)៖ ខ្សែ​បម្រើ​របស់​ជម្រើសជាតិ​អេស្ប៉ាញ​​កីឡាករ Gavi បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ​ព្រឹត្តិការណ៍ World Cup បន្ទាប់​ពី Pele របស់​ប្រេស៊ីល​និង Manuel Rosas របស់​ម៉ិកស៊ិក។នៅ​ពេល​ដែល Gavi ដើរ​ចូល​ទីលាន​កាល​ពី​យប់​មិញ គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​(១៨​ឆ្នាំ​និង​១១០​ថ្ងៃ) បង្ហាញ​ខ្លួន​ឲ្យ​អេស្ប៉ាញ​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​​ធំ​​​អន្តរជាតិ (World Cup ឬ Euro)។ ក្រោយ​បាន​លេង World Cup ជា​លើក​ដំបូង​ Gavi បាន​និយាយ​ថា គេ​មិន​ដែល​សុបិន​បាន​​មក​លេង​​នៅ​ត្រឹម​អាយុ​នេះ​ទេ។ គេ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។Pele ជា​កីឡាករ​វ័យ​ក្មេង​បំផុត​​ដែល​រក​បាន​គ្រាប់​បាល់​នៅ​ World Cup កាល​ពី​ឆ្នាំ​១៩៥៨ ពេល​នោះ​គេ​​មាន​អាយុ​១៧​ឆ្នាំ​និង​២៤៩​ថ្ងៃ។ លោក Rosas ឈរ​ចំណាត់​ថ្នាក់​លេខ​២​ធ្វើ​បាន​គ្រាប់​បាល់​នៅ​អាយុ​១៨​ឆ្នាំ​និង​៩៣​ថ្ងៃ​កាល​ពី​ព្រឹត្តិការណ៍​ឆ្នាំ​១៩៣០។ អេស្ប៉ាញ​បាន​បំបាក់​កូស្តារីកា​ដល់​ទៅ​ ៧-០ ការ​ប្រកួត​ក្នុង​ពូល E ក្នុងនោះ Ferran Torres រក​បាន​២​គ្រាប់​ម្នាក់​ឯង Dani Olmo, Marco Asensio, Gavi និង Carlos Soler ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់៕ ​​​...
បាល់ទាត់

ស្រាយ​ចម្ងល់​កីឡាករ​អាល្លឺម៉ង់​យក​ដៃ​ខ្ទប់​មាត់​ពេល​ថតរូប​មុន​ប្រកួត

2 ថ្ងៃមុន
2 ថ្ងៃមុន

ស្រាយ​ចម្ងល់​កីឡាករ​អាល្លឺម៉ង់​យក​ដៃ​ខ្ទប់​មាត់​ពេល​ថតរូប​មុន​ប្រកួត

បាល់ទាត់
(បាល់ទាត់)៖ កីឡាករ​របស់​ជម្រើស​ជាតិ​អាល្លឺម៉ង់​​បាន​យក​ដៃ​ខ្ទប់​មាត់​អំឡុង​ពេល​ថត​រូប​ជា​ក្រុម​មុន​ពេល​ប្រកួត​បើក​ឆាក​ទល់​នឹង​ជប៉ុន​​ដើម្បី​តវ៉ា​ជាមួយ FIFA។ កាយវិការ​បែប​នេះ​កើត​ឡើង ក្រោយ​ពេល​ FIFA ព្រមាន​កីឡាករ​ដែល​មាន​បំណង​ចង់​ពាក់​ស្លាក​ដៃ​​ដែល​សរសេរ​អក្សរ “OneLove” អំឡុង​​ពេល​ប្រកួត​នៅ​ប្រទេស​កាតា។ ប្រធាន​ក្រុម​នៃ​ជម្រើសជាតិ​ចំនួន​៧​នៅ​តំបន់​អឺរ៉ុប​គ្រោង​នឹង​ពាក់​ស្លាក​ដៃ​ខាង​ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​និង​​​ប្រឆាំង​ការ​រើសអើង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។លោក Hansi Flick គ្រូ​របស់​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា៖ “វា​គឺ​ជា​សញ្ញា​មួយ សារ​មួយ​ដែល​ពួក​យើង​ចង់​ផ្ញើ​ចេញ​ទៅ​ក្រៅ។ ពួក​យើង​ចង់​បង្ហាញ​សារ​ថា FIFA កំពុង​តែ​បិត​មាត់​របស់​ពួក​យើង។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ដើម្បី​បង្ហាញ​​​គ្រប់គ្នា​ថា ពួក​យើង​បាន​ព្យាយាម​​គ្រប់​ទីកន្លែង​​ដែល​យើង​អាច​ធ្វើ​បាន”។ កាល​ពី​យប់​មិញ អាល្លឺម៉ង់​បាន​ប្រកួត​​ចាញ់​ជប៉ុន​លទ្ធផល ១-២ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ មួយ​គ្រាប់​របស់​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ Gundogan ខណៈ Ritsu Doan និង Takuma Asano ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ​ជប៉ុន៕ ...
បាល់ទាត់

កីឡាករអារ៉ាប៊ីសាអូឌីត ទទួលបាន Rolls Royce Phantom 2022 ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

កីឡាករអារ៉ាប៊ីសាអូឌីត ទទួលបាន Rolls Royce Phantom 2022 ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន

បាល់ទាត់
  (បាល់ទាត់)៖ បន្ទាប់​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោមការដឹកនាំរបស់លោក Hervé Renard បាន​យកឈ្នះ​​អា​ហ្ស​ង់​ទី​ន ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត ក្នុងការប្រកួតបើកឆាកពូល C ជាមួយលទ្ធផល ២-១ តាមរយៈការស៊ុតដោយកីឡាករ Saleh Al Shehri និង Salem Al Dawsari នៅកីឡដ្ឋាន Lusail Iconic។ ក្នុងនោះព្រះមហាក្សត្រ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud បាន​ប្រកាសថាថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​១​ថ្ងៃ សម្រាប់ប្រជាជនអា​រ៉ា​ប៊ី​សា​អូឌីតទាំងមូល ដើម្បី​អបអរសាទរ​ជ័យជម្នះ​របស់ពួកគេនៅព្រឹត្តិការណ៍ FIFA World Cup 2022។ ខណ:សមាជិករបស់ក្រុមបាល់ទាត់ជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងទទួលបានរថយន្តដ៏ទំនើបសេរីចុងក្រោយបង្អស់គឺ Rolls Royce Phantom 2022 ម្នាក់១គ្រឿងដែលមានតម្លៃ៥៥ម៊ឺនដុល្លារពីព្រះអង្គម្ចាស់ Mohammed bin Salman (MbS)។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងត្រូវប៉ះ ប៉ូឡូញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីយប់ សម្រាប់ជំនួបទី២វគ្គជម្រុះពូល C៕      ...
បាល់ទាត់

ជប៉ុនវាយបកយកឈ្នះអាល្លឺម៉ង់ ក្លាយជាក្រុមអាស៊ីទីពីរឈ្នះក្នុងព្រឹត្តិការណ៍ World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

ជប៉ុនវាយបកយកឈ្នះអាល្លឺម៉ង់ ក្លាយជាក្រុមអាស៊ីទីពីរឈ្នះក្នុងព្រឹត្តិការណ៍ World Cup

បាល់ទាត់
  (បាល់ទាត់)៖ ក្រុមជម្រើសជាតិជប៉ុន ក្រោយការដឹកនាំរបស់លោក Hajime Moriyasu បាន​យក​ឈ្នះអាល្លឺម៉ង់ ២-១ ​ក្នុងជំនួប​បើកឆាកពូល E នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Khalifa International Stadium នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា។ គួរដឹងថាក្រុមជម្រើសជាតិជប៉ុនគឺជាក្រុមអាស៊ីទី២ បន្ទាប់ពីអា​រ៉ា​ប៊ី​សា​អូឌីត ដែលអាចវាយបកយកឈ្នះគូប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។ *អា​រ៉ា​ប៊ី​សា​អូឌីតតង់ទី១៖ អាហ្សង់ទីន ១-០ អា​រ៉ា​ប៊ី​សា​អូឌីត (Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រ) ចប់ការប្រកួត៖ អាហ្សង់ទីន ១-២ អា​រ៉ា​ប៊ី​សា​អូឌីត (ស៊ុតដោយ Saleh Al Shehri និង Salem Al Dawsari)។ *ជប៉ុនតង់ទី១៖ អាល្លឺម៉ង់ ១-០ ជប៉ុន (Gundogan ស៊ុតបាល់ពិន័យ១១ម៉ែត្រ)ចប់ការប្រកួត៖ អាល្លឺម៉ង់ ១-២ ជប៉ុន (ស៊ុតដោយ Ritsu Doan និង Takuma A)។ ខណ:លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួលការងារធ្វើជាពិធីករ និងជាអ្នកវិភាគរបស់ក្រុមជម្រើសជប៉ុន សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ទាំង៣ប្រកួតនៅក្នុងពូល E ឱ្យក្រុមហ៊ុន Abema TV បានលើកឡើងថា បើជប៉ុនប្តូរយុទ្ធសាស្រ្តនៅ តំបន់កណ្តាលតាំងពីវគ្គទីមួយជប៉ុននឹងខ្លាំងជាងការប្រកួតក្នុងវគ្គទីពីរទៅទៀត៕    ...
បាល់ទាត់

ស្តេចអារ៉ាប៊ីសាអូឌីត ប្រកាសឱ្យឈប់សម្រាកជាសាធារណៈ ១ថ្ងៃ បន្ទាប់ពីឈ្នះការប្រកួត World Cup លើអាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

ស្តេចអារ៉ាប៊ីសាអូឌីត ប្រកាសឱ្យឈប់សម្រាកជាសាធារណៈ ១ថ្ងៃ បន្ទាប់ពីឈ្នះការប្រកួត World Cup លើអាហ្សង់ទីន

បាល់ទាត់
  (បាល់ទាត់)៖ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសឱ្យឈប់សម្រាក ជាសាធារណៈចំនួន១ថ្ងៃ បន្ទាប់ពីក្រុមបាល់ទាត់បានទទួលជ័យជម្នះ ដ៏ធំធេងក្នុងការប្រកួត World Cup លើជម្រើសជាតិអាហ្សង់ទីន ជាមួយលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ២-១ ដោយក្រុមអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារម្សិលមិញ។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Lusail Iconic ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ចំនួន ៨៨,០១២​នាក់ ក្រុម​ម្ចាស់​ជើងឯក World Cup ២​សម័យកាល អា​ហ្ស​ង់​ទី​ន​បាន​បើក​ការ​នាំមុខ​នាំ​មុន រកបាន​ដោយ​ប្រធាន​ក្រុម Lionel Messi តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​១០ ហើយ​១​គ្រាប់​នេះ បាន​រក្សា​ដល់​ចប់​វគ្គ​ទី​១​។ ប៉ុន្តែ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទី​២ បើ​ទោះជា​មានការ​សម្រុក និង​គ្រប់គ្រង​បាល់​ច្រើន​ពី​សំណាក់​អា​ហ្ស​ង់​ទី​ន​យ៉ាងណា​ក៏​ដោយ ក៏​អា​រ៉ា​ប៊ី​សា​អូឌីត​មានឱកាស​វាយបក​២​គ្រាប់​យកឈ្នះ​យ៉ាង​អស្ចារ្យ​បំផុត ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Saleh Al-Shehri និង​ខ្សែបម្រើ Salem Al-Dawsari នៅ​ក្នុង​នាទី​៤៨ និង​៥៣ ដើម្បី​ផ្តួល​ក្រុម​ជើង​ខ្លាំង​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ និង​ឡើង​ទៅ​ឈរ​កំពូល​តារាង​ពូ​ល C បណ្តោះអាសន្ន​។ ខណៈ​ដែល​ម៉ិ​ក​ស៊ិ​ក និង​ប៉ូ​ឡូញ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ក្រោយ​បញ្ចប់​ក្នុង​លទ្ធផល ០-០​។ យោងតាមទូរទស្សន៍ Al-Ekhbariya បាន​ចេញផ្សាយ​ថា ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud នៃ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មាន​ព្រះ​ជន្ម​៨៦​វស្សា បាន​ត្រាស់​បង្គាប់​ថា ថ្ងៃស្អែក ដែល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ (​ថ្ងៃនេះ​ផ្ទាល់​) គឺជា​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​១​ថ្ងៃ សម្រាប់​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ក៏​ដូច​ជា​សិស្សានុសិស្ស​នៅ​គ្រប់​កម្រិតសិក្សា​ទាំងអស់ ដើម្បី​អបអរសាទរ​ជ័យជម្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ខ្លួន​៕      ...
បាល់ទាត់

Giroud តាម​ទាន់​កំណត់ត្រា Henry អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​បារាំង

2 ថ្ងៃមុន
2 ថ្ងៃមុន

Giroud តាម​ទាន់​កំណត់ត្រា Henry អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​បារាំង

បាល់ទាត់
(បាល់ទាត់)៖ ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​បាន​យក​ឈ្នះ​អូស្ត្រាលី​ងាយ​ៗ​ ៤-១ ក្នុង​ការ​ប្រកួត​ដំបូង​​នៃ​ពូល D ពាន​រង្វាន់ World Cup ២០២២ កាល​ពី​យប់​មិញ។ក្នុង​ការ​ប្រកួត​​អូស្ត្រាលី​គឺ​អ្នក​រក​បាន​គ្រាប់​នាំ​មុខ​មុន​ដោយ​ខ្សែ​ប្រយុទ្ធ Craig Goodwin នាទី​ទី​៩។ ប៉ុន្តែ​មុន​នឹង​បញ្ចប់​វគ្គ​ទី​មួយ បារាំង​បាន​តាម​ពី​ក្រោយ​រក​បាន​២​គ្រាប់​សង​វិញ​ ដោយ​​ខ្សែ​បម្រើ Andrien Rabiot និង​ខ្សែ​​ប្រយុទ្ធ Olivier Giroud។ឈាន​ដល់​វគ្គ​ទី​ពីរ កីឡាករ​​វ័យ​ក្មេង Kylian Mbappe បាន​​បន្ថែម​គ្រាប់​ទី​៣​ឲ្យ​បារាំង ខណៈ Giroud ធ្វើ​បាន​គ្រាប់​ទី​២​​ក្នុង​ការ​ប្រកួត​នេះ។ ២​គ្រាប់​របស់ Giroud ធ្វើ​ឲ្យ​គេ​តាម​ស្មើ​កំណត់ត្រា​របស់ Thierry Henry ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ជម្រើស​ជាតិ​បារាំង​មាន​៥១​គ្រាប់​ដូច​គ្នា។ បញ្ចប់​ការ​ប្រកួត​បារាំង​បាន​យក​ឈ្នះ​អូស្ត្រាលី ៤-១ ឈរ​កំពូល​តារាង​ពូល D លើ​ទុយណេស៊ី​និង​ដាណឺម៉ាក​​ដែល​ប្រកួត​ស្មើ​គ្នា ០-០។ ប្រកួត​បន្ទាប់​បារាំង​ត្រូវ​ប៉ះ​ដាណឺម៉ាក មុន​ទៅ​ជួប​ទុយណេស៊ី៕ ​​...
បាល់ទាត់

៣៥​ប្រទេស​មាន​ឈ្មោះ​បញ្ជូន​ក្រុម​ចូលរួម​ពាន AFC Cup នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជាមាន​១​ក្រុមប៉ុណ្ណោះ

2 ថ្ងៃមុន
2 ថ្ងៃមុន

៣៥​ប្រទេស​មាន​ឈ្មោះ​បញ្ជូន​ក្រុម​ចូលរួម​ពាន AFC Cup នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជាមាន​១​ក្រុមប៉ុណ្ណោះ

បាល់ទាត់
  (បាល់ទាត់)៖ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បាន​បង្ហាញ​ឈ្មោះ​ប្រទេស​ចំនួន​៣៥​ ដោយ​បែង​ចែក​ជា​៥​តំបន់ ដើម្បី​បញ្ជូន​ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ឆ្នាំ​២០២៣ ខាង​មុខ។ ដោយ​ក្នុង​នោះ​​មាន​អាស៊ីខាង​លិចមាន​៨​ប្រទេស, អាស៊ីអាគ្នេយ៍មាន១០​ប្រទេស, អាស៊ីកណ្ដាល៤​ប្រទេស​, អាស៊ី​ខាង​ត្បូង៧​ប្រទេស និងអាស៊ី​ខាង​កើត​៦​ប្រទេស​។ សម្រាប់​កម្ពុជា ស្ថិត​ក្នុង​តំបន់​អាស៊ាន ដោយ​មានកន្លះ​កៅអីប៉ុណ្ណោះ ពោល​គឺ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ ស្រប​ពេល​ចន្លោះ​ឆ្នាំ​២០២១ និង​២០២២ កម្ពុជា មាន​ក្រុម​ចំនួន២ ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ ដោយ​១ក្រុម​នៅ​ក្នុង​វគ្គ​ចែកពូល និង១ក្រុម​ទៀត​ស្ថិត​នៅ​វគ្គ​ជម្រុះ។ បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodian Premier League បានឲ្យដឹងថាម្ចាស់ជ័យលាភី នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ គឺជាក្រុមតែមួយគត់ដែលអាចចូលរួមក្នុង AFC Cup 2023-2024 ដើម្បីតំណាងឱ្យប្រទេសកម្ពុជា។ ខណ:លីគកំពូលកម្ពុជានៅសល់តែ២សប្តាហ៍ទៀតទើបបញ្ចប់រដូវកាល៖១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៦២. ព្រះខ័នស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៧៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់៥  ៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ក្រុម​របស់​អូស្រ្តាលី បាន​ធ្លាក់​ចេញ​ពី​ពាន AFC Champion League មក​លេង​ក្នុង​ពាន​ AFC Cup ហើយ​ក្រុម​របស់​វៀតណាម បាន​ឡើង​ទៅ​លេង AFC Champion League វិញ​ម្តង៕    ...
បាល់ទាត់

Ronaldo សម្រេច​ចិត្ត​ដើរ​ចេញ​ពី Manchester United ហើយ

2 ថ្ងៃមុន
2 ថ្ងៃមុន

Ronaldo សម្រេច​ចិត្ត​ដើរ​ចេញ​ពី Manchester United ហើយ

បាល់ទាត់
(បាល់ទាត់)៖ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ក្លិប Manchester United ហើយ ក្រោយ​មាន​រឿង​ចម្រូងចម្រាស​នៅ​រយៈ​កាល​ចុងក្រោយ​មក​នេះ។ ការ​សម្រេច​ចិត្ត​នេះ​កើត​​ឡើង​ដោយ​​សារ​កិច្ច​សម្ភាសន៍​មួយ ក្នុង​នោះ​​កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​រិះគន់​ក្លិប​របស់​ខ្លួន និង​​និយាយ​គ្មាន​ការ​គោរព​ដល់​អ្នក​ចាត់​ការ​ Erik tan Hag។ United មើល​ឃើញ​ថា ​នេះ​ជា​ការ​​បំពាន​លក្ខខ័ណ្ឌ​ការងារ​ រហូត​ដល់​ពេល​នេះ​ក្លិប​និង​ Ronaldo បាន​សម្រេច​បញ្ចប់​កុងត្រា​​ដោយ​ការ​ព្រមព្រៀង​រវាង​គ្នា។បិសាច​ក្រហម​ក៏​បាន​​ផ្ញើ​សា​អរគុណ​ចំពោះ Ronaldo ដែល​បាន​រួម​ចំណែក​ដ៏​ធំធេង​សម្រាប់​ពេល​វេលា​នៅ​កីឡដ្ឋាន Old Trafford កន្លង​មក។ ហើយ​ក៏​ជូនពរ​គេ​និង​ក្រុម​គ្រួសារ​មាន​អនាគត​ល្អ​ ខណៈ​ក្លិប​បញ្ជាក់​ថា​នឹង​បន្ត​ផ្ដោត​ក្នុង​ការ​ដំណើរ​ការ​ក្រុម ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik Ten Ha និង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជោគជ័យ​លើ​ទីលាន។ United ពេល​នេះ​កំពុង​ឈរ​លេខ​​៥​ក្នុង​តារាង​ពិន្ទុ Premier League ​ក្នុង​រដូវ​កាល​ដំបូង​របស់​លោក Ten Hag ខណៈ​​លីគ​ពេល​នេះ​ត្រូវ​សម្រាក​​ព្រោះ​តែ​ព្រឹត្តិការណ៍ World Cup។ ចំណែក​ Ronaldo កំពុង​​ស្ថិត​នៅ​ជាមួយ​ជម្រើសជាតិ​ព័រទុយហ្គាល់​ ត្រៀម​ប្រកួត​​​បើក​ឆាក​ក្នុង​ពូល H ទល់​នឹង​ហ្គាណា​នៅ​ថ្ងៃ​ព្រហស្បត្ត៍​៕ ​​​...
បាល់ទាត់

ក្រុមអាស៊ីដំបូងគេឈ្នះក្នុងព្រឹត្តិការណ៍ World Cup ព្រមទាំងបញ្ចប់កំណត់ត្រាមិនសោះ៣៦ប្រកួតរបស់អាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

ក្រុមអាស៊ីដំបូងគេឈ្នះក្នុងព្រឹត្តិការណ៍ World Cup ព្រមទាំងបញ្ចប់កំណត់ត្រាមិនសោះ៣៦ប្រកួតរបស់អាហ្សង់ទីន

បាល់ទាត់
(បាល់ទាត់)៖ក្រុមជម្រើសជាតិអាហ្សង់ទីនក្រោមការដឹកនាំរបស់លោក Lionel Sebastian Scaloni បានរងបរាជ័យក្រោមថ្វីជើង អារ៉ាប៊ីសាអ៊ូឌីត ក្នុងលទ្ធផល ២-១​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ក្នុងការប្រកួតបើកឆាកពូល C នៅកីឡដ្ឋាន Lusail Iconic នៃព្រឹត្តិការណ៍ FIFA World Cup 2022។ ក្រោយចប់ការប្រកួត​ឃើញថាក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត របស់លោក Herve Renard ដែលជាសមាជិក​ទ្វីប​អាស៊ី​បញ្ចប់កំណត់ត្រាមិនចាញ់សោះ៣៦ប្រកួតរបស់អាហ្សង់ទីន បន្ទាប់ពីចាញ់លើកចុងក្រោយកាលពីខែកក្កដា ឆ្នាំ២០១៩ ក្រោមថ្វីជើងប្រេស៊ីល ក្នុងលទ្ធផល ២-០។ នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសអារ៉ាប៊ីសាអ៊ូឌីត លើអាហ្សង់ទីន បន្ទាប់ពីធ្លាប់ជួបគ្នា២លើក​គឺ​នៅ​ឆ្នាំ​១៩៩២​ និង​២០១២។ ក្នុង​ឆ្នាំ​១៩៩២ ក្រុម​ទាំង​ពីរ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Confederations Cup ហើយ​កាល​នោះ​​អាហ្សង់ទីន​បាន​យក​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-១ ក្លាយ​ជា​ម្ចាស់​ជើងឯក។ រហូត​ដល់​ឆ្នាំ​២០១២ ​ទើប​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មិត្តភាព ដោយ​លទ្ធផល​បញ្ចប់​ទៅ​ ០-០។ គួរដឹងដែលថា World Cup​ ២០២២ នៅប្រទេសកាតា​ គឺជាការបង្ហាញខ្លួនទី៦ របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទាប់មក ១៩៩៨, ២០០២, ២០០៦ និង ២០១៨។ អារ៉ាប៊ីសាអូឌីតធ្លាប់ឈានជើងដល់វគ្គ ១៦ក្រុមអំឡុងការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ។ ស្នាដៃលោក Hervé Renard គ្រូបង្វឹកជនជាតិបារាំង៖-កាលពី២០១២ បានដឹកនាំក្រុមជម្រើសជាតិហ្សាំប៊ីឈ្នះជើងឯក Africa Cup of Nations-ឆ្នាំ២០១៥ បានដឹកនាំជម្រើសជាតិកូឌីវ័រឈ្នះ Aftica Cup of Nations-ដឹកនាំក្រុមជម្រើសជាតិម៉ារ៉ុកឡើងទៅជុំផ្ដាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងពេល២០ឆ្នាំចុងក្រោយ ក្នុងឆ្នាំ២០១៨-២០២២ ដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត វាយបកផ្ដួលអាហ្សង់ទីន ២-១ ក្នុងប្រកួតទី១ពូល C ក្នុង FIFA World Cup Qatar 2022៕      ...
បាល់ទាត់

មកដឹងពីមូលហេតុ ក្រុមជម្រើសជាតិ អ៊ីរ៉ង់ មិនច្រៀងភ្លេងជាតិ ក្នុងការប្រកួតជាមួយ អង់គ្លេស យប់មិញ 

4 ថ្ងៃមុន
4 ថ្ងៃមុន

មកដឹងពីមូលហេតុ ក្រុមជម្រើសជាតិ អ៊ីរ៉ង់ មិនច្រៀងភ្លេងជាតិ ក្នុងការប្រកួតជាមួយ អង់គ្លេស យប់មិញ 

បាល់ទាត់
(បាល់ទាត់)៖ ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានបដិសេធការច្រៀងភ្លេងជាតិរបស់ខ្លួន មុនការប្រកួតរបស់ពួកគេនៅ World Cup ជាមួយនឹងជម្រើសជាតិ អង់គ្លេស ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសរបស់ខ្លួន។ ក្នុងការប្រកួតយប់មិញនេះ អ្នកគាំទ្រជាច្រើនបានស្រែកអំឡុងពេលលេងភ្លេងជាតិ ហើយអ្នកខ្លះបានលើកបដាសរសេរថា៖ “ស្ត្រី ជីវិតនិងសេរីភាព”។ គេសង្កេតឃើញថា នៅប៉ុន្មានខែចុងក្រោយនេះ នៅអ៊ីរ៉ង់ មានការតវ៉ា និងបង្ក្រាបយ៉ាងខ្លាំងក្លា រហូតដល់មានអ្នកស្លាប់ជាច្រើននាក់។  មែនទែនទៅ ភ្លើងកំហឹងរបស់អ្នកតវ៉ាកើតឡើង បន្ទាប់ពីការស្លាប់របស់នារីវ័យ២២ឆ្នាំម្នាក់ ដែលត្រូវប៉ូលិសឃុំខ្លួន កាលពីខែកញ្ញា ដោយចោទប្រកាន់ថា បានបំពានច្បាប់តឹងរ៉ឹងជុំវិញការគ្របក្បាល។ ជុំវិញបញ្ហានេះ សកម្មជនសិទ្ធិមនុស្ស បាននិយាយថា អ្នកតវ៉ាជាង៤០០នាក់ បានស្លាប់ និងជាង១៦ ៨០០ផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្នុងការបង្ក្រាបដោយកងកម្លាំងអ៊ីរ៉ង់។ សកម្មភាពទាំងអស់នេះហើយ បានធ្វើឲ្យក្រុមជម្រើសជាតិអ៊ីរ៉ង់ មិនព្រមច្រៀងភ្លេងជាតិ អំឡុងពេលប្រកួត World Cup។  គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានប្រកួតចាញ់ក្រុមតោកំណាចអង់គ្លេស ក្នុងលទ្ធផល ៦ ទល់នឹង ២ ក្នុងការប្រកួតបើកឆាករបស់ខ្លួន ក្នុងពូល B៕...
បាល់ទាត់

David Beckham សរសើរកីឡាករអង់គ្លេស រូបនេះ បន្ទាប់ពីលត់អ៊ីរ៉ង់ យ៉ាងចាស់ដៃ នៅ World Cup

4 ថ្ងៃមុន
4 ថ្ងៃមុន

David Beckham សរសើរកីឡាករអង់គ្លេស រូបនេះ បន្ទាប់ពីលត់អ៊ីរ៉ង់ យ៉ាងចាស់ដៃ នៅ World Cup

បាល់ទាត់
 (បាល់ទាត់)៖ អតីតខ្សែបម្រើក្រុមតោកំណាចអង់គ្លេស កីឡាករ David Beckham បានអបអរសាទរ ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បន្ទាប់ពីស៊ុតបញ្ចូលទីមួយគ្រាប់ ក្នុងការប្រកួត World Cup ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ កាលពីយប់ថ្ងៃចន្ទ។ តោកំណាចអង់គ្លេស បានយកឈ្នះលើក្រុមអ៊ីរ៉ង់ ក្នុងលទ្ធផល ៦-២ ក្នុងប្រទេសកាតា ដោយកីឡាករ Rashford បានស៊ុតបញ្ចូលទីគ្រាប់ទី៥ ដោយចំណាយពេលត្រឹមតែ ៤៩ វិនាទី បន្ទាប់ពីដូរចូលជំនួស Bukayo Saka នៅនាទីទី៧០។ ក្នុងការប្រកួតយប់មិញនេះ David Beckham ក៏មានវត្តមាននៅកីឡដ្ឋាន Khalifa International Stadium ក្នុងប្រទេសកាតា ផងដែរ។ អតីតប្រធានក្រុម Three Lions បានសរសើរ Rashford ដោយនិយាយថា៖«វាជាគ្រាប់បាល់ដ៏អស្ចារ្យ»។ គួរបញ្ជាក់ថា នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករ វ័យ 25 ឆ្នាំរូបនេះ សម្រាប់ប្រទេសរបស់ខ្លួន ចាប់តាំងពីការបរាជ័យចុងក្រោយនៃ Euro 2020 ក្រោមស្នាដៃក្រុមអ៊ីតាលី ជាកន្លែងដែលយុវជនរូបនេះ បានខកខានការស៊ុតបាល់ប៉េណាល់ទី និងទទួលបានការរំលោភបំពានការរើសអើងជាតិសាសន៍៕...
បាល់ទាត់

លោក Park Hang Seo ផ្ញើសារលើកចុងក្រោយទៅកាន់អ្នកគាំទ្រក្រុមជម្រើសជាតិវៀតណាម

5 ថ្ងៃមុន
5 ថ្ងៃមុន

លោក Park Hang Seo ផ្ញើសារលើកចុងក្រោយទៅកាន់អ្នកគាំទ្រក្រុមជម្រើសជាតិវៀតណាម

បាល់ទាត់
លោក Park Hang Seo ​គ្រូ​បង្វឹកសញ្ជាតិកូរ៉េខាងត្បូង បានផ្ញើសារជាលើកចុងក្រោយទៅកាន់អ្នកគាំទ្រ និងបុគ្គលសំខាន់ៗផ្សេងទៀត ដែលជួយជ្រោមជ្រែង លោកកំឡុងពេលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ វៀតណាម ចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់សព្វថ្ងៃ ។ ថ្លែងក្នុងកិច្ចសម្ភាសន៏មួយលោក ​Park Hang Seo បានលើកឡើងថា៖ «ខ្ញុំចង់បង្ហាញពីអារម្មណ៏អរគុណយ៉ាងក្រៃលែងទៅកាន់លោក Doan Nguyen Duc ដែលជាប្រធានក្លិប HAGL និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជួយខ្ញុំដើម្បីមកបម្រើការនៅទីនេះ»។ «ខ្ញុំពិតជាអរគុណយ៉ាងខ្លាំងរាល់ពាក្យលើកទឹកចិត្តរបស់គាត់ទាំងអស់ កំឡុងពេលដែលខ្ញុំជួបការលំបាក។ ខ្ញុំមិនអាចលាក់បាំងជិតពីអារម្មណ៏ដ៏រំភើបរបស់ខ្ញុំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកក្នុងនាមជាគ្រូបង្គោលនៅវៀតណាមនោះទេ  តែពេលនេះគឺមិនមែនជាពេលដែលត្រូវបង្ហាញពីអារម្មណ៏ណាមួយឡើយ វាគឺជាពេលដែលត្រូវពាក់អាវក្រុមជម្រើសជាតិវៀតណាម ហើយត្រូវប្រយុទ្ធបន្តទៀត។ ខ្ញុំប្ដេជ្ញាថានឹងធ្វើឪ្យបានល្អបំផុតក្នុងការប្រកួតលើកចុងក្រោយរបស់ខ្ញុំនៅទីនេះ»។ លោក Park Hang Seo បច្ចុប្បន្នមានវ័យ៦៥ឆ្នាំ លោកបាន​មកដឹកនាំក្រុមជម្រើសជាតិវៀតណាមដំបូងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំ បន្ទាប់ពីដឹកនាំបានល្អសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បន្ថែមកិច្ចសន្យាថ្មីជូនគាត់៣ឆ្នាំជាបន្តទៀត។ ស្នាដៃលោក Park Hang Seo ក្នុងនាមជាគ្រូបង្វឹករៀតណាម៖– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U-23 Championship (ចាញ់ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ២-១)– 2018 នៅ Asian Games ក្រុមជម្រើសជាតិវៀតណាម ក៏បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ជាលើកដំបូងក្នុងរយៈពេល ៥៦ឆ្នាំ– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមឈ្នះពាន AFF Championship បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ៣-២ សរុបទាំង២ជើងនៅពហុកីឡដ្ឋានជាតិ Mỹ Đình ទីក្រុងហាណូយ។– 2019 ពានរង្វាន់ AFC Asian Cup វៀតណាមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមជើងឯករងជប៉ុន ១-០ នៅប្រទេសអារ៉ាប់រួម។– 2021 ជួយឲ្យក្រុមជម្រើសជាតិវៀតណាម ក្លាយជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ៕...
បាល់ទាត់

ពិធីបើកកីឡាជាតិលើកទី៣ នឹងប្រព្រឹត្តិទៅល្ងាចនេះនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ អបដោយការអុចកាំជ្រួច

6 ថ្ងៃមុន
6 ថ្ងៃមុន

ពិធីបើកកីឡាជាតិលើកទី៣ នឹងប្រព្រឹត្តិទៅល្ងាចនេះនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ អបដោយការអុចកាំជ្រួច

បាល់ទាត់
ក្រសួងអប់រំ យុវជន និង កីឡា បានសហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ស្ថាប័នពាក់ព័ន្ធ នឹងមានរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី ៣ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបិទនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គបហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងមានការចាត់តាំងអុជកាំជ្រួចនាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៩:០០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ដែលមានវិញ្ញាសា ចំនួន ៤០៥ ប្រកួតលើទីតាំង ចំនួន ៥រាជធានី ខេត្ត រួមមាន ៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។ ចំពោះពិធីបើក និងបិទ ប្រព្រឹត្តុទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានប្រតិភូកីឡា ចូលរួម ៤,៥៥៩នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ ទាំងពិធីបិទ និងពិធីបើក ប្រមាណ ៤៣,០០០នាក់៕...
បាល់ទាត់

ម្ចាស់ផ្ទះកាតា បរាជ័យក្នុងជំនួបបើកឆាក World Cup ២០២២ អ្នកគាំទ្រ ចាកចេញពីកីឡដ្ឋានមុនម៉ោង

6 ថ្ងៃមុន
6 ថ្ងៃមុន

ម្ចាស់ផ្ទះកាតា បរាជ័យក្នុងជំនួបបើកឆាក World Cup ២០២២ អ្នកគាំទ្រ ចាកចេញពីកីឡដ្ឋានមុនម៉ោង

បាល់ទាត់
(បាល់ទាត់)៖ ម្ចាស់ផ្ទះកាតា បានបើកការប្រកួតដំបូងនៃពានរង្វាន់ FIFA World Cup ២០២២ ដោយបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអេក្វាឌ័រ ២-០ នាកីឡដ្ឋាន Al Bayt ខណៈអ្នកគាំទ្រម្ចាស់ផ្ទះ បានចាកចេញពីកីឡដ្ឋាន មុនការប្រកួតបញ្ចប់។ គ្រាប់បាល់ដំបូងក្នុងព្រឹត្តិការណ៍ World Cup ២០២២ ធ្វើបានដោយកីឡាករ Enner Valencia របស់អេក្វាឌ័រ ដែលជាបាល់ប៉េណាល់ទី ក្រោយអ្នកចាំទីរបស់កាតា Saad Al Sheeb បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យមានបាល់ប៉េណាល់ទី។  ក្នុងវគ្គទីមួយ នាទីទី៣១ អតីតខ្សែប្រយុទ្ធក្រុម West Ham វ័យ 33 ឆ្នាំ Valencia ដដែល រកបានគ្រាប់ទីពីរឲ្យអេក្វាឌ័រ ពីការតែតយ៉ាងស្អាត ធ្វើឲ្យកីឡដ្ឋាន Al Bayt មានភាពស្ងប់ស្ងាត់។ ក្រោយបញ្ចប់ការប្រកួតនៅវគ្គទីមួយ គេឃើញអ្នកគាំទ្ររបស់កាតា ជាច្រើន បានចាកចេញពីកីឡដ្ឋានមុនការប្រកួតបញ្ចប់ ធ្វើឲ្យសល់កៅអីទំនេរជាច្រើន ក្នុងកីឡដ្ឋាន។ លទ្ធផល ២-០ បានបន្សល់រហូតចប់ការប្រកួត ៩០នាទី ហើយអេក្វាឌ័រ ជាក្រុមដំបូង ដែលទទួលបាន៣ពិន្ទុនៅ World Cup ២០២២។ ពេលនេះ អេក្វាឌ័រ កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងពូល A ខណៈយប់នេះ ហុល្លង់ នឹងត្រូវជួបតទល់ជាមួយសេណេហ្គាល់៕ ...
បាល់ទាត់

ប្រវត្តិសាស្រ្តថ្មីបាល់ទាត់កម្ពុជា អ្នកចាំទីបានកាតក្រហមពីរនាក់ ក្នុងមួយប្រកួត

6 ថ្ងៃមុន
6 ថ្ងៃមុន

ប្រវត្តិសាស្រ្តថ្មីបាល់ទាត់កម្ពុជា អ្នកចាំទីបានកាតក្រហមពីរនាក់ ក្នុងមួយប្រកួត

បាល់ទាត់
(បាល់ទាត់)៖ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ដែលអ្នកចាំទីទាំងសងខាង ក្នុងជម្រើស១១នាក់ដំបូង ដោយទទួលការព្រមានកាតក្រហមដូចគ្នា ក្នុងជំនួបដ៏តានតឹង រវាងក្លិបបាល់ទាត់ វិសាខា ជាមួយ បឹងកេត នាកីឡដ្ឋាន Prince Stadium។ ការប្រកួតដ៏ជក់ចិត្តយប់មិញនេះ ក្លិបបាល់ទាត់ វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា បន្តរក្សាឈរនៅកំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដោយគិតត្រឹម សប្តាហ៍ទី២៥ បន្ទាប់ពីយកឈ្នះ បឹងកេត ក្នុងលទ្ធផល ៥-៣ នារាត្រីថ្ងៃទី២០ ខែវិច្ឆិកា។ ក្នុងនោះអ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់ បឹងកេត ទទួលបានកាតក្រហម នៅនាទី១៤’ បន្ទាប់ពីបង្កកំហុស ដោយចាប់ទាញកីឡាកររបស់ វិសាខា ក្នុងតំបន់គ្រោះថ្នាក់ ខណ:អ្នកចាំទី កែវ សុខសិលា របស់ វិសាខា វិញ ក៏ទទួលបានកាតក្រហមដូចគ្នា នៅនាទី២២’ បន្ទាប់ពីបង្កកំហុសលើកីឡាករ ម៉ាត់ ណូរុន។  ជាមួយគ្នានេះដែរ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor បានរងបរាជ័យក្រោមថ្វីជើង ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Smart RSN ហើយនេះ គឺជាការចាញ់៤ប្រកួតជាប់ៗគ្នា បន្ទាប់ពីកាន់កាប់កំពូលតារាងលីគកំពូលកម្ពុជា អស់រយ:ពេល២៧០ថ្ងៃ។ ដូច្នេះគិតត្រឹមសប្ដាហ៍ទី២៥ យើងមើលឃើញថា វិសាខា ស្ថិតនៅកំពូលតារាង មាន ៤៩ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន និងព្រះខ័នស្វាយរៀង មាន ៤៦ពិន្ទុ ដូចគ្នា ខណៈបឹងកេត ស្ថិតនៅលេខ៤ មានត្រឹម ៣៩ពិន្ទុ ប៉ុណ្ណោះ៕...
បាល់ទាត់

Varane ថា រឿងរ៉ាវ Ronaldo ជាមួយ United ពិតជាជះឥទ្ធិពលដល់កីឡាករក្នុងក្រុម

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

Varane ថា រឿងរ៉ាវ Ronaldo ជាមួយ United ពិតជាជះឥទ្ធិពលដល់កីឡាករក្នុងក្រុម

បាល់ទាត់
ខ្សែ​ការពារ​សញ្ជាតិ​បារាំង Raphael Varane បាន​និយាយ​ថា ស្ថានភាព​ជុំ​វិញ​ក្លិប​របស់​គេ​ Manchester United និង​មិត្តរួម​ក្រុម Cristiano Ronaldo ​​បាន​ជះ​ឥទ្ធិពល​ដល់​កីឡាករ​ទាំងអស់​ក្នុង​ក្រុម។ Ronaldo បាន​ចេញ​និយាយ​ជា​សាធារណៈ​​ដោយ​វាយ​ប្រហារ​លើ​ Manchester United ក៏​ដូច​ជា​រិះគន់​អ្នក​ចាត់​ការ Erik ten Hag ហើយ​ពេល​នេះ​កំពុង​រក​ច្រក​ចេញ​ពី​ក្លិប។ ពាក់ព័ន្ធ​នឹង​រឿង​នេះ United បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ពិចារណា​​ឆ្លើយតប ក្រោយ​ការ​​​ពិត​​ត្រូវ​បាន​បញ្ជាក់។ និយាយ​ប្រាប់​វិទ្យុ​បារាំង​ ខ្សែ​ការពារ​កណ្ដាល​ Varane បាន​លើក​ឡើង​ថា៖ "ជា​ការ​ពិត​រឿង​របស់​ពួក​គេ​​ជះ​ឥទ្ធិពល​ដល់​ពួក​យើង។ ពួក​យើង​​តាម​អ្វី​ដែល​កំពុង​កើត​ឡើង និង​អ្វី​ដែល​បាន​និយាយ។ ពួក​យើង​ព្យាយាម​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​តាម​របៀប​របស់​​ពួក​យើង។ ពួក​យើង​មិន​ព្យាយាម​លូក​ដៃ​ចូល​រឿង​នេះ​ពេក​ទេ។ អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ក្លឹប​ធំៗ​កំពុង​មាន​សន្ទុះ"។ Varane បន្ថែម​ថា អ្វី​ដែល​គេ​ចង់​បាន​គឺ​​ភាព​ល្អ​បំផុត​សម្រាប់​ក្រុម​របស់​ខ្លួន។ ទោះ​ជា​ការ​សម្រេច​ចិត្ត​យ៉ាងណា​ក្នុង​នាម​ជា​កីឡាករ​ត្រូវ​តែ​ទទួល​យក​វា ហើយ​ផ្ដល់​ឲ្យ​ខ្លួន​ឯង​ឲ្យ​អស់​​ពី​សមត្ថភាព។ តាម​ដំណឹង​ចុងក្រោយ​បន្ទាប់​ពី​មាន​រឿង​ជាមួយ​បិសាច​ក្រហម Ronaldo ត្រូវ​បាន David Beckham ទាក់ទង​ចង់​នាំ​ទៅ​លេង​នៅ​អាមេរិក៕ ...
បាល់ទាត់

មិនឲ្យចាញ់ថៃ! មីយ៉ានម៉ា កោះហៅកីឡាករក្រៅស្រុក៥នាក់ ត្រៀមចូលរួមពានរង្វាន់ AFF Cup 2022

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

មិនឲ្យចាញ់ថៃ! មីយ៉ានម៉ា កោះហៅកីឡាករក្រៅស្រុក៥នាក់ ត្រៀមចូលរួមពានរង្វាន់ AFF Cup 2022

បាល់ទាត់
ដូចដែលប្រិយមិត្តបានដឹងហើយថា ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ។ ក្រុមជម្រើសជាតិមីយ៉ានម៉ា ក្រោមការដឹកនាំរបស់លោក Antoine Hey គ្រោងនឹងប្រមូលផ្តុំកីឡាករ នៅថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីចេញទៅប្រទេសថៃ ក្នុងទីក្រុងបាងកក ប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិថៃ នៅថ្ងៃទី១១ ខែធ្នូ មុនពានរង្វាន់ AFF Mitsubishi Electric Cup 2022។ ក្នុងព្រឹត្តិការណ៍ខាងលើនេះ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិមីយ៉ាន់ម៉ា លោក Antoine Hey ក៏បានកោះហៅកីឡាករ ដែលកំពុងប្រកបអាជីពក្រៅស្រុកចំនួន៥នាក់ផងដែរ រួមមាន៖1.Mg Lwin (លីគកំពូលថៃ Lamphun Warrior)2.Zaw Min Tun (លីគកំពូលថៃ Chonburi)3.Aung Thu (លីគកំពូលថៃ Buriram United)4.Hein Phyo Win (លីគកំពូលថៃ Ratchaburi FC)5.Hein Htet Aung (លីគកំពូលម៉ាឡេស៊ី Selangor FC)។ យ៉ាងណាមិញ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កីឡាករ Zaw Min Tun បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិមីយ៉ានម៉ា ដោយសារចង់អោយកីឡាករក្មេងៗមានឱកាសបានបង្ហាញខ្លួនច្រើនលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ កីឡាករ Thiha Zaw ធ្លាប់មានបទពិសោធន៏ជោគជាំនៅលីគកំពូលមីយ៉ាន់ម៉ា បច្ចុប្បន្ន កំពុងប្រកបអាជីពនៅក្រុមបាល់ទាត់ កោះកុង លីគលំដាប់ទី២កម្ពុជា មិនមានឈ្មោះលេងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ឡើយ។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ស្ថិត្ថក្នុងពូល B ជាមួយក្រុមជម្រើសជាតិ វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី និងប្រទេសឡាវ។ មីយ៉ាន់ម៉ា នឹងចាប់ផ្ដើមការប្រកួតដំបូងរបស់ពួកគេជាមួយជើងខ្លាំងម៉ាឡេស៊ី នៅថ្ងៃទី២១ ខែឆ្នូ ឆ្នាំ ២០២២នេះ៕...
បាល់ទាត់

ព្រះខ័នរាជស្វាយរៀង ធ្លាក់ចេញពីកំពូលតារាង ក្រោយបន្តចាញ់ទាំង៣ប្រកួតជាប់ៗគ្នា

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ព្រះខ័នរាជស្វាយរៀង ធ្លាក់ចេញពីកំពូលតារាង ក្រោយបន្តចាញ់ទាំង៣ប្រកួតជាប់ៗគ្នា

បាល់ទាត់
ទីបំផុត! ក្រុមព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor បានធ្លាក់ចេញពីកំពូលតារាងលីគកំពូលកម្ពុជា បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់ក្នុងដីខ្លួនឯង ក្រោមថ្វីជើង ភ្នំពេញក្រោន ២ ទល់នឹង ៥ ខណៈនេះជាបរាជ័យលើកទី៣ជាប់គ្នា។ ការប្រកួតដែលធ្វើឡើងនៅទឹកដីស្វាយរៀង ឃើញថា ម្ចាស់ផ្ទះបានរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើង ភ្នំពេញក្រោន ក្នុងលទ្ធផល ៥-២។ ៥គ្រាប់របស់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីដោយកីឡាករ លឹម ពិសុទ្ធ នៅនាទី៣១’, ៨០’ , Fareed Sadat ៧៧’, ៨៨’ និង ជួន ចាន់ចាវ នៅនាទី៨៤’ ខណ:២គ្រាប់របស់ព្រះខ័នរាជស្វាយរៀង ស៊ុតដោយកីឡាករ Mizuno ១០’ និង Marcus Haber ៧២’។ ជាមួយគ្នានេះ ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា ទទួលបានបាន៣ពិន្ទុដ៍មានសារ:សំខាន់ ក្រោយឈ្នះម្ចាស់ផ្ទះបឹងកេត ក្នុងលទ្ធល ២-១ នៅកីឡដ្ឋាន Cambodia Airway នៃក្របខណ្ឌលីគកំពូល កម្ពុជា សប្តាហ៍ទី២៤ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ២គ្រាប់របស់វិសាខា រកបានដោយខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor ស៊ុតបញ្ចូលទីគ្រាប់នៅនាទី ៥៥’ និង ៧៨’ ខណ: សៀង ចន្ធា ស៊ុត១គ្រាប់វិញឲ្យបឹងកេត នៅនាទី ៦២’។ ក្រោយចប់ការប្រកួតយើងឃើញថា ក្លិបបាល់ទាត់វិសាខា ឡើងទៅឈរកំពូលតារាងជាលើកដំបូង ក្រោយស្វាយរៀង កាន់កាប់អស់រយ:ពេល២៧០ថ្ងៃ។ តាមរយៈលទ្ធផលនេះ ធ្វើឲ្យឪកាសលើកពានរបស់ស្វាយរៀង រសាត់ទៅបន្តិចម្ដងៗ រីឯវិសាខា មានឪកាសខ្ពស់ជាងទៅវិញ។ ភ្នំពេញក្រោន ក៏មានសង្ឃឹមប្រជែងពាននៅឡើង ចំណែកបឹងកេត ហាក់ហួសពេលប្រជែងពានហើយក្នុងរដូវកាលនេះ ដ្បឹតការប្រកួតនៅសល់តែ៣ ប្រកួតទៀតប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាតារាងចំណាត់ថ្នាក់ គិតត្រឹម សប្តាហ៍ទី២៤៖១. ព្រះខ័នស្វាយរៀង ៤៦ពិន្ទុ២. វិសាខា ៤៦ពិន្ទុ៣. ភ្នំពេញក្រោន ៤៣ពិន្ទុ ៤. បឹងកេត ៣៩ពិន្ទុ៕...
បាល់ទាត់

ស្ងាត់ៗ Beckham លួចទាក់ទងត្រៀមយក Ronaldo ទៅលេងនៅអាមេរិក

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

ស្ងាត់ៗ Beckham លួចទាក់ទងត្រៀមយក Ronaldo ទៅលេងនៅអាមេរិក

បាល់ទាត់
David Beckham ត្រូវ​បាន​រាយការណ៍​បាន​​បង្កើត​រឿង​ភ្ញាក់ផ្អើល​​មួយ​ចង់​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo មក​កាន់​ក្លិប Inter Miami ក្នុង​លីគ​កំពូល​របស់​អាមេរិក។ Ronaldo ពេល​នេះ​កំពុង​មាន​រឿង​ចម្រូងចម្រាស​ ក្រោយ​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​លោក Piers Morgan។ អំឡុង​ពេល​ជជែក​ពិភាក្សា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​រិះគន់​ចំ​ៗ​​ទៅ​កាន់​បិសាច​ក្រហម ក៏​ដូច​ជា​អ្នក​ចាត់​ការ Erik ten Hag និង​អតីត​មិត្តរួម​ក្រុម Gary Neville។ នេះ​មាន​ន័យ​ថា ពេលវេលា​របស់​គេ​នៅ Old Trafford គឺ​ជិត​មក​ដល់​ទី​បញ្ចប់​ហើយ។ ហើយ​ពេល​នេះ​ប្រធាន​ក្លិប Inter Miami លោក Beckham បាន​​ទៅ​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់ Ronaldo លើ​ការ​ផ្ទេរ​មក​កាន់​ក្លិប​នៅ MLS។ ប្រភព​ពី​ The Sun ឲ្យ​ដឹង​ថា Beckham  ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​មួយ​ ដោយ Ronaldo ចាប់​អារម្មណ៍​​លើ​ការ​ផ្ទេរ​ទៅ​កាន់ Miami។ ក្រោយ​ពី​ក្លិប Inter Miami ម្ចាស់​ពាន​ Ballo d’Or ៥​សម័យ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​​មួយ​ចំនួន​ទៀត​នៅ​អាមេរិក​ដូច​ជា LA Galaxy និង LAFC។ កន្លង​ទៅ​ក្លិប​របស់ Beckham បាន​ដាក់ Lionel Messi ជា​គោលដៅ​ទី​មួយ ប៉ុន្តែ​ពេល​​នេះ​ដោយ​មើល​ឃើញ​កាលៈទេសៈ​ល្អ​ ពួក​គេ​បាន​បង្វែរ​មក​រក Ronaldo វិញ៕ ​...