FC Sports logo

គំនិតអ្នកមាន


គំនិតអ្នកមាន

ពីកម្មករស្រុក ថៃ រកលុយទិញអាហារខ្វះមុខខ្វះក្រោយ  អ្នកស្រី តុញ សុធា ប្តូរជីវិតមកលក់អនឡាញ រកចំណូល៦ពាន់ដុល្លារ ត្រឹមរយៈពេល៧ថ្ងៃ

មួយខែមុន
មួយខែមុន

ពីកម្មករស្រុក ថៃ រកលុយទិញអាហារខ្វះមុខខ្វះក្រោយ  អ្នកស្រី តុញ សុធា ប្តូរជីវិតមកលក់អនឡាញ រកចំណូល៦ពាន់ដុល្លារ ត្រឹមរយៈពេល៧ថ្ងៃ

គំនិតអ្នកមាន
ដំណើរជីវិតដ៏សែនកំសត់ ត្រូវឃ្លាតឆ្ងាយពីមាតុភូមិ ផ្ញើខ្លួនផ្ញើប្រាណនៅប្រទេស ថៃរយៈពេល៧ឆ្នាំ ព្រោះតែជីវភាពខ្សត់ខ្សោយអ្នកស្រី  តុញ សុធា ហៅគ្រូ សុធា កំពុងតែកាក់កបយ៉ាងខ្លាំងលើវិស័យអនឡាញ រកចំណូលបាន រាប់ពាន់ ដុល្លារ គេចផុតពីកម្មកររកមុខខ្វះក្រោយ ។ យ៉ាងណា ទម្រាំបច្ចុប្បន្នមាន មុខរបរដែលរកចំណូលបានច្រើនដូចនេះ កាលពីអតីតកាលអ្នកស្រី សុធា ស្ទើរតែបញ្ចប់ជីវិតខ្លួនឯងទៅហើយ ដោយសារបញ្ហាជីវិតចាក់ស្រេះគ្មានលំនឹង។ មានដើមកំណើតនៅខេត្តបន្ទាយមានជ័យអ្នកស្រី តុញ សុធា ហៅគ្រូ សុធា បានរៀបរាប់មកកាន់ Lee News ថា អ្នកស្រីមានបងប្អូន៣នាក់ អ្នកស្រីគឺជាកូនស្រីច្បង នៅក្នុងគ្រួសារ និងមានកូនពីរនាក់នៅក្នុងបន្ទុក។ បន្តក្រសែភ្នែករម្លឹកពីប្រវត្តិតស៊ូអ្នកស្រី តុញ សុធា បានទម្លាយថា អ្នកស្រីធ្លាប់ជាអតីតពលករស៊ីឈ្នួលនៅប្រទេស ថៃ អស់រយៈពេល ៧ឆ្នាំ ដោយមួយថ្ងៃទទួលបានកម្រៃ ៣០០បាត ស្មើនិង៣៣,000រៀល តែប៉ុណ្ណោះ។ ការចាកចេញពីប្រទេសរយៈពេល៧ឆ្នាំ ថៅកែអនឡាញរូបនេះ បានឱ្យដឹងថា ការប្រើជីវិត នៅប្រទេសថៃ មិនមែនជារឿងងាយស្រួលឡើយ ណាមួយត្រូវរ៉ាប់រងគ្រួសារ ថ្ងៃខ្លះក៏បានធ្វើការ ថ្ងៃខ្លះក៏មិនបានធ្វើការ រីឯចំណូលក៏ទាប ផ្គត់ផ្គង់គ្រួសារក៏មិនគ្រប់គ្រាន់ រហូតមានពេលខ្លះអ្នកស្រីគ្មានលុយទិញបាយហូបផងក៏មាន។ ដ្បិតថាមានទំនួលខុសត្រូវច្រើនលើគ្រួសារ បងប្អូន និងការសិក្សារបស់កូនៗ អ្នកស្រី សុធា បានពុះពារឧសបគ្គខំធ្វើការទាំងថ្ងៃទាំងយប់នៅប្រទេសថៃ ដើម្បីរកចំណូលមកជួយទប់ទល់គ្រួសារ។ ដោយសារខ្លួនមានបន្ទុកច្រើនពេក និងជួបបញ្ហាឥតស្រាកស្រាន្ត អ្នកស្រី សុធា ក៏ធ្លាប់គិតចង់សម្លាប់ខ្លួនផងដែរ តែអ្នកស្រីប្តូរការគិតមកវិញ លែងចង់ សម្លាប់ខ្លួនព្រោះបញ្ហា ដោយសារមានគ្រូជាជនជាតិថៃម្នាក់ណែនាំតម្រង់ទិសដៅខ្លួន ដើម្បីជំនះភាពក្រឱ្យបាន។ ក្រោយមានកម្លាំងចិត្តតស៊ូ អ្នកស្រី សុធា បានក្រោកឈរឡើងវិញ និងបានសិក្សារៀនសូត្រទាក់ទងជាមួយនឹងវិស័យអនឡាញវិញម្តង។ អ្វីដែលផ្តល់ពន្លឺត្រចេះត្រចង់នោះក្នុងរយៈពេលខ្លីត្រឹមតែពីរខែប៉ុណ្ណោះដែលប្រឡូកជាមួយនឹងវិស័យ online ធ្វើឱ្យ អ្នកស្រីសុធា ទទួលបានប្រាក់ចំណូលក្នុងរយៈពេល ៧ថ្ងៃ ៦ពាន់ដុល្លារ ។ ដោយមើលឃើញពីចំណុចវិជ្ជមានពីវិស័យអនឡាញ អតីតពលកររូបនេះសម្រេចចិត្តលាចេញពីការងារប្រចាំថ្ងៃ តាំងចិត្តលើវិស័យអនឡាញ  អាចធ្វើឱ្យ អ្នកស្រី  មានដើមទន់មួយចំនួនក្នុងការដាក់ទុនជាភាគហ៊ុនធំ ជាម្ចាស់ប្រេនក្នុងគ្រួសារ SM bran ហើយក៏ទទួលបានការគាំទ្រពីបណ្ដា អតិថិជនរហូតដល់ ១៦ប្រទេសទូទាំងពិភពលោក ។ ទន្ទឹមនឹងទទួលបានជោគជ័យពីអតិថិជន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ម្ចាស់អនឡាញវ័យ៣០ឆ្នាំស្តើង ខាងលើនេះ និងថ្នាក់ដឹកនាំក្នុងគ្រួសារ SM ក៏បានទទួលពានរង្វាន់នៅប្រទេសថៃ  ព្រមទាំង មានអ្នកសារព័ត៌មាននៅទីនោះជាច្រើនសុំសម្ភាសន៍ ដើម្បីនាំយកភាពជោគជ័យរបស់អ្នកស្រីចុះផ្សាយជាការផ្តល់នូវបទពិសោធល្អៗជូនដល់មហាជនផងដែរ៕  ...