×

ក្លិបអ្នកមានសម័យថ្មី ISI ដង្កោសែនជ័យ នាំចូលកីឡាករ ចំណូលថ្មី ១០នាក់ ត្រៀម League Cup ២០២៣

ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ ក្រោមការដឹកនាំរបស់ លោក John Botioba បានប្រកាសនាំចូលកីឡាករទី១០ គឺខ្សែប្រយុទ្ធ សារី តៃម៉ូ អតីតយុវជនបឹងកេត និងកីឡាកររបស់កោះកុងអេហ្វស៊ី ត្រៀមសម្រាប់ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។ កីឡាករចំណូលទាំង១០រូបរបស់ អាយ អេស អាយដង្កោសែនជ័យ៖ NDONGO LOUIS WILLY SAMURA UMARU លី មីហ្សាន ហេង ប៉ោឡេង ជា ច័ន្ទដារ៉ា រ៉េត កាត្តាមី កែវ សារ៉ាត់ ត្រាយ វិចិត្រ YANAGIDATE KAZU សារី តៃម៉ូ ក្រៅពីការនាំចូលកីឡាករ ពេលនេះក្លិប ក៏បានបន្តកុងត្រាថ្មីជាមួយកីឡាករ ធួរ គាសេង, ប្រាក់ សុវណ្ណពិសិដ្ឋ, COULIBALY ABDEL KADER, ដោ រ៉ូហ៉្សាន់, ឌុច សុភា, អេល តហៀត, ឆេង​ ចាន់ថា, ចាន់ ហួង, អ៊ុន សុទ្ធរិទ្ធ, យ៉ា ម៉ាត់, សុន សុវណ្ណរទ្ធី និង កែម វ៉ាន់ដា។ គួរឲ្យដឹងថា ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ស្ថិតនៅពូល B នៃពានរង្វាន់ Cambodian League Cup 2023 ជាមួយ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, សូលទីឡូអង្គរ ខណ:ពូល A មានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ វិសាខា, បឹងកេត, , Tiffy Army FC, អគ្គិសនីកម្ពុជា, កោះកុង និង ព្រៃវែង ខណ:ពូល B មាន ៕
ច័ន្ទ , 30 មករា 2023 13 អ្នកទស្សនា 7 ម៉ោងកន្លងទៅ

សិង្ហបុរី សាកល្បងប្រើប្រាស់ VAR មុនលីគកំពូលរបស់ខ្លួនចាប់ផ្តើម

បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសថា នឹងរៀបចំប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតបាល់ទាត់លីគកំពូល Singapore Premier League រដូវកាល ២០២៣ ដែលគ្រោងនឹងចាប់នៅថ្ងៃទី២៤ ខែកុម្ភ: ខាងមុខនេះ។ ពេលនេះ ពួកគេចាប់ផ្តើមសាកល្បងប្រើប្រាស់ VAR ហើយក្នុងជំនួបមិត្តភាពការប្រកួតក្នុងស្រុក, បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃចុងក្រោយដោយស្ថាប័នគ្រប់គ្រងពិភពលោក FIFA ហើយត្រូវបានផ្តល់ភ្លើងខៀវ ដែលធ្វើឱ្យប្រទេសសិង្ហបុរី ក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ាន ប្រើប្រាស់បច្ចេកវិទ្យាទំនើបមួយនេះ។ នាយកផ្នែកអាជ្ញាកណ្ដាលបាល់ទាត់ប្រចាំសហព័ន្ធ លោក Nazeer Hussain បានថ្លែងអំណរគុណដល់ក្រុមអាជ្ញាកណ្ដាល និងមន្រ្តីរបស់សហព័ន្ធ ដែលរួមគ្នារហូតទទួលបានលទ្ធផលជាផ្លែផ្កានេះឡើង។ ប្រទេសសិង្ហបុរី មានអាជ្ញាកណ្តាលម្នាក់បានបង្ហាញខ្លួនជាមន្រ្តីអាជ្ញាកណ្ដាលផ្នែក VAR ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន កន្លងទៅ ហើយលោកក៏មានឈ្មោះចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក World Cup ២០២២ នៅប្រទេសកាតា ផងដែរ។ ពានរង្វាន់លីគកំពូលសិង្ហបុរី មានសមាជិកចំនួន៨ក្រុម ខណៈប្រទេសអាស៊ានមួយនេះមានកូតា ទាំងក្នុងពានរង្វាន់ AFC Champions League និងពានរង្វាន់ AFC Cup ផងដែរ។ ដូច្នេះប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ដែលត្រូវប្រើប្រាស់ VAR ក្នុងការប្រកួតបាល់ទាត់នៅលីគកំពូលរបស់ខ្លួន មានលីគកំពូលប្រទេសថៃ លីគកំពូលប្រទេសវៀតណាម និង លីគកំពូលប្រទេសសិង្ហបុរី៕
ច័ន្ទ , 30 មករា 2023 13 អ្នកទស្សនា 8 ម៉ោងកន្លងទៅ

ទីបំផុត! បែកធ្លាយមូលហេតុ Ronaldo ចែកផ្លូវជាមួយភ្នាក់ងារលោក Jorge Mendes

កាលពីដើមខែមករា Cristiano Ronaldo និងភ្នាក់ងារគឺលោក Jorge Mendes បានសម្រេចចែកផ្លូវគ្នា ដោយសារការមិនចុះសម្រុងគ្នាលើទិសដៅថ្មីរបស់ CR7 ខណៈមូលហេតុនៃការចែកផ្លូវនោះ មិនបានទម្លាយឲ្យដឹងច្បាស់នោះទេ។ ក៏ប៉ុន្តែពេលនេះអ្វីៗកាន់តែច្បាស់នៅពេលដែលកាសែត El Mundo បានសរសេរថា កីឡាករវ័យ ៣៧ឆ្នាំ Ronaldo បានផ្ញើ "ឱសានវាទ" ទៅ លោក Mendes ជាមួយនឹងខ្លឹមសារថា "ផ្តល់ឲ្យខ្ញុំទៅ Chelsea ឬ Bayern ឬយើងឈប់នៅទីនេះ!"។ ដូច្នេះមានន័យថា ការចែកផ្លូវរបស់ពួកគេទាំងពីរ គឺដោយសារមូលហេតុនេះ។ ជាការពិតណាស់ ថ្វីដ្បិតតែមានទេពកោសល្យ និងកេរ្តិ៍ឈ្មោះក៏ដោយ ក៏ភ្នាក់ងារដ៏ល្បីមួយនេះ មិនអាចធ្វើឲ្យ Ronaldo ពេញចិត្តឡើយ។ លោក Mendes ជឿជាក់ថា មានតែ Al-Nassr ទេ ដែលអាចបំពេញតម្រូវការប្រាក់ខែរបស់ Ronaldo ខណៈដែលខ្សែប្រយុទ្ធវ័យ 37 ឆ្នាំខ្លួនឯង នៅតែមានទំនុកចិត្តថា ខ្លួននៅតែទាក់ទាញក្លឹបធំៗជាច្រើននៅអឺរ៉ុប។ គួររម្លឹកថា លោក Mendes គឺជាភ្នាក់ងាររបស់ Ronaldo តាំងពីចាកពីចេញ Sporting Lisbon ទៅចូលរួមជាមួយ Man United ក្នុងឆ្នាំ ២០០៣ ដោយបានរួមចំណែក យ៉ាងច្រើនដល់ការចរចាកិច្ចសន្យារបស់ CR7៕
ពុធ , 25 មករា 2023 19 អ្នកទស្សនា 5 ថ្ងៃកន្លងទៅ

មនុស្ស៨នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីអបអរជ័យជម្នះរបស់ Arsenal លើ Man United ៣-២ ដោយគ្មានការអនុញ្ញាត

យោងតាម BBC បានចុះផ្សាយថា មានអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ៨នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុង Jinja នៃប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីអបអរជ័យជម្នះ ៣-២ របស់ក្លិបលើក្រុម Manchester United ក្នុងក្របខ័ណ្ឌ English Premier League កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ អ្នកគាំទ្រមួយក្រុម បានពាក់អាវ Arsenal ហើយកាន់ពានជានិមិត្តរូប ខណៈប៉ូលិសបាននិយាយថា ពួកគេមិនមានការអនុញ្ញាតឲ្យធ្វើពិធីដង្ហែ ដែលជាបទល្មើសសណ្ដាប់ធ្នាប់សាធារណៈ។ អ្នកគាំទ្រក្រុមកាំភ្លើងធំ បានធ្វើដំណើរតាមក្បួនរថយន្តចំនួន ៥ គ្រឿង កាលពីព្រឹកថ្ងៃច័ន្ទ នៅពេលដែលពួកគេត្រូវបានរារាំង ដោយប៉ូលិស។ ម្នាក់ក្នុងចំណោមពួកគេ បានកាន់ពានដែលពួកគេបានទិញនៅហាងក្នុងស្រុកមួយ។ អ្នកគាំទ្រម្នាក់ទៀត ឈ្មោះ Baker Kasule ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រព័ត៌មាន Daily Monitor ក្នុងស្រុកថា៖« ខ្ញុំមិនដឹងថា យើងបានធ្វើអ្វីខុសនោះទេ ប៉ុន្តែយើងគ្រាន់តែអបអរជ័យជម្នះរបស់យើងលើគូប្រជែង Manchester United»។ ជ័យជំនះលើក្រុមបិសាចក្រហម បានផ្ដល់ឲ្យក្រុមកាំភ្លើងធំ មាន៥០ពិន្ទុ ឈរកំពូលតារាង ដោយផ្ដល់ក្ដីសង្ឃឹមដល់អ្នកគាំទ្រជុំវិញពិភពលោក ថា ក្លិបអាចបញ្ចប់ការរង់ចាំរយៈពេល ១៩ឆ្នាំ របស់ខ្លួន ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ English Premier League៕
ពុធ , 25 មករា 2023 11 អ្នកទស្សនា 5 ថ្ងៃកន្លងទៅ

សមាជិកលីគកំពូលម៉ាឡេស៊ី ត្រៀមប្រកួតមិត្តភាពទល់នឹង ណាហ្គាវើលដ៍ និងភ្នំពេញក្រោន

យោងតាមបញ្ជាក់របស់គេហទំព័រ Smart RSN Stadium នៅព្រឹកថ្ងៃទី២៥ ខែមករា នេះបានឲ្យដឹងថា ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ Kuching City FC សមាជិកលីគកំពូលម៉ាឡេស៊ី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Close door match – ប្រកួតបិទទ្វារ) ក្នុងកីឡដ្ឋាន Smart RSN។ ខណ:ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក៏ត្រៀមប្រកួតមិត្តភាពអន្តរជាតិផ្លាស់ប្តូរបច្ចេកទេស ជាមួយក្លិបបាល់ទាត់ Kuching City FC របស់ប្រទេសម៉ាឡេស៊ី ដូចគ្នា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០នាទីយប់។ គួរដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតស្មើ ១-១ ទល់នឹង ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN ក្នុងជំនួបមិត្តភាព៕
ពុធ , 25 មករា 2023 8 អ្នកទស្សនា 5 ថ្ងៃកន្លងទៅ

Casemiro នឹងអវត្តមាន ពេល បិសាចក្រហម ប៉ះ កាំភ្លើងធំ នៅចុងសប្ដាហ៍នេះ

ខ្សែ​បម្រើ​របស់ បិសាចក្រហម Manchester United កីឡាករ Casemiro នឹង​​ត្រូវ​ជាប់​បម្រាម​​សម្រាប់​ការ​ប្រកួត​ថ្ងៃ​អាទិត្យ ​ទល់​នឹង​ក្រុម​នាំ​មុខ​កំពូល​តារាងកាំភ្លើងធំ Arsenal ។​ ការ​ប្រកួត​កាល​ពី​យប់​មិញ United បាន​ប្រកួត​ស្មើ​​គ្នា ​ជាមួយ Crystal Palace ១-១។ គ្រាប់​បាល់​របស់​បិសាច​ក្រហម ​ធ្វើ​បាន​ដោយ​ខ្សែបម្រើ Bruno Fernandes ខណៈ Michaek Olise ជា​អ្នក​រក​គ្រាប់​ឲ្យ Palace ពីការស៊ុត Free Kick យ៉ាងអស្ចារ្យ។ យ៉ាងណាមិញ ប្រកួត​នេះ ខ្សែ​បម្រើ Casemiro ទទួល​បាន​កាត​​លឿង​ ដែល​ជា​កាត​ទី​៥​របស់​គេ ​ក្នុង​រដូវ​កាល​នេះ​ ដូច្នេះ​ត្រូវ​ជាប់​បម្រាប​មួយ​ប្រកួត​ សម្រាប់​ប្រកួត​បន្ទាប់។ នេះ​មាន​ន័យ​ថា Casemiro នឹង​មិន​មាន​វត្តមាន ពេល United ប៉ះ Arsenal នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ បែប​នេះ​ក្ដី អ្នក​ចាត់​ការ​របស់ Man Utd លោក Ten Hag បាន​លើក​ឡើង​ថា៖ "លើក​ចុង​ក្រោយ​​ពួក​យើង​ឈ្នះ​ពួក​គេ (Arsenal) ដោយ​គ្មាន Casemiro។ ពេល​នេះ ពួក​យើង​​ត្រូវ​តែ​ធ្វើ​ដូច​គ្នា"។ Arsenal បច្ចុប្បន្ន​​​គម្លាត​៨​ពិន្ទុ​ ឈរ​លើ​កំពូល​តារាង ​​ចាញ់​តែ​ម្ដង​គត់​នៅ Premier League ក្រោយ​ថ្វី​ជើង United ៣-១ កាល​ពី​ខែ​កញ្ញា។ សម្រាប់ United កំពុង​ស្ថិត​នៅ​លេខ​៣ មាន​៣៩​ពិន្ទុ​ស្មើ​គ្នា​ ជាមួយ​ក្រុម​លេខ​ពីរ Man City៕ ​​
ព្រហស្បតិ៍ , 19 មករា 2023 83 អ្នកទស្សនា 11 ថ្ងៃកន្លងទៅ

Inter បំបាក់ AC Milan លើកពាន Italian Super Cup លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត

(អន្តរជាតិ)៖ ក្លិប Inter Milan បាន​យក​ឈ្នះ​ក្លិប AC Milan ក្នុងលទ្ធផល ៣-០ លើក​ពាន Italian Super Cup លើ​ទឹក​ដី​អារ៉ាប៊ីសាអ៊ូឌីត ​កាល​ពី​យប់ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ​។ ក្នុង​ការ​ប្រកួតយប់មិញនេះ​ ខ្សែ​បម្រើ Federico Dimarco ជា​អ្នក​រក​បាន​គ្រាប់​ដំបូង​ឲ្យ Inter ក្រោយ​លេង​បាន​១០​នាទី ពេល Nicolo Barella ជា​អ្នក​បញ្ជូន​ឲ្យ។ អ្នក​ចាំ​ទី​របស់ Inter  កីឡាករ Andre Onana បាន​សង្គ្រោះ​បាល់​យ៉ាង​អស្ចារ្យ​ ពី​ការ​ប៉ុនប៉ង​​របស់​កីឡាករ Rafael Leao មុន​ពេល Dzeko ធ្វើ​បាន​គ្រាប់​ទី​២​ ឲ្យ ​Inter នៅនាទី២១ បញ្ជប់តង់ទី២ Inter Milan ២-០ AC Milan ។ លុះចូលដល់តង់ទីពីរ នាទី​៧៧ ​ខ្សែ​ប្រយុទ្ធ Lautaro Martinez ធ្វើ​បាន​គ្រាប់​ទី​៣​ ជូន Inter ដែល​ជា​គ្រាប់​ចុង​ក្រោយ​ជួយ​ក្រុម​ឈ្នះ AC Milan ៣-០។ នេះ​ជា​​លើក​ដំបូង ​​ដែល Inter អាច​យក​ឈ្នះ AC Milan នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Cup ក្នុង​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​ធ្លាប់​ចាញ់​នៅ Coppa Italia នៅ​ឆ្នាំ​​១៩៧៧ និង Italian Super Cup ឆ្នាំ​២០១១៕
ព្រហស្បតិ៍ , 19 មករា 2023 49 អ្នកទស្សនា 11 ថ្ងៃកន្លងទៅ

ភួង សុខសាណា ប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់ ក្រោយប្រឡុកក្នុងវិស័យនេះជាង១៣ឆ្នាំ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសថា កីឡាករ ភួង សុខសាណា បានសម្រេចចិត្តចូលនិវត្តន៍(ព្យួរស្បែកជើង) ពីអាជីពជាកីឡាករបាល់ទាត់ហើយ ក្រោយរួមរស់អស់រយៈពេលប្រមាណជាង ១៣ឆ្នាំមកនេះ។ រយ:ពេល១៣ឆ្នាំ ជាមួយក្លិបបាល់ទាត់ Tiffy Army FC ខ្សែប្រយុទ្ធពាក់អាវលេខ៧ ភួង សុខសាណា បានបង្កើតបានស្នាដៃជាច្រើន ជាពិសេសរួមចំណែកលើកពានរង្វាន់ Hun Sen Cup រដូវកាល ២០១៦ និង ២០១៨ ផងដែរ។ ខណ:ក្នុងក្រុមជម្រើសជាតិកម្ពុជា ភួង សុខសាណា ធ្លាប់ជាប់តាំងពីឈុត U22, U23 និងឈុតធំ តាំងពីឆ្នាំ ២០១០ រហូតដល់ចុងឆ្នាំ ២០១៥ ដោយបង្ហាញខ្លួនបាន១១លើក និងស៊ុតបញ្ចូលទីបាន១គ្រាប់ ទល់នឹងទីម័រខាងកើត មុនរបួសសរសៃពួរគន្លាក់ជង្គង់ (ACL)។ ទោះបីជាសម្រាកពីវិស័យបាល់ទាត់ តែ សាណា បានបញ្ជាក់គោលជំហរថា រូបគេនៅបន្តតែគាំទ្រគ្រប់សកម្មភាពរបស់ក្លិប Tiffy Army FC ព្រោះថារូបខ្លួនត្រូវបានគេស្គាល់មកដល់សព្វថ្ងៃ គឺដោយសារក្លិបទ័ពមួយនេះ។ ក្នុងនោះ សាណា ក៍បានផ្ដាំផ្ញើដល់ប្អូនៗ ជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ស្តាប់គ្រូបង្វឹក និងប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ដើម្បី ស្វែងរកឱកាសជាប់ជម្រើសជាតិ និងជោគជ័យលើវិស័យកីឡាបាល់ទាត់មួយនេះ៕
ព្រហស្បតិ៍ , 19 មករា 2023 39 អ្នកទស្សនា 11 ថ្ងៃកន្លងទៅ