ពុធ , 04 មករា 2023

អត្ថបទទាក់ទង
បញ្ចេ-ញសា.ច់សខ្ចីល្វែងក្រោម ស្រីស្រស់ ហ្វា ហ្វា ពោលពាក្យបែបនេះភ្លាម...
តារាចម្រៀង គង់ ច័ន្ទរដ្ឋា មិនជ្រើសយកការរួម.រស់ដោយគ្មានចំ.ណងអា-ពាហ៍ពិ-ពាហ៍
កម្មវិធីតន្ត្រី «Icy Cool Concert» ផ្តល់ឳកាសដល់អ្នកមានទេពកោសល្យខាងចម្រៀង បានច្រៀងរួមជាមួយកំពូលតារាល្បីៗប្រចាំប្រទេស
លោកស្រី អ៊ឹម សុគន្ធា ប្តេ.ជ្ញារៀបចំកម្មវិធី Miss Grand Cambodia 2023 ឱ្យបានល្អ ខណៈចុះកុងត្រាទទួលសិ-ទិ្ធរៀបចំរយៈពេល១ឆ្នាំប៉ុណ្ណោះ
កែវ រំចង់ ទម្លាយតម្លៃខ្លួនកាលវាយនៅ ថៃហ្វៃ ជាមួយ Iquezang លើកដំបូងបានខ្ពស់កប់ពពក

អត្ថបទពេញនិយម
ក្រោយប្រកាសថាជិតរៀបការពេលនេះកាន់តែច្បាស់ តែកូនកំលោះរបស់លោកស្រី ទ្រី ដាណា មិនមែន សេង មង្គល
កម្សាន្ត៖ គេចាំបានថា កាលពីកន្លងទៅនេះ លោកស្រី ទ្រីដាណា បាន ប្រកាសថាខ្លួន នឹង ភ្ជាប់ពាក្យនៅខែធ្នូ ព្រមទាំងរៀបការនៅខែមីនា ឆ្នាំ២០២៣ ខណៈនៅថ្ងៃ២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព មានទាំងកន្រ្កកផ្លែឈើ ស្ថិតនៅ គេហដ្ឋានរបស់លោកស្រី ទ្រី ដាណា ធ្វើឱ្យលេងបណ្តាញសង្គម លើកឡើងថា នេះជា កម្មវិធីពិសេសរបស់អ្នកជំនួញរូបនេះតែបុរសក្នុងរូបភាពមិនមែនជាលោក សេង មង្គល ឡើយ។ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា លោកស្រី ទ្រី ដាណា ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបកាន់កាប់ជំនួញជាច្រើននៅក្នុងដៃ ជាពិសេស កាលពីកន្លងទៅថ្មីៗនេះអ្នកលក់ពេជ្ររូបនេះចូលរួមឧបត្ថម្ភវិស័យគុនខ្មែរជាង១ម៉ឺនដុល្លារដែលធ្វើឱ្យមហាជនពោលសរសើរពីទឹកចិត្តសប្បុរសរបស់លោកស្រីជាខ្លាំង។ យ៉ាងណានៅថ្ងៃទី២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព ប៉ុន្មាន សន្លឹកជាមួយលោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមដោយភ្ជាប់ជាមួយ សំណេរ ធ្វើឱ្យអ្នកគាំទ្រ កាន់តែច្បាស់មួយកម្រិតទៀតថាជាកម្មវិធីពិសេសរបស់ លោកស្រី ទ្រី ដាណា។ លោក ជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់ថា «អ្នកកំពង់ចាមអើយខ្ញុំទៅតាមផ្លូវ ហើយមិនបានកាត់សក់ទេ ណាពីព្រោះរវល់កម្មវិធីក្មួយស្រីទ្រី ដាណា បន្តិចជួបគ្នាពេលល្ងាច»។ បន្ទាប់ពីលោកជំទាវបានបង្ហាញដំរួយបែបនេះហើយ អ្នកលេងបណ្តាញ សង្គមរួម ទាំងអ្នកសិល្បៈជាច្រើនរូបបានចូលទៅខំមិនអបអរសាទរដល់លោកស្រី ទ្រី ដាណា ពេលនេះរកឃើញអ្នកស្អំបេះដូងហើយ មិនថាកូនកំលោះ ជាតារាសម្តែង សេង មង្គល ឬមិនមែនក៏ដោយ ការជូនពរឱ្យអ្នកទាំងពីរមានសុភមង្គល។ គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកគាំទ្រកាលពី ពេលកន្លងទៅថា លោកស្រីនឹងភ្ជាប់ពាក្យខែធ្នូ ហើយរៀបការអំឡុងខែមីនា ឆ្នាំ ២០២៣ ដែលកាលនោះអ្នកគាំទ្រជាច្រើនបានដាក់ការសង្ស័យ ថាកូនកំលោះ ជាលោក សេង មង្គល ប៉ុន្តែពេលនេះអ្នកគាំទ្រដឹងហើយថាកូនកំលោះរបស់ លោកស្រី ទ្រី ដាណា មិនមែនជាលោក សេង មង្គល ឡើយ៕
ចង់ស្អាតពេក ប្រុស ខួច រត់ទៅកែមុខ តែពេលកែហើយអ្នកគាំទ្រថា ស្តាយមុខពីមុន សឹងតែគ្រប់គ្នា
កម្សាន្ត៖ តារាសម្តែងដ៏មានប្រជាប្រិយភាព ប្រុស ខួច បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង បន្ទាប់ពីលោកបង្ហាញមុខថ្មី ក្រោយវះកាត់កែសម្ផស្សបាន១ខែ តែអ្វីដែលអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈផងនោះ បានពោលស្តាយមុខចាស់របស់ ប្រុស ខួច សឹងតែគ្រប់គ្នា។ ក្រៅពីមានមុខមាត់ស្រស់ស្អាតបែបធម្មជាតិ ឬកង្វះចំណុចណាមួយនៃរាងកាយ តារាមួយចំនួនបានសម្រេចចិត្តទៅវះកាត់កែសម្ផស្សបន្ថែម តាមអ្វីដែលខ្លួនចង់បាន ដោយអ្នកសិល្បៈមួយចំនួនហ៊ានទម្លាយពីការពិត ឯអ្នកមួយចំនួនមិនទទួលស្គាល់ថា ខ្លួនកែសម្ផស្សឡើយ។ ទន្ទឹមនឹងការកែសម្ផស្សរួចតារាមួយចំនួនក៏ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រស់ស្អាតក្រោយវះកាត់ តែអ្នកមួយចំនួនទៀតក្រោយកែសម្ផស្សហើយ សោកស្តាយមុខធម្មជាតិក៏មាន ព្រោះមិនស្រស់ស្អាតដូចក្តីបំណង។ ជាក់ស្តែង តារាសម្តែងដ៏ល្បី ប្រុស ខួច បានបង្ហោះរូបថ្មីក្រោយវះកាត់កែសម្ផស្សបានរយៈពេល១ខែ កាលពីយប់ថ្ងៃទី១៨ ខែតុលា ប៉ុន្តែអ្នកគាំទ្របង្ហាញអារម្មណ៍ថា ពេញចិត្តមុខមាត់ ប្រុស ខួច ពេលមិនទាន់កែជាង។ តារាសម្តែងខាងលើនេះបានសរសេរថា «មុខ ខ្ញុំទើបតែបានមួយខែសោះ, វាដែលស្អាតអីបើនៅហើម នឹងយកមុខហើមទៅ និយាយជាមួយមុខអត់ហើម»។ ក្រោយពីបង្ហាញមុខមាត់ថ្មី អ្នកគាំទ្រ ក៏បានចូលទៅខំមិនការផុសរបស់ ប្រុស ខួច ថា « និយាយតាមត្រង់ខ្ញុំស្រលាញ់បងកាល មិនទាន់កែស្អាតណាស់ កែហើយស្អាតដែរតែ ស្អាតបែបផ្សេង» , «លែងស្គាល់ហើយនិយាយមែន» «បងកែទៅមុខដូចចាស់ជាងមុន», «ស្តាយមុខពីមុនណាស់» ហើយតារាសម្តែងលោក សាវិន ហ្វីលីព ក៏បានចូលទៅខំមិនដែរថា «ស្តាយមុខដើម» ។ យ៉ាងណាមិញ បន្ទាប់ពីឃើញមហាជនហាក់មិនពេញចិត្តមុខមាត់ថ្មី តារាសម្តែងប្រុស ខួច សម្រេចចិត្ត លុបការបង្ហោះវិញ ចំណែកឯមុខមាត់ថ្មី បន្ទាប់ពីជាសះស្បើយមុខកាំបិត មានរូបរាងយ៉ាងណាមានតែចាំតាមដានទាំងអស់គ្នា ព្រោះការស្រលាញ់របស់មនុស្សម្នាក់ៗមានលក្ខណៈខុសប្លែកពីគ្នា ហើយនេះក៏ជាការសម្រេចិត្តរបស់ប្រុស ខួច ក្នុងការកែសម្ផស្ស៕
លើកនេះ សឿ សុធារ៉ា ចេញសារវា-យប្រ-ហារ ដួង វីរៈសិទ្ធ ក-ប់ៗមាត់ ហាក់ឆ្អែតចិត្តនឹងរឿងខាងប្រុសដោះ-ដៃ
កម្សាន្ត៖ស្របពេលតារាចម្រៀង ដួង វីរៈសិទ្ធ ច្រានចោលក្តីស្រឡាញ់ និងទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនផងនោះ បានធ្វើឱ្យ សឿ សុធារ៉ា មួរម៉ៅរហូតបោះសម្តីទៅកាន់ ដួង វីរៈសិទ្ធ ថា លែងហ៊ានប្រាថ្នាមនុស្សប្រុសថ្លៃថ្នូរហើយ គ្រោះថា្នក់ណាស់ ដែលការពារកិត្តិយសតែខ្លួនឯង...។ ប៉ុន្មានថ្ងៃនេះរឿងរ៉ាវតារាសម្តែង សឿ សុធារ៉ា លង់ស្នេហ៍សិស្សប្អូន ដួង វីរៈសិទ្ធ កំពុងក្លាយជាប្រធានបទក្តៅគគុក រហូតមានមហាជនបញ្ចេញការវែកញែកពេញពេញហ្វេសប៊ុក។ ក្នុងនោះក៏មានអ្នកខ្លះបានជូនពរដល់ សឿ សុធារ៉ា ឱ្យសម្រេចបំណងដោយគិតថា មិនមានអ្វីទាស់ខុសទេបើគ្រាន់តែស្រឡាញ់ចង់បានបុរសថ្លៃថ្នូរម្នាក់មកធ្វើជាមិត្ត១០០ឆ្នាំនោះ។ ណាមួយក្តីស្រឡាញ់មិនមានកំហុសអ្វីឡើយ ប៉ុន្តែក៏មានមតិជាច្រើនបានវាយប្រហារនឹងរិះគន់ធ្ងន់ៗចំពោះការសារភាពស្នេហ៍របស់ សឿ សុធារ៉ា ទៅលើតារាចម្រៀងលោក ដួង វីរៈសិទ្ធ ដោយអ្នកលេងបណ្តាញសង្គមខ្លះដល់ថា្នក់និយាយថា សឿ សុធារ៉ា កំពុងមានរោគចិត្តថែមទៀត ។ តែអ្វីដែលកត់សម្គាល់ក្រោយទទួលរងការអាម៉ាសតាមរយៈការច្រានចោលក្តីស្នេហ៍ពីសំណាក់សិស្សប្អូន ដួង វីរៈសិទ្ធ លើកនេះ សឿ សុធារ៉ា ហាក់ឆ្អែតចិត្តនឹងបានបង្ហាញអារម្មណ៍ពុះកញ្ជ្រោលខ្លាំងដោយតបថា« BRS, did see all comments, r u so wonderful ណាស់មែនទេ? May u happy now. ហើយឈប់នឹកខ្ញុំប្រយ័ត្នខួរក្បាលនិពន្ធចម្រៀងមិនបាន ហើយមួយទៀតពេលនិយាយរើសយកតែភាពថ្លៃថ្នូរដាក់លើខ្លួន បន្ទាប់មកខ្ញុំជាស្រ្តីត្រូវបានគេប្រមាថមើលងាយ អូនឯងរត់យកតែរួចខ្លួនបែបនេះ ខ្ញុំសុំមិនជួបទៀតទេចាំថ្ងៃរះពីទិសខាងលិចសិន ចាំជួបគ្នាបងស្គាល់ច្បាស់ណាស់ចរិកអូនឯង នៅពេលគ្មានបងដូចមុន អូនលេងហ្គីតាភ្លៀវៗ ច្រៀងស្រែកមិនដល់តុង ច្រៀងឆ្វេងចង្វាក់ចេញទៅប្រុសថ្លៃថ្នូរ»។ ការលើកឡើងរបស់ សឿ សុធារ៉ា ហាក់បញ្ជាក់ថា ទំនាក់ទំនងរវាង នាង និងលោក ដួង វីរៈសិទ្ធ ធ្លាប់មានភាពស្និទ្ធស្នាល និងស៊ីជម្រៅខ្លាំង ខណៈ លោក ដួង វីរៈសិទ្ធ បញ្ជាក់ថា ធ្លាប់ជួប សឿ សុធារ៉ា តែមួយដងគត់ក្នុងពេលថតរឿងភាគទូរទស្សន៍ហង្សមាស ៕
ចំណងស្នេហ៍ជាមួយប្រុសក្មេងលោក អ៊ុក ដារ័ត្ន ទោះ ស្រីអ៊ីត ហាក់ព្យាយាមលាក់បាំង តែខាងប្រុសកាន់តែបង្ហាញ
កម្សាន្ត៖ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងរូបសង្ហាលោក អ៊ុក ដារ័ត្នបានបង្ហាញរូបភាពកាន់តែស្និទ្ធស្នាលជាមួយតារាកំប្លែងសម្បូរវោហាស៍ ស្រីអ៊ីត ជាចំហ និងស៊ីជម្រៅមិនខុសពីគូស្នេហ៍ឡើយ។ ក្រោយស្ពាយងារជាតារាកំប្លែងមេម៉ាយកូនមួយជាង ១០ឆ្នាំ ស្រីអ៊ីត មិនដែល បង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាក្រៅពីតារាសម្តែងវ័យក្មេងលោក អ៊ុក ដារ័ត្ន ឡើយ។ ជាញយដងគេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាចូលរួមនៅក្នុង កម្មវិធីនានា ដោយមានការតុបតែងសម្លៀកបំពាក់ដូចជាគូស្នេហ៍ ។ ប៉ុន្តែកន្លងមកតារាកំប្លែង ស្រីអ៊ីត ធ្លាប់ច្រានចោលពីទំនាក់ទំនងជាមួយតារាសម្តែងរូបសង្ហា លោក អ៊ុក ដារ័ត្ន ដោយបញ្ជាក់ថា ជាមិត្តភក្តិធម្មតា ។ដ្បិតតារាកំប្លែង ស្រីអ៊ីត មិនហ៊ានទទួលស្គាល់ពីទំនាក់ទំនងជាមួយលោក អ៊ុក ដារ័ត្ន ក្តី តែ សម្រាប់តារា សម្តែងរូបសង្ហាសាច់ដុំធំៗរូបនេះវិញតែងបង្ហាញរូបភាពស្និទ្ធ ស្នាលជាមួយតារាកំប្លែង ស្រីអ៊ីត ដោយភ្ជាប់ជាមួយសារខ្លីថាបានជួបនារី កំប្លែងនៅក្នុងសុបិន្តហើយ ។ ការលើកឡើងរបស់តារាសម្តែងលោក អ៊ុក ដារ័ត្ន ក៏ទទួលបានការ ចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនហើយអ្នកគាំទ្រខ្លះបានជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតថែមទៀត ។ បើសម្លឹងមើលពីវ័យរបស់អ្នកទាំងពីរ ទោះខុសគ្នាបន្តិចក្តី តែមើលទៅសម្រស់របស់តារាកំប្លែង ស្រីអ៊ីត ហាក់មិន ខុសគ្នាពីតារាសម្តែងលោក អ៊ុក ដារ័ត្ន ប៉ុន្មានឡើយ ហើយរូបភាពនេះក៏មិនខ្វះដែរតារាស្រីដែល មានស្វាមីមានអាយុតិចជាងខ្លួន ហើយពួកគេស្រឡាញ់គ្នានឹងរួមរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ ។ អ្វីដែលកត់សម្គាល់បើតាមរូបភាពរបស់ អ្នកទាំងពីរកន្លង មកគេមើលឃើញថា ចំណងស្នេហ៍របស់ ស្រីអ៊ីត និងលោក អ៊ុក ដារ័ត្ន ក៏មានការដឹងឮនិងយល់ព្រមពីសំណាក់ចាស់ទុំផងដែរ ។ គួររំម្លឹកថា ស្រីអ៊ីត គឺជាតា រាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ដោយនាងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យ ។ ក្រៅពីអាជីពកំប្លែង ស្រីអ៊ីត ក៏ ចេះច្រៀង និង សម្តែងបានយ៉ាងស័ក្តិសមផងដែរ ៕
ស្រីស្អាត ម៉ានីន បង្ហា-ញផ្ទះវីឡាត-ម្លៃជាង១លានដុ-ល្លារ បាន៣ថ្ងៃ ប្រកា-សបែ-ក ភិទិ
កម្សាន្ត៖ ស្រីស្អាតសាច់សខ្ចី ឡុង ម៉ានីន បានប្រកាសទំនាក់ទំនងជាសាធារណៈថា រាប់អាន ភិទិ ជាមិត្តភក្តិវិញក្រោយពីចំណងស្នេហ៍អ្នកទាំងពីរមិនទទួលបានការគាំទ្រ ពីហ្វេន របស់ ភិទិ ។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីអ្នកមេម៉ាយរូបនេះបង្ហាញផ្ទះវីឡាតម្លៃ ជាង១លានដុល្លារ ទុកជាកាដូសម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើត។ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រីស្អាត ម៉ានីន ដែលកំពុងមានរឿង អាស្រូវស្នេហាជាមួយតារាចម្រៀង ថុល សុភិទិ បានប្រកាសទំនាក់ទំនងជា សាធារណៈ ថា នាងសម្រេចចិត្តរាប់អាន ភិទិ ជាមិត្តភក្តិគ្នាវិញដោយមិនលើស ពីពាក្យថាមិត្តឡើយ ក្រោយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនទទួល បានគាំទ្រពីហ្វេនរបស់ ភិទិ ទើបនាងមិនចង់ឱ្យ ភិទិ រងការរិះគន់ឬធ្លាក់ប្រជាប្រិយភាពដោយសារនាង។ យ៉ាងណាមិញ មុននិង ម៉ានីន ប្រកាសច្បាស់លាស់ពីទំនាក់ ទំនងបែកស្នេហ៍ ព្រោះហ្វេន ៣ថ្ងៃ ស្រីស្អាតរូបនេះបានបង្ហោះវីដេអូនៅក្នុង TIkTok បង្ហាញ ពីផ្ទះវីឡាកំពុងសាងសង់តម្លៃខ្ទង់លាន ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញ សង្គម ស្ងើចសរសើរយ៉ាងខ្លាំងមានវ័យត្រឹម២៥ឆ្នាំនាងសល់ទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅក្នុងវីដេអូនោះ ម៉ានីន បានឱ្យដឹងថាផ្ទះវីឡាដែលកំពុងសាងសង់មានតម្លៃ១លាន៤៥ម៉ឺនដុល្លារ ធ្វើទុកជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃគម្រប់ខួប២៦ឆ្នាំរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកមេម៉ាយរូបនេះបានបង្ហាញច្បាស់ៗថា អរគុណភាពក្រដែលធ្វើឱ្យ នាងតស៊ូសល់ផ្ទះ ៨កន្លែង ផ្ទះតម្លៃខ្ទង់លាន មាន៣កន្លែង។ គួរបញ្ជាក់ផងដែរថា ស្រីស្អាតស៊ិចស៊ីរូបនេះមានស្រុកកំណើតនៅខេត្តកំពត ជាម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ MN និង ប្រេនWoW ដោយទទួលបង្កើតប្រេនគ្រប់មុខ៕

អត្ថបទថ្មី
បញ្ចេ-ញសា.ច់សខ្ចីល្វែងក្រោម ស្រីស្រស់ ហ្វា ហ្វា ពោលពាក្យបែបនេះភ្លាម...
កម្សាន្ត៖ ស្រីស្រស់ ហ្វា ហ្វា កាន់តែត្រូវប៉ាន់ទីផ្សារយ៉ាងខ្លាំងទាំងការសម្តែងរឿង ជាអ្នកតំណាងផលិតផល និងកាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀត ក្រោយ នាងសម្តែងក្នុងរឿង១៨បូកបានផ្ទុះកក្រើកកាលពីកន្លងទៅនេះ។ ដ្បិតនិយមលេង ស្ទីលស៊ិចស៊ីបញ្ចេញដងខ្លួន និងដើមទ្រូងទ្រលុកទ្រលុនក៏ពិតមែនតែ ស្រីស្រស់ ហ្វា ហ្វា បានបញ្ចេញសំណេរនៅលើបណ្តាញសង្គមថា «កុំវាយតម្លៃមនុស្សត្រឹមការស្លៀកពាក់»។ គេចាំបានថា កាលពីពេលកន្លងទៅ តារាសម្តែង ហ្វា ហ្វា ទទួលបានមតិរិះ គន់ពី អ្នកលេងបណ្តាញសង្គមក្តី បន្ទាប់ពីរឿងស្នេហាល្ងង់ ល្ងង់ បានផ្ទុះកក្រើកម្តងទៀត។ ទន្ទឹមនឹងការរិះគន់ក្តី ប៉ុន្តែក៏មានអ្នកគាំទ្រ បានពោលសរសើរដល់ស្រីស្រស់ ហ្វា ហ្វា ដែលក្លាហានហ៊ានសម្តែងរឿងនេះ ព្រមទាំងមានទេពកោសល្យខ្ពស់ ដាក់អារម្មណ៍ខ្លាំងក្នុងការសម្តែង។ យ៉ាងណាមិញ ចាប់តាំងពីល្បីរឿងខាងលើនេះតារាស្រីនិយមលេងខ្លួនស៊ិចស៊ីរូបនេះ កាន់តែឡើងកូដមួយកម្រិតទៀត និងទទួលបានការងារជាហូរហែ ជាពិសេស ហ្វាហ្វា កាន់តែបង្ហាញខ្លួនបញ្ចេញសាច់សខ្ចី ទាក់ភ្នែកមិនធម្មតា ហើយដងខ្លួនរបស់នាងទៀតសោតគឺស្រស់ស្អាតមានរូបរាងស្រឡូនទទួលបានការសរសើរពីអ្នកគាំទ្រមិនដាច់ពីមាត់។ ជាក់ស្តែង ថ្មីៗនេះ ហ្វាហ្វា បានស្លៀកពាក់ក្នុងឈុតរ៉ូបរាត្រីស្រមោលសរ បញ្ចេញល្វែងក្រោមយ៉ាងស្រស់ស្អាតចូលរួមកម្មវិធីមួយ រហូតអ្នកគាំទ្រលើកទឹកចិត្តនាងឱ្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាទៀតផង។ ដ្បិតថា ហ្វា ហ្វា និយមស្លៀកពាក់បញ្ចេញសាច់សខ្ចីក្តី តារាស្រីរូបនេះក៏បានលើកឡើងច្បាស់ៗនៅលើបណ្តាញសង្គមផងដែរថា «សូមកុំវាយតម្លៃត្រឹមការស្លៀកពាក់ ទាំងដែលមិនដែលបានជួបគេហើយស្គាល់ចរឹក របស់គេដោយក្តីគោរពចំពោះពុកម៉ែបងប្អូន»។ ការលើកឡើងរបស់ ហ្វាហ្វា បែបនេះក៏អ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការយល់ស្របនូវការលើកឡើង ខាងលើផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នស្រីស្រស់ ហ្វា ហ្វា ពុំមានម្ចាស់បេះដូងនៅឡើយទេ បន្ទាប់ពីនាងបែកគូស្នេហ៍នៅអាម៉េរិក ក្រោយល្បីក្នុងរឿងឈុត១៨បូក ទោះបីជាមានប្រុសៗប្រជែងគ្នាចង់បាននាងជាគូគ្រងក្តី ដោយនាងសុំគិតរឿងការងារជាសំខាន់វិញ៕
តារាចម្រៀង គង់ ច័ន្ទរដ្ឋា មិនជ្រើសយកការរួម.រស់ដោយគ្មានចំ.ណងអា-ពាហ៍ពិ-ពាហ៍
កម្សាន្ត៖ សម្រាប់ឆ្នាំ ២០២៣នេះគេសង្កេតឃើញតារាចម្រៀង គង់ ចន័្ទរដ្ឋា កាន់តែមានទីផ្សារការងារផ្ទុះខ្លាំងមិនថាការច្រៀងឬថតរឿងខ្នាតធំនោះឡើយ ។ប៉ុន្តែយ៉ាងណាស្រីស្អាតរូបនេះប្រាប់ថាមិនភ្លេចរឿងរៀបការទេអាចនឹងលេចរូបរាងនៅក្នុងពេលឆាប់ៗនេះ ។ ការងារកាន់តែរលូនបើសម្រាប់រឿងស្នេហារបស់តារាចម្រៀងរូបនេះក៏កាន់តែស្អិតរមួត ក្រោយពួកគេបានភ្ជាប់ពាក្យជាយូរឆ្នាំ ជាមួយមន្រ្ដីប៉ូលិសចរាចរណ៍រូបសង្ហា និងជាតារាចម្រៀងប្រចាំក្រុម Twin Boys លោក ស៊ិន សុភា។ទោះជាតារាជាច្រើនបានសម្រេចរួមរស់ជាមួយគ្នាដោយមិនរៀបការក្តី តែ តារាចម្រៀង គង់ ចាន់រដ្ឋា បានប្រាប់ថានាងមិនភ្លេចរឿងរៀបការទេគ្រាន់តែសព្វថ្ងៃរវល់ទាំងសងខាង អត់ទាន់មានពេលវេលាដកឃ្លាគិតគូរឿងរៀបការ តែក៏មិនទុកយូរដែរអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ព្រោះនាងមិនចង់រួមរស់ជាមួយគ្នាដោយគ្មានចំណងអាពាហ៍ពិពាហ៍ឡើយ។ ខណៈតារាចម្រៀងមួយចំនួនហាក់មិនសូវមានបទផ្ទុះខ្លាំងនោះ តែបើគេក្រឡេកមើលតារាចម្រៀង គង់ ច័ន្ទរដ្ឋា បែរជាមានបទចម្រៀងផ្ទុះជាបន្តបន្ទាប់ដែលមានដូចជា«មូសខាំ« «កេស»និង បទ «អរគុណអ្នកចាស់ » ជាដើម។ប៉ុន្មានបទខាងលើនេះទទួលបានការពេញចិត្ត និងមានការចែករំលែកយ៉ាងព្រោងព្រាតដោយអ្នកគាំទ្រខ្លះបានយកទៅរាំត្រាប់តាមដោយការបញ្ចេញស្ទីលប្លែកៗគ្នាពីសំណាក់បណ្តារអ្នកលេងនៅតាមTik Tokជាដើម ។ គង់ ច័ន្ទរដ្ឋា បានបង្ហាញអារម្មណ៍រំភើបនិងអរគុណដល់មហាជនដែលបានគាំទ្រនូវបទចម្រៀងនឹងឱ្យតម្លៃនូវស្នាដៃផលិតបទចម្រៀង Original Songរបស់ក្រុមខ្លួន ។ ចាត់ទុកជាឆ្នាំហេងព្រោះក្រៅពីមានបទចម្រៀងផ្ទុះជាហូរហែរស្រីស្អាត គង់ ចាន់រដ្ឋា ក៏ត្រូវបានផលិតករដ៏ល្បី ហ្វៃ សំអាង ផ្តល់ឱកាសឱ្យនាងសម្តែងនៅក្នុងរឿងភាគខ្នាតធំ «អប្សរាមហាអង្គរ»ដែលមានការចូលរួមសម្តែងពីសំណាក់តួអង្គល្បីៗចាស់ក្មេងជាច្រើនជំនាន់។ជួបជាមួយLee News គង់ ចាន់រដ្ឋា បាននិយាយថានាងពិតជាមានអារម្មណ៍រីករាយជាខ្លាំងដោយបានចូលរួមសម្តែងរឿងភាគបុរាណបែបនេះជាលើកដំបូងហើយសន្យានឹងព្យាយាមប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ។ បើតាមគម្រោងរឿងភាគខ្នាតធំមួយនេះនឹងដំណើរការថតនៅក្នុងខែកុម្ភៈនេះតែម្តងហើយសព្វថ្ងៃនាងក៏កំពុងចំណាយពេលហាត់រាំរបាំដើម្បីចូលរួមសម្តែងរឿងភាគមួយនេះ។«សម្រាប់ខ្ញុំការថតរឿងបុរាណជាលើកទីមួយ តែសម្រាប់ការថតរឿងសម័យជាលើកទីបួនហើយ។ និយាយទៅរីករាយខ្លាំងព្រោះមិននឹកស្មានថាខ្លួនអាចមានឱកាសបានសម្តែងរឿងខ្នាតធំជាមួយតារាល្បីៗរៀមច្បងជាច្រើន »។ទាំងនេះជាការលើកឡើងរបស់តារាចម្រៀង គង់ ចាន់រដ្ឋា ៕
កម្មវិធីតន្ត្រី «Icy Cool Concert» ផ្តល់ឳកាសដល់អ្នកមានទេពកោសល្យខាងចម្រៀង បានច្រៀងរួមជាមួយកំពូលតារាល្បីៗប្រចាំប្រទេស
«Icy Cool Concert» ជាកម្មវិធីតន្ត្រីថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលនឹងចាប់ផ្តើមប្រគំជូនទស្សនិកជន ដើម្បីទស្សនា នៅរៀងរាល់ថ្ងៃ សុក្រ ចាប់ពីវេលាម៉ោង ១១ ព្រឹកដល់ម៉ោង ១ ថ្ងៃត្រង់។ កម្មវិធីតន្ត្រីថ្មីសន្លាងមួយនេះ បាននាំអារម្មណ៍អ្នកគាំទ្រកាន់តែសប្បាយរីករាយតាមរយៈ ការជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស ប្លែកអារម្មណ៍ និងសើចចុកពោះជាមួយវត្តមានរបស់តារាកំប្លែងល្បីៗ ព្រមទាំងមានការលេងហ្គេមសប្បាយៗជារៀងរាល់សប្តាហ៍។ លើសពីការប្រគំតន្ត្រី «Icy Cool Concert» ពិតជាអស្ចារ្យ មិនត្រឹមតែបានជួបជាមួយតារាក្នុងដួងចិត្តប៉ុណ្ណោះទេ ថែមទាំងផ្តល់ឳកាសជាច្រើនដល់អ្នកមានទេពកោសល្យជាច្រើនរូបបានបង្ហាញសមត្ថភាព។ ប្រិយមិត្តដែលមានទេពកោសល្យខាងចម្រៀង នឹងមានឳកាសច្រៀងរួមជាមួយ Idol របស់ខ្លួនតាមរយៈការដាក់ពាក្យ ដោយផ្ញើជាវីឌីអូចម្រៀងរបស់ខ្លួនមកក្នុងផេកផ្លូវការ PNN-TV Cambodia។ នៅរៀងរាល់ខែ ក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia។ បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី Icy Cool Concert ជាមួយ Idol ក្នុងដួងចិត្ត។ សូមរងចាំទស្សនា កម្មវិធីតន្ត្រីដ៏ប្លែកភ្នែក ប្លែកអារម្មណ៍ «Icy Cool Concert» ដែលមានផ្សាយជូនទស្សនានៅថ្ងៃ សុក្រ ទី ០៣ ខែ កុម្ភៈ ចាប់ពីវេលាម៉ោង ១១ ព្រឹកដល់ម៉ោង ១ ថ្ងៃត្រង់៕
លោកស្រី អ៊ឹម សុគន្ធា ប្តេ.ជ្ញារៀបចំកម្មវិធី Miss Grand Cambodia 2023 ឱ្យបានល្អ ខណៈចុះកុងត្រាទទួលសិ-ទិ្ធរៀបចំរយៈពេល១ឆ្នាំប៉ុណ្ណោះ
កម្សាន្ត៖ លោកស្រី អ៊ឹម សុគន្ធា ដែលជា CEO ផលិតផល HK7 ពេលនេះបានក្លាយ ជាអ្នករៀបចំកម្មវិធី Miss Grand Cambodia 2023 ជាផ្លូវការហើយ បន្ទាប់ពី លោក អ៊ិន សុភិន ជាអ្នករៀបចំកម្មវិធីឆ្នាំចាស់។ បន្ទាប់ពីក្លាយជាអ្នករៀបចំ កម្មវិធីបវរកញ្ញា Miss Grand Cambodia 2023 អតីតតារាសម្តែងខាងលើនេះ បានប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ និងនាំយកទង់ជាតិកម្ពុជាបង្ហាញនៅ លើឆាកអន្តរជាតិតាមរយៈវិស័យបវរកញ្ញា។ ខណៈក្នុងការចុះកុងត្រា ទទួលសិទ្ធិ រៀបចំកម្មវិធីបវរកញ្ញានៅក្នុងប្រទេសកម្ពុជា លោកស្រី អ៊ឹម សុគន្ធា ចុះកិច្ចសន្យា ត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ។ មហាជនមួយភាគធំបានជ្រាបមកហើយថា លោក អ៊ិន សុភិន បានសម្រេចចិត្ត មិនបន្តរៀបចំកម្មវិធី Miss Grand Cambodia ទៀតឡើយដោយលោក បានលើកឡើងហេតុផលថា នឿយហត់ ចង់សម្រាកពីវិស័យនេះ ដោយលោក អ៊ឹម សុគន្ធា គឺជាអ្នករៀបចំបន្តក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ កាលពីថ្ងៃទី១ ខែកុម្ភៈ ម្សិលមិញអតីតតារាសម្តែង អ៊ឹម សុគន្ធា បានចុះកុងត្រាទទួលសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia 2023 ជាផ្លូវការហើយ ជាមួយលោក ណាវ៉ាត់ អ្នករៀបចំកម្មវិធី Miss Grand International ព្រមទាំងមានវត្តមានម្ចាស់មកុដឆ្នាំ២០២២ មកចូលរួមផងដែរ។ ទន្ទឹមនឹងក្លាយជាអ្នករៀបចំកម្មវិធីបវរកញ្ញាថ្មី លោកស្រី អ៊ឹម សុគន្ធា បានបង្ហោះ សារតាំងចិត្តយ៉ាងខ្ពស់ដោយសន្យាថានឹងធ្វើតួនាទីឱ្យបានល្អក្នុងការលើក យកទង់ជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិតាមរយៈ វិស័យបរវកញ្ញា។ ការប្តេជ្ញាចិត្ត និងក្លាយជាអ្នករៀបចំកម្មវិធីថ្មីនេះ មហាជនអ្នកស្នេហាវិស័យ បវរកញ្ញាពេញ ចិត្តយ៉ាងខ្លាំងថាអតីតតារាសម្តែងរូបនេះនឹង ធ្វើឱ្យកម្មវិធីបវរកញ្ញា មួយនេះលេចធ្លោកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ដើម្បីឱ្យជាតិសាសន៍ដទៃ ស្គាល់ពីព្រះរាជាណាចក្រកម្ពុជាកាន់តែខ្លាំង។ គួរបញ្ជាក់ផងដែរថា ក្នុងសិន្និសិទ្ធចុះកិច្ចសន្យាក្នុងការធ្វើជាអ្នកគ្រប់គ្រងថ្មីសម្រាប់ កម្មវិធី Miss Grand Cambodia 2023 លោកស្រី អ៊ឹម សុគន្ធា ចុះកុងត្រាធ្វើ ការងារនេះត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ខណៈនឹងចាប់ផ្តើមទទួលពាក្យចូលរួមប្រកួត ចាប់ពីខែមីនា ឆ្នាំ ២០២៣ខាងមុខនេះតទៅ៕
កែវ រំចង់ ទម្លាយតម្លៃខ្លួនកាលវាយនៅ ថៃហ្វៃ ជាមួយ Iquezang លើកដំបូងបានខ្ពស់កប់ពពក
អ្នកប្រដាល់ចិត្តសឿងរបស់កម្ពុជា កែវ រំចង់ បានទម្លាយពីតម្លៃខ្លួនបានខ្ពស់កប់ពពក កាលទៅប្រកួតក្នុងកម្មវិធី ថៃហ្វៃ ជាមួយ Iquezang លើកទី១ នៅប្រទេសវៀតណាមកាលឆ្នាំ២០១៦ ដែលកាលនោះគេបានផ្ដល់លក្ខខណ្ឌ២ដល់កីឡាករកម្ពុជាគឺចាញ់ ទទួលបានប្រាក់ប៉ុន្មាន និងឈ្នះទទួលបានប៉ុន្មាន។ គេនៅចាំបានថា កីឡាករកម្ពុជាខាងលើធ្លាប់ប៉ះកីឡាករ ថៃរួបនោះចំនួន ៣ លើកដែលប្រកួតក្នុងកម្មវិធី ថៃហ្វៃ ចំនួន ២ លើក និងប៉ះគ្នាក្នុងការប្រកួតពាក់ហ្គង់ធម្មតាចំនួន១លើកផងដែរ។ យ៉ាងណាកីឡាករមកពីខេត្តបាត់ដំបងក៏បាននិយាយក្នុងការឡាយរបស់ខ្លួនជុំវិញការប្រកួតនៅ ថៃហ្វៃ យ៉ាងដូច្នេះថា «កាលខ្ញុំទៅវាយនៅថៃហ្វៃលើកទី១ ដែលខ្ញុំចាញ់នៅវៀតណាមហ្នឹងគេប្រាប់ខ្ញុំថា តម្លៃខ្លួនគេឲ្យ៤ម៉ឺនបាតបើចាញ់ ប៉ុន្តែបើសិនឈ្នះគេឲ្យ២សែន៥ម៉ឺនបាត»។ កីឡាករខាងលើបន្ថែមទៀតថា កាលទៅប្រកួតនៅសង្វៀនខាងលើរូបគេទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន មិនថាចាញ់ឬក៏ឈ្នះឡើយ ព្រោះថាបើទោះចាញ់ឬឈ្នះក៏ការប្រកួតល្អមើលកក្រើក មិនមែនទៅវាយលំៗយកតែលុយនោះឡើយ។ ងាកមកកាន់ការប្រកួតនៅសង្វៀនថៃហ្វៃ ដែលកីឡាករកម្ពុជាទៅវាយកាលពីពេលថ្មីៗនេះវិញ ដូចជាករណី ធន់ រិទ្ធី គឺទទួលបានត្រឹមតែ៦៥ដុល្លារតែប៉ុណ្ណោះ ដែលទំហំទឹកប្រាក់នេះត្រូវបានមហាជនរិះគន់ថា ទទួលបានតិចមែនទែន ព្រោះប៉ះកីឡាករលំដាប់ខ្ពស់កម្រិត សៃយុគ ទៅហើយ៕