
អត្ថបទទាក់ទង
ស្មាត់ យុន គិតថា មុនប្រកួតអាចស៊ីក្រុម ម៉េងហ៊ួង ៣- ១ ដល់លេងជាក់ស្ដែងទើបភ្ញាក់ផ្អើល
ក្រោយបានឱកាសជាប្រធានសហព័ន្ធកីឡាបេស្បលថ្មី លោក ឆែម តារា មានការតាំងចិត្តខ្ពស់
មានតែមួយក្នុងស្រុកខ្មែរ! ទេព បូព្រឹក្ស ចាយចិញ្ចៀនមាស៣វង់ គ្រាន់តែទស្សន៍ទាយភេ.ទកូនត្រូវ
ទេព បូព្រឹក្ស ជះលុ..យជាង៥ម៉ឺនដុល្លារ លើគ្រឿងពេជ្រពណ៌ក្រហមក្នុងកម្មវិធីជប់លៀងប្រកា.សភេ-ទកូន
ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវអ្នកគាំទ្រគុនខ្មែរ រួមគ្នាផ្សព្វផ្សាយដោយមិនប្រើពាក្យ អសីលធម៌

អត្ថបទពេញនិយម
ក្រោយប្រកាសថាជិតរៀបការពេលនេះកាន់តែច្បាស់ តែកូនកំលោះរបស់លោកស្រី ទ្រី ដាណា មិនមែន សេង មង្គល
កម្សាន្ត៖ គេចាំបានថា កាលពីកន្លងទៅនេះ លោកស្រី ទ្រីដាណា បាន ប្រកាសថាខ្លួន នឹង ភ្ជាប់ពាក្យនៅខែធ្នូ ព្រមទាំងរៀបការនៅខែមីនា ឆ្នាំ២០២៣ ខណៈនៅថ្ងៃ២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព មានទាំងកន្រ្កកផ្លែឈើ ស្ថិតនៅ គេហដ្ឋានរបស់លោកស្រី ទ្រី ដាណា ធ្វើឱ្យលេងបណ្តាញសង្គម លើកឡើងថា នេះជា កម្មវិធីពិសេសរបស់អ្នកជំនួញរូបនេះតែបុរសក្នុងរូបភាពមិនមែនជាលោក សេង មង្គល ឡើយ។ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា លោកស្រី ទ្រី ដាណា ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបកាន់កាប់ជំនួញជាច្រើននៅក្នុងដៃ ជាពិសេស កាលពីកន្លងទៅថ្មីៗនេះអ្នកលក់ពេជ្ររូបនេះចូលរួមឧបត្ថម្ភវិស័យគុនខ្មែរជាង១ម៉ឺនដុល្លារដែលធ្វើឱ្យមហាជនពោលសរសើរពីទឹកចិត្តសប្បុរសរបស់លោកស្រីជាខ្លាំង។ យ៉ាងណានៅថ្ងៃទី២៩ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញរូបភាព ប៉ុន្មាន សន្លឹកជាមួយលោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមដោយភ្ជាប់ជាមួយ សំណេរ ធ្វើឱ្យអ្នកគាំទ្រ កាន់តែច្បាស់មួយកម្រិតទៀតថាជាកម្មវិធីពិសេសរបស់ លោកស្រី ទ្រី ដាណា។ លោក ជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់ថា «អ្នកកំពង់ចាមអើយខ្ញុំទៅតាមផ្លូវ ហើយមិនបានកាត់សក់ទេ ណាពីព្រោះរវល់កម្មវិធីក្មួយស្រីទ្រី ដាណា បន្តិចជួបគ្នាពេលល្ងាច»។ បន្ទាប់ពីលោកជំទាវបានបង្ហាញដំរួយបែបនេះហើយ អ្នកលេងបណ្តាញ សង្គមរួម ទាំងអ្នកសិល្បៈជាច្រើនរូបបានចូលទៅខំមិនអបអរសាទរដល់លោកស្រី ទ្រី ដាណា ពេលនេះរកឃើញអ្នកស្អំបេះដូងហើយ មិនថាកូនកំលោះ ជាតារាសម្តែង សេង មង្គល ឬមិនមែនក៏ដោយ ការជូនពរឱ្យអ្នកទាំងពីរមានសុភមង្គល។ គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកគាំទ្រកាលពី ពេលកន្លងទៅថា លោកស្រីនឹងភ្ជាប់ពាក្យខែធ្នូ ហើយរៀបការអំឡុងខែមីនា ឆ្នាំ ២០២៣ ដែលកាលនោះអ្នកគាំទ្រជាច្រើនបានដាក់ការសង្ស័យ ថាកូនកំលោះ ជាលោក សេង មង្គល ប៉ុន្តែពេលនេះអ្នកគាំទ្រដឹងហើយថាកូនកំលោះរបស់ លោកស្រី ទ្រី ដាណា មិនមែនជាលោក សេង មង្គល ឡើយ៕
ចង់ស្អាតពេក ប្រុស ខួច រត់ទៅកែមុខ តែពេលកែហើយអ្នកគាំទ្រថា ស្តាយមុខពីមុន សឹងតែគ្រប់គ្នា
កម្សាន្ត៖ តារាសម្តែងដ៏មានប្រជាប្រិយភាព ប្រុស ខួច បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង បន្ទាប់ពីលោកបង្ហាញមុខថ្មី ក្រោយវះកាត់កែសម្ផស្សបាន១ខែ តែអ្វីដែលអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈផងនោះ បានពោលស្តាយមុខចាស់របស់ ប្រុស ខួច សឹងតែគ្រប់គ្នា។ ក្រៅពីមានមុខមាត់ស្រស់ស្អាតបែបធម្មជាតិ ឬកង្វះចំណុចណាមួយនៃរាងកាយ តារាមួយចំនួនបានសម្រេចចិត្តទៅវះកាត់កែសម្ផស្សបន្ថែម តាមអ្វីដែលខ្លួនចង់បាន ដោយអ្នកសិល្បៈមួយចំនួនហ៊ានទម្លាយពីការពិត ឯអ្នកមួយចំនួនមិនទទួលស្គាល់ថា ខ្លួនកែសម្ផស្សឡើយ។ ទន្ទឹមនឹងការកែសម្ផស្សរួចតារាមួយចំនួនក៏ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រស់ស្អាតក្រោយវះកាត់ តែអ្នកមួយចំនួនទៀតក្រោយកែសម្ផស្សហើយ សោកស្តាយមុខធម្មជាតិក៏មាន ព្រោះមិនស្រស់ស្អាតដូចក្តីបំណង។ ជាក់ស្តែង តារាសម្តែងដ៏ល្បី ប្រុស ខួច បានបង្ហោះរូបថ្មីក្រោយវះកាត់កែសម្ផស្សបានរយៈពេល១ខែ កាលពីយប់ថ្ងៃទី១៨ ខែតុលា ប៉ុន្តែអ្នកគាំទ្របង្ហាញអារម្មណ៍ថា ពេញចិត្តមុខមាត់ ប្រុស ខួច ពេលមិនទាន់កែជាង។ តារាសម្តែងខាងលើនេះបានសរសេរថា «មុខ ខ្ញុំទើបតែបានមួយខែសោះ, វាដែលស្អាតអីបើនៅហើម នឹងយកមុខហើមទៅ និយាយជាមួយមុខអត់ហើម»។ ក្រោយពីបង្ហាញមុខមាត់ថ្មី អ្នកគាំទ្រ ក៏បានចូលទៅខំមិនការផុសរបស់ ប្រុស ខួច ថា « និយាយតាមត្រង់ខ្ញុំស្រលាញ់បងកាល មិនទាន់កែស្អាតណាស់ កែហើយស្អាតដែរតែ ស្អាតបែបផ្សេង» , «លែងស្គាល់ហើយនិយាយមែន» «បងកែទៅមុខដូចចាស់ជាងមុន», «ស្តាយមុខពីមុនណាស់» ហើយតារាសម្តែងលោក សាវិន ហ្វីលីព ក៏បានចូលទៅខំមិនដែរថា «ស្តាយមុខដើម» ។ យ៉ាងណាមិញ បន្ទាប់ពីឃើញមហាជនហាក់មិនពេញចិត្តមុខមាត់ថ្មី តារាសម្តែងប្រុស ខួច សម្រេចចិត្ត លុបការបង្ហោះវិញ ចំណែកឯមុខមាត់ថ្មី បន្ទាប់ពីជាសះស្បើយមុខកាំបិត មានរូបរាងយ៉ាងណាមានតែចាំតាមដានទាំងអស់គ្នា ព្រោះការស្រលាញ់របស់មនុស្សម្នាក់ៗមានលក្ខណៈខុសប្លែកពីគ្នា ហើយនេះក៏ជាការសម្រេចិត្តរបស់ប្រុស ខួច ក្នុងការកែសម្ផស្ស៕
លើកនេះ សឿ សុធារ៉ា ចេញសារវា-យប្រ-ហារ ដួង វីរៈសិទ្ធ ក-ប់ៗមាត់ ហាក់ឆ្អែតចិត្តនឹងរឿងខាងប្រុសដោះ-ដៃ
កម្សាន្ត៖ស្របពេលតារាចម្រៀង ដួង វីរៈសិទ្ធ ច្រានចោលក្តីស្រឡាញ់ និងទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនផងនោះ បានធ្វើឱ្យ សឿ សុធារ៉ា មួរម៉ៅរហូតបោះសម្តីទៅកាន់ ដួង វីរៈសិទ្ធ ថា លែងហ៊ានប្រាថ្នាមនុស្សប្រុសថ្លៃថ្នូរហើយ គ្រោះថា្នក់ណាស់ ដែលការពារកិត្តិយសតែខ្លួនឯង...។ ប៉ុន្មានថ្ងៃនេះរឿងរ៉ាវតារាសម្តែង សឿ សុធារ៉ា លង់ស្នេហ៍សិស្សប្អូន ដួង វីរៈសិទ្ធ កំពុងក្លាយជាប្រធានបទក្តៅគគុក រហូតមានមហាជនបញ្ចេញការវែកញែកពេញពេញហ្វេសប៊ុក។ ក្នុងនោះក៏មានអ្នកខ្លះបានជូនពរដល់ សឿ សុធារ៉ា ឱ្យសម្រេចបំណងដោយគិតថា មិនមានអ្វីទាស់ខុសទេបើគ្រាន់តែស្រឡាញ់ចង់បានបុរសថ្លៃថ្នូរម្នាក់មកធ្វើជាមិត្ត១០០ឆ្នាំនោះ។ ណាមួយក្តីស្រឡាញ់មិនមានកំហុសអ្វីឡើយ ប៉ុន្តែក៏មានមតិជាច្រើនបានវាយប្រហារនឹងរិះគន់ធ្ងន់ៗចំពោះការសារភាពស្នេហ៍របស់ សឿ សុធារ៉ា ទៅលើតារាចម្រៀងលោក ដួង វីរៈសិទ្ធ ដោយអ្នកលេងបណ្តាញសង្គមខ្លះដល់ថា្នក់និយាយថា សឿ សុធារ៉ា កំពុងមានរោគចិត្តថែមទៀត ។ តែអ្វីដែលកត់សម្គាល់ក្រោយទទួលរងការអាម៉ាសតាមរយៈការច្រានចោលក្តីស្នេហ៍ពីសំណាក់សិស្សប្អូន ដួង វីរៈសិទ្ធ លើកនេះ សឿ សុធារ៉ា ហាក់ឆ្អែតចិត្តនឹងបានបង្ហាញអារម្មណ៍ពុះកញ្ជ្រោលខ្លាំងដោយតបថា« BRS, did see all comments, r u so wonderful ណាស់មែនទេ? May u happy now. ហើយឈប់នឹកខ្ញុំប្រយ័ត្នខួរក្បាលនិពន្ធចម្រៀងមិនបាន ហើយមួយទៀតពេលនិយាយរើសយកតែភាពថ្លៃថ្នូរដាក់លើខ្លួន បន្ទាប់មកខ្ញុំជាស្រ្តីត្រូវបានគេប្រមាថមើលងាយ អូនឯងរត់យកតែរួចខ្លួនបែបនេះ ខ្ញុំសុំមិនជួបទៀតទេចាំថ្ងៃរះពីទិសខាងលិចសិន ចាំជួបគ្នាបងស្គាល់ច្បាស់ណាស់ចរិកអូនឯង នៅពេលគ្មានបងដូចមុន អូនលេងហ្គីតាភ្លៀវៗ ច្រៀងស្រែកមិនដល់តុង ច្រៀងឆ្វេងចង្វាក់ចេញទៅប្រុសថ្លៃថ្នូរ»។ ការលើកឡើងរបស់ សឿ សុធារ៉ា ហាក់បញ្ជាក់ថា ទំនាក់ទំនងរវាង នាង និងលោក ដួង វីរៈសិទ្ធ ធ្លាប់មានភាពស្និទ្ធស្នាល និងស៊ីជម្រៅខ្លាំង ខណៈ លោក ដួង វីរៈសិទ្ធ បញ្ជាក់ថា ធ្លាប់ជួប សឿ សុធារ៉ា តែមួយដងគត់ក្នុងពេលថតរឿងភាគទូរទស្សន៍ហង្សមាស ៕
ចំណងស្នេហ៍ជាមួយប្រុសក្មេងលោក អ៊ុក ដារ័ត្ន ទោះ ស្រីអ៊ីត ហាក់ព្យាយាមលាក់បាំង តែខាងប្រុសកាន់តែបង្ហាញ
កម្សាន្ត៖ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងរូបសង្ហាលោក អ៊ុក ដារ័ត្នបានបង្ហាញរូបភាពកាន់តែស្និទ្ធស្នាលជាមួយតារាកំប្លែងសម្បូរវោហាស៍ ស្រីអ៊ីត ជាចំហ និងស៊ីជម្រៅមិនខុសពីគូស្នេហ៍ឡើយ។ ក្រោយស្ពាយងារជាតារាកំប្លែងមេម៉ាយកូនមួយជាង ១០ឆ្នាំ ស្រីអ៊ីត មិនដែល បង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាក្រៅពីតារាសម្តែងវ័យក្មេងលោក អ៊ុក ដារ័ត្ន ឡើយ។ ជាញយដងគេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាចូលរួមនៅក្នុង កម្មវិធីនានា ដោយមានការតុបតែងសម្លៀកបំពាក់ដូចជាគូស្នេហ៍ ។ ប៉ុន្តែកន្លងមកតារាកំប្លែង ស្រីអ៊ីត ធ្លាប់ច្រានចោលពីទំនាក់ទំនងជាមួយតារាសម្តែងរូបសង្ហា លោក អ៊ុក ដារ័ត្ន ដោយបញ្ជាក់ថា ជាមិត្តភក្តិធម្មតា ។ដ្បិតតារាកំប្លែង ស្រីអ៊ីត មិនហ៊ានទទួលស្គាល់ពីទំនាក់ទំនងជាមួយលោក អ៊ុក ដារ័ត្ន ក្តី តែ សម្រាប់តារា សម្តែងរូបសង្ហាសាច់ដុំធំៗរូបនេះវិញតែងបង្ហាញរូបភាពស្និទ្ធ ស្នាលជាមួយតារាកំប្លែង ស្រីអ៊ីត ដោយភ្ជាប់ជាមួយសារខ្លីថាបានជួបនារី កំប្លែងនៅក្នុងសុបិន្តហើយ ។ ការលើកឡើងរបស់តារាសម្តែងលោក អ៊ុក ដារ័ត្ន ក៏ទទួលបានការ ចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនហើយអ្នកគាំទ្រខ្លះបានជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតថែមទៀត ។ បើសម្លឹងមើលពីវ័យរបស់អ្នកទាំងពីរ ទោះខុសគ្នាបន្តិចក្តី តែមើលទៅសម្រស់របស់តារាកំប្លែង ស្រីអ៊ីត ហាក់មិន ខុសគ្នាពីតារាសម្តែងលោក អ៊ុក ដារ័ត្ន ប៉ុន្មានឡើយ ហើយរូបភាពនេះក៏មិនខ្វះដែរតារាស្រីដែល មានស្វាមីមានអាយុតិចជាងខ្លួន ហើយពួកគេស្រឡាញ់គ្នានឹងរួមរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ ។ អ្វីដែលកត់សម្គាល់បើតាមរូបភាពរបស់ អ្នកទាំងពីរកន្លង មកគេមើលឃើញថា ចំណងស្នេហ៍របស់ ស្រីអ៊ីត និងលោក អ៊ុក ដារ័ត្ន ក៏មានការដឹងឮនិងយល់ព្រមពីសំណាក់ចាស់ទុំផងដែរ ។ គួររំម្លឹកថា ស្រីអ៊ីត គឺជាតា រាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ដោយនាងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យ ។ ក្រៅពីអាជីពកំប្លែង ស្រីអ៊ីត ក៏ ចេះច្រៀង និង សម្តែងបានយ៉ាងស័ក្តិសមផងដែរ ៕
ស្រីស្អាត ម៉ានីន បង្ហា-ញផ្ទះវីឡាត-ម្លៃជាង១លានដុ-ល្លារ បាន៣ថ្ងៃ ប្រកា-សបែ-ក ភិទិ
កម្សាន្ត៖ ស្រីស្អាតសាច់សខ្ចី ឡុង ម៉ានីន បានប្រកាសទំនាក់ទំនងជាសាធារណៈថា រាប់អាន ភិទិ ជាមិត្តភក្តិវិញក្រោយពីចំណងស្នេហ៍អ្នកទាំងពីរមិនទទួលបានការគាំទ្រ ពីហ្វេន របស់ ភិទិ ។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីអ្នកមេម៉ាយរូបនេះបង្ហាញផ្ទះវីឡាតម្លៃ ជាង១លានដុល្លារ ទុកជាកាដូសម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើត។ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រីស្អាត ម៉ានីន ដែលកំពុងមានរឿង អាស្រូវស្នេហាជាមួយតារាចម្រៀង ថុល សុភិទិ បានប្រកាសទំនាក់ទំនងជា សាធារណៈ ថា នាងសម្រេចចិត្តរាប់អាន ភិទិ ជាមិត្តភក្តិគ្នាវិញដោយមិនលើស ពីពាក្យថាមិត្តឡើយ ក្រោយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនទទួល បានគាំទ្រពីហ្វេនរបស់ ភិទិ ទើបនាងមិនចង់ឱ្យ ភិទិ រងការរិះគន់ឬធ្លាក់ប្រជាប្រិយភាពដោយសារនាង។ យ៉ាងណាមិញ មុននិង ម៉ានីន ប្រកាសច្បាស់លាស់ពីទំនាក់ ទំនងបែកស្នេហ៍ ព្រោះហ្វេន ៣ថ្ងៃ ស្រីស្អាតរូបនេះបានបង្ហោះវីដេអូនៅក្នុង TIkTok បង្ហាញ ពីផ្ទះវីឡាកំពុងសាងសង់តម្លៃខ្ទង់លាន ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញ សង្គម ស្ងើចសរសើរយ៉ាងខ្លាំងមានវ័យត្រឹម២៥ឆ្នាំនាងសល់ទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅក្នុងវីដេអូនោះ ម៉ានីន បានឱ្យដឹងថាផ្ទះវីឡាដែលកំពុងសាងសង់មានតម្លៃ១លាន៤៥ម៉ឺនដុល្លារ ធ្វើទុកជាកាដូសម្រាប់ខ្លួនឯងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃគម្រប់ខួប២៦ឆ្នាំរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកមេម៉ាយរូបនេះបានបង្ហាញច្បាស់ៗថា អរគុណភាពក្រដែលធ្វើឱ្យ នាងតស៊ូសល់ផ្ទះ ៨កន្លែង ផ្ទះតម្លៃខ្ទង់លាន មាន៣កន្លែង។ គួរបញ្ជាក់ផងដែរថា ស្រីស្អាតស៊ិចស៊ីរូបនេះមានស្រុកកំណើតនៅខេត្តកំពត ជាម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ MN និង ប្រេនWoW ដោយទទួលបង្កើតប្រេនគ្រប់មុខ៕

អត្ថបទថ្មី
ស្មាត់ យុន គិតថា មុនប្រកួតអាចស៊ីក្រុម ម៉េងហ៊ួង ៣- ១ ដល់លេងជាក់ស្ដែងទើបភ្ញាក់ផ្អើល
ស្មាត់ យុន កីឡាករឆ្នើមក្នុងក្រុម ពង្រូលកំពង់ស្ពឺ បានលើកឡើងថា មុនប្រកួតក្រុមខ្លួនវិភាគឃើញពីសមត្ថភាពរបស់ក្រុម ធី ម៉េងហ៊ួង ឬ ត្រីឆ្លាំងភ្នំពេញ មិនមែនជាដៃគូរបស់ខ្លួនឡើយ ពោលគឺយ៉ាងហោចណាស់ក្រុមខ្លួនអាចស៊ី៣-១ ដែរ តែដល់ពេលការប្រកួតជាក់ស្ដែងហាក់មានភាពភ្ញាក់ផ្អើល ពោលបែរមានការប្រកួតប្រជែងខ្លាំងវ៉ៃរហូតដល់ ៥សិត ជាលទ្ធផលគឺក្រុមមកពីខេត្តកំពង់ស្ពឺឈ្នះ ៣-២ ជាមួយពិន្ទុប្រផិតប្រផើយ។ ការលើកឡើងខាងលើបានធ្វើឡើងក្រោយពេលក្រុមពង្រូលឈ្នះជើងឯក Slamball កាលពីល្ងាចម្សិលមិញនេះនៅតារាងបាល់ទះវិសាខា។ ព្រឹត្តិការណ៍ Slamball រដូវកាលទី១នេះបានដំណើរការអស់រយៈពេលជិត៤ខែមកហើយ ទម្រាំអាចឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះតាមបណ្ដាខេត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ក្រោយការប្រកួត និងបានក្លាយជាជើងឯកជាមួយប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្មាត់ យុន ដែលត្រូវបានគេស្គាល់ឈ្មោះពិតថា ទុយ កុសល បានលើកឡើងថា «មុនការប្រកួតខ្ញុំគិតថា យ៉ាងខំណាស់ក៏ខ្ញុំស៊ី៣-១ដែរ តែដល់ពេលលេងជាក់ស្ដែងខ្ញុំឃើញថា គេល្អដែរ ចឹងយើងពិបាកដែរ។ ចំណុចដែលធ្វើឲ្យក្រុមខ្ញុំពិបាកស៊ីគេដែរហ្នឹង ព្រោះថា យើងលេងមិនសូវត្រូវគ្នា»។ កីឡាករមកពីខេត្តកំពតដដែលបន្ថែមថា ទាក់ទងការការរៀបចំព្រឹត្តិការណ៍ខាងលើពិតជាល្អមែនទែន ព្រោះបានធ្វើការប្រកួតតាមបណ្ដាខេត្ត ពិសេសប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមានការគាំទ្រខ្លាំង។ គេសង្ឃឹមថា ក្រុមហ៊ុនស្រាបៀរ Angchor នឹងរៀបចំរដូវកាលទី២ ហើយក្នុងនាមជាក្រុមឈ្នះជើងឯកធានាថា នឹងចូលរួមប្រកួតការពារដំណែងជើងឯកមួយនេះផងដែរ។ គួររម្លឹកថា ព្រឹត្តិការណ៍ Slamball រដូវកាលទី១ បានចាប់ផ្ដើមដំណើរការប្រកួតចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុម-ខេត្តចំនួន៨ បានចុះឈ្មោះចូលរួម ជាលទ្ធផលក្រុមពង្រូលកំពង់ស្ពឺបានក្លាយជាជើងឯក ដោយគ្រងទឹកប្រាក់ ៥ ពាន់ដុល្លារ លេខ២បានទៅក្រុមត្រីឆ្លាំងភ្នំពេញទទួលបានប្រាក់រង្វាន់៣ ពាន់ដុល្លារ និងលេខ៣ បានទៅលើក្រុមដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១៥០០ ដុល្លារអាមេរិក៕
ក្រោយបានឱកាសជាប្រធានសហព័ន្ធកីឡាបេស្បលថ្មី លោក ឆែម តារា មានការតាំងចិត្តខ្ពស់
លោក ឆែម តារា ត្រូវបានគណ:កម្មការប្រតិបត្តិផ្តល់ទំនុកចិត្ត និងបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា Cambodian Baseball Federation (CBF) អាណត្តិថ្មី ឆ្នាំ២០២៣-២០២៧ ។នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ សហព័ន្ធកីឡាបេស្បលកម្ពុជា បានរៀបចំមហាសន្និបាតក្នុងការបញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៩ - ឆ្នាំ២០២៣ និងបន្តអាណត្តិឆ្នាំ២០២៣ - ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ញ៉ែម ថ្ថាវី អតីតប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងលោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គយកដ្ឋានកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ជាគណៈអធិបតី។ ក្នុងនាម ប្រធានអាណត្តិថ្មី លោក ឆែម តារា បានបង្ហាញការតាំងចិត្តដូច្នេះ "ខ្ញុំបាទ លោក ឆែម តារា ពិតជាសប្បាយចិត្តជាក្រៃលែងដែលត្រូវបានអង្គសន្និបាត ដែលមានសមាជិកទាំង ៤៨រូប បានធ្វើការបោះឆ្នោតជ្រើសរើសអោយមានគណៈកម្មាការប្រតិបត្តិ ៩រូប និងបានបោះឆ្នោតជ្រើសតាំង ឲ្យជាប់ជា ប្រធានសហព័ន្ធកីឡាបេសប្បលកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ» ។ លោកបានធ្វើការបន្ថែមជាចុងក្រោយថា « ខ្ញុំនឹងប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំដឹកនាំ ព្រមទាំងចងមិត្តភាពសហការជាមួយមិត្តភ័ក្ដិបរទេសផ្សេងៗ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍន៍វិស័យបេស្បលកម្ពុជាយើងទាំងអស់នៅក្នុងអាណត្តិថ្មីនេះ ជាហេតុក្នុងការធ្វើឲ្យវិស័យកីឡាបេស្បល សុហ្វបលកម្ពុជាមាន ការរីកចំរើនកាន់តែខ្លាំង និងកាន់តែមានប្រជាប្រិយភាពខ្ពស់ ជា ពិសេសមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងជាតិ និងឆាកអន្តរជាតិ» ៕
មានតែមួយក្នុងស្រុកខ្មែរ! ទេព បូព្រឹក្ស ចាយចិញ្ចៀនមាស៣វង់ គ្រាន់តែទស្សន៍ទាយភេ.ទកូនត្រូវ
កម្សាន្ត៖ ដ្បិតថា តារាចម្រៀង ទេព បូព្រឹក្ស ធ្លាប់បានបញ្ជាក់មិនបង្ហាញមុខកូនទាល់តែ អាយុ៣ឆ្នាំក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបនេះ បានសម្រេចចិត្តចាយចិញ្ចៀន មាសចំនួន៣វង់ សម្រាប់អ្នកទស្សន៍ទាយភេទកូនរបស់នាងត្រូវនៅក្នុងកម្មវិធីជប់លៀង។ ហើយការធ្វើ បែបនេះគឺជាលើកទីមួយហើយដែលតារានៅក្នុងស្រុកខ្មែរចែកកាដូចិញ្ចៀនមាសគ្រាន់តែទស្សន៍ទាយភេទ។ មានការចាប់អារម្មណ៍មិនតិចនោះទេ ពីជីវិតឯកជនតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និងតារារ៉េប ជី ដេវីត ព្រោះមិនយូរទៀតថាពួកគេទាំងពីរនាក់ នឹងក្លាយជា ឪពុកម្តាយគេ។ ប៉ុន្តែតាមប្រភពជិតស្និទ្ធិរបស់តារាទាំងពីរដួងនេះធ្លាប់បានឱ្យដឹងថា តារាចម្រៀងទាំងពីររូបនេះសម្រេចចិត្តមិនបង្ហាញមុខកូនដោយបើកចំហឡើយរង់ចាំពេលសមស្របណាមួយឬកូនរបស់ពួកគេមានអាយុ៣ឆ្នាំ ព្រោះមិនចង់ឱ្យមានការជជែកវែកនៅលើបណ្តាញសង្គម។ ខណៈកន្លងមក ការប្រកាសមានផ្ទៃពោះមុនរៀបការរបស់ពួកគេ ក៏មានការរិះគន់ពីសំណាក់មហាជនមួយចំនួនផងដែរ ដោយសារអ្នកទាំងពីរជាមនុស្សសាធារណៈបែរជាប្រពឹ្រត្តទង្វើទុំមុនស្រកៀល។ ដោយឡែក ដ្បិតមិនបញ្ចេញមុខកូនទាំងមិនទាន់សម្រាលនេះក្តី ប៉ុន្តែ ទេព បូព្រឹក្ស និង ជី ដេវីត បានរៀបចំកម្មវិធីជប់លៀងប្រកាសភេទកូនកាលពីយប់ថ្ងៃទី២៧ ខែមករា នេះ ដោយមានអ្នកសិល្បៈជិតដិតជាច្រើនរូបចូលរួម ជាមួយនិង Top Fan ផងដែរ។ ក្នុងកម្មវិធីជប់លៀងកាលពីយប់មិញនេះម្ចាស់បទ «វីរៈនារី» បានប្រកាសហើយថាដំណក់ឈាមនាង ជាមួយ ជី ដេវីត គឺជាកូនប្រុស។ អ្វីដែលកាន់តែធ្វើឱ្យមហាជនបើកភ្នែកធំៗនោះ មុនការប្រកាសភេទកូនក្នុងកម្មវិធីជប់លៀង នៅលើទំព័រផេករបស់ ទេព បូព្រឹក្ស បានប្រកាសជាសាធារណៈថា អ្នកដែលចូលរួមកម្មវិធីរបស់នាងទស្សន៍ទាយភេទកូននាងត្រូវ បើសិនជាគិតថាជាកូនប្រុស ត្រូវស្លៀកពាក់ពណ៌ខៀវ បើសិនជាគិតថាជាកូនស្រី ស្លៀកពាក់ពណ៌ក្រហម ដើម្បីមានឱកាសឈ្នះរង្វាន់ចិញ្ចៀនមាសជាកាដូអនុស្សាវរីយ៍។ ការសម្រេចផ្តល់រង្វាន់ចិញ្ចៀនមាសគ្រាន់តែទស្សន៍ទាយភេទនេះ គេក៏សង្កេតឃើញថា នេះជាលើកទី១ហើយនៅក្នុងស្រុកខ្មែរដែលធ្វើបែបនេះ៕
ទេព បូព្រឹក្ស ជះលុ..យជាង៥ម៉ឺនដុល្លារ លើគ្រឿងពេជ្រពណ៌ក្រហមក្នុងកម្មវិធីជប់លៀងប្រកា.សភេ-ទកូន
កម្សាន្ត៖ ទន្ទឹមនឹងការប្រកាសភេទកូនក្នុងកម្មវិធីជប់លៀងកាលពីយប់មិញនេះ ក្រលេកទៅលើមើលការតុបតែងខ្លួនរបស់ ទេព បូព្រឹក្ស ពិតជាស្រស់ស្អាតខ្លាំងជាពិសេសក្នុងឈុតពណ៌ក្រហមតែម្តង។ ការតុបតែងខ្លួនដ៏ស្រស់ស្អាតនេះគេក៏ចាប់អារម្មណ៍ទៅលើឈុតគ្រឿងអលង្ការរបស់តារាស្រីនេះដូចគ្នាព្រោះចែងចាំងមិនធម្មតា។ ខណៈបើតាមការទម្លាយពីម្ចាស់ហាងតម្លៃគ្រឿងពេជ្រនេះមានតម្លៃរហូតជាង៥ម៉ឺនដុល្លារឯណ្ណោះ។ មិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀង ទេព បូព្រឹក្ស សម្ងែងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ព្រោះតារាចម្រៀងរូបនេះ និង គូស្នេហ៍ លោក ជី ដេវីត តែងតែបង្ហាញជីវិតអភិជនរបស់ខ្លួនជានិច្ច ប្រើរបស់ប្រេនៗតម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លារ ។ ជាពិសេស អ្នកទាំងពីរជាញឹកញាប់បង្អួតគ្រឿងពេជ្រតម្លៃខ្ពស់ៗណាស់។ ជាមួយគ្នានេះ អ្នកម្តាយសម័យថ្មី ទេព បូព្រឹក្ស បានតុបតែងខ្លួនឡើងខ្ញង់ទោះជិតសម្រាលក្តីនៅក្នុងកម្មវិធីជប់លៀងប្រកាសភេទកូនកាលពីយប់មិញនេះ។ ជាពិសេសក្នុងឈុតពណ៌ក្រហមជាមួយគ្រឿងពេជ្រពណ៌ក្រហមពិតជាធ្វើឱ្យ ទេព បូព្រឹក្ស ឡើងសម្រស់ទ្វេដង។ បើតាមម្ចាស់ហាងដែលគ្រឿងពេជ្រដែល ទេព បូព្រឹក្ស ទិញនោះបានទម្លាយតម្លៃក្នុងឈុតពេជ្រពណ៌ក្រហមនេះខ្ទង់ជាង៥ម៉ឺនដុល្លារឯណ្ណោះ ដោយមានខ្សែក , ក្រវិល និងចិញ្ចៀន។ ក្នុងនោះសម្រាប់ខ្សែក មានតម្លៃ ៤ ១៥០០ ដុល្លារ ចំណែកឯ ក្រវិលមានតម្លៃ ៦ ៣៥០ ដុល្លារ និងចិញ្ចៀនមានតម្លៃ ៣ ៩៦០ ដុល្លារ។ គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីជប់លៀងប្រកាសភេទកូន ទេព បូព្រឹក្ស និង ជី ដេវីត ប្រកាសថាអ្នកទាំងពីរទទួលបានកូនប្រុស ដោយក្នុងនោះសម្រាប់អ្នកចូលរួម ទស្សន៍ទាយត្រូវនឹងទទួលបានចិញ្ចៀនមាសផងដែរ៕
ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវអ្នកគាំទ្រគុនខ្មែរ រួមគ្នាផ្សព្វផ្សាយដោយមិនប្រើពាក្យ អសីលធម៌
បន្ទាប់ពីគណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា (CAMSOC) សម្រេចមិនរៀបចំប្រភេទកីឡា Muay ប៉ុន្តែបានរៀបចំប្រភេទកីឡាគុន Kun Khmer ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញបណ្ដាញសង្គមហ្វេសប៊ុក និងបង្កឲ្យមានការប្រើពាក្យអសីលធម៌មួយចំនួន រវាងប្រជាពលរដ្ឋ ដែលជាអ្នកស្នេហាក្បាច់គុន នៃប្រទេសទាំងពីរ ។ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស រវាងអ្នកស្នេហាក្បាច់គុននៃប្រទេសទាំងពីរ នៅក្នុងសន្និសិទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងសណ្ឋាគារហ្គាឌិនស៊ីធី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់បញ្ជូល គុនខ្មែរ ក្នុងស៊ីហ្គេម មិនប៉ះពាល់ដល់ក្បាច់គុនផ្សេង រឺ Muay Thai អ្វីនោះទេ គឺកម្ពុជាធ្វើតែអ្វីដែលជារតនសម្បត្តិ និងអត្តសញ្ញាណជាតិខ្លួនប៉ុណ្ណោះ ។ « ចឹងយើងប្រកាសថ្ងៃនេះ ថាអ្វីដែលយើងធ្វើ គឺយើងធ្វើក្នុងនាមជាម្ចាស់ផ្ទះ ដែលមានបុព្វសិទ្ធិ ក្នុងការបន្ថែម ប្រភេទកីឡាអត្តសញ្ញាណជាតិរបស់យើង ក្នុងការរៀបចំកម្មវិធីប្រកួត ដូច្នេះយើងបានបន្ថែមគុនខ្មែររបស់យើង ក្នុងការប្រកួតនេះ ដើម្បីចៀសវាង ការចម្រូងចម្រាស រវាងក្បាច់គុននៃប្រទេសទាំងពីរ» ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមវ៉ាត់ ចំរើន ។ ដូច្នេះដើម្បីកុំឲ្យមានការច្របូកច្របល់ ឯកឧត្តមអគ្គលេខាធិការ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ជាពិសេសអ្នកគាំទ្រក្បាច់គុនខ្មែរទាំងអស់ សូមស្ងប់ស្ងាត់ តែត្រូវចូលរួមជួយគ្នាផ្សព្វផ្សាយ លើកតម្កើងគុនតម្លៃគុនខ្មែររបស់កម្ពុជា ដោយមិនប៉ះពាល់ ដោយមិនប្រមាទគេ ដោយមិនឌឺដងដាក់គ្នាអ្វីទៀតទេ គឺរួមគ្នាធ្វើខ្លួនឯងឲ្យរឹងមាំ ទើបអាចឈានដល់ភាពប្រសើឡើង និងធ្វើឲ្យយើងមានគុណសម្បត្តិ នោះជាតិរបស់យើងនឹងមានកេរ្តិ៍ឈ្មោះល្អ នៅពេលប្រកួតកីឡាស៊ីហ្គេម៕