×

Ads 1


អត្ថបទទាក់ទង

ស្មាត់​ យុន ​គិត​ថា​​ មុន​ប្រកួត​អាច​ស៊ី​​​​ក្រុម​ ម៉េង​ហ៊ួង ៣- ១ ​​ដល់​លេង​ជាក់ស្ដែង​​ទើប​​​ភ្ញាក់ផ្អើល​

ស្មាត់​ យុន ​កីឡាករ​ឆ្នើម​ក្នុង​ក្រុម ​ពង្រូល​កំពង់​ស្ពឺ បាន​លើក​ឡើង​ថា ​​​មុន​ប្រកួត​ក្រុម​ខ្លួន​​វិភាគ​ឃើញ​ពី​សមត្ថភាព​របស់​​​ក្រុម​ ធី​ ម៉េង​ហ៊ួង ​ឬ ត្រី​ឆ្លាំង​ភ្នំពេញ ​មិន​មែន​ជា​ដៃ​គូ​របស់​ខ្លួន​ឡើយ ពោល​គឺ​​យ៉ាង​​ហោច​ណាស់​​ក្រុម​ខ្លួន​អាច​ស៊ី​៣-១​ ដែរ​ តែ​ដល់​​​ពេល​ការ​ប្រកួត​ជាក់​ស្ដែង​ហាក់​មាន​ភាព​ភ្ញាក់ផ្អើល ​​ពោល​បែរ​​មាន​កា​រប្រកួត​ប្រជែង​ខ្លាំង​វ៉ៃ​រហូត​ដល់​ ៥​សិត ​ជា​លទ្ធផល​គឺ​ក្រុម​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ឈ្នះ ៣-២ ​ជា​មួ​យ​ពិន្ទុ​ប្រផិតប្រផើយ។   ​ការ​លើក​ឡើង​ខាង​លើ​បាន​ធ្វើ​ឡើង​​ក្រោយ​ពេល​ក្រុម​ពង្រូល​ឈ្នះ​ជើង​ឯក Slamball ​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​នៅ​តារាង​បាល់ទះ​វិសាខា​។ ​ព្រឹត្តិការណ៍ Slamball ​រដូវ​កាល​​ទី​១​នេះ​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជិត​​​៤​ខែ​មក​ហើយ ទម្រាំ​អាច​​ឈាន​ដល់​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ កាល​ពី​ម្សិលមិញ​​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​តាម​បណ្ដា​ខេត្ត​​ពី​មួយ​ដំណាក់​​កាល​ទៅ​មួយ​ដំណាក់​កាល​។     ​​ក្រោយ​ការ​ប្រកួត​ និ​ង​បាន​ក្លាយ​ជា​ជើង​ឯក​ជា​មួយ​ប្រាក់​រង្វាន់ ៥ ពាន់​ដុល្លារ ស្មាត់​ យុន ​ដែល​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ​ពិត​ថា ទុយ កុសល ​បាន​លើក​ឡើង​ថា «​មុន​ការ​ប្រកួត​​ខ្ញុំ​គិត​ថា យ៉ាង​ខំ​ណាស់​​ក៏​ខ្ញុំ​ស៊ី​៣-១​​ដែរ តែ​ដល់​ពេល​លេង​ជាក់​ស្ដែង​​ខ្ញុំ​​ឃើញ​ថា គេ​ល្អ​ដែរ​ ចឹង​យើង​ពិបាក​​ដែរ​។ ​​​​​​​ចំណុច​ដែល​ធ្វើ​ឲ្យ​​ក្រុម​ខ្ញុំ​ពិបាក​ស៊ី​គេ​ដែរ​ហ្នឹង ព្រោះ​ថា យើង​លេង​មិន​សូវ​ត្រូវ​គ្នា​»។     ​កីឡាករ​​​មក​ពី​ខេត្ត​កំពត​​ដដែល​បន្ថែម​ថា ​ទាក់​ទង​ការ​​ការ​រៀបចំ​ព្រឹត្តិការណ៍​ខាង​លើ​ពិត​ជា​ល្អ​មែន​ទែន ព្រោះ​​​បាន​ធ្វើការ​ប្រកួត​តាម​បណ្ដា​ខេត្ត​ ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដាខេត្ត​មាន​ការ​គាំទ្រ​ខ្លាំង​។ ​គេ​សង្ឃឹម​ថា ​ក្រុម​ហ៊ុន​ស្រាបៀរ​ Angchor នឹង​រៀបចំ​រដូវ​កាល​ទី​២ ​ហើយ​ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ធានា​ថា នឹង​ចូល​រួម​ប្រកួត​ការពារ​ដំណែង​ជើង​ឯក​​មួយ​នេះ​ផង​ដែរ​។     ​គួរ​រម្លឹក​ថា ​ព្រឹត្តិការណ៍ Slamball ​​​រដូវ​កាល​ទី​១ បាន​​ចាប់​ផ្ដើម​​ដំណើរ​ការ​ប្រកួត​ចាប់​ពី​​​​​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ​ឆ្នាំ២០២២ ដោយ​មាន​ក្រុម​-​ខេត្ត​ចំនួន​៨ បាន​ចុះ​​ឈ្មោះ​ចូល​រួម ​ជា​លទ្ធផល​ក្រុម​ពង្រូល​កំពង់ស្ពឺ​​បាន​ក្លាយ​ជា​ជើង​ឯក​ ដោយ​គ្រង​ទឹក​ប្រាក់ ៥ ពាន់​ដុល្លារ លេខ២​បាន​ទៅ​ក្រុម​ត្រីឆ្លាំងភ្នំពេញ​ទទួល​បាន​ប្រាក់​រង្វាន់៣ ពាន់​ដុល្លារ​ និង​​លេខ៣ ​បាន​ទៅ​លើ​ក្រុម​ដំរីសៀមរាប ទទួល​បាន​ប្រាក់​រង្វាន់ ១៥០០ ដុល្លារ​អាមេរិក​៕ ​​​​​​​​
អាទិត្យ , 29 មករា 2023 36 អ្នកទស្សនា 17 ម៉ោងកន្លងទៅ

​ក្រោយ​បាន​ឱកាស​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​ថ្មី លោក ឆែម តារា ​មាន​ការ​តាំង​​ចិត្ត​ខ្ពស់​​

លោក ឆែម តារា ត្រូវបានគណ:កម្មការប្រតិបត្តិផ្តល់ទំនុកចិត្ត និងបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា Cambodian Baseball Federation (CBF) អាណត្តិថ្មី ឆ្នាំ២០២៣-២០២៧ ។នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ សហព័ន្ធកីឡាបេស្បលកម្ពុជា បានរៀបចំមហាសន្និបាតក្នុងការបញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៩ - ឆ្នាំ២០២៣ និងបន្តអាណត្តិឆ្នាំ២០២៣ - ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ញ៉ែម ថ្ថាវី អតីតប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងលោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គយកដ្ឋានកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ជាគណៈអធិបតី។   ក្នុងនាម ប្រធានអាណត្តិថ្មី លោក ឆែម តារា បានបង្ហាញការតាំងចិត្តដូច្នេះ "ខ្ញុំបាទ លោក ឆែម តារា ពិតជាសប្បាយចិត្តជាក្រៃលែងដែលត្រូវបានអង្គសន្និបាត ដែលមានសមាជិកទាំង ៤៨រូប បានធ្វើការបោះឆ្នោតជ្រើសរើសអោយមានគណៈកម្មាការប្រតិបត្តិ ៩រូប និងបានបោះឆ្នោតជ្រើសតាំង ឲ្យជាប់ជា ប្រធានសហព័ន្ធកីឡាបេសប្បលកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ» ។   ​លោក​បាន​ធ្វើ​ការ​បន្ថែម​ជា​ចុង​ក្រោយ​ថា « ខ្ញុំនឹងប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំដឹកនាំ ព្រមទាំងចងមិត្តភាពសហការជាមួយមិត្តភ័ក្ដិបរទេសផ្សេងៗ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍន៍វិស័យបេស្បលកម្ពុជាយើងទាំងអស់នៅក្នុងអាណត្តិថ្មីនេះ ជាហេតុក្នុងការធ្វើឲ្យវិស័យកីឡាបេស្បល សុហ្វបលកម្ពុជាមាន ការរីកចំរើនកាន់តែខ្លាំង និងកាន់តែមានប្រជាប្រិយភាពខ្ពស់ ជា ពិសេសមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងជាតិ និងឆាកអន្តរជាតិ» ៕
សៅរ៍ , 28 មករា 2023 187 អ្នកទស្សនា 1 ថ្ងៃកន្លងទៅ

មានតែមួយក្នុងស្រុកខ្មែរ! ទេព បូព្រឹក្ស ចាយចិញ្ចៀនមាស៣វង់ គ្រាន់តែទស្សន៍ទាយភេ.ទកូនត្រូវ

កម្សាន្ត៖ ដ្បិតថា តារាចម្រៀង ទេព បូព្រឹក្ស ធ្លាប់បានបញ្ជាក់មិនបង្ហាញមុខកូនទាល់តែ អាយុ៣ឆ្នាំក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបនេះ បានសម្រេចចិត្តចាយចិញ្ចៀន មាសចំនួន៣វង់ សម្រាប់អ្នកទស្សន៍ទាយភេទកូនរបស់នាងត្រូវនៅក្នុងកម្មវិធីជប់លៀង។ ហើយការធ្វើ បែបនេះគឺជាលើកទីមួយហើយដែលតារានៅក្នុងស្រុកខ្មែរចែកកាដូចិញ្ចៀនមាសគ្រាន់តែទស្សន៍ទាយភេទ។ មានការចាប់អារម្មណ៍មិនតិចនោះទេ ពីជីវិតឯកជនតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និងតារារ៉េប ជី ដេវីត ព្រោះមិនយូរទៀតថាពួកគេទាំងពីរនាក់ នឹងក្លាយជា ឪពុកម្តាយគេ។ ប៉ុន្តែតាមប្រភពជិតស្និទ្ធិរបស់តារាទាំងពីរដួងនេះធ្លាប់បានឱ្យដឹងថា តារាចម្រៀងទាំងពីររូបនេះសម្រេចចិត្តមិនបង្ហាញមុខកូនដោយបើកចំហឡើយរង់ចាំពេលសមស្របណាមួយឬកូនរបស់ពួកគេមានអាយុ៣ឆ្នាំ ព្រោះមិនចង់ឱ្យមានការជជែកវែកនៅលើបណ្តាញសង្គម។ ខណៈកន្លងមក ការប្រកាសមានផ្ទៃពោះមុនរៀបការរបស់ពួកគេ ក៏មានការរិះគន់ពីសំណាក់មហាជនមួយចំនួនផងដែរ ដោយសារអ្នកទាំងពីរជាមនុស្សសាធារណៈបែរជាប្រពឹ្រត្តទង្វើទុំមុនស្រកៀល។ ដោយឡែក ដ្បិតមិនបញ្ចេញមុខកូនទាំងមិនទាន់សម្រាលនេះក្តី ប៉ុន្តែ ទេព បូព្រឹក្ស និង ជី ដេវីត បានរៀបចំកម្មវិធីជប់លៀងប្រកាសភេទកូនកាលពីយប់ថ្ងៃទី២៧ ខែមករា នេះ ដោយមានអ្នកសិល្បៈជិតដិតជាច្រើនរូបចូលរួម ជាមួយនិង Top Fan ផងដែរ។ ក្នុងកម្មវិធីជប់លៀងកាលពីយប់មិញនេះម្ចាស់បទ «វីរៈនារី» បានប្រកាសហើយថាដំណក់ឈាមនាង ជាមួយ ជី ដេវីត គឺជាកូនប្រុស។ អ្វីដែលកាន់តែធ្វើឱ្យមហាជនបើកភ្នែកធំៗនោះ មុនការប្រកាសភេទកូនក្នុងកម្មវិធីជប់លៀង នៅលើទំព័រផេករបស់ ទេព បូព្រឹក្ស បានប្រកាសជាសាធារណៈថា អ្នកដែលចូលរួមកម្មវិធីរបស់នាងទស្សន៍ទាយភេទកូននាងត្រូវ បើសិនជាគិតថាជាកូនប្រុស ត្រូវស្លៀកពាក់ពណ៌ខៀវ បើសិនជាគិតថាជាកូនស្រី ស្លៀកពាក់ពណ៌ក្រហម ដើម្បីមានឱកាសឈ្នះរង្វាន់ចិញ្ចៀនមាសជាកាដូអនុស្សាវរីយ៍។ ការសម្រេចផ្តល់រង្វាន់ចិញ្ចៀនមាសគ្រាន់តែទស្សន៍ទាយភេទនេះ គេក៏សង្កេតឃើញថា នេះជាលើកទី១ហើយនៅក្នុងស្រុកខ្មែរដែលធ្វើបែបនេះ៕  
សៅរ៍ , 28 មករា 2023 4.6K អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

ទេព បូព្រឹក្ស ជះលុ..យជាង៥ម៉ឺនដុល្លារ លើគ្រឿងពេជ្រពណ៌ក្រហមក្នុងកម្មវិធីជប់លៀងប្រកា.សភេ-ទកូន

កម្សាន្ត៖ ទន្ទឹមនឹងការប្រកាសភេទកូនក្នុងកម្មវិធីជប់លៀងកាលពីយប់មិញនេះ ក្រលេកទៅលើមើលការតុបតែងខ្លួនរបស់​ ទេព បូព្រឹក្ស  ពិតជាស្រស់ស្អាតខ្លាំងជាពិសេសក្នុងឈុតពណ៌ក្រហមតែម្តង។ ការតុបតែងខ្លួនដ៏ស្រស់ស្អាតនេះគេក៏ចាប់អារម្មណ៍ទៅលើឈុតគ្រឿងអលង្ការរបស់តារាស្រីនេះដូចគ្នាព្រោះចែងចាំងមិនធម្មតា។ ខណៈបើតាមការទម្លាយពីម្ចាស់ហាងតម្លៃគ្រឿងពេជ្រនេះមានតម្លៃរហូតជាង៥ម៉ឺនដុល្លារឯណ្ណោះ។ មិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀង ទេព បូព្រឹក្ស សម្ងែងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ព្រោះតារាចម្រៀងរូបនេះ និង គូស្នេហ៍ លោក ជី ដេវីត តែងតែបង្ហាញជីវិតអភិជនរបស់ខ្លួនជានិច្ច ប្រើរបស់ប្រេនៗតម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លារ ។ ជាពិសេស អ្នកទាំងពីរជាញឹកញាប់បង្អួតគ្រឿងពេជ្រតម្លៃខ្ពស់ៗណាស់។ ជាមួយគ្នានេះ អ្នកម្តាយសម័យថ្មី ទេព បូព្រឹក្ស បានតុបតែងខ្លួនឡើងខ្ញង់ទោះជិតសម្រាលក្តីនៅក្នុងកម្មវិធីជប់លៀងប្រកាសភេទកូនកាលពីយប់មិញនេះ។ ជាពិសេសក្នុងឈុតពណ៌ក្រហមជាមួយគ្រឿងពេជ្រពណ៌ក្រហមពិតជាធ្វើឱ្យ ទេព បូព្រឹក្ស ឡើងសម្រស់ទ្វេដង។ បើតាមម្ចាស់ហាងដែលគ្រឿងពេជ្រដែល ទេព បូព្រឹក្ស ទិញនោះបានទម្លាយតម្លៃក្នុងឈុតពេជ្រពណ៌ក្រហមនេះខ្ទង់ជាង៥ម៉ឺនដុល្លារឯណ្ណោះ ដោយមានខ្សែក , ក្រវិល និងចិញ្ចៀន។ ក្នុងនោះសម្រាប់ខ្សែក មានតម្លៃ ៤ ១៥០០ ដុល្លារ ចំណែកឯ ក្រវិលមានតម្លៃ ៦ ៣៥០ ដុល្លារ និងចិញ្ចៀនមានតម្លៃ ៣ ៩៦០ ដុល្លារ។ គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីជប់លៀងប្រកាសភេទកូន ទេព បូព្រឹក្ស និង ជី ដេវីត ប្រកាសថាអ្នកទាំងពីរទទួលបានកូនប្រុស ដោយក្នុងនោះសម្រាប់អ្នកចូលរួម ទស្សន៍ទាយត្រូវនឹងទទួលបានចិញ្ចៀនមាសផងដែរ៕
សៅរ៍ , 28 មករា 2023 1.7K អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវអ្នកគាំទ្រគុនខ្មែរ រួមគ្នាផ្សព្វផ្សាយដោយមិនប្រើពាក្យ អសីលធម៌

បន្ទាប់ពីគណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា (CAMSOC) សម្រេចមិនរៀបចំប្រភេទកីឡា Muay ប៉ុន្តែបានរៀបចំប្រភេទកីឡាគុន Kun Khmer ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញបណ្ដាញសង្គមហ្វេសប៊ុក និងបង្កឲ្យមានការប្រើពាក្យអសីលធម៌មួយចំនួន រវាងប្រជាពលរដ្ឋ ដែលជាអ្នកស្នេហាក្បាច់គុន នៃប្រទេសទាំងពីរ ។ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស រវាងអ្នកស្នេហាក្បាច់គុននៃប្រទេសទាំងពីរ នៅក្នុងសន្និសិទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងសណ្ឋាគារហ្គាឌិនស៊ីធី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់បញ្ជូល គុនខ្មែរ ក្នុងស៊ីហ្គេម មិនប៉ះពាល់ដល់ក្បាច់គុនផ្សេង រឺ Muay Thai អ្វីនោះទេ គឺកម្ពុជាធ្វើតែអ្វីដែលជារតនសម្បត្តិ និងអត្តសញ្ញាណជាតិខ្លួនប៉ុណ្ណោះ ។ « ចឹងយើងប្រកាសថ្ងៃនេះ ថាអ្វីដែលយើងធ្វើ គឺយើងធ្វើក្នុងនាមជាម្ចាស់ផ្ទះ ដែលមានបុព្វសិទ្ធិ ក្នុងការបន្ថែម ប្រភេទកីឡាអត្តសញ្ញាណជាតិរបស់យើង ក្នុងការរៀបចំកម្មវិធីប្រកួត ដូច្នេះយើងបានបន្ថែមគុនខ្មែររបស់យើង ក្នុងការប្រកួតនេះ ដើម្បីចៀសវាង ការចម្រូងចម្រាស រវាងក្បាច់គុននៃប្រទេសទាំងពីរ» ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមវ៉ាត់ ចំរើន ។ ដូច្នេះដើម្បីកុំឲ្យមានការច្របូកច្របល់ ឯកឧត្តមអគ្គលេខាធិការ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ជាពិសេសអ្នកគាំទ្រក្បាច់គុនខ្មែរទាំងអស់ សូមស្ងប់ស្ងាត់ តែត្រូវចូលរួមជួយគ្នាផ្សព្វផ្សាយ លើកតម្កើងគុនតម្លៃគុនខ្មែររបស់កម្ពុជា ដោយមិនប៉ះពាល់ ដោយមិនប្រមាទគេ ដោយមិនឌឺដងដាក់គ្នាអ្វីទៀតទេ គឺរួមគ្នាធ្វើខ្លួនឯងឲ្យរឹងមាំ ទើបអាចឈានដល់ភាពប្រសើឡើង និងធ្វើឲ្យយើងមានគុណសម្បត្តិ នោះជាតិរបស់យើងនឹងមានកេរ្តិ៍ឈ្មោះល្អ នៅពេលប្រកួតកីឡាស៊ីហ្គេម៕
សៅរ៍ , 28 មករា 2023 12 អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី