FC Sports logo

Ronaldo សម្រេច​ចិត្ត​ដើរ​ចេញ​ពី Manchester United ហើយ

schedule 2 ថ្ងៃមុន 16 Views

(បាល់ទាត់)៖ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ក្លិប Manchester United ហើយ ក្រោយ​មាន​រឿង​ចម្រូងចម្រាស​នៅ​រយៈ​កាល​ចុងក្រោយ​មក​នេះ។

ការ​សម្រេច​ចិត្ត​នេះ​កើត​​ឡើង​ដោយ​​សារ​កិច្ច​សម្ភាសន៍​មួយ ក្នុង​នោះ​​កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​រិះគន់​ក្លិប​របស់​ខ្លួន និង​​និយាយ​គ្មាន​ការ​គោរព​ដល់​អ្នក​ចាត់​ការ​ Erik tan Hag។ United មើល​ឃើញ​ថា ​នេះ​ជា​ការ​​បំពាន​លក្ខខ័ណ្ឌ​ការងារ​ រហូត​ដល់​ពេល​នេះ​ក្លិប​និង​ Ronaldo បាន​សម្រេច​បញ្ចប់​កុងត្រា​​ដោយ​ការ​ព្រមព្រៀង​រវាង​គ្នា។

បិសាច​ក្រហម​ក៏​បាន​​ផ្ញើ​សា​អរគុណ​ចំពោះ Ronaldo ដែល​បាន​រួម​ចំណែក​ដ៏​ធំធេង​សម្រាប់​ពេល​វេលា​នៅ​កីឡដ្ឋាន Old Trafford កន្លង​មក។ ហើយ​ក៏​ជូនពរ​គេ​និង​ក្រុម​គ្រួសារ​មាន​អនាគត​ល្អ​ ខណៈ​ក្លិប​បញ្ជាក់​ថា​នឹង​បន្ត​ផ្ដោត​ក្នុង​ការ​ដំណើរ​ការ​ក្រុម ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik Ten Ha និង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជោគជ័យ​លើ​ទីលាន។



United ពេល​នេះ​កំពុង​ឈរ​លេខ​​៥​ក្នុង​តារាង​ពិន្ទុ Premier League ​ក្នុង​រដូវ​កាល​ដំបូង​របស់​លោក Ten Hag ខណៈ​​លីគ​ពេល​នេះ​ត្រូវ​សម្រាក​​ព្រោះ​តែ​ព្រឹត្តិការណ៍ World Cup។ ចំណែក​ Ronaldo កំពុង​​ស្ថិត​នៅ​ជាមួយ​ជម្រើសជាតិ​ព័រទុយហ្គាល់​ ត្រៀម​ប្រកួត​​​បើក​ឆាក​ក្នុង​ពូល H ទល់​នឹង​ហ្គាណា​នៅ​ថ្ងៃ​ព្រហស្បត្ត៍​៕ ​

​​

អត្ថបទស្រដៀង
បាល់ទាត់

អ្នក​ចាំ​ទី​ជម្រើស​ជាតិ ម៉ិកស៊ិក​ Ochoa ​នឹង​ទទួល​បាន​កាដូ​មួយ​យប់​ Free ​ពី​​តារា​ម៉ូដែល​ស៊ិចស៊ី បើ​ជួយ​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ពាន World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

អ្នក​ចាំ​ទី​ជម្រើស​ជាតិ ម៉ិកស៊ិក​ Ochoa ​នឹង​ទទួល​បាន​កាដូ​មួយ​យប់​ Free ​ពី​​តារា​ម៉ូដែល​ស៊ិចស៊ី បើ​ជួយ​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ពាន World Cup

បាល់ទាត់
តារា​ម៉ូដែល​បង្ហាញ​ម៉ូត​សាក់​លើ​ដង​ខ្លួន Wanda Espinosa ដែល​ជា​តារា​ម៉ូដែល​ស៊ិចស៊ី ​​​របស់​​ប្រទេស​​ម៉ិកស៊ិក​​ បាន​សន្យា​​ថា ​នឹង​ផ្ដល់​ជា​កាដូ​មួយ​យប់​​ដល់​ អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ ម៉ិកស៊ិក ​ប្រសិន​បើ​អ្នក​​​​ចាំ​ទី​​ចាស់​វស្សា​រូប​នេះ​អាច​ជួយ​ជម្រើស​ជាតិ​របស់​ខ្លួន​ឲ្យ​​ឈ្នះ​ពាន World Cup ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ។   ម៉ិកស៊ិក ​​​បាន​ខក​ខាន​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ តាំង​ពី​ឆ្នាំ​១៩៨៦ មក​ម្ល៉េះ។ ​​យ៉ាង​ណា​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជម្រើស​ជាតិ​នៃ​ប្រទេស​របស់​​ខ្លួន Wanda បាន​សួ​រថា តើ​នាង​ត្រូវ​​ធ្វើ​បែប​ណា​ដើម្បី​​​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​​​​​ជម្រើស​ជាតិ​​ ម៉ិកស៊ិក ។     ​បើ​និយាយ​ពី Ochoa វិញ​គេ​ជា​​​​វីរបុរស​របស់​ ម៉ិកស៊ិក ដែល​បាន​បង្ហាញ​ខ្លួន​ចំនួន​​ពីរ​លើក​​រួច​មក​ហើយ​នៅ World Cup ពោល​កាល​ពី​ឆ្នាំ​២០១៤ និង​ ២០១៨ ។ ​កីឡាករ​វ័យ​៣៧​ឆ្នាំ​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​ ​នឹង​​អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ អង់គ្លេស Gordon Banks ​បន្ទាប់ពី​​ធ្វើ​បាន​ល្អ​មែនទែន ដោយ​ជួយ​ជម្រើស​ជាត់​របស់​ខ្លួន​ស្មើ​ក្រុម ប្រេស៊ីល ០-០ ក្នុង​ពាន​រង្វាន់​ World Cup កាល​ឆ្នាំ​២០១៤ ​ហើយ​ក្នុ​ង​ប្រកួត​នោះ​គេ​ក៏​បាន​ឈ្នះ​ពាន​នាម​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ថែម​ទៀត​ផង​។     ​ដោយ​ឡែក​កាល​ពី​ពេល​ថ្មី​ៗ​​​នេះ Ochoa បាន​​សង្គ្រោះ​បាល់​ពិន័យ​១១​ ម៉ែត្រ​ពី​ការ​ស៊ុត​របស់ Robert Lewandowski ​ដើម្បី​ជួយ​ជម្រើស​ជាតិ​ ម៉ិកស៊ិក យក​បាន​១​ពិន្ទុ​ ក្រោយ​បញ្ចប់​៩០នាទី​ស្មើ​គ្នា​០-០​ ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កាតា​ ​សម្រាប់​កា​រប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ​ក្នុង​ពូល C ៕ ​​   ប្រភព៖ The Sun...
បាល់ទាត់

Gavi ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

Gavi ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ World Cup

បាល់ទាត់
(បាល់ទាត់)៖ ខ្សែ​បម្រើ​របស់​ជម្រើសជាតិ​អេស្ប៉ាញ​​កីឡាករ Gavi បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ​ព្រឹត្តិការណ៍ World Cup បន្ទាប់​ពី Pele របស់​ប្រេស៊ីល​និង Manuel Rosas របស់​ម៉ិកស៊ិក។នៅ​ពេល​ដែល Gavi ដើរ​ចូល​ទីលាន​កាល​ពី​យប់​មិញ គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​(១៨​ឆ្នាំ​និង​១១០​ថ្ងៃ) បង្ហាញ​ខ្លួន​ឲ្យ​អេស្ប៉ាញ​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​​ធំ​​​អន្តរជាតិ (World Cup ឬ Euro)។ ក្រោយ​បាន​លេង World Cup ជា​លើក​ដំបូង​ Gavi បាន​និយាយ​ថា គេ​មិន​ដែល​សុបិន​បាន​​មក​លេង​​នៅ​ត្រឹម​អាយុ​នេះ​ទេ។ គេ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។Pele ជា​កីឡាករ​វ័យ​ក្មេង​បំផុត​​ដែល​រក​បាន​គ្រាប់​បាល់​នៅ​ World Cup កាល​ពី​ឆ្នាំ​១៩៥៨ ពេល​នោះ​គេ​​មាន​អាយុ​១៧​ឆ្នាំ​និង​២៤៩​ថ្ងៃ។ លោក Rosas ឈរ​ចំណាត់​ថ្នាក់​លេខ​២​ធ្វើ​បាន​គ្រាប់​បាល់​នៅ​អាយុ​១៨​ឆ្នាំ​និង​៩៣​ថ្ងៃ​កាល​ពី​ព្រឹត្តិការណ៍​ឆ្នាំ​១៩៣០។ អេស្ប៉ាញ​បាន​បំបាក់​កូស្តារីកា​ដល់​ទៅ​ ៧-០ ការ​ប្រកួត​ក្នុង​ពូល E ក្នុងនោះ Ferran Torres រក​បាន​២​គ្រាប់​ម្នាក់​ឯង Dani Olmo, Marco Asensio, Gavi និង Carlos Soler ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់៕ ​​​...
បាល់ទាត់

ស្រាយ​ចម្ងល់​កីឡាករ​អាល្លឺម៉ង់​យក​ដៃ​ខ្ទប់​មាត់​ពេល​ថតរូប​មុន​ប្រកួត

2 ថ្ងៃមុន
2 ថ្ងៃមុន

ស្រាយ​ចម្ងល់​កីឡាករ​អាល្លឺម៉ង់​យក​ដៃ​ខ្ទប់​មាត់​ពេល​ថតរូប​មុន​ប្រកួត

បាល់ទាត់
(បាល់ទាត់)៖ កីឡាករ​របស់​ជម្រើស​ជាតិ​អាល្លឺម៉ង់​​បាន​យក​ដៃ​ខ្ទប់​មាត់​អំឡុង​ពេល​ថត​រូប​ជា​ក្រុម​មុន​ពេល​ប្រកួត​បើក​ឆាក​ទល់​នឹង​ជប៉ុន​​ដើម្បី​តវ៉ា​ជាមួយ FIFA។ កាយវិការ​បែប​នេះ​កើត​ឡើង ក្រោយ​ពេល​ FIFA ព្រមាន​កីឡាករ​ដែល​មាន​បំណង​ចង់​ពាក់​ស្លាក​ដៃ​​ដែល​សរសេរ​អក្សរ “OneLove” អំឡុង​​ពេល​ប្រកួត​នៅ​ប្រទេស​កាតា។ ប្រធាន​ក្រុម​នៃ​ជម្រើសជាតិ​ចំនួន​៧​នៅ​តំបន់​អឺរ៉ុប​គ្រោង​នឹង​ពាក់​ស្លាក​ដៃ​ខាង​ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​និង​​​ប្រឆាំង​ការ​រើសអើង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។លោក Hansi Flick គ្រូ​របស់​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា៖ “វា​គឺ​ជា​សញ្ញា​មួយ សារ​មួយ​ដែល​ពួក​យើង​ចង់​ផ្ញើ​ចេញ​ទៅ​ក្រៅ។ ពួក​យើង​ចង់​បង្ហាញ​សារ​ថា FIFA កំពុង​តែ​បិត​មាត់​របស់​ពួក​យើង។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ដើម្បី​បង្ហាញ​​​គ្រប់គ្នា​ថា ពួក​យើង​បាន​ព្យាយាម​​គ្រប់​ទីកន្លែង​​ដែល​យើង​អាច​ធ្វើ​បាន”។ កាល​ពី​យប់​មិញ អាល្លឺម៉ង់​បាន​ប្រកួត​​ចាញ់​ជប៉ុន​លទ្ធផល ១-២ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ មួយ​គ្រាប់​របស់​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ Gundogan ខណៈ Ritsu Doan និង Takuma Asano ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ​ជប៉ុន៕ ...
បាល់ទាត់

កីឡាករអារ៉ាប៊ីសាអូឌីត ទទួលបាន Rolls Royce Phantom 2022 ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

កីឡាករអារ៉ាប៊ីសាអូឌីត ទទួលបាន Rolls Royce Phantom 2022 ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន

បាល់ទាត់
  (បាល់ទាត់)៖ បន្ទាប់​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោមការដឹកនាំរបស់លោក Hervé Renard បាន​យកឈ្នះ​​អា​ហ្ស​ង់​ទី​ន ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត ក្នុងការប្រកួតបើកឆាកពូល C ជាមួយលទ្ធផល ២-១ តាមរយៈការស៊ុតដោយកីឡាករ Saleh Al Shehri និង Salem Al Dawsari នៅកីឡដ្ឋាន Lusail Iconic។ ក្នុងនោះព្រះមហាក្សត្រ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud បាន​ប្រកាសថាថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​១​ថ្ងៃ សម្រាប់ប្រជាជនអា​រ៉ា​ប៊ី​សា​អូឌីតទាំងមូល ដើម្បី​អបអរសាទរ​ជ័យជម្នះ​របស់ពួកគេនៅព្រឹត្តិការណ៍ FIFA World Cup 2022។ ខណ:សមាជិករបស់ក្រុមបាល់ទាត់ជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងទទួលបានរថយន្តដ៏ទំនើបសេរីចុងក្រោយបង្អស់គឺ Rolls Royce Phantom 2022 ម្នាក់១គ្រឿងដែលមានតម្លៃ៥៥ម៊ឺនដុល្លារពីព្រះអង្គម្ចាស់ Mohammed bin Salman (MbS)។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងត្រូវប៉ះ ប៉ូឡូញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីយប់ សម្រាប់ជំនួបទី២វគ្គជម្រុះពូល C៕      ...
បាល់ទាត់

ជប៉ុនវាយបកយកឈ្នះអាល្លឺម៉ង់ ក្លាយជាក្រុមអាស៊ីទីពីរឈ្នះក្នុងព្រឹត្តិការណ៍ World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

ជប៉ុនវាយបកយកឈ្នះអាល្លឺម៉ង់ ក្លាយជាក្រុមអាស៊ីទីពីរឈ្នះក្នុងព្រឹត្តិការណ៍ World Cup

បាល់ទាត់
  (បាល់ទាត់)៖ ក្រុមជម្រើសជាតិជប៉ុន ក្រោយការដឹកនាំរបស់លោក Hajime Moriyasu បាន​យក​ឈ្នះអាល្លឺម៉ង់ ២-១ ​ក្នុងជំនួប​បើកឆាកពូល E នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Khalifa International Stadium នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា។ គួរដឹងថាក្រុមជម្រើសជាតិជប៉ុនគឺជាក្រុមអាស៊ីទី២ បន្ទាប់ពីអា​រ៉ា​ប៊ី​សា​អូឌីត ដែលអាចវាយបកយកឈ្នះគូប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។ *អា​រ៉ា​ប៊ី​សា​អូឌីតតង់ទី១៖ អាហ្សង់ទីន ១-០ អា​រ៉ា​ប៊ី​សា​អូឌីត (Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រ) ចប់ការប្រកួត៖ អាហ្សង់ទីន ១-២ អា​រ៉ា​ប៊ី​សា​អូឌីត (ស៊ុតដោយ Saleh Al Shehri និង Salem Al Dawsari)។ *ជប៉ុនតង់ទី១៖ អាល្លឺម៉ង់ ១-០ ជប៉ុន (Gundogan ស៊ុតបាល់ពិន័យ១១ម៉ែត្រ)ចប់ការប្រកួត៖ អាល្លឺម៉ង់ ១-២ ជប៉ុន (ស៊ុតដោយ Ritsu Doan និង Takuma A)។ ខណ:លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួលការងារធ្វើជាពិធីករ និងជាអ្នកវិភាគរបស់ក្រុមជម្រើសជប៉ុន សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ទាំង៣ប្រកួតនៅក្នុងពូល E ឱ្យក្រុមហ៊ុន Abema TV បានលើកឡើងថា បើជប៉ុនប្តូរយុទ្ធសាស្រ្តនៅ តំបន់កណ្តាលតាំងពីវគ្គទីមួយជប៉ុននឹងខ្លាំងជាងការប្រកួតក្នុងវគ្គទីពីរទៅទៀត៕    ...
បាល់ទាត់

ស្តេចអារ៉ាប៊ីសាអូឌីត ប្រកាសឱ្យឈប់សម្រាកជាសាធារណៈ ១ថ្ងៃ បន្ទាប់ពីឈ្នះការប្រកួត World Cup លើអាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

ស្តេចអារ៉ាប៊ីសាអូឌីត ប្រកាសឱ្យឈប់សម្រាកជាសាធារណៈ ១ថ្ងៃ បន្ទាប់ពីឈ្នះការប្រកួត World Cup លើអាហ្សង់ទីន

បាល់ទាត់
  (បាល់ទាត់)៖ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសឱ្យឈប់សម្រាក ជាសាធារណៈចំនួន១ថ្ងៃ បន្ទាប់ពីក្រុមបាល់ទាត់បានទទួលជ័យជម្នះ ដ៏ធំធេងក្នុងការប្រកួត World Cup លើជម្រើសជាតិអាហ្សង់ទីន ជាមួយលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ២-១ ដោយក្រុមអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារម្សិលមិញ។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Lusail Iconic ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ចំនួន ៨៨,០១២​នាក់ ក្រុម​ម្ចាស់​ជើងឯក World Cup ២​សម័យកាល អា​ហ្ស​ង់​ទី​ន​បាន​បើក​ការ​នាំមុខ​នាំ​មុន រកបាន​ដោយ​ប្រធាន​ក្រុម Lionel Messi តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​១០ ហើយ​១​គ្រាប់​នេះ បាន​រក្សា​ដល់​ចប់​វគ្គ​ទី​១​។ ប៉ុន្តែ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទី​២ បើ​ទោះជា​មានការ​សម្រុក និង​គ្រប់គ្រង​បាល់​ច្រើន​ពី​សំណាក់​អា​ហ្ស​ង់​ទី​ន​យ៉ាងណា​ក៏​ដោយ ក៏​អា​រ៉ា​ប៊ី​សា​អូឌីត​មានឱកាស​វាយបក​២​គ្រាប់​យកឈ្នះ​យ៉ាង​អស្ចារ្យ​បំផុត ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Saleh Al-Shehri និង​ខ្សែបម្រើ Salem Al-Dawsari នៅ​ក្នុង​នាទី​៤៨ និង​៥៣ ដើម្បី​ផ្តួល​ក្រុម​ជើង​ខ្លាំង​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ និង​ឡើង​ទៅ​ឈរ​កំពូល​តារាង​ពូ​ល C បណ្តោះអាសន្ន​។ ខណៈ​ដែល​ម៉ិ​ក​ស៊ិ​ក និង​ប៉ូ​ឡូញ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ក្រោយ​បញ្ចប់​ក្នុង​លទ្ធផល ០-០​។ យោងតាមទូរទស្សន៍ Al-Ekhbariya បាន​ចេញផ្សាយ​ថា ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud នៃ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មាន​ព្រះ​ជន្ម​៨៦​វស្សា បាន​ត្រាស់​បង្គាប់​ថា ថ្ងៃស្អែក ដែល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ (​ថ្ងៃនេះ​ផ្ទាល់​) គឺជា​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​១​ថ្ងៃ សម្រាប់​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ក៏​ដូច​ជា​សិស្សានុសិស្ស​នៅ​គ្រប់​កម្រិតសិក្សា​ទាំងអស់ ដើម្បី​អបអរសាទរ​ជ័យជម្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ខ្លួន​៕      ...
បាល់ទាត់

Giroud តាម​ទាន់​កំណត់ត្រា Henry អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​បារាំង

2 ថ្ងៃមុន
2 ថ្ងៃមុន

Giroud តាម​ទាន់​កំណត់ត្រា Henry អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​បារាំង

បាល់ទាត់
(បាល់ទាត់)៖ ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​បាន​យក​ឈ្នះ​អូស្ត្រាលី​ងាយ​ៗ​ ៤-១ ក្នុង​ការ​ប្រកួត​ដំបូង​​នៃ​ពូល D ពាន​រង្វាន់ World Cup ២០២២ កាល​ពី​យប់​មិញ។ក្នុង​ការ​ប្រកួត​​អូស្ត្រាលី​គឺ​អ្នក​រក​បាន​គ្រាប់​នាំ​មុខ​មុន​ដោយ​ខ្សែ​ប្រយុទ្ធ Craig Goodwin នាទី​ទី​៩។ ប៉ុន្តែ​មុន​នឹង​បញ្ចប់​វគ្គ​ទី​មួយ បារាំង​បាន​តាម​ពី​ក្រោយ​រក​បាន​២​គ្រាប់​សង​វិញ​ ដោយ​​ខ្សែ​បម្រើ Andrien Rabiot និង​ខ្សែ​​ប្រយុទ្ធ Olivier Giroud។ឈាន​ដល់​វគ្គ​ទី​ពីរ កីឡាករ​​វ័យ​ក្មេង Kylian Mbappe បាន​​បន្ថែម​គ្រាប់​ទី​៣​ឲ្យ​បារាំង ខណៈ Giroud ធ្វើ​បាន​គ្រាប់​ទី​២​​ក្នុង​ការ​ប្រកួត​នេះ។ ២​គ្រាប់​របស់ Giroud ធ្វើ​ឲ្យ​គេ​តាម​ស្មើ​កំណត់ត្រា​របស់ Thierry Henry ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ជម្រើស​ជាតិ​បារាំង​មាន​៥១​គ្រាប់​ដូច​គ្នា។ បញ្ចប់​ការ​ប្រកួត​បារាំង​បាន​យក​ឈ្នះ​អូស្ត្រាលី ៤-១ ឈរ​កំពូល​តារាង​ពូល D លើ​ទុយណេស៊ី​និង​ដាណឺម៉ាក​​ដែល​ប្រកួត​ស្មើ​គ្នា ០-០។ ប្រកួត​បន្ទាប់​បារាំង​ត្រូវ​ប៉ះ​ដាណឺម៉ាក មុន​ទៅ​ជួប​ទុយណេស៊ី៕ ​​...
បាល់ទាត់

៣៥​ប្រទេស​មាន​ឈ្មោះ​បញ្ជូន​ក្រុម​ចូលរួម​ពាន AFC Cup នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជាមាន​១​ក្រុមប៉ុណ្ណោះ

2 ថ្ងៃមុន
2 ថ្ងៃមុន

៣៥​ប្រទេស​មាន​ឈ្មោះ​បញ្ជូន​ក្រុម​ចូលរួម​ពាន AFC Cup នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជាមាន​១​ក្រុមប៉ុណ្ណោះ

បាល់ទាត់
  (បាល់ទាត់)៖ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បាន​បង្ហាញ​ឈ្មោះ​ប្រទេស​ចំនួន​៣៥​ ដោយ​បែង​ចែក​ជា​៥​តំបន់ ដើម្បី​បញ្ជូន​ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ឆ្នាំ​២០២៣ ខាង​មុខ។ ដោយ​ក្នុង​នោះ​​មាន​អាស៊ីខាង​លិចមាន​៨​ប្រទេស, អាស៊ីអាគ្នេយ៍មាន១០​ប្រទេស, អាស៊ីកណ្ដាល៤​ប្រទេស​, អាស៊ី​ខាង​ត្បូង៧​ប្រទេស និងអាស៊ី​ខាង​កើត​៦​ប្រទេស​។ សម្រាប់​កម្ពុជា ស្ថិត​ក្នុង​តំបន់​អាស៊ាន ដោយ​មានកន្លះ​កៅអីប៉ុណ្ណោះ ពោល​គឺ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ ស្រប​ពេល​ចន្លោះ​ឆ្នាំ​២០២១ និង​២០២២ កម្ពុជា មាន​ក្រុម​ចំនួន២ ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ ដោយ​១ក្រុម​នៅ​ក្នុង​វគ្គ​ចែកពូល និង១ក្រុម​ទៀត​ស្ថិត​នៅ​វគ្គ​ជម្រុះ។ បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodian Premier League បានឲ្យដឹងថាម្ចាស់ជ័យលាភី នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ គឺជាក្រុមតែមួយគត់ដែលអាចចូលរួមក្នុង AFC Cup 2023-2024 ដើម្បីតំណាងឱ្យប្រទេសកម្ពុជា។ ខណ:លីគកំពូលកម្ពុជានៅសល់តែ២សប្តាហ៍ទៀតទើបបញ្ចប់រដូវកាល៖១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៦២. ព្រះខ័នស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៧៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់៥  ៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ក្រុម​របស់​អូស្រ្តាលី បាន​ធ្លាក់​ចេញ​ពី​ពាន AFC Champion League មក​លេង​ក្នុង​ពាន​ AFC Cup ហើយ​ក្រុម​របស់​វៀតណាម បាន​ឡើង​ទៅ​លេង AFC Champion League វិញ​ម្តង៕    ...
បាល់ទាត់

ក្រុមអាស៊ីដំបូងគេឈ្នះក្នុងព្រឹត្តិការណ៍ World Cup ព្រមទាំងបញ្ចប់កំណត់ត្រាមិនសោះ៣៦ប្រកួតរបស់អាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

ក្រុមអាស៊ីដំបូងគេឈ្នះក្នុងព្រឹត្តិការណ៍ World Cup ព្រមទាំងបញ្ចប់កំណត់ត្រាមិនសោះ៣៦ប្រកួតរបស់អាហ្សង់ទីន

បាល់ទាត់
(បាល់ទាត់)៖ក្រុមជម្រើសជាតិអាហ្សង់ទីនក្រោមការដឹកនាំរបស់លោក Lionel Sebastian Scaloni បានរងបរាជ័យក្រោមថ្វីជើង អារ៉ាប៊ីសាអ៊ូឌីត ក្នុងលទ្ធផល ២-១​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ក្នុងការប្រកួតបើកឆាកពូល C នៅកីឡដ្ឋាន Lusail Iconic នៃព្រឹត្តិការណ៍ FIFA World Cup 2022។ ក្រោយចប់ការប្រកួត​ឃើញថាក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត របស់លោក Herve Renard ដែលជាសមាជិក​ទ្វីប​អាស៊ី​បញ្ចប់កំណត់ត្រាមិនចាញ់សោះ៣៦ប្រកួតរបស់អាហ្សង់ទីន បន្ទាប់ពីចាញ់លើកចុងក្រោយកាលពីខែកក្កដា ឆ្នាំ២០១៩ ក្រោមថ្វីជើងប្រេស៊ីល ក្នុងលទ្ធផល ២-០។ នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសអារ៉ាប៊ីសាអ៊ូឌីត លើអាហ្សង់ទីន បន្ទាប់ពីធ្លាប់ជួបគ្នា២លើក​គឺ​នៅ​ឆ្នាំ​១៩៩២​ និង​២០១២។ ក្នុង​ឆ្នាំ​១៩៩២ ក្រុម​ទាំង​ពីរ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Confederations Cup ហើយ​កាល​នោះ​​អាហ្សង់ទីន​បាន​យក​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-១ ក្លាយ​ជា​ម្ចាស់​ជើងឯក។ រហូត​ដល់​ឆ្នាំ​២០១២ ​ទើប​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មិត្តភាព ដោយ​លទ្ធផល​បញ្ចប់​ទៅ​ ០-០។ គួរដឹងដែលថា World Cup​ ២០២២ នៅប្រទេសកាតា​ គឺជាការបង្ហាញខ្លួនទី៦ របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទាប់មក ១៩៩៨, ២០០២, ២០០៦ និង ២០១៨។ អារ៉ាប៊ីសាអូឌីតធ្លាប់ឈានជើងដល់វគ្គ ១៦ក្រុមអំឡុងការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ។ ស្នាដៃលោក Hervé Renard គ្រូបង្វឹកជនជាតិបារាំង៖-កាលពី២០១២ បានដឹកនាំក្រុមជម្រើសជាតិហ្សាំប៊ីឈ្នះជើងឯក Africa Cup of Nations-ឆ្នាំ២០១៥ បានដឹកនាំជម្រើសជាតិកូឌីវ័រឈ្នះ Aftica Cup of Nations-ដឹកនាំក្រុមជម្រើសជាតិម៉ារ៉ុកឡើងទៅជុំផ្ដាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងពេល២០ឆ្នាំចុងក្រោយ ក្នុងឆ្នាំ២០១៨-២០២២ ដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត វាយបកផ្ដួលអាហ្សង់ទីន ២-១ ក្នុងប្រកួតទី១ពូល C ក្នុង FIFA World Cup Qatar 2022៕      ...