FC Sports logo

៣៥​ប្រទេស​មាន​ឈ្មោះ​បញ្ជូន​ក្រុម​ចូលរួម​ពាន AFC Cup នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជាមាន​១​ក្រុមប៉ុណ្ណោះ

schedule 2 ថ្ងៃមុន 17 Views

 

(បាល់ទាត់)៖ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បាន​បង្ហាញ​ឈ្មោះ​ប្រទេស​ចំនួន​៣៥​ ដោយ​បែង​ចែក​ជា​៥​តំបន់ ដើម្បី​បញ្ជូន​ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ឆ្នាំ​២០២៣ ខាង​មុខ។

ដោយ​ក្នុង​នោះ​​មាន​អាស៊ីខាង​លិចមាន​៨​ប្រទេស, អាស៊ីអាគ្នេយ៍មាន១០​ប្រទេស, អាស៊ីកណ្ដាល៤​ប្រទេស​, អាស៊ី​ខាង​ត្បូង៧​ប្រទេស និងអាស៊ី​ខាង​កើត​៦​ប្រទេស​។

សម្រាប់​កម្ពុជា ស្ថិត​ក្នុង​តំបន់​អាស៊ាន ដោយ​មានកន្លះ​កៅអីប៉ុណ្ណោះ ពោល​គឺ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ ស្រប​ពេល​ចន្លោះ​ឆ្នាំ​២០២១ និង​២០២២ កម្ពុជា មាន​ក្រុម​ចំនួន២ ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ ដោយ​១ក្រុម​នៅ​ក្នុង​វគ្គ​ចែកពូល និង១ក្រុម​ទៀត​ស្ថិត​នៅ​វគ្គ​ជម្រុះ។

បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodian Premier League បានឲ្យដឹងថាម្ចាស់ជ័យលាភី នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ គឺជាក្រុមតែមួយគត់ដែលអាចចូលរួមក្នុង AFC Cup 2023-2024 ដើម្បីតំណាងឱ្យប្រទេសកម្ពុជា។

ខណ:លីគកំពូលកម្ពុជានៅសល់តែ២សប្តាហ៍ទៀតទើបបញ្ចប់រដូវកាល៖
១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៦
២. ព្រះខ័នស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៧
៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់៥ 
៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ក្រុម​របស់​អូស្រ្តាលី បាន​ធ្លាក់​ចេញ​ពី​ពាន AFC Champion League មក​លេង​ក្នុង​ពាន​ AFC Cup ហើយ​ក្រុម​របស់​វៀតណាម បាន​ឡើង​ទៅ​លេង AFC Champion League វិញ​ម្តង៕

 

 

អត្ថបទស្រដៀង
បាល់ទាត់

អ្នក​ចាំ​ទី​ជម្រើស​ជាតិ ម៉ិកស៊ិក​ Ochoa ​នឹង​ទទួល​បាន​កាដូ​មួយ​យប់​ Free ​ពី​​តារា​ម៉ូដែល​ស៊ិចស៊ី បើ​ជួយ​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ពាន World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

អ្នក​ចាំ​ទី​ជម្រើស​ជាតិ ម៉ិកស៊ិក​ Ochoa ​នឹង​ទទួល​បាន​កាដូ​មួយ​យប់​ Free ​ពី​​តារា​ម៉ូដែល​ស៊ិចស៊ី បើ​ជួយ​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ពាន World Cup

បាល់ទាត់
តារា​ម៉ូដែល​បង្ហាញ​ម៉ូត​សាក់​លើ​ដង​ខ្លួន Wanda Espinosa ដែល​ជា​តារា​ម៉ូដែល​ស៊ិចស៊ី ​​​របស់​​ប្រទេស​​ម៉ិកស៊ិក​​ បាន​សន្យា​​ថា ​នឹង​ផ្ដល់​ជា​កាដូ​មួយ​យប់​​ដល់​ អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ ម៉ិកស៊ិក ​ប្រសិន​បើ​អ្នក​​​​ចាំ​ទី​​ចាស់​វស្សា​រូប​នេះ​អាច​ជួយ​ជម្រើស​ជាតិ​របស់​ខ្លួន​ឲ្យ​​ឈ្នះ​ពាន World Cup ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun ។   ម៉ិកស៊ិក ​​​បាន​ខក​ខាន​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ តាំង​ពី​ឆ្នាំ​១៩៨៦ មក​ម្ល៉េះ។ ​​យ៉ាង​ណា​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជម្រើស​ជាតិ​នៃ​ប្រទេស​របស់​​ខ្លួន Wanda បាន​សួ​រថា តើ​នាង​ត្រូវ​​ធ្វើ​បែប​ណា​ដើម្បី​​​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​​​​​ជម្រើស​ជាតិ​​ ម៉ិកស៊ិក ។     ​បើ​និយាយ​ពី Ochoa វិញ​គេ​ជា​​​​វីរបុរស​របស់​ ម៉ិកស៊ិក ដែល​បាន​បង្ហាញ​ខ្លួន​ចំនួន​​ពីរ​លើក​​រួច​មក​ហើយ​នៅ World Cup ពោល​កាល​ពី​ឆ្នាំ​២០១៤ និង​ ២០១៨ ។ ​កីឡាករ​វ័យ​៣៧​ឆ្នាំ​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​ ​នឹង​​អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ អង់គ្លេស Gordon Banks ​បន្ទាប់ពី​​ធ្វើ​បាន​ល្អ​មែនទែន ដោយ​ជួយ​ជម្រើស​ជាត់​របស់​ខ្លួន​ស្មើ​ក្រុម ប្រេស៊ីល ០-០ ក្នុង​ពាន​រង្វាន់​ World Cup កាល​ឆ្នាំ​២០១៤ ​ហើយ​ក្នុ​ង​ប្រកួត​នោះ​គេ​ក៏​បាន​ឈ្នះ​ពាន​នាម​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ថែម​ទៀត​ផង​។     ​ដោយ​ឡែក​កាល​ពី​ពេល​ថ្មី​ៗ​​​នេះ Ochoa បាន​​សង្គ្រោះ​បាល់​ពិន័យ​១១​ ម៉ែត្រ​ពី​ការ​ស៊ុត​របស់ Robert Lewandowski ​ដើម្បី​ជួយ​ជម្រើស​ជាតិ​ ម៉ិកស៊ិក យក​បាន​១​ពិន្ទុ​ ក្រោយ​បញ្ចប់​៩០នាទី​ស្មើ​គ្នា​០-០​ ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កាតា​ ​សម្រាប់​កា​រប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ​ក្នុង​ពូល C ៕ ​​   ប្រភព៖ The Sun...
បាល់ទាត់

Gavi ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

Gavi ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ World Cup

បាល់ទាត់
(បាល់ទាត់)៖ ខ្សែ​បម្រើ​របស់​ជម្រើសជាតិ​អេស្ប៉ាញ​​កីឡាករ Gavi បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ទី​៣​រក​បាន​គ្រាប់​បាល់​នៅ​ព្រឹត្តិការណ៍ World Cup បន្ទាប់​ពី Pele របស់​ប្រេស៊ីល​និង Manuel Rosas របស់​ម៉ិកស៊ិក។នៅ​ពេល​ដែល Gavi ដើរ​ចូល​ទីលាន​កាល​ពី​យប់​មិញ គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​(១៨​ឆ្នាំ​និង​១១០​ថ្ងៃ) បង្ហាញ​ខ្លួន​ឲ្យ​អេស្ប៉ាញ​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​​ធំ​​​អន្តរជាតិ (World Cup ឬ Euro)។ ក្រោយ​បាន​លេង World Cup ជា​លើក​ដំបូង​ Gavi បាន​និយាយ​ថា គេ​មិន​ដែល​សុបិន​បាន​​មក​លេង​​នៅ​ត្រឹម​អាយុ​នេះ​ទេ។ គេ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។Pele ជា​កីឡាករ​វ័យ​ក្មេង​បំផុត​​ដែល​រក​បាន​គ្រាប់​បាល់​នៅ​ World Cup កាល​ពី​ឆ្នាំ​១៩៥៨ ពេល​នោះ​គេ​​មាន​អាយុ​១៧​ឆ្នាំ​និង​២៤៩​ថ្ងៃ។ លោក Rosas ឈរ​ចំណាត់​ថ្នាក់​លេខ​២​ធ្វើ​បាន​គ្រាប់​បាល់​នៅ​អាយុ​១៨​ឆ្នាំ​និង​៩៣​ថ្ងៃ​កាល​ពី​ព្រឹត្តិការណ៍​ឆ្នាំ​១៩៣០។ អេស្ប៉ាញ​បាន​បំបាក់​កូស្តារីកា​ដល់​ទៅ​ ៧-០ ការ​ប្រកួត​ក្នុង​ពូល E ក្នុងនោះ Ferran Torres រក​បាន​២​គ្រាប់​ម្នាក់​ឯង Dani Olmo, Marco Asensio, Gavi និង Carlos Soler ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់៕ ​​​...
បាល់ទាត់

ស្រាយ​ចម្ងល់​កីឡាករ​អាល្លឺម៉ង់​យក​ដៃ​ខ្ទប់​មាត់​ពេល​ថតរូប​មុន​ប្រកួត

2 ថ្ងៃមុន
2 ថ្ងៃមុន

ស្រាយ​ចម្ងល់​កីឡាករ​អាល្លឺម៉ង់​យក​ដៃ​ខ្ទប់​មាត់​ពេល​ថតរូប​មុន​ប្រកួត

បាល់ទាត់
(បាល់ទាត់)៖ កីឡាករ​របស់​ជម្រើស​ជាតិ​អាល្លឺម៉ង់​​បាន​យក​ដៃ​ខ្ទប់​មាត់​អំឡុង​ពេល​ថត​រូប​ជា​ក្រុម​មុន​ពេល​ប្រកួត​បើក​ឆាក​ទល់​នឹង​ជប៉ុន​​ដើម្បី​តវ៉ា​ជាមួយ FIFA។ កាយវិការ​បែប​នេះ​កើត​ឡើង ក្រោយ​ពេល​ FIFA ព្រមាន​កីឡាករ​ដែល​មាន​បំណង​ចង់​ពាក់​ស្លាក​ដៃ​​ដែល​សរសេរ​អក្សរ “OneLove” អំឡុង​​ពេល​ប្រកួត​នៅ​ប្រទេស​កាតា។ ប្រធាន​ក្រុម​នៃ​ជម្រើសជាតិ​ចំនួន​៧​នៅ​តំបន់​អឺរ៉ុប​គ្រោង​នឹង​ពាក់​ស្លាក​ដៃ​ខាង​ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​និង​​​ប្រឆាំង​ការ​រើសអើង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។លោក Hansi Flick គ្រូ​របស់​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា៖ “វា​គឺ​ជា​សញ្ញា​មួយ សារ​មួយ​ដែល​ពួក​យើង​ចង់​ផ្ញើ​ចេញ​ទៅ​ក្រៅ។ ពួក​យើង​ចង់​បង្ហាញ​សារ​ថា FIFA កំពុង​តែ​បិត​មាត់​របស់​ពួក​យើង។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ដើម្បី​បង្ហាញ​​​គ្រប់គ្នា​ថា ពួក​យើង​បាន​ព្យាយាម​​គ្រប់​ទីកន្លែង​​ដែល​យើង​អាច​ធ្វើ​បាន”។ កាល​ពី​យប់​មិញ អាល្លឺម៉ង់​បាន​ប្រកួត​​ចាញ់​ជប៉ុន​លទ្ធផល ១-២ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ មួយ​គ្រាប់​របស់​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ Gundogan ខណៈ Ritsu Doan និង Takuma Asano ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ​ជប៉ុន៕ ...
បាល់ទាត់

កីឡាករអារ៉ាប៊ីសាអូឌីត ទទួលបាន Rolls Royce Phantom 2022 ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

កីឡាករអារ៉ាប៊ីសាអូឌីត ទទួលបាន Rolls Royce Phantom 2022 ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន

បាល់ទាត់
  (បាល់ទាត់)៖ បន្ទាប់​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោមការដឹកនាំរបស់លោក Hervé Renard បាន​យកឈ្នះ​​អា​ហ្ស​ង់​ទី​ន ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត ក្នុងការប្រកួតបើកឆាកពូល C ជាមួយលទ្ធផល ២-១ តាមរយៈការស៊ុតដោយកីឡាករ Saleh Al Shehri និង Salem Al Dawsari នៅកីឡដ្ឋាន Lusail Iconic។ ក្នុងនោះព្រះមហាក្សត្រ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud បាន​ប្រកាសថាថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​១​ថ្ងៃ សម្រាប់ប្រជាជនអា​រ៉ា​ប៊ី​សា​អូឌីតទាំងមូល ដើម្បី​អបអរសាទរ​ជ័យជម្នះ​របស់ពួកគេនៅព្រឹត្តិការណ៍ FIFA World Cup 2022។ ខណ:សមាជិករបស់ក្រុមបាល់ទាត់ជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងទទួលបានរថយន្តដ៏ទំនើបសេរីចុងក្រោយបង្អស់គឺ Rolls Royce Phantom 2022 ម្នាក់១គ្រឿងដែលមានតម្លៃ៥៥ម៊ឺនដុល្លារពីព្រះអង្គម្ចាស់ Mohammed bin Salman (MbS)។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងត្រូវប៉ះ ប៉ូឡូញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីយប់ សម្រាប់ជំនួបទី២វគ្គជម្រុះពូល C៕      ...
បាល់ទាត់

ជប៉ុនវាយបកយកឈ្នះអាល្លឺម៉ង់ ក្លាយជាក្រុមអាស៊ីទីពីរឈ្នះក្នុងព្រឹត្តិការណ៍ World Cup

2 ថ្ងៃមុន
2 ថ្ងៃមុន

ជប៉ុនវាយបកយកឈ្នះអាល្លឺម៉ង់ ក្លាយជាក្រុមអាស៊ីទីពីរឈ្នះក្នុងព្រឹត្តិការណ៍ World Cup

បាល់ទាត់
  (បាល់ទាត់)៖ ក្រុមជម្រើសជាតិជប៉ុន ក្រោយការដឹកនាំរបស់លោក Hajime Moriyasu បាន​យក​ឈ្នះអាល្លឺម៉ង់ ២-១ ​ក្នុងជំនួប​បើកឆាកពូល E នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Khalifa International Stadium នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា។ គួរដឹងថាក្រុមជម្រើសជាតិជប៉ុនគឺជាក្រុមអាស៊ីទី២ បន្ទាប់ពីអា​រ៉ា​ប៊ី​សា​អូឌីត ដែលអាចវាយបកយកឈ្នះគូប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។ *អា​រ៉ា​ប៊ី​សា​អូឌីតតង់ទី១៖ អាហ្សង់ទីន ១-០ អា​រ៉ា​ប៊ី​សា​អូឌីត (Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រ) ចប់ការប្រកួត៖ អាហ្សង់ទីន ១-២ អា​រ៉ា​ប៊ី​សា​អូឌីត (ស៊ុតដោយ Saleh Al Shehri និង Salem Al Dawsari)។ *ជប៉ុនតង់ទី១៖ អាល្លឺម៉ង់ ១-០ ជប៉ុន (Gundogan ស៊ុតបាល់ពិន័យ១១ម៉ែត្រ)ចប់ការប្រកួត៖ អាល្លឺម៉ង់ ១-២ ជប៉ុន (ស៊ុតដោយ Ritsu Doan និង Takuma A)។ ខណ:លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួលការងារធ្វើជាពិធីករ និងជាអ្នកវិភាគរបស់ក្រុមជម្រើសជប៉ុន សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ទាំង៣ប្រកួតនៅក្នុងពូល E ឱ្យក្រុមហ៊ុន Abema TV បានលើកឡើងថា បើជប៉ុនប្តូរយុទ្ធសាស្រ្តនៅ តំបន់កណ្តាលតាំងពីវគ្គទីមួយជប៉ុននឹងខ្លាំងជាងការប្រកួតក្នុងវគ្គទីពីរទៅទៀត៕    ...
បាល់ទាត់

ស្តេចអារ៉ាប៊ីសាអូឌីត ប្រកាសឱ្យឈប់សម្រាកជាសាធារណៈ ១ថ្ងៃ បន្ទាប់ពីឈ្នះការប្រកួត World Cup លើអាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

ស្តេចអារ៉ាប៊ីសាអូឌីត ប្រកាសឱ្យឈប់សម្រាកជាសាធារណៈ ១ថ្ងៃ បន្ទាប់ពីឈ្នះការប្រកួត World Cup លើអាហ្សង់ទីន

បាល់ទាត់
  (បាល់ទាត់)៖ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសឱ្យឈប់សម្រាក ជាសាធារណៈចំនួន១ថ្ងៃ បន្ទាប់ពីក្រុមបាល់ទាត់បានទទួលជ័យជម្នះ ដ៏ធំធេងក្នុងការប្រកួត World Cup លើជម្រើសជាតិអាហ្សង់ទីន ជាមួយលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ២-១ ដោយក្រុមអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារម្សិលមិញ។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Lusail Iconic ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ចំនួន ៨៨,០១២​នាក់ ក្រុម​ម្ចាស់​ជើងឯក World Cup ២​សម័យកាល អា​ហ្ស​ង់​ទី​ន​បាន​បើក​ការ​នាំមុខ​នាំ​មុន រកបាន​ដោយ​ប្រធាន​ក្រុម Lionel Messi តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​១០ ហើយ​១​គ្រាប់​នេះ បាន​រក្សា​ដល់​ចប់​វគ្គ​ទី​១​។ ប៉ុន្តែ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទី​២ បើ​ទោះជា​មានការ​សម្រុក និង​គ្រប់គ្រង​បាល់​ច្រើន​ពី​សំណាក់​អា​ហ្ស​ង់​ទី​ន​យ៉ាងណា​ក៏​ដោយ ក៏​អា​រ៉ា​ប៊ី​សា​អូឌីត​មានឱកាស​វាយបក​២​គ្រាប់​យកឈ្នះ​យ៉ាង​អស្ចារ្យ​បំផុត ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Saleh Al-Shehri និង​ខ្សែបម្រើ Salem Al-Dawsari នៅ​ក្នុង​នាទី​៤៨ និង​៥៣ ដើម្បី​ផ្តួល​ក្រុម​ជើង​ខ្លាំង​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ និង​ឡើង​ទៅ​ឈរ​កំពូល​តារាង​ពូ​ល C បណ្តោះអាសន្ន​។ ខណៈ​ដែល​ម៉ិ​ក​ស៊ិ​ក និង​ប៉ូ​ឡូញ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ក្រោយ​បញ្ចប់​ក្នុង​លទ្ធផល ០-០​។ យោងតាមទូរទស្សន៍ Al-Ekhbariya បាន​ចេញផ្សាយ​ថា ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud នៃ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មាន​ព្រះ​ជន្ម​៨៦​វស្សា បាន​ត្រាស់​បង្គាប់​ថា ថ្ងៃស្អែក ដែល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ (​ថ្ងៃនេះ​ផ្ទាល់​) គឺជា​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​១​ថ្ងៃ សម្រាប់​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ក៏​ដូច​ជា​សិស្សានុសិស្ស​នៅ​គ្រប់​កម្រិតសិក្សា​ទាំងអស់ ដើម្បី​អបអរសាទរ​ជ័យជម្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ខ្លួន​៕      ...
បាល់ទាត់

Giroud តាម​ទាន់​កំណត់ត្រា Henry អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​បារាំង

2 ថ្ងៃមុន
2 ថ្ងៃមុន

Giroud តាម​ទាន់​កំណត់ត្រា Henry អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​បារាំង

បាល់ទាត់
(បាល់ទាត់)៖ ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​បាន​យក​ឈ្នះ​អូស្ត្រាលី​ងាយ​ៗ​ ៤-១ ក្នុង​ការ​ប្រកួត​ដំបូង​​នៃ​ពូល D ពាន​រង្វាន់ World Cup ២០២២ កាល​ពី​យប់​មិញ។ក្នុង​ការ​ប្រកួត​​អូស្ត្រាលី​គឺ​អ្នក​រក​បាន​គ្រាប់​នាំ​មុខ​មុន​ដោយ​ខ្សែ​ប្រយុទ្ធ Craig Goodwin នាទី​ទី​៩។ ប៉ុន្តែ​មុន​នឹង​បញ្ចប់​វគ្គ​ទី​មួយ បារាំង​បាន​តាម​ពី​ក្រោយ​រក​បាន​២​គ្រាប់​សង​វិញ​ ដោយ​​ខ្សែ​បម្រើ Andrien Rabiot និង​ខ្សែ​​ប្រយុទ្ធ Olivier Giroud។ឈាន​ដល់​វគ្គ​ទី​ពីរ កីឡាករ​​វ័យ​ក្មេង Kylian Mbappe បាន​​បន្ថែម​គ្រាប់​ទី​៣​ឲ្យ​បារាំង ខណៈ Giroud ធ្វើ​បាន​គ្រាប់​ទី​២​​ក្នុង​ការ​ប្រកួត​នេះ។ ២​គ្រាប់​របស់ Giroud ធ្វើ​ឲ្យ​គេ​តាម​ស្មើ​កំណត់ត្រា​របស់ Thierry Henry ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ជម្រើស​ជាតិ​បារាំង​មាន​៥១​គ្រាប់​ដូច​គ្នា។ បញ្ចប់​ការ​ប្រកួត​បារាំង​បាន​យក​ឈ្នះ​អូស្ត្រាលី ៤-១ ឈរ​កំពូល​តារាង​ពូល D លើ​ទុយណេស៊ី​និង​ដាណឺម៉ាក​​ដែល​ប្រកួត​ស្មើ​គ្នា ០-០។ ប្រកួត​បន្ទាប់​បារាំង​ត្រូវ​ប៉ះ​ដាណឺម៉ាក មុន​ទៅ​ជួប​ទុយណេស៊ី៕ ​​...
បាល់ទាត់

Ronaldo សម្រេច​ចិត្ត​ដើរ​ចេញ​ពី Manchester United ហើយ

2 ថ្ងៃមុន
2 ថ្ងៃមុន

Ronaldo សម្រេច​ចិត្ត​ដើរ​ចេញ​ពី Manchester United ហើយ

បាល់ទាត់
(បាល់ទាត់)៖ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ក្លិប Manchester United ហើយ ក្រោយ​មាន​រឿង​ចម្រូងចម្រាស​នៅ​រយៈ​កាល​ចុងក្រោយ​មក​នេះ។ ការ​សម្រេច​ចិត្ត​នេះ​កើត​​ឡើង​ដោយ​​សារ​កិច្ច​សម្ភាសន៍​មួយ ក្នុង​នោះ​​កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​រិះគន់​ក្លិប​របស់​ខ្លួន និង​​និយាយ​គ្មាន​ការ​គោរព​ដល់​អ្នក​ចាត់​ការ​ Erik tan Hag។ United មើល​ឃើញ​ថា ​នេះ​ជា​ការ​​បំពាន​លក្ខខ័ណ្ឌ​ការងារ​ រហូត​ដល់​ពេល​នេះ​ក្លិប​និង​ Ronaldo បាន​សម្រេច​បញ្ចប់​កុងត្រា​​ដោយ​ការ​ព្រមព្រៀង​រវាង​គ្នា។បិសាច​ក្រហម​ក៏​បាន​​ផ្ញើ​សា​អរគុណ​ចំពោះ Ronaldo ដែល​បាន​រួម​ចំណែក​ដ៏​ធំធេង​សម្រាប់​ពេល​វេលា​នៅ​កីឡដ្ឋាន Old Trafford កន្លង​មក។ ហើយ​ក៏​ជូនពរ​គេ​និង​ក្រុម​គ្រួសារ​មាន​អនាគត​ល្អ​ ខណៈ​ក្លិប​បញ្ជាក់​ថា​នឹង​បន្ត​ផ្ដោត​ក្នុង​ការ​ដំណើរ​ការ​ក្រុម ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik Ten Ha និង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជោគជ័យ​លើ​ទីលាន។ United ពេល​នេះ​កំពុង​ឈរ​លេខ​​៥​ក្នុង​តារាង​ពិន្ទុ Premier League ​ក្នុង​រដូវ​កាល​ដំបូង​របស់​លោក Ten Hag ខណៈ​​លីគ​ពេល​នេះ​ត្រូវ​សម្រាក​​ព្រោះ​តែ​ព្រឹត្តិការណ៍ World Cup។ ចំណែក​ Ronaldo កំពុង​​ស្ថិត​នៅ​ជាមួយ​ជម្រើសជាតិ​ព័រទុយហ្គាល់​ ត្រៀម​ប្រកួត​​​បើក​ឆាក​ក្នុង​ពូល H ទល់​នឹង​ហ្គាណា​នៅ​ថ្ងៃ​ព្រហស្បត្ត៍​៕ ​​​...
បាល់ទាត់

ក្រុមអាស៊ីដំបូងគេឈ្នះក្នុងព្រឹត្តិការណ៍ World Cup ព្រមទាំងបញ្ចប់កំណត់ត្រាមិនសោះ៣៦ប្រកួតរបស់អាហ្សង់ទីន

2 ថ្ងៃមុន
2 ថ្ងៃមុន

ក្រុមអាស៊ីដំបូងគេឈ្នះក្នុងព្រឹត្តិការណ៍ World Cup ព្រមទាំងបញ្ចប់កំណត់ត្រាមិនសោះ៣៦ប្រកួតរបស់អាហ្សង់ទីន

បាល់ទាត់
(បាល់ទាត់)៖ក្រុមជម្រើសជាតិអាហ្សង់ទីនក្រោមការដឹកនាំរបស់លោក Lionel Sebastian Scaloni បានរងបរាជ័យក្រោមថ្វីជើង អារ៉ាប៊ីសាអ៊ូឌីត ក្នុងលទ្ធផល ២-១​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ក្នុងការប្រកួតបើកឆាកពូល C នៅកីឡដ្ឋាន Lusail Iconic នៃព្រឹត្តិការណ៍ FIFA World Cup 2022។ ក្រោយចប់ការប្រកួត​ឃើញថាក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត របស់លោក Herve Renard ដែលជាសមាជិក​ទ្វីប​អាស៊ី​បញ្ចប់កំណត់ត្រាមិនចាញ់សោះ៣៦ប្រកួតរបស់អាហ្សង់ទីន បន្ទាប់ពីចាញ់លើកចុងក្រោយកាលពីខែកក្កដា ឆ្នាំ២០១៩ ក្រោមថ្វីជើងប្រេស៊ីល ក្នុងលទ្ធផល ២-០។ នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសអារ៉ាប៊ីសាអ៊ូឌីត លើអាហ្សង់ទីន បន្ទាប់ពីធ្លាប់ជួបគ្នា២លើក​គឺ​នៅ​ឆ្នាំ​១៩៩២​ និង​២០១២។ ក្នុង​ឆ្នាំ​១៩៩២ ក្រុម​ទាំង​ពីរ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Confederations Cup ហើយ​កាល​នោះ​​អាហ្សង់ទីន​បាន​យក​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-១ ក្លាយ​ជា​ម្ចាស់​ជើងឯក។ រហូត​ដល់​ឆ្នាំ​២០១២ ​ទើប​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មិត្តភាព ដោយ​លទ្ធផល​បញ្ចប់​ទៅ​ ០-០។ គួរដឹងដែលថា World Cup​ ២០២២ នៅប្រទេសកាតា​ គឺជាការបង្ហាញខ្លួនទី៦ របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទាប់មក ១៩៩៨, ២០០២, ២០០៦ និង ២០១៨។ អារ៉ាប៊ីសាអូឌីតធ្លាប់ឈានជើងដល់វគ្គ ១៦ក្រុមអំឡុងការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ។ ស្នាដៃលោក Hervé Renard គ្រូបង្វឹកជនជាតិបារាំង៖-កាលពី២០១២ បានដឹកនាំក្រុមជម្រើសជាតិហ្សាំប៊ីឈ្នះជើងឯក Africa Cup of Nations-ឆ្នាំ២០១៥ បានដឹកនាំជម្រើសជាតិកូឌីវ័រឈ្នះ Aftica Cup of Nations-ដឹកនាំក្រុមជម្រើសជាតិម៉ារ៉ុកឡើងទៅជុំផ្ដាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងពេល២០ឆ្នាំចុងក្រោយ ក្នុងឆ្នាំ២០១៨-២០២២ ដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត វាយបកផ្ដួលអាហ្សង់ទីន ២-១ ក្នុងប្រកួតទី១ពូល C ក្នុង FIFA World Cup Qatar 2022៕      ...