FC Sports logo

ព្រោះចង់បានលទ្ធផលល្អប្រសើរពេលប៉ះ សែន ឆៃ ដណ្តើមខ្សែក្រវ៉ាត់ ហ៊ុន កង ទៅហាត់នៅ ថៃ ២សប្ដាហ៍ មុនការប្រកួត 

schedule 2 ថ្ងៃមុន 15 Views

អតីតកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ហុន កង នឹងត្រូវទៅហ្វឹកហាត់នៅថៃចំនួន ២ សប្ដាហ៍ ដើម្បីត្រៀមការប្រកួត ផ្ដាច់ព្រ័ត្រទល់កីឡាករ សែនឆៃ ក្នុងការដណ្ដើមខ្សែក្រវាត់នៅសង្វៀន ថៃហ្វៃ។ នេះបើតាមសម្ដីលោក បាង កាយ៉ាក ប្រម៉ូតទ័រ បានប្រាប់មកកាន់ Lee News ។ 


កាលជំនួបយកឈ្នះដៃគូបរទេស នៅលើសង្វៀន ថៃហ្វៃ ក្នុងវគ្គជម្រុះដណ្ដើមខ្សែក្រវាត់ ហ៊ុន កង ទទួលបានការស្ងើចសរសើរមិនតិចនោះទេ ពីសំណាក់មហាជនអ្នកស្នេហាគុនខ្មែរ ក្រោយផ្ដួលដៃគូបារាំង Jeff Lamy តាមរយៈការប្រើកណ្ដាប់ដៃត្រឹមទឹកទី១។ ជាការពិតណាស់ ដើម្បីចង់បានភាពជោគជ័យ និងចង់ពង្រីកការសរសើរពីមហាជនជាលើកទី២ ជើងខ្លាំងរបស់កម្ពុជាជំនាញក្នុងការប្រើកណ្ដាប់ដៃ នឹងត្រូវទៅហ្វឹកហាត់ចំនួន២សប្ដាហ៍ ព្រោះគេដឹងថា ចំណុចខ្វះខាតរបស់កីឡាករកម្ពុជានៅស្ទើរច្រើន។ 

លោក បាង កាយ៉ាក បាននិយាយថា « ហ៊ុន កង អាចទៅហាត់មុននៅថៃ២សប្ដាហ៍ ព្រោះនៅថៃគេចង់កែក្បាច់វាយរបស់គាត់ ព្រោះគេមើលទៅឃើញថា គាត់ចេះតែដៃ គាត់អត់មានក្បាច់អីទប់គេ ពេលគេវាយមកលើគាត់ទេ។ ចឹងយើងអាចឲ្យគាត់ពង្រឹងក្បាច់នៅនោះមុន ព្រោះអីយើងដឹងហើយថា សែនឆៃ គេល្អណាស់ ចឹងយើងនឹងព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីត្រៀមការប្រកួតមួយនេះ»។ 


ទាក់ទងការនាំទៅវាយនៅ ថៃហ្វៃ កាលពីថ្ងៃទី២០ កីឡាករកម្ពុជា២រូបបានឈ្នះដៃគូ ដោយផ្ដួលនៅទឹកទី១ដូចគ្នាគឺ ធឿន ធារ៉ា និង អេលីត ហ៊ុន កង ខណៈ អេលីត សម្ផស្ស បានប្រកួតចាញ់កីឡាករថៃ ផេតធុងឆៃ ដោយពិន្ទុ។ ក្នុងការនាំទៅវាយនៅថៃនោះដែរលោក បាង កាយ៉ាក ត្រូវបានខាងភាគីថៃសរសើរថា នាំមកល្អៗ ព្រោះទទួលបានលទ្ធផលល្អ ខណៈការចាញ់របស់ អេលីត សម្ផស្ស ដ្បិតថាចាញ់មែន ប៉ុន្តែចាញ់ដោយល្អមើល និងដើរចូលវាយដៃគូមិនញញើត៕

អត្ថបទស្រដៀង
ប្រដាល់

នោះ! ធឿន ធារ៉ា ប៉ះ ផេតមរកត នៅ រ៉ាចាដាំនឿន តែលោកគ្រូ អេ ភូថង ថាមិនប៉ះពាល់ដល់ការប្រកួតនៅថៃហ្វៃឡើយ

មួយថ្ងៃមុន
មួយថ្ងៃមុន

នោះ! ធឿន ធារ៉ា ប៉ះ ផេតមរកត នៅ រ៉ាចាដាំនឿន តែលោកគ្រូ អេ ភូថង ថាមិនប៉ះពាល់ដល់ការប្រកួតនៅថៃហ្វៃឡើយ

ប្រដាល់
លោក អេ ភូថង គ្រូបង្វឹករបស់ ធឿន ធារ៉ា បានប្រាប់មកកាន់ Lee News មុននេះថា លោកមិនទាន់ដឹងប៉ះអ្នកណាឡើយក្នុងកម្មវិធី រ៉ាចាដាំនឿន នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈប្រភពច្បាស់ការថានឹងប៉ះ ផេតមរកត ។  ប្រិយមិត្តអ្នកស្នេហាគុនខ្មែរពិតជាបានដឹងហើយថា កាលពីខែមុន ផេតមរកត បានធ្វើការ Live វីដេអូថា រូបគេនឹងប៉ះអ្នកលេងគុនខ្មែរនៅលើទឹកដីថៃថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយគាប់ជួនពេលនេះក្លិបរបស់លោកក៏បានបង្ហោះថា ធឿន ធារ៉ា នឹងត្រូវទៅវាយក្នុងកម្មវិធី ចារាដាំនឿន ផងដែរ។ ជាមួយគ្នានោះអ្នកស្នេហាគុនខ្មែរ និងប្រភពច្បាស់ការមួយបានឲ្យដឹងថា ការប្រកួតទល់ ផេតមរកត ជារឿងពិតមែន។  យ៉ាងណាលោកគ្រូ អេ ភូថង ក៏បានប្រាប់មកកាន់ក្រុមការងារ Lee News ថា ទោះប្រកួតថ្ងៃទី៩ ក៏មិនប៉ះពាល់ដល់ការប្រកួតថ្ងៃទី២៤ ទល់ សែយុគ ដែរ ព្រោះថាចន្លោះរយៈពេលសម្រាកខុសគ្នាច្រើន។ លោកនៅតែមានជំនឿចិត្តថា សិស្សរបស់លោកនឹងធ្វើបានល្អទោះប៉ះគេខ្លាំងៗក៏ដោយ។  គួររម្លឹកថា សម្រាប់ការប្រកួតរវាង ធឿន ធារ៉ា នៅ រ៉ាចាដាំនឿន ក្នុងថ្ងៃខែឆ្នាំខាងលើគឺជាកម្មវិធីប្រកួតមិត្តភាពកម្ពុជា-ថៃ ធម្មតាប៉ុណ្ណោះ។ បើនិយាយពីការហ្វឹកហាត់វិញលោកគ្រូ អេ ភូថង ក៏បានប្រាប់សិស្សរបស់លោកឲ្យធ្វើការយកចិត្តទុកដាក់ និងបង្កើនពេលវេលាហ្វឹកហាត់ឲ្យបានលើសធម្មតាផងដែរ។ ចំណែកថ្ងៃទី២៤ ខែធ្នូ កីឡាករមកពីខេត្តព្រៃវែង និងប៉ះ សែយុគ ដើម្បីដណ្ដើមខ្សែក្រវាត់ ថៃហ្វៃ ក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម៕   ...
ប្រដាល់

មហាជនរិះគន់ការកាត់ក្ដីរវាង ឃុន បូរ៉ា និង ឈុត សេរីវណ្ណថង ខណៈសាមីខ្លួនផ្ទាល់បញ្ចេញទស្សនៈបែបនេះ

មួយថ្ងៃមុន
មួយថ្ងៃមុន

មហាជនរិះគន់ការកាត់ក្ដីរវាង ឃុន បូរ៉ា និង ឈុត សេរីវណ្ណថង ខណៈសាមីខ្លួនផ្ទាល់បញ្ចេញទស្សនៈបែបនេះ

ប្រដាល់
ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ និងផ្ទះវីឡា របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រវាងនាគមាស ឃុន បូរ៉ា និង រាហូមាស ឈុត សេរីវណ្ណថង ទទួលបានការរិះគន់ពីមហាជនយ៉ាងដំណំ ក្រោយការកាត់ក្ដីហាក់ផ្ទុយស្រលះពីការមើលឃើញរបស់អ្នកគាំទ្រគុនខ្មែរមួយភាគធំ ពោលគឺ រាហូមាស ឈ្នះដោយពិន្ទុ។    ក្រោយការប្រកួតគេមើលឃើញថា មហាជនបានផ្ដល់ពិន្ទុថា បូរ៉ា សក្ដិសមជាអ្នកឈ្នះ ដោយអ្នកខ្លះនិយាយថា « លទ្ធផលមិនសក្ដិសម» អ្នកខ្លះទៀតថា «មនុស្សរាប់លាននាក់មើលឃើញ បូរ៉ា ឈ្នះ » អ្នកខ្លះនិយាយថា «ពិន្ទុឯកច្ឆន្ទទើបត្រូវ បូរ៉ា ឈ្នះ១០០%» ។ មិនត្រឹមពិន្ទុអ្នកខ្លះទៀតបាននិយាយថា «ខ្ញុំពិតជាចង់ឲ្យមានការប្រកួតសារជាថ្មី ដោយសារពិន្ទុមិនដាច់ បើមានការរៀបចំមែនមិនដឹងល្អប៉ិនណាទេ» ប្រិយមិត្តខ្លះក៏បានលើកឡើងថា «បូរ៉ា អើយអយុត្តិធម៌ណាស់ ឈ្នះគេ៤ទឹក ហើយគេឲ្យចាញ់ទៀត ស្រុកខ្មែរគឺចឹង»។  ជាមួយគ្នានោះក្រុមការងារ Lee News បានធ្វើការទាក់ទងភ្លាមៗជាមួយសាមីខ្លួន ឃុន បូរ៉ា ជុំវិញចំណាប់អារម្មណ៍ សម្រាប់លទ្ធផលដែលចៅក្រមសម្រេចឲ្យចាញ់ ដោយកីឡាករមកពីខេត្តបន្ទាយមានជ័យបាននិយាយថា « សម្រាប់ខ្ញុំមហាជនគាត់មើលឃើញម៉េច អាហ្នឹងតាមគាត់មើលឃើញទៅខ្ញុំអត់មានអីត្រូវនិយាយច្រើនទេ ធ្វើម៉េចបើលទ្ធផលវាចេញមកចឹងហើយ។ … បើសម្រាប់ខ្ញុំផ្ទាល់ខ្លួនឯង ខ្ញុំគិតថាគួរតែឈ្នះហើយ ព្រោះអីខ្ញុំវ៉ៃគាត់ចូលច្រើនជាងនៅទឹកទី១ទឹកទី២ និងទឹកទី៣ ហើយទឹកទី៤ ខ្ញុំទទួលស្គាល់ថា គាត់វ៉ៃខ្ញុំត្រូវច្រើនជាង ប៉ុន្តែយ៉ាងណាបងលទ្ធផលនេះខ្ញុំទទួលយកបានអត់អីទេបង។…សម្រាប់ខ្ញុំក៏សូមចូលរួមអបអរដល់ វណ្ណថង ដែលទទួលបានខ្សែក្រវាត់និងផ្ទះវីឡានេះផងដែរ»។  គួររម្លឹកថា សម្រាប់លទ្ធផលផ្លូវការក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមផ្ទះវីឡាអ្នកលេខ១បានទៅលើ ឈុត សេរីវណ្ណថង លេខ២បានទៅ ឃុន បូរ៉ា លេខ ៣ បានទៅ វ៉ាន់ វឿន និងលេខ ៤ បានទៅ សូត្រ វាសនា ដោយអ្នកទាំងពីរប្រកួត៥ទឹកពេញលទ្ធផល វ៉ាន់ វឿន ឈ្នះដោយពិន្ទុ។  ចំពោះរង្វាន់សម្រាប់ជយលាភីលេខ១ បានខ្សែក្រវាត់១គ្រឿង និងបានផ្ទះវិឡាភ្លោះ អ្នកលេខ២ បានដីឡូត៍ទំហំ ១០x២០ ចំណែកលេខ ៣-៤ ទទួលបានដីឡូត៍ ៥x២០ ដូចគ្នា៕...
ប្រដាល់

អេ ណារ័ត្ន អាចនឹងទៅវាយធ្វើឱ្យកក្រើកនៅ ថៃហ្វៃ នៅថ្ងៃទី ២៤ ធ្នូ ជាមួយ ធឿន ធារ៉ា និង ហ៊ុន កង

2 ថ្ងៃមុន
2 ថ្ងៃមុន

អេ ណារ័ត្ន អាចនឹងទៅវាយធ្វើឱ្យកក្រើកនៅ ថៃហ្វៃ នៅថ្ងៃទី ២៤ ធ្នូ ជាមួយ ធឿន ធារ៉ា និង ហ៊ុន កង

ប្រដាល់
ធឿន ធារ៉ា និងទៅវាយនៅសង្វៀន ថៃហ្វៃ ទល់កីឡាករ សៃយុគ ខណៈ ហ៊ុន កង នឹងទៅប៉ះ សែន ឆៃ វគ្គផ្ដាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ដូចគ្នា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានោះបើតាមព័ត៌មានមិនទាន់ផ្លូវការមួយបានបង្ហើបថា  អេ ណារ័ត្ន ក៏ទំនងជាកីឡាករខ្មែរម្នាក់ទៀត ដែលត្រូវទៅវាយក្នុងកម្មវិធីនោះផងដែរ។    បើតាមសម្ដីរបស់លោក បាង កាយ៉ាក ប្រមូរទ័រនាំកីឡាករខ្មែរទៅវាយនៅ ថៃ បានប្រាប់មកកាន់ Lee News ថា ក្នុងថ្ងៃដែល ធឿន ធារ៉ា និង ហ៊ុន កង ប្រកួតនៅ ថៃហ្វៃ ក៏មានកីឡាករកម្ពុជាម្នាក់ទៀតទៅវ៉ៃដែរ  ប៉ុន្តែលោកមិនទាន់ហ៊ានប្រាប់ជាក់លាក់ថា ជាកីឡាកររូបណានៅឡើយ ក្រោមហេតុផលថា ប្រាប់ឈ្មោះកីឡាករម្នាក់នោះមិនទាន់បានទេក្នុងពេលនេះ។  ជាមួយគ្នានោះកាលពេលថ្មីៗនេះ អេ ណារ័ត្ន បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា  « ជួបគ្នាឆាប់ ៗ”  អមដោយការដាក់ទង់ជាតិថៃនៅក្បែរនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Page ផ្លូវការរបស់លោកគ្រូ អេ ភូថង ក៏បានបង្ហោះដែរថា « អេ ណារ័ត្ន ប្រាប់ថា ជួបគ្នាឆាប់ៗ បងប្អូនចង់អោយ អេ ណារ័ត្ន ចេញប្រកួតនៅប្រទេសថៃទៀតទេ ព្រោះលើកមុន ទើបបាន១សែនបាត ពីលោក សៀបូត»។  យ៉ាងណាគេនៅមិនទាន់ដឹងច្បាស់១០០% ថា អេ ណារ័ត្ន នឹងទៅអង្រួនសង្វៀន ថៃហ្វៃ មែនឬយ៉ាងណានោះទេ ព្រោះសាមីខ្លួនផ្ទាល់ រួមទាំងក្លិបសុទ្ធតែមិនបានប្រាប់ ដោយនិយាយក្នុងចេតនាចង់ឲ្យអ្នកគាំទ្ររង់ចាំមើលសិន។ ទោះយ៉ាងណាបើតាមសាច់រឿងប្រទាក់ក្រឡាគ្នានេះ គេអាចសន្និដ្ឋានបានថា  អេ ណារ័ត្ន អាចជាកីឡាករខ្មែរម្នាក់ដែរ ក្នុងចំណោមកីឡាករ៣នាក់ ដែលនឹងទៅអង្រួនសង្វៀន ថៃហ្វៃ នៅថ្ងៃទី២៤ ធ្នូ ខាងមុខនេះ ៕   ...
ប្រដាល់

ម៉ាលី អូប៉ ស្ម័គ្រចិត្តធ្វើរឿងមួយនេះ ដើម្បីបានចូលហ្វឹកហាត់នៅក្លិបលោកគ្រូ អេ ភូថង វិញ

2 ថ្ងៃមុន
2 ថ្ងៃមុន

ម៉ាលី អូប៉ ស្ម័គ្រចិត្តធ្វើរឿងមួយនេះ ដើម្បីបានចូលហ្វឹកហាត់នៅក្លិបលោកគ្រូ អេ ភូថង វិញ

ប្រដាល់
ម៉ាលី អូប៉ បានសម្រេចសូមទោសលោកគ្រូ អេ ភូថង និងលោកស្រី សាំង សុម៉ាលី និងសន្យាថា ព្រមកែខ្លួនគ្រប់យ៉ាងរាល់កំហុសដែលខ្លួនបានធ្វើកន្លងមក ដើម្បីបានចូលហ្វឹកហាត់ក្នុងក្លិប អេ ភូថង កីឡាវិញ បន្ទាប់រូបគេបានប្រើជីវិតរសាត់អណ្ដែតអស់រយៈពេល៦ខែ។  ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៥៧,៥៨ គីឡូក្រាមខាងលើបានឲ្យដឹងថា រូបគេនឹងវិលចូលការហ្វឹកហាត់វិញនាថ្ងៃស្អែកនេះ ប៉ុន្តែមុនពេលឈានដល់ការចូលក្លិបវិញ គេត្រូវតែធ្វើការសន្យា និងកែខ្លួនជាដាច់ខាត។ ជាមួយគ្នានោះ ម៉ាលី អូប៉ ក៏បានប្រាប់ពីដើមហេតុថា ដោយសារពេលកន្លងមក គេសម្រេចចិត្តដើររសាត់អណ្ដែត មិនចូលក្លិបហ្វឹកហាត់ ដោយមិនបានប្រាប់លោកគ្រូ អេ ភូថង និងលោក ស្រី សាំង សុម៉ាលី ឡើយ ទាំងនេះហើយជាកំហុសរបស់គេ។  ជាមួយគ្នានោះលោកស្រី សាំង សុម៉ាលី និងលោកគ្រូ អេ ភូថង បានប្រាប់មកកាន់ Lee News ថា កន្លងមក ក្លិបមិនដែលដេញកីឡាករ ម៉ាលី អូប៉ ឲ្យចេញពីក្លិបនោះទេ គ្មានរឿងអីសោះនៅសុខៗ ម៉ាលី អូប៉ ដើរចេញដោយខ្លួនឯងតែម្ដង។ យ៉ាងណាជុំវិញការចាកចេញពីក្លិប ដោយគ្មានមូលហេតុ លោកស្រី និង លោកគ្រូ អេ ភូថង មិនបានដេញដោលទៀតនោះដែរ គ្រាន់តែតម្រូវឲ្យកីឡាករមកពីខេត្តបាត់ដំបងធ្វើការសូមទោស និងសន្យាកែខ្លួនគឺលោកស្រីព្រមលើកលែងទោស និងអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញហើយ។  គួររម្លឹកថា ម៉ាលី អូប៉ ជាជើងខ្លាំងមួយរូបរបស់កម្ពុជាក្នុងប្រភេទទម្ងន់ ៥៧ ,៥៨ គីឡូក្រាម ដែលមានសមត្ថភាពអាចប្រកួតលក្ខណៈអន្តរជាតិបាន ប៉ុន្តែកន្លងមកត្រូវបានគេដឹងថា មានរបួសស្រាំឆ្អឹងប្រអប់ដៃ ហើយក៏សម្រាកពីការប្រកួត និងបានចាកចេញពីក្លិបទៅកាន់ខេត្តកោះកុង ដើម្បីរកការងារធ្វើ ហើយក្រោយមកគេបានលេចឮដំណឹងថា ចង់ចូលធ្វើការរោងចក្រ ប៉ុន្តែថ្មីៗនេះស្រាប់តែប្ដូរចិត្តត្រឡប់មកហ្វឹកហាត់ប្រដាល់ទៅវិញ៕...
ប្រដាល់

មុនប៉ះគ្នា បូរ៉ា និយាយដូច្នេះ អាចធ្វើឱ្យ សេរីវណ្ណថង ពិបាកសិក្សាយុទ្ធសាស្រ្ត ដើម្បីគ្រង់ខ្សែក្រវ៉ាត់ និងផ្ទះវិឡា

4 ថ្ងៃមុន
4 ថ្ងៃមុន

មុនប៉ះគ្នា បូរ៉ា និយាយដូច្នេះ អាចធ្វើឱ្យ សេរីវណ្ណថង ពិបាកសិក្សាយុទ្ធសាស្រ្ត ដើម្បីគ្រង់ខ្សែក្រវ៉ាត់ និងផ្ទះវិឡា

ប្រដាល់
ឃុន បូរ៉ា នឹងធ្វើការប្រកួតផ្ដាច់ព្រ័ត្រទល់ជើងខ្លាំង ឈុត សេរីវណ្ណថង ដើម្បីដណ្ដើមផ្ទះវិឡាតម្លៃក្បែរ១០ម៉ឺនដុល្លារនៅខេត្តសៀមរាប សម្រាប់ការប្រកួតរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលនឹងធ្វើឡើងនៅខេត្តសៀមរាបថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ។ សម្រាប់ជំនួបផ្ដាច់ព្រ័ត្រនេះ ឃុន បូរ៉ា បានប្រាប់មកកាន់ Lee News ថា ខ្លួនបានត្រៀមរួចរាល់ហើយ រង់ចាំតែថ្ងៃប្រកួតប៉ុណ្ណោះ ទាំងអាវុធ និងកម្លាំងស៊ូសពេញបរិបូរណ៍ល្អណាស់។ ចំណុចទាំងនេះគឺបានមកពីការហ្វឹកហាត់ច្រើនជាងធម្មតា ព្រោះគេគិតថា ជំនួបស្អែកនេះគឺសំខាន់ខ្លាំងសម្រាប់រូបគេ។ ជាមួយគ្នានោះ ឃុន បូរ៉ា ក៏បានលើកឡើងដែរថា រូបគេហាក់មិនមានអ្វីជាការបារម្ភខ្លាំងពេកនោះទេ បើទោះគេដឹងថា វណ្ណថង ជាកីឡាករល្អកម្រិតខ្ពស់ និងមានផ្លែអាវុធធ្ងន់ ព្រមទាំងមានកម្លាំងស៊ូសអាចវាយ៥ទឹកពេញមិនហត់ក៏ដោយ។  កីឡាករជម្រើសជាតិកម្ពុជារូបនេះបានបន្ថែមថា បច្ចេកទេសនៃការប្រកួតទល់ជាមួយ វណ្ណថង គឺអាស្រ័យលើស្ថានភាពជាក់ស្ដែង គេមិនទាន់ប្រាកដថា នឹងត្រូវសម្រុកខ្លាំង ឬវាយធម្មតានោះដែរ ព្រោះគេដឹងថា ការប្រកួតនេះបើសិនសម្រុកពេកនឹងអាចភ្លាត់ក៏ថាបាន។ និយាយទៅបើទោះមិនមានក្ដីបារម្ភខ្លាំងក្តី តែក៏មិនអាចធ្វេសប្រហែសបានឡើយ ព្រោះ វណ្ណថង ជាដៃគូម្នាក់ដែលយល់ច្បាស់ពីតិកនិកនៃការវាយ និងមានបទពិសោធច្រើននៅលើសង្វៀន។  គូររម្លឹកថា ឃុន បូរ៉ា និង ឈុត សេរីវណ្ណថង ធ្លាប់បានប៉ះគ្នាចំនួន ៤ លើករួចមកហើយ ដោយក្នុងនោះ បូរ៉ា ឈ្នះពីរលើក វណ្ណថង ឈ្នះ១លើក និងស្មើគ្នា១លើកផងដែរ៕   ...
ប្រដាល់

ទីបំផុត អេលីត ចំរើន រកបានទ្រនំថ្មីថៅកែជាអ្នកមានទ្រព្យ ហើយ ក្លិប នោះ  ត្រៀមនាំទៅអង្រួនសង្វៀនក្រៅស្រុក

4 ថ្ងៃមុន
4 ថ្ងៃមុន

ទីបំផុត អេលីត ចំរើន រកបានទ្រនំថ្មីថៅកែជាអ្នកមានទ្រព្យ ហើយ ក្លិប នោះ  ត្រៀមនាំទៅអង្រួនសង្វៀនក្រៅស្រុក

ប្រដាល់
កាលពីពេលថ្មីៗនេះគេបានលេចឮព័ត៌មានថា ម្ចាស់ខ្សែក្រវាត់៤គ្រឿង អេលីត ចំរើន បានវិលមកកាន់សង្វៀនជាថ្មី បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិបលោក ស៊ន អេលីត មួយរយៈខ្លី។ ស្រាប់តែពេលនេះមានប្រភពច្បាស់ការមួយបានទម្លាយថា ជើងខ្លាំងរបស់កម្ពុជាខាងលើរកបានទ្រនំថ្មីហើយ ខណៈមេធំរបស់ក្លិបនោះ ជាអ្នកមានទ្រព្យស្ដុកថែមទៀតផង។    ជុំវិញព័ត៌មានកីឡាករ អេលីត ចំរើន ចូលជ្រកក្រោមដំបូលទ្រនំថ្មី ដែលមានថៅកែជាអ្នកមានទ្រព្យនេះដែរ ក៏មានប្រភពសុំមិនបញ្ចេញឈ្មោះមួយបានប្រាប់មកកាន់ Lee News ថា ជើងខ្លាំងរបស់កម្ពុជារូបនេះបានសម្រេចចូលក្លិបថ្មីជាផ្លូវការហើយ គ្រាន់តែឈ្មោះក្លិបនេះប្រភពមួយនេះបញ្ជាក់ថា មិនទាន់ហ៊ានប្រាប់ឈ្មោះនៅឡើយទេ ប៉ុន្តែ រឿងនេះគឺផ្លូវការ១០០% ហើយ។ប្រភពដដែលនេះបន្តថា ម្ចាស់ក្លិបថ្មីនេះ គឺបានចចារនាំយក អេលីត ចំរើន ពី ក្លិប ចាស់រួចរាល់ហើយ ប៉ុន្តែក្លិបថ្មីនេះកំពុងសាងសង់មិនទាន់រួចរាល់ទាំងស្រុងទេ ហើយមានទីតាំងស្ថិតនៅម្តុំកោះពេជ្រ និងមានមេធំជាថៅកែ កាស៊ីណូ អនឡាញ ល្បីឈ្មោះមួយផងដែរ ។ បណ្តាញច្បាស់ការខាងលើនេះបានបន្តថា តាមគម្រោងនៃការបង្កើតក្លិបថ្មីនេះ  គឺមិនសូវផ្តោតលើការបង្កើតកីឡាករ ដើម្បីវ៉ៃនៅសង្វៀនក្នុងស្រុកប៉ុន្មានទេ គឺផ្តោតខ្លាំងការបណ្តុះកីឡាករ ចេញទៅវ៉ៃនៅក្រៅស្រុកតែម្តង។  ចំណែកការហ្វឹកហាត់នាពេលបច្ចុប្បន្នវិញ ប្រភពមួយនេះប្រាប់មកទៀតថា អេលីត ចំរើន ត្រូវរកក្លិបណាមួយ ដើម្បីឈរជើងហ្វឹកហាត់បណ្ដោះអាសន្នសិន ពោលត្រូវរង់ចាំការរៀបចំក្លិបថ្មីនោះឲ្យបានរួចរាល់ទាំងស្រុងសិន។  គួរបញ្ជាក់ដែរថា ទន្ទឹមនឹងកីឡាករ អេលីត ចំរើន ខកខានឡើងសង្វៀនប្រមាណជា៣ខែ គេឃើញប្រពន្ធកីឡាកររូបនេះបានយកកូនចូលមន្ទីរពេទ្យថែមទៀតផង ហើយនៅពេលគេសួរថា កូនឈឺអី? ប្រពន្ធរបស់ ចំរើន បានឆ្លើយថា ក្ដៅខ្លួនហើយកំពុងតែជួបការខ្វះខាតលុយសម្រាប់ព្យាបាល ព្រោះគ្រួសារគេដាច់ចំណូលមួយរយៈមកហើយ៕...
ប្រដាល់

ធឿន ធារ៉ា បង្ហើបយុទ្ធសាស្ត្រវាយលើ Yurik ឲ្យសន្លប់នៅសង្វៀន ថៃហ្វៃ កាលពីយប់មិញ

5 ថ្ងៃមុន
5 ថ្ងៃមុន

ធឿន ធារ៉ា បង្ហើបយុទ្ធសាស្ត្រវាយលើ Yurik ឲ្យសន្លប់នៅសង្វៀន ថៃហ្វៃ កាលពីយប់មិញ

ប្រដាល់
ធឿន ធារ៉ា ធ្វើបានយ៉ាងល្អកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅលើទឹកដីថៃ ក្នុងការប្រកួតសង្វៀន ថៃហ្វៃ ដោយផ្ដួល Yurik ឲ្យសន្លប់ត្រឹមទឹកទី១  សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ជុំទី១ នៃព្រឹត្តិការណ៍ដ៏ធំរបស់ថៃមួយនេះ។      ជ័យជម្នះរបស់ ធឿន ធារ៉ា លើ Yurik គឺជាក្ដីបំណងរបស់គេ ដើម្បីបានឡើងទៅជួប សៃយុគ ហើយក៏ជាដំណើរឆ្ពោះទៅរកការគ្រងខ្សែក្រវាត់ជាលើកទី១របស់គេផងដែរ។ នេះមានន័យថា ប្រសិនបើកីឡាករកម្ពុជាអាចយកឈ្នះ សៃយុគ នៅថ្ងៃផ្ដាច់ព្រ័ត្ររូបគេនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ជាលើកទី១ក្នុងអាជីពប្រដាល់ខ្លួន។  បើតាមការបង្ហើបក្នុងវីដេអូរបស់ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឲ្យដឹងថា ធារ៉ា ទទួលបានការចង្អុលបង្ហាញយុទ្ធសាស្ត្រពីគ្រូបង្វឹកយ៉ាងច្រើន ហើយចំណុចពិសេសនៃការប្រកួតខាងលើ ត្រូវបានកីឡាករមកពីខេត្តព្រៃវែងបាននិយាយថា « កីឡាករបរទេសម្នាក់ហ្នឹងលោកគ្រូ អេ គាត់បានមើលវីដេអូគេ ហើយគាត់ប្រាប់ខ្ញុំថា កីឡាករបរទេសម្នាក់នេះវាយមិនសូវចេះបិទមុខទេ ដូច្នេះលោកគ្រូប្រាប់ឲ្យលេងដៃឲ្យច្រើន។ ខ្ញុំចូលដំបូង ខ្ញុំគិតថា ចង់ស្ទាបស្ទង់គេសិនដែរ តែពេលចូលមកគេបុកមករកខ្ញុំមុនបង»។  គួររម្លឹកថា ការប្រកួតផ្ដាច់ព្រ័ត្ររវាង ធឿន ធារ៉ា និង សៃយុគ មិនទាន់មានព័ត៌មានច្បាស់ថា នឹងប្រកួតនៅថ្ងៃណានោះទេ គ្រាន់តែដឹងព័ត៌មានបឋមថា ជំនួបនេះនឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២២។ ប្រកួតនោះផងដែរគេនៅរង់ចាំមើលថា តើលោកគ្រូ អេ ភូថង នឹងមានយុទ្ធសាស្ត្រអ្វី ប្លែកទៀតទេ ដើម្បីឱ្យកូនសិស្សខ្លួនយកឈ្នះ សៃយុគ ជួយសិស្សរបស់ខ្លួនឲ្យគ្រងខ្សែក្រវាត់នេះបាន៕...
ប្រដាល់

ប្រិយមិត្តយល់បែបណា… ពេលដឹងតម្លៃខ្លួនកីឡាករថៃ ពីប្រកួតលើកទី១ ដល់លំដាប់ A  បើធៀបតម្លៃខ្លួនកីឡាករខ្មែរ  

5 ថ្ងៃមុន
5 ថ្ងៃមុន

ប្រិយមិត្តយល់បែបណា… ពេលដឹងតម្លៃខ្លួនកីឡាករថៃ ពីប្រកួតលើកទី១ ដល់លំដាប់ A  បើធៀបតម្លៃខ្លួនកីឡាករខ្មែរ  

ប្រដាល់
បើតាមប្រភព Way Of Marttial Arts បានចុះផ្សាយកាលពីចុងនាចុងឆ្នាំ២០២១ ថា កីឡាករប្រដាល់សេរីរបស់ថៃវាយលើសង្វៀនក្នុងស្រុក សម្រាប់កីឡាករកម្រិតធម្យមអាចទទួលបានតម្លៃខ្លួនពីចន្លោះ ៣០០ ទៅ ៤៥០ ដុល្លារក្នុងមួយប្រកួត។ ដោយឡែកកីឡាករលំដាប់ខ្ពស់អាចមានតម្លៃខ្លួន រហូតដល់ ៤ ០០០ដុល្លារ ក្នុងមួយប្រកួត តួលេខនេះមិនគិតពីសង្វៀនធំៗ ដូចជា ONE ឬ ថៃហ្វៃ ឡើយ។ ដោយឡែកសម្រាប់កម្រិតទាបបំផុត ឬការចាប់ផ្ដើមឡើងប្រកួតដំបូង គឺទទួលបានតម្លៃខ្លួន១០០ដុល្លារ ក្នុងមួយប្រកួត។ ជាមួយគ្ននឹងការបែកធ្លាយតម្លៃខ្លួនកីឡាករ ថៃ នេះដែរ បើយើងបើក្រឡេកមកមើលកីឡាករកម្ពុជាវិញ ហាក់ទទួលបានតម្លៃខ្លួនខុសគ្នាឆ្ងាយមែនទែន បើធៀបនឹងកីឡាករថៃ។ ជាក់ស្ដែងសម្រាប់តម្លៃកីឡាករថ្នាលរបស់កម្ពុជា គឺទទួលបានតម្លៃខ្លួនត្រឹមតែចន្លោះពី ២៥ ទៅ ៥០ ដុល្លារ ប៉ុណ្ណោះ។ ដោយឡែកសម្រាប់កីឡាករកម្រិតមធ្យម វាយតាមស្ថានីយនានា គឺទទួលបានចន្លោះពី ៥៣ រហូតដល់ ១១៣ ដុល្លារទេ។  ងាកមកកីឡាករកម្រិត A  កម្ពុជាវិញ រហូតមកដល់ពេលនេះមិនទាន់បានកំណត់តម្លៃខ្លួនច្បាស់នៅឡើយ គ្រាន់តែគេដឹងពីក្រុមកីឡាករថា អ្នកដែលមានសមត្ថភាពអាចវាយអន្តរជាតិបាន នឹងទទួលបានប្រាក់តម្លៃខ្លួនច្រើនជាងអ្នកដែលមិនទាន់មានលទ្ធភាពប្រកួតអន្តរជាតិ។ ក្នុងនោះកម្រិត A ប្រភេទទម្ងន់ស្រាលទទួលបានតិចជាងកម្រិត A នៃប្រភេទទម្ងន់ធ្ងន់។ ជាក់ស្ដែងក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម ដែលអាចវាយអន្តរជាតិបានគឺទទួលបានចន្លោះពី ៥០ ម៉ឺនរៀលទៅដល់ ៧០ម៉ឺនរៀល ខណៈដែលកីឡាករកម្រិត A ក្នុងប្រភេទទម្ងន់ធ្ងន់ៗបានចន្លោះពី១លាន ដល់ ២ លានរៀល និងសម្រាប់អ្នកដែលខ្ពស់បំផុតទទួលបាន ៧០០ដុល្លារអាមេរិកក្នុងមួយប្រកួត។ ឧទាហរណ៍ដូចជា ធឿន ធារ៉ា វ៉ៃនៅកម្ពុជាប៉ះបរទេសគឺទទួលបាន៧០០ដុល្លារក្នុងមួយប្រកួត។  យោងតាមតម្លៃខ្លួនឡើងសង្វៀនរបស់កីឡាករ ថៃ និងកីឡាករខ្មែរ បានបង្ហាញយ៉ាងច្បាស់ថា កម្រៃនៃការប្រកួត រវាងកីឡាករខ្មែរ និង ថៃ ក៏ខុសគ្នាឆ្ងាយណាស់ ប៉ុន្តែពាក់ព័ន្ធបញ្ហានេះក៏ធ្លាប់មានមតិមួយចំនួនក៏ធ្លាប់បានលើកឡើងដែរថា តម្លៃខ្លួនកីឡាករខ្មែរយើងមិនអាចតាមទាន់ ថៃ ទេ ព្រោះសេដ្ឋកិច្ច ថៃ គេដើរទៅមុនយើង ប៉ុន្តែការលើកឡើងបែបនេះ ក៏មានក្រុមអ្នកស្នេហាគុនខ្មែរមួយចំនួនក៏បាន តបទៅវិញថា ព្រោះតែមានក្រុមអ្នកមិនសូវខ្វល់តំកើងគុនខ្មែរ បែបនេះហើយទើបតម្លៃខ្លួនកីឡាករគុនខ្មែរយើងនៅតែមានកម្រិត ដែលធ្វើឱ្យការតាំងចិត្តហ្វឹកហាត់របស់កីឡាករ ក៏នៅមានកម្រិត ហើយមិនដឹងប៉ុន្មានឆ្នាំទៀត ទើបដើរទាន់ថៃឡើយ៕...
សិល្បៈកម្សាន្ត

ក្រោយច្រៀងនៅឆាក PNN មានអ្នកគាំទ្រច្រើន ឡៅ ចន្រ្ទា ចង់កាន់ក្បាលម៉ៃក្រូហ្វូន ចេញរកលុយតាមឆាកតន្រ្តី

5 ថ្ងៃមុន
5 ថ្ងៃមុន

ក្រោយច្រៀងនៅឆាក PNN មានអ្នកគាំទ្រច្រើន ឡៅ ចន្រ្ទា ចង់កាន់ក្បាលម៉ៃក្រូហ្វូន ចេញរកលុយតាមឆាកតន្រ្តី

សិល្បៈកម្សាន្ត
ក្រោយពីបង្ហាញខ្លួនជាតារាច្រៀងអាថ៌កំបាំងក្នុងកម្មវិធី The Wall SongCambodia របស់ PNN  កីឡាករ ឡៅ ចន្រ្ទា បានធ្វើឱ្យមហាជន និង តារាកិត្តិយស សរសើរមិនដាច់ពីមាត់ថា កីឡាកររូបនេះបកស្រាយបទចម្រៀង ពីរោះដូចតារាចម្រៀងអាជីព។  ការសរសើរពីសំណាក់មហាជននេះកីឡាករ ឡៅ ចន្រ្ទា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង រហូតលោកមានបំណងចង់ចេញរកលុយតាមកម្មវិធីតន្រ្តី ហើយប្រសិនមានកម្មវិធីហៅទៅច្រៀង លោកនឹងទៅទោះបីតម្លៃខ្លួនបានតិចជាងការឡើងសង្វៀនប្រដាល់ក្តី។ ការបង្ហាញខ្លួន និងបញ្ចេញសមត្ថភាពច្រៀងលើឆាកតន្រ្តីរបស់កីឡាករ ឡៅ ចន្រ្ទា លើកនេះលោកបានបកស្រាយបទ ចម្រៀងរួម ជាមួយតារាកិត្តិយស លោក គង់ ចំរើន ដែលមានចំណងជើងថា «ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា» ពីសំនៀងដើមឧកញ៉ា ខេមរៈ សិរីមន្ត ។ ការបកស្រាយបទចម្រៀងរបស់កីឡាករប្រដាល់ខាងលើ បានធ្វើឱ្យទស្សនិក ទស្សនាកម្មវិធីនេះ រួមទាំងតារាកត្តិយសផង បានពោលសរសើរ ឡៅ ចន្រ្ទា មិនដាច់ពីមាត់ថា លោកមិនត្រឹមជាកីឡាករប្រដាល់មានប្រជាប្រិយភាពប៉ុណ្ណោះទេ ថែមទាំងអាចបកស្រាយបទចម្រៀងបានពីរោះដូចតារាចម្រៀងអាជីពថែមទៀត។ ទន្ទឹមមានការលើកសរសើរជាច្រើននេះដែរ ពេលឆ្លើយតបតាមទូរសព្ទមកកាន់ Lee News លោក ឡៅ ចន្រ្ទា បានបង្ហាញចំណាប់អារម្មណ៍ថា ពេលទស្សនិកជនសរសើរលោកច្រៀងពីរោះ លោកពិតជារំភើបសប្បាយចិត្តខ្លាំង។ ក្នុងនោះដែរ លោកបានឱ្យដឹងទៀតថា សម្រាប់អ្នកគាំទ្រដែលចង់ឱ្យលោកច្រៀង Cover នោះលោកមិនទាន់គិតនោះទេ ប៉ុន្តែបើមានក្រុមហ៊ុនចង់ហៅចុះកុងត្រាជាមួយលោកក៏មិនបដិសេធដែរ។ បន្ថែមពីនេះកីឡាករ ឡៅ ចន្រ្ទា បានឱ្យដឹងទៀតថា ទោះបីជាពេលនេះមិនទាន់ មានម្ចាស់កម្មវិធីតន្រ្តីផ្សេងៗ ហៅលោកទៅច្រៀងក្តី ប៉ុន្តែប្រសិនជាម្ចាស់កម្មវិធី ចង់ហៅ លោកទៅច្រៀងនោះ លោកនឹងទៅ គឺមិនបដិសេធទេ ទោះបីជាតម្លៃខ្លួនបានតិចជាងការវាយប្រដាល់ក្តី។   គូសបញ្ជាក់ថា កីឡាករជើងខ្លាំងលំដាប់ A ឡៅ ចន្រ្ទា ពេលឡើងប្រកួតលើសង្វៀនម្តងៗ មានតម្លៃខ្លួនចន្លោះប្រមាណពី៥០០ ទៅ៧០០ដុល្លារក្នុងមួយប្រកួត ប៉ុន្តែរយៈចុងក្រោយនេះលោកហាក់ពុំបង្ហាញវត្តមានញឹកញាប់នៅលើសង្វៀនទេ ខណៈដែលលោកបានឡើងគីឡូធំ។ ទោះយ៉ាងណាការដែល ឡៅ ចន្រ្ទា បនង្ហាញចរតនាចង់ចេញរកលុយពីការងារសិល្បៈបន្ថែមនេះ សង្ឃឹមថា ទស្សនិកជន និងជួយគាំទ្របន្ថែម ៕ ...