FC Sports logo

មាស នីតា បញ្ជាក់ទំនាក់ទំនងបុរសម្នាក់ តែមិនហ៊ានបញ្ជាក់ទំនាក់ទំនងជាមួយ នាយចឺម 

schedule 2 ថ្ងៃមុន 3231 Views

កម្សាន្ត៖ រយៈពេលថ្មីៗនេះនៅលើបណ្តាញសង្គមបានផ្តោតលើកញ្ញា ពៅ ស្រីមាស ហៅ មាស នីតា ដែលមហាជនសង្ស័យថា នាងកំពុងបង្កើតស្នេហាត្រីកោណ រវាងនាង និង បុរសសង្ហាម្នាក់ឈ្មោះ ថាឌី ណាដា រួមជាមួយតារាចម្រៀងនាយចឺម។ យ៉ាងណាជុំវិញបញ្ហាខាងលើនេះ មាស នីតា បានបញ្ជាក់ថា បុរសដែលចេញមុខ ប្រតិកម្ម នោះគឺជាប្អូនប្រុសរួមអាជីព ប៉ុន្តែចំពោះទំនាក់ទំនងនាងជាមួយ នាយចឺម នាងសុំមិនទាន់បកស្រាយអ្វីទាំងអស់ ។

បន្ទាប់ពីវីដេអូបែកធ្លាយពីតារាចម្រៀង នាយចឺម ថើបកញ្ញា មាស នីតា ក្នុងចំណោមមនុស្សជាច្រើន និងថែមទាំងបានបង្ហាញភាពស្និទ្ធស្នាលខុសប្លែកពីធម្មតានោះ ធ្វើឱ្យមហាជនសង្ស័យយ៉ាងខ្លាំងថា អ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ ហើយ អ្វីដែលកាន់ក្តៅគគុកនោះ ស្រាប់តែមានបុរសសង្ហាម្នាក់ឈ្មោះ ថាឌី ណាដា ចេញមុខប្រតិកម្មជាខ្លាំង ចំពោះរូបភាពថើបគ្នារបស់ នីតា និង នាយចឺម ដែលបង្ហាញភាពសិ្នទ្ធស្នាលខ្លាំងដូចគូស្នេហ៍។  ដោយក្នុងនោះបុរសខាងលើបានចោទជាសំណួរថា ជាអ្វី ? ព្រមទាំងបង្ហាញរូបភាពរបស់លោកនិង មាស នីតា ដែលបង្ហាញរូបបេះដូងថែមទៀត។ ការបង្ហាញវីដេអូរបស់បុរសដដែលនេះធ្វើឱ្យមហាជនរិះគន់ថា ស្រីស្អាត មាស នីតា បង្កើតស្នេហាត្រីកោណមានសង្សារហើយនៅទាក់ទង នាយចឺម ទៀត។

ជុំវិញពាក្យចចាមអារ៉ាមក្តៅគគុកលើបណ្តាញសង្គមនេះ កញ្ញា មាស នីតា បានឆ្លើយតបមកកាន់ Lee News តាមតេលេក្រាមនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា វីដេអូបុរសម្នាក់ចេញមុខប្រតិកម្មនោះគាត់គឺជាប្អូនប្រុសរួមអាជីពប៉ុណ្ណោះ ហើយវីដេអូនោះគាត់គ្រាន់តែធ្វើលេងប៉ុណ្ណោះ គាត់មិនមែនជាសង្សារនឹងគ្នានោះទេ។

អតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ខាងលើបានបន្ថែមថា ចំពោះមហាជនដែលសង្ស័យនាង និងតារាចម្រៀង នាយចឺម កំពុងមានទំនាក់ទំនងស្នេហានោះ ខ្លួនសុំមិនបកស្រាយអ្វីទាំងអស់ ហើយក្នុងរឿងនេះគឺទុកឱ្យមហាជនគាត់យល់ឃើញដោយខ្លួនឯងចុះ។

មាស នីតា បានបញ្ជាក់រឿងមហាជនបានរិះគន់ខ្លួនដោយបានប្រើពាក្យពេចន៍មិនសមរម្យក្រោយពីឃើញ នាយចឺម ថើបនាងនោះ នីតា លើកឡើងថា ចំពោះរឿងនេះនាងកាន់តែមិនបកស្រាយទៅទៀត ព្រោះនាងជាមនុស្សរបស់មហាជនទោះគាត់និយាយល្អឬមិនល្អក៏ដោយទុកឱ្យគាត់បញ្ចេញមតិទៅចុះ៕

អត្ថបទស្រដៀង
សិល្បៈកម្សាន្ត

មហាជនលើកឡើងថា ស្មើភាពគ្នាហើយបើ វណ្ណដា ច្រៀងក្នុងពិធីបិទកីឡដ្ឋានជាតិលើកទី៣

មួយថ្ងៃមុន
មួយថ្ងៃមុន

មហាជនលើកឡើងថា ស្មើភាពគ្នាហើយបើ វណ្ណដា ច្រៀងក្នុងពិធីបិទកីឡដ្ឋានជាតិលើកទី៣

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា មានសេចក្តីព្រាងមួយច្បាប់បានចែកចាយនៅលើ បណ្តាញសង្គមដោយក្នុងនោះមានឈ្មោះតារាចម្រៀងពីររូបគឺអ្នកនាង ឱក សុគន្ធកញ្ញា និង លោក វណ្ណដា នឹងមានវត្តមានក្នងពិធីបិទកីឡដ្ឋានជាតិលើកទី៣។ ទន្ទឹមនឹងនោះមហាជនក៏បានលើកឡើងថា មានភាពស្មើ គ្នាហើយព្រោះថ្ងៃបើក កីឡដ្ឋានជាតិ លើកទី៣ មានវត្តមានតារាចម្រៀង ជី ដេវិត ហើយថ្ងៃបិទមាន វត្តមាន វណ្ណដា វិញ។ គេចាំបានថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីបើកកីឡដ្ឋានជាតិលើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោមានវត្តមានតារាចម្រៀងជាច្រើនរូបចូលរួមក្នុងនោះក៏មាន ជី ដេវិត ចូលរួមផងដែរ ដោយលោកបាកលើកយកបទចម្រៀង  «រាំញីកែងជើង», «I’m Bored» និងបទ «MY Brother»មកបកស្រាយ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការវែកញែកខ្លាំងព្រោះគ្មានវត្តមានរបស់តារារ៉េប វណ្ណដា ចូលរួមក្នុងកម្មវិធីដ៏សំខាន់ខាងលើនេះ។ យ៉ាងណានៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានសេចក្តីព្រាងមួយច្បាប់ត្រូវបានគេចែកចាយពេញបណ្តាញសង្គមព្រោះក្នុងលិខិតព្រាងនោះ មានវត្តមានកំពូលតារាចម្រៀងពីរដួងចូលរួមគឺអ្នកនាង ឱក សុគន្ធកញ្ញា នឹងបកស្រាយបទចម្រៀង «ក្រោកឈរ» ចំណែកឯតារាចម្រៀងម្នាក់ទៀតគឺជា វណ្ណដា ដោយលើកបទ «Time To Rise » មកបកស្រាយក្នុងពិធីបិទកីឡដ្ឋានជាតិលើកទី៣ ។ ដំណឹងនេះទៀតសោត ក៏ធ្វើឱ្យអ្នកគាំទ្រ វណ្ណដា បានបង្ហាញក្តីសប្បាយចិត្តយ៉ាងខ្លាំងព្រោះពួកគេទន្ទឹងរង់ចាំជាយូរមកហើយ ដោយសារតែ វណ្ណដា ជាតារាចម្រៀងម្នាក់ជួយលើកកម្ពស់វិស័យចម្រៀងឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជា។ ក្នុងនោះដែរ មហាជនក៏លើកឡើងទៀតថា មានភាពស្នើភាពគ្នាហើយ ព្រោះថ្ងៃបើកកីឡដ្ឋានជាតិលើកទី៣ មានតារាចម្រៀង ជី ដេវិត ហើយថ្ងៃបិទ មាន វណ្ណដា ម្តង។ ទោះជាយ៉ាងណា តាមលិខិតដែលបានចែកចាយនោះក៏បានកត់សម្គាល់ថាកម្មវិធីអាចនឹងប្រែប្រួលបើសិនមានករណីចាំបាច់៕ ...
សិល្បៈកម្សាន្ត

ផេន បូទី ស្រា-យម-ន្ទិ-លមហាជនរឿងរៀបការបានជាង២ខែ ភរិយាស-ម្រា-លកូន

មួយថ្ងៃមុន
មួយថ្ងៃមុន

ផេន បូទី ស្រា-យម-ន្ទិ-លមហាជនរឿងរៀបការបានជាង២ខែ ភរិយាស-ម្រា-លកូន

សិល្បៈកម្សាន្ត
កម្សាន្ត៖ ក្រោយពីមហាជនមួយចំនួនលើកឡើងចំៗថា តារាចម្រៀង និងអ្នកនិពន្ធ ផេន បូទី ជាអ្នកសិល្បៈមិនគោរពតាមប្រពៃណីរៀបការបានជាងពីរខែសោះភរិយាសម្រាលកូនទៅហើយនោះ លោក បូទី ឆ្លើយតបយ៉ាងចិត្តត្រជាក់ និងស្រាយមន្ទិលរបស់ មហាជនថាលោក និងភរិយា បានរៀបការតាមបែបខ្មែរ តាំងពីខែមករា ឆ្នាំ២០១៥ តាំងពីលោកមិនទាន់ក្លាយជាតារាចម្រៀងក្នុងផលិតកម្ម មិនទាន់ចេះនិពន្ធ បទភ្លេងមកម្ល៉េះ។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា លោក បូទី ដែលជាតារាចម្រៀងនិងអ្នកនិពន្ធបទភ្លេង មួយរូបបានបង្ហោះ រូបភាពភរិយាជាជនជាតិអូទ្រីសឈ្មោះ សន្យា សម្រាលកូនស្រីបានដោយជោគជ័យហើយ ខណៈអ្នកទាំងពីរបានបង្ហោះរូបភាព រៀបការយ៉ាង សាមញ្ញា តាមគ្រឹស្តសាសនា កាលពីថ្ងៃទី១៣ ខែកញ្ញា នៅស្រុកកំណើតភរិយា។ ទន្ទឹមនឹងការចូលរួមអបអរសាទរពីមិត្តរួមអាជីពសិល្បៈនិងអ្នកគាំទ្រ ដល់តារាចម្រៀងខាងលើនេះក្លាយជាឪពុកគេនោះ ក៏មានអ្នកប្រើប្រាស់ បណ្តាញសង្គមខ្លះលើកឡើងថា ក្នុងនាម បូទី ជាសិល្បៈមួយរូបគួរគោរព តាមប្រពៃណី ទោះបីជាស្រលាញ់គ្នាយ៉ាងណាក៏ដោយ ទើបប្រកាសរៀបការ បានជាង២ខែសោះ បែរជាភរិយា សម្រាលកូនទៅហើយ រំលងប្រពៃណី ទុំមុនស្រកៀល។ យ៉ាងណាមិញ ក្រោយពីមានអ្នករិះគន់ខ្លួនពីបញ្ហារំលងប្រពៃណីខ្មែរ មានកូនមុនរៀបការនេះ អតីតតារាចម្រៀងផលិតកម្មសាន់ដេ ផេន បូទី បានឆ្លើយតបយ៉ាងចិត្តត្រជាក់ថា «ខ្ញុំបាទ បូទី នឹង Sonya បានរៀបការបែបខ្មែរតាំងពីរ ខែ១ ឆ្នាំ ២០១៥ តាំងពីខ្ញុំមិនទាន់ក្លាយជាអ្នកចំរៀងក្នុងផលិតកម្ម មិនទាន់ចេះនិពន្ធបទភ្លេងត្រឹមត្រូវមកម្ល៉េះបងប្អូន» ។ ទន្ទឹមនឹងសំណេរខាងលើនេះ លោកក៏បានបង្ហាញរូបភាពពេលលោករៀបការក្នុងឈុតប្រពៃណីខ្មែរដល់មហាជនផងដែរ៕ ...
សិល្បៈកម្សាន្ត

ជី ដេវិត ថាខ្លួនមិនបានរំ-លោ-ភក-ម្មសិ-ទ្ធិបញ្ញាពីសិល្បកររូបណា នឹងសង្ឃឹមទទួលបានភាពស្អា-តស្អំស្តា-រកិ-ត្តិ-យសមកវិញ 

មួយថ្ងៃមុន
មួយថ្ងៃមុន

ជី ដេវិត ថាខ្លួនមិនបានរំ-លោ-ភក-ម្មសិ-ទ្ធិបញ្ញាពីសិល្បកររូបណា នឹងសង្ឃឹមទទួលបានភាពស្អា-តស្អំស្តា-រកិ-ត្តិ-យសមកវិញ 

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅមិនទាន់ចប់នៅឡើយទេរឿងរ៉ាវបែកធ្លាយបទចម្រៀង២២បទនាពេលកន្លងមក ខណៈនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា តារាចម្រៀង ជី ដេវិត បានចេញសេចក្តីជូន ដំណឹងដល់សាធារណជន និងបង្ហាញពីគោលជំហរយ៉ាងច្បាស់លាស់ ថាខ្លួនមិន បានរំលោភកម្មសិទ្ធិរបស់សិល្បកររូបណា នឹងសង្ឃឹមថាទទួលបានភាពស្អាតស្អំចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ គ្មានភស្តុតាង ឬសាក្សីត្រឹមត្រូវនាពេលកន្លងមកលើរឿង ប្រើប្រាស់ ឬ ទិញ បទចម្រៀង បែកធ្លាយ។  ភាពចម្រូងចម្រាស់រវាងតារាចម្រៀងរ៉េបល្បីឈ្មោះពីររូបប្រចាំប្រទេសនៅមិនទាន់ចប់ នៅឡើយទេ ដោយភាគីទាំងសងខាងសុទ្ធតែបង្ហាញគោលជំហររឹងមាំរៀងៗខ្លួន ដែលនឹងអាចឈានទៅរកប្រព័ន្ធផ្លូវច្បាប់ឱ្យដោះស្រាយ។  តួយ៉ាងនាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ តារាចម្រៀង ជី ដេវិត មានឈ្មោះពិត ងួន ចាន់ដាវិត បានចេញសេចក្តីជូនដំណឹងដល់សាធារណជន បន្ទាប់ពីផលិតកម្ម មួយបានចេញសេចក្តីជូនដំណឹងពីបញ្ហារំលោភកម្មសិទ្ធបញ្ញា។ ក្នុងលិខិតជូនដំណឹងរបស់ តារាចម្រៀងខាងលើបានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោកបានទៅជួបប្រជុំជាមួយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីពិភាក្សា យល់ស្របតាមគោលការណ៍ពង្រឹងទៅលើសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល ហើយលោកក៏គាំទ្រយ៉ាងពេញទំហឹងទៅលើចំណាត់ ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលខិតខំការពារសិទ្ធិអ្នកនិពន្ធ។  លោក ជី ដេវិត បានបន្ថែមទៀតថា នាពេលកន្លងមកលោក ទទួលរងនូវមតិរិះគន់ និងចោទប្រកាន់មកលើខ្លួន ពីសំណាក់សិល្បករម្នាក់នៅក្នុងផលិតកម្មមួយថាបានប្រើប្រាស់ ឬ ទិញផលិតផល (បទចម្រៀង) ពីគេហើយនេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ គ្មានភស្តុតាង ឬសាក្សីត្រឹមត្រូវឡើយ។ ហើយការលើកឡើង នេះបានសាយភាយផល អវិជ្ជមានជាច្រើន នាំឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងប្រជាប្រិយភាពរបស់ របស់លោក។ បន្ថែមពីនេះ ជី ដេវិត បានលើកឡើងថា ថ្មីៗនេះក្រុមហ៊ុនមួយបានលើកឡើងអំពីការសិក្សាលើវីដេអូបកស្រាយ ឬ Podcast របស់លោក ដែលព័ត៌មាននោះមានអត្ថន័យថា លោកមានចេតនាប្រាប់ទៅតារាចម្រៀងម្នាក់ឱ្យបានដឹងថា ការបានបែក ធ្លាយបទចម្រៀង តាមរយៈប៉ារ៉ូល «CATCH ME IF YOU ខឹង» ដែលលោកបានសរសេរជាប្រយោគធម្មតានៅក្នុង Description បទ «Once Upon A Time » ។ ហើយនៅត្រង់ចំណុចនេះ ជី ដេវិត សូមច្រានចោលរាល់ការសន្មតដោយគ្មានមូលដ្ឋានទាំងឡាយមកលើលោក និងលើកឡើងថាប្រយោគ "CATCH ME IF YOU ខឹង" គឺគ្មានបុគ្គលណាម្នាក់ជាម្ចាស់កម្មសិទ្ធិនៃពាក្យមួយនេះ ឡើយ វាគ្រាន់តែជាឃ្លាឃ្លោងសាមញ្ញ ដែលបុគ្គលគ្រប់រូបមានសិទ្ធិអាចប្រើប្រាស់បានជាទូទៅ ក៏មិនបានឈានដល់ការបំពានសិទ្ធិអ្នកនិពន្ធ។  ម្ចាស់បទ «ញីកែងជើង» បានរៀបរាប់ថា លោកនៅប្រកាន់ជំហរយ៉ាងរឹងមាំថាលោកមិនបានរំលោភបំពាននូវកម្មសិទ្ធបញ្ញា ឬសិទ្ធិអ្នកនិពន្ធ របស់សិល្បករម្នាក់ទៀតដូចដែលគេបានចោទប្រកាន់នោះទេ ហើយមុននឹងអាចបន្តធ្វើការសម្រុះសម្រួលគ្នាដោយសន្តិវិធីបាន គួរតែមាន ករណីកិច្ច សុំអភ័យទោសមកលើលោកជាមុន ដោយសារការចោទ ប្រកាន់ទាំងអស់កន្លងមករហូតដល់ពេលនេះ គឺមិនសមហេតុផល គ្មានមូលដ្ឋាន អំណះអំណាង និងភស្តុតាងគ្រប់គ្រាន់ឡើយ ។ បុរសជិតក្លាយជាប៉ារបស់គេខាងលើ លើកឡើងទៀតថា លោកសូមរក្សាសិទ្ធិក្នុងការទាមទារស្វែងរក ភាពស្អាតស្អំ ស្តារកេរ្តិ៍ឈ្មោះ និងកិត្តិយសលោកផ្ទាល់ ដោយសង្ឃឹមយ៉ាងមុតមាំថា ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈនឹងចូលរួមជួយអន្តរាគមន៍ ស្វែងរកជនដែល បានយកបទចម្រៀងទៅចែកចាយពិតប្រាកដ ដើម្បីបង្ហាញនូវ ភាពស្អាតស្អំ បរិសុទ្ធ និងយុត្តិធម៌របស់ខ្លួន៕ ...
សិល្បៈកម្សាន្ត

តស៊ូប្រលងចម្រៀងច្រើនដង ហ៊ិន លីដា ក្លាយជាតារាចម្រៀងស្រីទី៣ ក្នុង ផលិតកម្ម ហ្គាឡាក់ស៊ី

2 ថ្ងៃមុន
2 ថ្ងៃមុន

តស៊ូប្រលងចម្រៀងច្រើនដង ហ៊ិន លីដា ក្លាយជាតារាចម្រៀងស្រីទី៣ ក្នុង ផលិតកម្ម ហ្គាឡាក់ស៊ី

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ផលិតកម្មហ្គាឡាក់ស៊ីបានបង្ហាញវត្តមានតារាចម្រៀង ថ្មីជាផ្លូវការគឺជា កញ្ញា  ហ៊ិន លីដា ជាមួយបទចម្រៀងដំបូងមានចំណងជើងថា «ច្បាស់ឬនៅ?» ។ ការក្លាយជាតារាចម្រៀងកុងត្រាក្នុងទ្រនំមានម្ចាស់ផលិតកម្ម ជាអ្នកឧកញ៉ាសម្បូរលុយនេះដែរ លីដា ជាតារាចម្រៀងស្រីទី៣ បន្ទាប់ពី តន់ ច័ន្ទសីម៉ា និង អ៊ុក សុវណ្ណារី ខណៈតារាចម្រៀងរូបនេះមានប្រវត្តិតស៊ូខ្លាំងលើអាជីពចម្រៀង។ ជឿជាក់ថា មហាជនមួយចំនួនធំជ្រាបមកហើយថា ហ៊ិន លីដា ជាអ្នកចម្រៀង ម្នាក់ដែលមានប្រវត្តិតស៊ូខ្លាំងលើវិថីសិល្បៈឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដង។ ការតស៊ូរបស់នាងអស់រយៈពេលជាច្រើនឆ្នាំមកនេះពិតជាមិនខានបង់នោះទេ ព្រោះនាងក្លាយជាតារាចម្រៀងស្រីម្នាក់នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ហើយព្រមទាំងបានចេញបទចម្រៀងមួយបទមានចំណងជើងថា «ច្បាស់ឬនៅ?» ដែលទទួលបានការសរសើរពីអ្នកគាំទ្រសំឡេងនាងពិតជាពីរោះ។ មែនទែនទៅទោះ តារាចម្រៀងវ័យ២៤ឆ្នាំខាងលើក្លាយជាតារាក្នុងទ្រនំ ហ្គាឡាក់ស៊ី ក្តីតែតារាចម្រៀង ស្រីក្នុងផលិតកម្មទើបតែមាន៣រូបប៉ុណ្ណោះ ហើយនាងគឺជាតារា ចម្រៀងទី៣ បន្ទាប់ពីតារាចម្រៀងជួរមុខ តន់ ច័ន្ទសីម៉ា និង អ៊ុក សុវណ្ណរី ។ គួរបញ្ជាក់ផងដែរថា លីដា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ជាមនុស្សម្នាក់ចូលចិត្តខាងផ្នែកសិល្បៈខ្លាំង ចាប់ផ្ដើមច្រៀងតាំងពីខ្លួននៅវ័យ ៧ឆ្នាំម្ល៉េះ នៅតាមកម្មវិធីបុណ្យនៅឯស្រុកភូមិរបស់នាង។  ក្នុងវ័យ១២ឆ្នាំនាងបានដើរច្រៀងតាមភោជនីយដ្ឋានអស់រយៈពេលជាងកន្លះឆ្នាំ។ ដំណើរជីវិតក្នុងការប្រកួតប្រជែងវិញ នៅឆ្នាំ២០១១ ហ៊ិន លីដា បានចូលប្រលង នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលពេលនោះនាងទទួលបានជ័យលាភីលេខមួយ។ បន្ទាប់មក លីដា ក៏បានលើកពានរង្វាន់ក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» របស់ទូរទស្សន៍អប្សរាក្នុងឆ្នាំ២០១៤ ។ ក្រៅពីនោះនាងក៏ធ្លាប់ចូលប្រកួតក្នុងកម្មវិធីផ្សេងទៀតដូចជាពេជ្រកំពុងច្នៃជាដើមតែមិនទទួលបានជោគជ័យទេ។ ដោយឡែកកម្មវីធីលំដាប់ថ្នាក់ពិភពលោកដែលនាងធ្លាប់ចូលរួមប្រកួតវិញមានដូចជា Cambodian Idol រដូវកាលទី២ និង The Mask Singer Cambodia តែនាងមិនទទួលបានជោគជ័យនោះ យ៉ាងណាដ្បិតមិនទទួលបានជោគជ័យ តែ ហ៊ិន លីដា ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន៕ ...
សិល្បៈកម្សាន្ត

មហាជនថា ម៉ូលីកា ដៀ-ល សឿ សុធារ៉ា មួយឆ្អែត ចុងក្រោយប-ង់លុ-យ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំមួយឡូចប់គ្នា 

2 ថ្ងៃមុន
2 ថ្ងៃមុន

មហាជនថា ម៉ូលីកា ដៀ-ល សឿ សុធារ៉ា មួយឆ្អែត ចុងក្រោយប-ង់លុ-យ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំមួយឡូចប់គ្នា 

សិល្បៈកម្សាន្ត
កម្សាន្ត៖ នៅតែជាប្រធានបទក្តៅ និងជជែកវែកញែកពាសពេញបណ្តាញសង្គម ទៅលើអ្នក លក់អនឡាញ និងមេតុងទីន ម៉ូលីកា ក្រោយពីនាងទៅក្រាបសំពះសុំទោស អ្នកនាងសឿ សុធារ៉ា ជាមួយទឹកប្រាក់២៥ម៉ឺនរៀល និងទឹកត្រចៀកកម្មកន្លះឡូ។ រូបភាពនេះត្រូវមហាជនបានលើកឡើងចំៗថា នេះគ្រាន់តែជាការសម្តែងរបស់ ម៉ូលីកា ដើម្បីលាងភាពអាម៉ាសរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះនាងជិះឡានតម្លៃខ្ទង់ម៉ឺនដុល្លារ និងជាអ្នកមានទ្រព្យស្តុកស្តម្ភ បែរជាមានទឹកចិត្តស្រួចស្តែងទាំងនេះ មកបញ្ចប់បញ្ហា។ គេនៅចាំបានថា ម៉ូលីកា ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីល្បីឈ្មោះ ត្រូវមហាជនរិះគន់យ៉ាងដំណំក្រោយពីនាងនិយាយក្នុងការឡាយថាអ្នកនាង សឿ សុធារ៉ា ជាមនុស្ស «ឆ្កួត»។ យ៉ាងណាមិញ បន្ទាប់ពីមហាជនរិះគន់ខ្លាំងក្លាពេក ស្រីស្អាតរូបនេះបានបង្ហោះសារ សុំទោស ជាសាធារណៈ ដោយសន្យាមិនឱ្យមានរឿងបែបនេះកើត ឡើងម្តងទៀតឡើយ។  ទោះបីជាបង្ហោះសារដូចនេះហើយក្តី នៅយប់ថ្ងៃទី២៣ ម៉ូលីកា បានទៅដល់វត្តជា កន្លែងអ្នកនាង សឿ សុធារ៉ា ស្នាក់នៅ ព្រមទាំងក្រាបសំពះសុំទោស ដោយបាន និយាយថា អ្វីដែលខ្លួននិយាយគឺជាកំហុសអចេតនា គ្មានបំណងអាក្រក់ណាមួយ នាំឱ្យប៉ះពាល់ដល់ សឿ សុធារ៉ា ឡើយ។ អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅបន្តរិះគន់ទៅលើ ម៉ូលីកា នោះ ក្រោយពីអ្នកនាង សឿ សុធារ៉ា បានបង្ហោះថា«បងប្អូនអើយនាងខ្ញុំមិនដឹងថាពួក គាត់មក ដល់វត្ត ភ្លាមៗអញ្ចឹងទេ គាត់មកដល់ភ្លាម ថតភ្លាម គាត់ជូនលុយខ្ញុំ ២៥ម៉ឺនរៀល និងទឹកត្រចៀកកាំ ១ឡូ ឱព្រះជាម្ចាស់អើយ»។ មហាជនបានលើកឡើងចំៗថា «ជិះឡានខ្ទង់ម៉ឺនដុល្លារ មកនិយាយមកមើល ងាយជាន់ក្បាលគេ ទាំងគេកំពុងកាន់ទុកម៉ែគេទើបស្លាប់កាន់ទុក្ខ១០០ថ្ងៃមកសុំទោស អោយលុយ២៥ម៉ឺនរៀល និងទឹកត្រចៀកកម្ម១ឡូ ពុទ្ធោអើយ», «ខំរាប់មើលខ្ទង់លុយពីបីដងស្មានថាមើលខុស។ រាប់ឡើង ចុះបានតែ25ម៉ឺនរៀល ស្មានថាបានពីរលានហាសិបម៉ឺន ព្រោះឃើញដូចរាងហាយសូដែរ» ,«ខោកក្បាលអង្អែលខ្នង», «ហាហាដៀល១ឆ្អែតបង់លុយ២៥ម៉ឺនរៀល ចប់គ្នា» «វគ្គដើរតួកំសត់» «សម្តែងសមណាស់» «មើលងាយក៏ល្បី មកសូមទោសក៏ល្បី សំដែងរហូត» ,«ស្រុកខ្មែរធ្វើខុសសុំទោសល្បី»៕ ...
សិល្បៈកម្សាន្ត

រូបភាពថ្មីរបស់ ហង្ស​ ម៉ានីតា​ ធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង

2 ថ្ងៃមុន
2 ថ្ងៃមុន

រូបភាពថ្មីរបស់ ហង្ស​ ម៉ានីតា​ ធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង

សិល្បៈកម្សាន្ត
កម្សាន្ត៖ ក្រោយពីផេកផ្លូវការ Miss Universe Cambodia បញ្ចេញរូបភាពថ្មីរបស់បវរកញ្ញាចក្រវាល កម្ពុជា ហង្ស ម៉ានីតា បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការ មិនពេញចិត្ត យ៉ាងខ្លាំងព្រោះការថតរូបចេញមកមិនស្អាត មនុស្សស្អាតតែ រូបភាពចេញមក ចប់តែម្តង ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាសំណូមពរឱ្យប្តូរអ្នកផាត់មុខចេញ ព្រោះ អ្នកផាត់មុខឱ្យ ម៉ានីតា ផាត់មុខមិនសមនឹងទំរង់មុខនាងឡើយ។ ពេលវេលាកាន់តែកៀកចេញទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញាចក្រវាលកម្ពុជា ហង្ស ម៉ានីតា បានបញ្ចេញរូបភាពជាបន្តបន្ទាប់នៅលើផេកផ្លូវការ Miss Universe Cambodia ខណៈដំណើរការបោះឆ្នោតក៏បានចាប់ផ្តើមដូចគ្នា។ ទន្ទឹមការបញ្ចេញរូបភាព៥សន្លឹកនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ធ្វើឱ្យមហាជនខំ មិនរិះគន់យ៉ាងខ្លាំងទៅលើប្លង់ថត និងអ្ន​កផាត់មុខឱ្យ ហង្ស ម៉ានីតា ហើយរូបភាពរាដៃនៅពីមុខកាមេរ៉ា រងការរិះគន់យ៉ាងខ្លាំងរហូតផេកផ្លូវការសម្រេចចិត្តលុបចោល។ ទោះបីជារូបភាពមួយសន្លឹកលុបចោលក្តី អ្នកប្រើប្រាស់បណ្តាញសង្គមនៅ តែលើក ឡើងទៀតថា សូមឱ្យអ្នកដឹកនាំកម្មវិធីគួរប្តូរអ្នកផាត់មុខថ្មី ព្រោះអ្នកផាត់មុខឱ្យ បវរកញ្ញា ម៉ានីតា មិនស្អាត ផាត់មុខមិនសមនឹងទម្រង់មុខរបស់បវរកញ្ញាឡើយ។ មហាជនលើកឡើងថា «បងម៉ែន និមលរ័ត្ន បងជួយមើលតិចបងការផាត់មុខមិន សូវស្អាតដូច មុន និងកាមរ៉ាចាប់មុំមិនបានល្អ» ,«គាត់ស្អាតណាស់ តែម៉េចថតបែបហ្នឹងវិញបងអ្ហើយបង», «ថតរូបអីចឹង» , «ខ្ញុំក៏ឆ្ងល់ដែរថាតាំងពីមកពីហ្វីលីពីនវិញ ម៉េចបានជាម៉ានីតាថតរូបលែងសូវស្អាតដូចមុនអញ្ចឹង? ស្អាតដែរតែចាញ់មុនទៅហ្វីលីពីន និងនៅហ្វីលីពីនទេ... សូមអភ័យទោសដែលនិយាយត្រង់ មិនបានជួយលើកទឹកចិត្ត ប៉ុន្តែចង់ឃើញរូបស្អាតៗជាងនេះវិញ....បើគាត់ប្រលងជាប់នៅអាមេរិកហើយនោះខ្ញុំនឹងគ្រាន់តែសរសើរលើកទឹកចិត្ត និងអបអរ តែឥឡូវមិនទាន់ប្រលងចប់ទើបធ្វើអោយព្រួយបារម្ភ និងចង់ចូលរួមមតិដើម្បីស្ថាបនា សូមអធ្យាស្រ័យ » «យកអ្នក Make up កាលគាត់កំពុងប្រលងទឹកដៃគាត់ល្អណាស់ផាត់ស្អាត» «ផាត់មុខមិនមើលទម្រង់បងម៉ានីតាសោះដូរអ្នកផាត់មុខទៅយាយមែនម៉ានីតាឡើងស្អាតផាត់ចេញមកអីចឹងទេ» ...។ គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា នឹងចេញទៅប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី៧១ នៅប្រទេសសហរដ្ឋអាម៉េរិកនាដើមឆ្នាំ២០២៣៕ ...
សិល្បៈកម្សាន្ត

បារមី លើកឡើងបែបនេះក្រោយអ្នកមួយចំនួននៅលើកឡើងថា តារាចម្រៀងម្នាក់រងភាពអ-យុត្តិ-ធម៌ករ-ណីប-ទបែ-កធ្លា-យរបស់ វណ្ណដា

3 ថ្ងៃមុន
3 ថ្ងៃមុន

បារមី លើកឡើងបែបនេះក្រោយអ្នកមួយចំនួននៅលើកឡើងថា តារាចម្រៀងម្នាក់រងភាពអ-យុត្តិ-ធម៌ករ-ណីប-ទបែ-កធ្លា-យរបស់ វណ្ណដា

សិល្បៈកម្សាន្ត
កម្សាន្ត៖ បន្ទាប់ពីផលិតកម្មបារមីចេញសេចក្តីជូនដំណឹងដល់អ្នកនៅបន្តចែកចាយ បទធ្លាយរបស់ វណ្ណដា ដោយទុករយៈពេល១៥ថ្ងៃក្នុងការលុបនោះនៅតែមានអ្នកមួយ ចំនួនតូចលើកឡើង ពីតារាចម្រៀងម្នាក់នៅរងភាពអយុត្តិធម៌លើករណីនេះ។ យ៉ាងណានៅល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា ផលិតកម្មបារមី បានចេញសេចក្តីបញ្ជាក់ម្តងទៀត ដើម្បីឱ្យសាធារណជនយល់ដឹងបន្ថែមពីកម្មសិទ្ធបញ្ញា។ តាមការរៀបរាប់លើទំព័រផេករបស់ បារមី បានឱ្យដឹងថា « បារមីសូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ ​ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ​ ដែលបានចំណាយពេលវេលាប្រឹក្សា​ និង ពន្យល់ណែនាំ​ ពួកយើងឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិកម្មសិទ្ធិបញ្ញារបស់សិល្បករ និង ស្នាដៃរបស់សិល្បករយើង។ បន្ទាប់ពី បារមីបានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការកាលពីម្សិលមិញមក ពួកយើងបានសង្កេត ឃើញថា មានសាធារណជនមួយចំនួនតូចបានបញ្ចេញមតិថា តារាចម្រៀងម្នាក់ មានការរងនូវភាពអយុត្តិធម៌ ទាក់ទងនឹងករណីនេះ។ ពួកយើងដឹងថា ក្នុងករណីនេះ វាជារឿងងាយមែនទែនក្នុងការយកអារម្មណ៍ មនោសញ្ចេតនាមកធ្វើការវិភាគ ប៉ុន្តែយើងសូមធ្វើការអំពាវនាវទៅកាន់ មហាជនទាំងអស់គ្នាឱ្យធ្វើការស្វែងយល់ និងពិចារណា ដោយផ្អែក ទៅលើច្បាប់ជាក់លាក់ដែលបានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើង កំពុងតែទទួលការប្រឹក្សា យោបល់ពីខាង ក្រសួង និង មេធាវីរបស់យើង។ តាមលិខិតជូនដំណឹងរបស់ បារមី បានឱ្យដឹងទៀតថា «បន្ទាប់ពីធ្វើការសិក្សាទៅលើវីដេអូបកស្រាយ (Podcast) របស់តារាចម្រៀងម្នាក់ ដែលក្នុងវីដេអូនោះ គាត់បានលើកឡើងថា គាត់ចង់ប្រាប់ទៅកាន់តារាចម្រៀង វណ្ណដា ឱ្យបានដឹងថា វណ្ណដា បាន បែកធ្លាយ បទចម្រៀង J+O II តាមរយៈប៉ារ៉ូល៖ “CATCH ME IF YOU ខឹង” នៅក្នុងការបកស្រាយ (description) នៃចម្រៀងដែលគាត់បានធ្វើការបង្ហោះកាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ មុនពេលដែលបទ J+O II ចេញជាផ្លូវការពីម្ចាស់កម្មសិទ្ធិដើម។ ករណីនេះយើងសន្មតថា តារាចម្រៀងម្នាក់នោះ អាចយល់/មិនយល់ ច្បាស់ ទាក់ទងជាមួយនឹងច្បាប់ធរមានដែលយោងទៅតាម ច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល។ ក្នុងលិខិតជូនដំណឹង ផលិតកម្មបារមី  នៅតែប្រកាន់ជំហរថា អ្នកចម្លងយកផ្នែកណាមួយ នៃចម្រៀងរបស់យើងដោយគ្មានការអនុញ្ញាត និងប្រើប្រាស់វាក្នុងន័យលេងសើច ចំអកឡកឡើយ គួរតែមាន ករណីកិច្ច សុំអភ័យទោសពីម្ចាស់បទ មុននឹង អាចបន្តធ្វើការសម្រុះសម្រួលគ្នាដោយសន្តិវិធីបាន។ ពួកយើងក៏សង្ឃឹមយ៉ាងមោះមុតដែរថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈចូលរួមជួយធ្វើអន្តរគមន៍ដើម្បីឱ្យភាគីទាំងពីរចរចារគ្នានិងស្វែងរកដំណោះស្រាយល្អសម្រាប់ភាគីទាំងសងខាង៕    ...
សិល្បៈកម្សាន្ត

រឿងកាន់តែធំហើយ អ្នកធ្វើឱ្យបទ វណ្ណដា បែ-កធ្លា-យ និងអ្នកចែ-កចា-យ អាចជា-ប់ ពន្ធ-នា-គារ ឬជាប់ពិន័-យជាទឹ-កប្រា-ក់ 

3 ថ្ងៃមុន
3 ថ្ងៃមុន

រឿងកាន់តែធំហើយ អ្នកធ្វើឱ្យបទ វណ្ណដា បែ-កធ្លា-យ និងអ្នកចែ-កចា-យ អាចជា-ប់ ពន្ធ-នា-គារ ឬជាប់ពិន័-យជាទឹ-កប្រា-ក់ 

សិល្បៈកម្សាន្ត
កម្សាន្ត៖ ករណីបែកធ្លាយបទចម្រៀងរបស់ វណ្ណដា ជាបន្តបន្ទាប់រហូតផលិតកម្ម បារមី បាន បញ្ជាក់ថា បទបែកធ្លាយមានយ៉ាងហោច ណាស់ ២២បទនោះ ក្រុមហ៊ុនសម្រេច ចិត្តបានដាក់បណ្ដឹងទៅក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីការពារសិទ្ធិហើយ ទុកពេល១៥ថ្ងៃឱ្យអ្នកចែកចាយលុបជាបន្ទាន់ បើមិនដូច្នេះទេនឹងត្រូវជាប់ ពន្ធគារ ឬពិន័យជាសាច់ប្រាក់ពីករណីរំលោភកម្មសិទ្ធបញ្ញា។ កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ ផលិតកម្ម បារមី បានចេញសេចក្តី ប្រកាសជាផ្លូវការពីករណីបែកធ្លាយបទរបស់ វណ្ណដា នាពេលកន្លងមក។ ជាមួយគ្នានោះខាងផលិតកម្មក៏បានបើកការស៊ើបអង្កេត និង ស្រាវជ្រាវឯកជនដោយស្ងប់ស្ងាត់ និង ធ្វើការសុំអន្តរគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីធ្វើការប្រមូលព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសមិទ្ធិផលរបស់សិល្បករ។ តាមការបញ្ជាក់របស់ផលិតកម្ម បារមី បានឱ្យដឹងទៀតថា មកទល់នឹងការចេញសេចក្តីប្រកាស ក្រុមហ៊ុនបានប្រមូលឯកសារភស្តុតាងជាង ៥០សំណុំរឿង និង រកឃើញមនុស្សពាក់ព័ន្ធនឹងការបែកធ្លាយនេះ ខណៈដែលពួកគេទាំងអស់គ្នាបានចូលរួមសហការណ៍ជាមួយនឹង បារមី ក្នុងការស្វែងរកអ្នកដែលបានចែកចាយនូវបទចម្រៀងបែកធ្លាយបន្តទៀត។ ក្នុងនោះផលិតកម្មខាងលើនេះបានបញ្ជាក់ច្បាស់ៗទៀតថា សម្រាប់អ្នកដែល បានផុស និងចែករំលែកបទចម្រៀងដែលបានបែកធ្លាយដោយគ្មានការអនុញ្ញាត ទាំងអស់ មានរយៈពេល ១៥ថ្ងៃ ដើម្បីលុបចេញនៅការផុសទាំង អស់រាប់ចាប់ពី ថ្ងៃផ្សាយដំណឹងនេះតទៅ មុនពេលខាងក្រុមហ៊ុនចាត់វិធានការតាមផ្លូវច្បាប់។ សូមបញ្ជាក់ផងដែរថា ច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ ប្រហែល ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តកាលពីឆ្នាំ ២០០៣ តាមមាត្រា ៦៤បានចែងថា៖ ការរំលោភបំពានលើសិទ្ធិអ្នកនិពន្ធដូចមានកំណត់ក្នុងច្បាប់នេះតាមរយៈការផលិត ការផលិតឡើងវិញ ឬការសម្តែង ឬការផ្សព្វផ្សាយនូវស្នាដៃដោយ ប្រើមធ្យោបាយ បែបណាក៏ដោយ គឺជាបទល្មើសដែលត្រូវទទួលទោសតាមច្បាប់។ បទល្មើសនៃការផលិត ឬការផលិតឡើងវិញ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងត្រូវផ្តន្ទាទោសជាប់ ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១២ (ដប់ពីរ) ខែ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោស ទ្វេដង។  ការនាំចូល ឬនាំចេញនូវ ផលិតផលបានពីបទល្មើសដែលជាការផលិតឡើងវិញ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ឬ/និងត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១២ (ដប់ពីរ) ខែ។ ករណីមិនរាងចាល ត្រូវផ្តន្ទាទោស ទ្វេដង។  សម្រាប់បទល្មើសនៃការសម្តែង ឬការផ្សព្វផ្សាយ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ឬ/និងត្រូវផ្តន្ទាទោសជាប់ ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៣ (បី) ខែ។ ករណីបទល្មើសបានប្រព្រឹត្តច្រើនដងការផ្តន្ទាទោសត្រូវគុណនឹងចំនួននៃការប្រព្រឹត្ត។ ករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដងនៃ ទោសពីមុន។ ស្របជាមួយគ្នានេះដែរ បារមីក៏មានការការពារពីអនុសញ្ញាទីក្រុងប៊ែនដែល ព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាសមាជិកនៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២២ ដែលអនុសញ្ញានេះការពារសិទ្ធិអ្នកនិពន្ធក្នុងថ្នាក់អន្តរជាតិជុំវិញ ពិភពលោក ហើយ បារមី នឹងមិនធ្វើបណ្ដឹងព្រហ្មទណ្ឌ និង រដ្ឋប្បវេណី ចំពោះបងប្អូនទាំងឡាយណា ដែលយកទៅប្រើប្រាស់ដោយមិនយល់ពី ច្បាប់ខាងលើ៕ ...
សិល្បៈកម្សាន្ត

ម៉ូលីកា ចេញមុខសុំ-ទោ-សក្រោយមហា-ជនរិះគ-ន់ខ្លាំងរឿងថា សឿ សុធារ៉ា «ឆ្កួ-ត»

3 ថ្ងៃមុន
3 ថ្ងៃមុន

ម៉ូលីកា ចេញមុខសុំ-ទោ-សក្រោយមហា-ជនរិះគ-ន់ខ្លាំងរឿងថា សឿ សុធារ៉ា «ឆ្កួ-ត»

សិល្បៈកម្សាន្ត
កម្សាន្ត៖ អ្នកលក់អនឡាញ និងជាមេតុងទីនល្បីឈ្មោះ ម៉ូលីកា បានចេញសារសុំទោស និងសន្យាចំពោះមហាជនមិនឱ្យកើតរឿងនេះម្តងទៀត ក្រោយមហាជនរិះគន់ខ្លាំងៗរឿងនិយាយដាក់ សឿ សុធារ៉ា «ឆ្កួត» ពេញៗមាត់មិនញញើត។ គេចាំបានថា នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អតីតតារាចម្រៀងរ៉ក និងជាមេតុងទីនកំពុងមានរឿងអាស្រូវនោះ បានឡាយជាង៣ម៉ោង លក់ផលិតផល និងបកស្រាយរឿងជំពាក់លុយកូនតុងទីន។ អ្វីដែលធ្វើឱ្យមហាជនផ្ទុះការរិះគន់ទៅលើ ម៉ូលីកា​ នោះ គឺនាងបានប្រើពាក្យមិនសមរម្យ និយាយដាក់ សឿ សុធារ៉ា ឆ្កួត។ ក្រោយពីមហាជនរិះគន់ខ្លាំងក្លានោះ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ម៉ូលីកា​ បានចេញសារសុំទោសដល់ សឿ សុធារ៉ា ភ្លាមៗ ដោយក្នុងសំណេរនោះនាងបានរៀបរាប់ថា​ «នាងខ្ញុំ មូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណះជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើអោយបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសម្បារលើរូបនាងខ្ញុំ ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណៈ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន»។ ទន្ទឹមនឹងការសុំអភ័យទោសពី សឿ សុធារ៉ា មេតុងទីនខាងលើនេះ បន្តទៀតថា « បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង នាងខ្ញុំសូមសន្យាថានឹងមិនអោយមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះ» ៕ ...