×

តារាសម្តែង ប្រុស ខួច ដាក់មួយឆ្ងាញ់ទៅ ពិធីការិនី ឌួង ហ្សូរីដា និយាយកាត់ពិធីការិនីហ្វីលីពីន រឿងសុំលុ.យហ្វេនម្នាក់១ដុល្លា-រ

កម្សាន្ត៖ គេចាំបានថារឿងរ៉ាវពិធីការិនី ឌួង ហ្សូរីដា និយាយកាត់ពិធីការិនីហ្វីលីពីន សុំលុយហ្វេនម្នាក់១ដុល្លារ ក្នុងកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ ២០២៣ រងការរិះគន់យ៉ាងចាស់ដៃ ខណៈមហាជនក៏រិះគន់ បន្ថែមទៀតក្រោយពេល ឌួង ហ្សូរីដា បង្ហោះសារទៅអ្នករិះគន់ថាបានជួយអ្វីខ្លះដល់សង្គមក្រៅពីចែករំលែកភាពអវិជ្ជមាន។ ជាមួយគ្នានេះ ស្រាប់តែ តារាសម្តែង ប្រុស ខួច បានចេញមុខរិះគន់ដូចគ្នាដោយបានដាក់ទៅមួយឆ្ងាញ់ទៅពិធីការិនីខាងលើថា «មុខលុយម៉ង»។ អាចនិយាយបានថា ប្រុស ខួច ហាក់ខុសប្លែកពីតារាសម្តែងមួយចំនួនដែលហ៊ានបញ្ចេញមតិរិះគន់ចំៗនៅលើបណ្តាញសង្គម ដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពឡើយ។ ជាក់ស្តែង កាលពីកន្លងទៅថ្មីៗនេះ ជុំវិញរឿងកីឡាករប្រដាល់ ប៊ួ ខាវ ប្រកាសមិនមែនដើមកំណើតខ្មែរ ក៏តារាសម្តែងរូបនេះហ៊ានបញ្ចេញមតិគាំទ្រការលើកឡើងរបស់ ប៊ួ ខាវ ផ្ទុយពីអ្នកមួយចំនួនផងដែរ។ អ្វីដែលកាន់តែក្តៅប៉ុន្មានថ្ងៃចុងក្រោយនេះគឺ មហាជនបានរិះគន់មិនសំចៃទៅលើពិធីការិនី ឌួង ហ្សូរីដា បាននិយាយកាត់ពិធីការិនីហ្វីលីពីនទាំងពាក់កណ្តាលទីសុំលុយហ្វេនម្នាក់១ដុល្លារដើម្បីជួយគាំទ្រកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ ក្នុងនាម«ខ្មែរជួយខ្មែរ»។ ជាពិសេស ក្រោយពេលកញ្ញា ឌួង ហ្សូរីដា បានតបទៅអ្នករិះគន់ខ្លួនថា បានជួយអ្វីខ្លះដល់សង្គមក្រៅពីចែករំលែកភាពអវិជ្ជមាននោះក៏ធ្វើឱ្យមហាជនរិះគន់បន្ថែមទៀតដោយបានលើកឡើងថាពិធីការិនីរូបនេះខុសហើយមិនព្រមទទួលស្គាល់កំហុសទៀត។ មិនត្រឹមតែមហាជនតែប៉ុណ្ណោះទេ ដែលចេញមុខរិះគន់ ឌួង ហ្សូរីដា សូម្បីតារាសម្តែង ប្រុស ខួច ក៏បានចេញមុខរិះគន់តារាស្រីនេះដូចគ្នា ដោយ ប្រុស ខួច បានស៊ែរវីដេអូនិងភ្ជាប់ជាមួយចំណងជើងថា «ចង់និយាយថា មុខលុយម៉ង»។ទោះយ៉ាងណា បន្ទាប់ពីសរសេរបែបនេះហើយ ប្រុស ខួច ក៏បានកែសម្រួលមកវិញត្រឹមពាក្យ «ចង់និយាយថា..»។ គួរបញ្ជាក់ផងដែរថា ប្រុស ខួច គឺជាតារាសម្តែងម្នាក់ក្តោបឱកាសជាតួឯកប្រុស ទាំងក្នុងខ្សែភាពយន្តរឿងភាគ និងភាពយន្តខ្នាតធំ ខណៈនឹងមានខ្សែភាពយន្តថ្មីជាមួយ ឈិន មុន្នីនាថ និងកំពុងថតរឿង » លោកប៉ាមហាកូរវគ្គ២»ផងដែរ។ បន្ថែមពីនេះ តារាសម្តែងខាងលើក៏បានសម្រេចចិត្តឆ្លងកាត់មុខកាំបិតនៅប្រទេសវៀតណាមទៀតផង ដែលធ្វើឱ្យលោកមានសម្រស់ខុសប្លែកពីមុន៕
ពុធ , 01 កុម្ភៈ 2023 2.6K អ្នកទស្សនា 1 ថ្ងៃកន្លងទៅ

តារាសម្តែង ប្រុស ខួច គាំទ្រ ប៊ួខាវ ប្រកាសថាមិនមែនដើមកំណើតខ្មែរ ថាជារឿងត្រឹមត្រូវ ផ្ទុយពីអ្នកគាំទ្រគុ.នខ្មែរកំពុងមិនសប្បាយចិត្ត

កម្សាន្ត៖​ ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកជាច្រើនបានសម្តែងអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីកីឡាករប្រដាល់ល្បីឈ្មោះ ប៊ួរខាវ បានប្រកាសថាមិនមានដើមកំណើតខ្មែរឡើយគឺមានដើមកំណើតមកពីជនជាតិភាគតិចកួយ។ ស្របពេលមហាជនមិនពេញចិត្តដែលកីឡាករប្រដាល់ខាងលើលើកឡើងបែបនេះ តារាសម្តែង ប្រុស ខួច បានបញ្ចេញមតិផ្ទាល់ខ្លួនយល់ស្របដែលកីឡាករ ប៊ួរខាវ និយាយថាមិនមានដើមកំណើតខ្មែរ។ ចុងក្រោយនេះរឿងរ៉ាវរវាងពាក្យគុនខ្មែរ និង Muay Thai បានបង្កឱ្យបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងបន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តប្តូរពាក្យ Muay Thai មកជាពាក្យ គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។ ការសម្រេចប្តូរឈ្មោះនេះធ្វើឱ្យភាគីថៃក្តៅស្លឹកត្រចៀកប្រកាសដាច់អហង្ការថាមិនចូលរួមប្រកួតក្នុងវិញ្ញាសារគុនខ្មែរ។ រឿងមួយមិនទាន់ស្ងប់ស្រាប់តែកីឡាករប្រដាល់ជើងខ្លាំង ប៊ួខាវ ដែលមានឈ្មោះមួយទៀតថាសម្បត្តិ បានប្រកាសថាលោកមិនមានដើមកំណើតកើតចេញពីខ្មែរទេ គឺលោកមានដើមកំណើតចេញជាជនជាតិភាគតិចកួយ។ បន្ទាប់ពីការប្រកាសបែបនេះធ្វើឱ្យប្រជាជនខ្មែរស្ទើរមួយប្រទេសហាក់មិនពេញចិត្តនូវការលើកឡើងរបស់កីឡាប្រដាល់រូបនេះឡើយ។ ហាក់ខុសពីមតិមហាជនមួយភាគធំ តារាសម្តែងដ៏ល្បីឈ្មោះមួយរូបគឺប្រុស ខួច បានបញ្ចេញសារ នៅព្រឹកថ្ងៃទី២៦ ខែមករា នេះថែមទាំងគាំទ្រនូវសម្តីដែលកីឡាករប្រដាល់ ប៊ួ ខាវ បានលើកឡើងថាលោកមិនមានដើមកំណើតខ្មែរ។ ប្រុស ខួច បានបញ្ចេញមតិជុំវិញរឿងនេះថា «មិចបានម្នាក់ៗមិនគិតសោះចឹង គាត់ជាអ្នកណា?កើតនៅទីណា? គាត់មាន អត្តសញ្ញាណជាអ្វី «ជាថៃហើយ»គាត់មានបានរាល់ថ្ងៃក៏ដោយថៃជាអ្នកលើកគាត់ដែរ សុំទោសខ្ញុំមិនកាន់ជើងខាងណាទេ តែសូមគិតមើល បើថៃមិនលើកគាត់ សួរថា តើគាត់ល្បីទេ? ហើយបើគាត់ ជាខ្មែរសុរិនមែនក៏មិនខុសដែរ ព្រោះទឹកដីយើងបានកាត់ឱ្យគេយូរហើយ. មួយទៀត មានដែលមានអ្នកធំណា អើរពើ ចុះទៅសួរសុខទុក្ខពួកគាត់ដែលជាខ្មែរដូចគ្នាទេ ប្រហែលជាអត់ច្រើនជាង ចុះបើ ពេលនេះអ្នកជាគាត់ អ្នកគួរឆ្លើយបែបណា? វាមិនខុសអី ពីឪពុកម្ដាយ ដែលបង្កើតកូនហើយ ទុកកូនចោលនឹងអ្នកដ៏ទៃ ដល់កូនមានបាន តាំងមកកាង នេះជាកូនអញ»៕
ព្រហស្បតិ៍ , 26 មករា 2023 214 អ្នកទស្សនា 7 ថ្ងៃកន្លងទៅ