×

ល្បីរឿងទទួលគ្រឿងឥស្សរិយយសមិនបានប៉ុន្មាន តារាកំប្លែង ស្រីអ៊ិត ហៅនាយ ចឺម ថាជាឧកញ៉ាពេញៗមាត់

កម្សាន្ត៖ មួយរយៈមុនមានការភ្ញាក់ផ្អើលមិនតិចទេក្រោយពីដឹងថា តារាចម្រៀងប្រចាំផលិត កម្មសាន់ នាយចឺម បានទទួលគ្រឿងឥស្សរិយយស ដោយការទទួលនេះមាន ទាំងមតិរិះគន់ និងអបអរសាទរ។ យ៉ាងណា ក្រោយពីល្បីរឿងនេះមិនទាន់ បានប៉ុន្មានផងស្រាប់តែតារាកំប្លែង អ្នកនាង ស្រីអ៊ិត ត្រូវជាម្តាយមីង តារាចម្រៀង នាយចឺម បានហៅតារាចម្រៀងរូបនេះជាឧកញ៉ាពេញៗមាត់ នាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គេចាំបានថា កាលពីកន្លងទៅថ្មីៗនេះតារាចម្រៀង នាយ ចឺម បានទទួលគ្រឿង ឥស្សរិយយសថ្នាក់ «ធិបឌិន្ទ» ខណៈបើតាមប្រភពមួយក៏បាន បង្ហើបឱ្យដឹងថា ទំនងជាហេតុផលដែលតារាចម្រៀងរូបនេះបានចំណាយលុយធ្វើផ្លូវលំនៅខេត្ត កំពង់ស្ពឺ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទើបទទួលបានគ្រឿងឥស្សរិយ យស ខាងលើនេះ។ ដ្បិតថាការទទួលគ្រឿងឥស្សរិយយសមានមតិរិះគន់ ច្រើនជាងជាងការអបអរក្តី ប៉ុន្តែនាយ ចឺម និងសាច់ញាតិ ហាក់មិនបង្ហាញការតបតទៅនឹងមតិរិះគន់ឡើយ។ អ្វីដែលកាន់តែធ្វើឱ្យមហាជនស្រឡាំងកាំងបើកភ្នែកធំៗនោះ នៅថ្ងៃទី២៤ ខែមករា នេះ តារាកំប្លែង ស្រីអ៊ិត បានបង្ហោះសារនិងរូបភាពនាយចឺម ថែមទាំងហៅតារាចម្រៀងថាជាឧកញ៉ាទៀត។ អ្នកនាង អ៊ិត បានសរសេរថា «អរគុណឧកញ៉ាក្មួយ ទិញកាដូរអោយមីង សូមជូនពរអោយក្មួយសំណាងល្អ ជោគជ័យ ហេង ហេង លុយហូរចូលច្រើនៗ»៕
ពុធ , 25 មករា 2023 699 អ្នកទស្សនា 8 ថ្ងៃកន្លងទៅ