×

កំពូលតារាល្បីៗចេញមកនិយាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវសារព័ត៌មានមួយចុះផ្សាយវា.យប្រ-ហារ

កម្សាន្ត៖ ក្រោយពីម្ចាស់ផលិតកម្ម ហ្គាឡាក់ស៊ី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវសារព័ត៌មាន មួយចុះផ្សាយថា អ្នកឧកញ៉ាមានបានដោយសាររកស៊ីលាងលុយកខ្វក់នោះ បានធ្វើឱ្យមានមតិជាច្រើន លើកយកព័ត៌មាននេះមកវិភាគ។ ក្នុងនោះកំពូលតារាល្បីៗដូចជាតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត តារាចម្រៀង តន់ ចន្ទសីម៉ា និង តារាចម្រៀង ខេម បានចេញមុខបង្ហោះសារថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមនុស្សល្អ ជាបុគ្គលជួយសង្គមច្រើន លោកប្រឹងប្រែងរកស៊ីណាស់ទម្រាំមានបានដូចសព្វថ្ងៃ មិនដូចអ្វីដែលសារព័ត៌មានបានចោទប្រកាន់ឡើយ។ រយៈពេលចុងក្រោយនេះអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ត្រូវបណ្តាញសារព័ត៌ ចុះផ្សាយជាហូរហែពីភាពមានបាន និងការរកស៊ីរបស់អ្នកឧកញ៉ា ដែលអតីតពលករកូរ៉េក្លាយជាអ្នកឧកញ៉ាល្បីឈ្មោះលំដាប់ប្រទេស។ ក្នុងនោះសារព័ត៌មានមួយ បានលើកឡើងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រកស៊ីលាងលុយកខ្វក់។ ការចុះផ្សាយខាងលើនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បង្ហោះសារបញ្ជាក់ពីការរកស៊ីរបស់លោកតបទៅនឹងសារព័ត៌មានដែលបានចុះផ្សាយថា រូបលោករកស៊ីលាងលុយកខ្វក់ កុំដើម្បីផលចំណេញនយោបាយ តាមសម្លាប់កិត្តិយសលោក។ ក្រោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្លឺនូវអ្វីដែលសារព័ត៌មានបានលើក ឡើងថា រកស៊ីលាងលុយកខ្វក់នោះ តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ីជាច្រើនរូបក៏បានចេញមុខនិយាយពីអ្នកឧកញ៉ា ឡេងណាវ៉ាត្រាផងដែរ។ តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានលើកឡើងថា «តាមអ្វីដែលខ្ញុំនៅក្បែរមើលឃើញគាត់ជាក់ស្តែង គឺប្អូនប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទាំងក្រុមគ្រួសារមានការខិតខំប្រឹងប្រែងណាស់ទម្រាំមានថ្ងៃនេះ» ។ ងាកទៅកាន់តារាចំណូលថ្មីក្នុងផលិតកម្មហ្គាឡាក់ស៊ី តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងដូច្នេះថា «ខ្ញុំបាទពិតជាចង់ឃើញខ្មែរយើងចេះស្រលាញ់គ្នាឱ្យបានច្រើនកុំBullyគ្នាឯងអីឃើញគេធ្វើបានល្អក៏លើកទឹកចិត្តហើយខំUpdate ខ្លួនឯងអោយល្អកុំយកការស្មានរបស់យើងទៅបំផ្លាញអ្នកដ៏ទៃណាម្នាក់អីជាក់ស្ដែងខ្ញុំស្គាល់អ្នកឧកញ៉ាឡេងណាត្រាច្បាស់គាត់ជាមនុស្សមានសន្ដានចិត្តល្អណាស់អ្នកដែលបានរួមការងារជាមួយគាត់តែងតែស្រលាញ់គាត់មួយរយះនេះឃើញមានអ្នកbullyគាត់ខ្ញុំពិតអាណិតគាត់ណាស់សូមជូនពរមនុស្សល្អដូចអ្នកឧកញ៉ាមានសុខភាពល្អនឹងជោគជយ័គ្រប់ភារកិច្ចនឹងបន្តរួមចំណែកកិច្ចការមនុស្សធម៌ជួយដល់ប្រជាជនយើងតរៀងទៅសូមជូនពរបងប្អូនប្រជាជនខ្មែរយើងមានសុខភាពបរិបូណ៌នឹងសំរាច់កិច្ចការងារជោគជយ័ទាំងអស់គ្នា»។ មិនខុសពីកំពូលតារាចម្រៀងល្បីឈ្មោះខាងលើនោះទេ តារាចម្រៀង តន់ ចន្ទសីម៉ា វិញ ក៏បានលើកឡើងដែរថា «ខ្ញុំមើលទៅលោកពូចេះស្រឡាញ់គ្រួសារស្រឡាញ់កូនប្រពន្ធដែរ តែមិនគួរណាពូដាច់ចិត្ត ផ្សាយព័ត៌មានចោទប្រកាន់ខុសកាពិតទាំងស្រុង បំផ្លាញអង្គភាពគេដែលចញ្ចឹមជីវភាពគ្រួសារាប់ម៉ឺននាក់ ដែលរស់ជ្រកក្រោម ការគិតគូរចំណូលប្រចាំខែ គ្នាមានម្ដាយមានឪពុក ចាស់ជរា អ្នកខ្លះមានប្រពន្ធពោះធំ អ្នកខ្លះមានគ្រួសារពិការភាព អ្នកខ្លះម្ដាយឈឺ ដែលអង្គភាពក្រុមហ៊ុនខ្ញុំ បានបីបាច់ថែរក្សាគាត់។ តែលោកពូបែរជាយកចុងប៊ិចដែលមានចំណេះដឹងរហូតដល់បណ្ឌិតមកបំផ្លាញ បងប្អូនបុគ្គលិកកម្មករដ៏កំសត់ ដែលគ្រួសាររាប់ម៉ឺននាក់ជ្រកកោន ការសរសេរបែបបំភ្លៃការពិតទាំងស្រុង ដោយគ្រាន់តែចង់ចំណេញនយោបាយរបស់មេបក្សលោកពូ ពូឈាមជាខ្មែរ រៀនចេះដឹងរហូតដល់បណ្ឌិត លោកពូព្រៃផ្សៃណាស់ លោកពូប្រើអំណាចសារព័ត៌មានបរទេស មកបំផ្លាញ សម្លាប់ជីវភាព របស់បងប្អូនបុគ្គលិកកម្មករ យើងទាំងអស់គ្នានឹងចងចាំនូវអំពើរបស់លោកពូពួកខ្ញុំទោះមិនបានរៀនសូត្រខ្ពង់ខ្ពស់ ប្រឹងធ្វើតែអំពើល្អ ប្រឹងជួយគ្នាប្រឹងរស់ ហើយចែករំលែកគ្នា គ្រប់កាលៈទេសៈ មិនគួរណាមានមនុស្សឈាមជ័រខ្មែរ បែរធ្វើរឿងដ៏ស្មោកគ្រោកនេះ។លោកនឹងទទួលកម្មពារវេរា មិនខានលោកពូមិនមែនជា អង្គភាពក្រុមហ៊ុនខ្ញុំ និងបុគ្គលិកកម្មករ លោកពូមិនយល់ការលំបាកនោះទេ លោកពូនៅសោយសុខ បរទេសហើយប្រើចំណេះដឹង មកសម្លាប់ ខ្មែរគ្នាឯង ដោយអំណាចសារព័ត៌មាន ដោយបានចំណូលរស់ហ៊ឺហារតែគ្រួសារលោកបីបួននាក់នោះទៅ ។បុគ្គលិកកម្មករ ក្រុមហ៊ុនអង្គភាព យើងគ្រប់ គ្នាសន្យាថា នឹងចងចាំគ្រួសារលោកពូទុកមិនឱ្យភ្លេច»។ សម្រាប់តារាចម្រៀង លោក ខេម វិញក៏បានបញ្ចេញយោបល់ថា «ខ្ញុំមិនដែលបញ្ចេញយោបល់ទេតែនេះវាដូចជាជ្រុលពេកហើយលោកបង រឿងខ្លះបងដឹង ហើយដឹងជ្រុលពេកដល់ថ្នាក់ខ្ញុំជាកូនចៅ រឺអាចនិយាយបានថាបងប្អូនទៅទៀត មិនដឹងដូចបងទេ ។ អាគំនិតច្រណែន&ឈ្នានីសឃើញគេជោគជ័យមិនបាននេះវាពេលណាវាបាត់ពីគំនិតអស់លោក រឺលោកចង់ឃើញគេបរាជ័យប្រជាជនខ្មែរជាខ្មែររាប់ពាន់នាក់ដែលកំពុងធ្វើការជូន Galaxy Navatra អស់ការងារទើបលោកយល់ថានោះជាការរកស៊ីត្រឹមត្រូវ បើមិនបានជួយអ្វីដល់ខ្មែរទេសូមបញ្ចប់បំផុសរឿងបំពុលទៀតទៅខ្ញុំឃើញគាត់ប្រឹងប្រែងតស៊ូ ណាស់(អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា) ទម្រាំគាត់មានថ្ងៃនេះ គាត់នៅក្មេងប៉ុន្តែគាត់អាចធ្វើរឿងជួយសង្គមបានច្រើន»៕
ពុធ , 25 មករា 2023 568 អ្នកទស្សនា 5 ថ្ងៃកន្លងទៅ